សូយ៌្យវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៧៣៖
[[Category:Year of birth unknown]]
[[Category:12th-century monarchs in Asia]]
 
 
ព្រះ​អង្គ​មាន​ព្រះ​អគ្គ​មហេសី ព្រះ​នាម​ដូចម្ដេច​មិន​ប្រាកដ, ប្រាកដ​តែ​ថា ព្រះ​អង្គ​មាន​ព្រះ​រាជ​ធីតា​ច្បង ១ អង្គ ព្រះ​នាម "នរេន្ទ្រ​លក្ស្មី" មាន​ព្រះ​រាជ​ស្វាមី​ព្រះ​នាម "ក្សត្រិន្ទ្រាទិត្យ" ត្រូវ​ជា​ព្រះ​អនុជ​នៃ​ព្រះ​ហិរណ្យវរ្ម័ន ។ មាន​ព្រះ​រាជឱរស ១ អង្គ​ព្រះ​នាម​ព្រះ​មហេន្ទ្រទិត្យ ៗ មាន​ព្រះ​រាជ​ជាយា ព្រះ​នាម "រាជបតិន្ទ្រ​លក្ស្មី" តែ​មិន​បាន​ដឹង​ច្បាស់​ថា ជា​ធីតា​ក្សត្រិយ៍​អង្ក​ណា​ទេ ។
មាន​បញ្ហា​ថា ៈ- ព្រះ​ធរណេន្ទ្រវរ្ម័ន ជា​ព្រះ​ជេដ្ឋា គួរ​តែ​បាន​សោយរាជ​សម្បត្តិ​មុន​ព្រះ​បាទ​ជយវរ្ម័ន ដ៏​ជា​ព្រះ​អនុជ, នេះ​ហេតុ​ម្ដេច​ព្រះ​អនុជ​បាន​សោយរាជ្យ​មុន​ព្រះ​រាម​ទៅ​វិញ ? ។ មាន​បរិហារ​ថា ៈ ការ​សោយរាជ្យ​របស់​ព្រះ​បាទ​ជយវរ្ម័ន​ទី ៦ នោះ មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​កំដាប់​នៃ​ច្បាប់​រាជ​សន្តតិវងស​ទេ គឺ​ក្នុង​ពេល​នោះ មាន​ការណ៍​បះបោរ​ក្នុង​នគរ, ព្រះ​បាទ​ជយវរ្ម័ន​ទី ៦ ស្ដេច​ចេញ​កម្រាប​ទាល់​តែ​រាបទាប​ទៅ​វិញ, ដូច្នេះ​រាជ​សម្បត្តិ​ទើប​បាន​ទៅ​ព្រះ​អង្ក​ដូច​ពោល​មក, កាល​ទ្រង់​សោយ​ទិវង្គត​ហើយ គ្មាន​រាជ​ឱរស​នឹង​ទទួល​រាជ​សម្បត្តិ​ស្នង គេ​ទើប​អញ្ជើញ​ព្រះ​ជេដ្ឋាធិរាជ​ដែល​ជា​ព្រះ​រាជវង្ស​ជាន់​ខ្ពស់ ឲ្យ​ទទួល​គ្រង​រាជ​សម្បត្តិ​ត​មក ។
ការ​ផែនដី ៈ -ព្រះ​បាទ​ធរណេន្ទ្រវរ្ម័ន​ទី ១ ទ្រង់​ទទួល​គ្រង​រាជ​សម្បត្តិ​ក្នុង​វ័យ​ជរា​ណាស់​ទៅ​ហើយ ។ តាម​ប្រក្រតី​អំពី​ដើម​មក ទ្រង់​មាន​កិរិយា​សុភាព​ជា​សប្បុរស សព្វ​ព្រះ​រាជ​ហ្ឫទ័យ​និពន្ធ​ពាក្យ​កាព្យ តែ​ពាក្យ​កាព្យ​របស់​ព្រះ​អង្គ​ទាំង​ប៉ុន្មាន​នោះ មិន​បាន​ប្រាកដ​មាន​នៅ​មក​ដល់​វេលា​នេះ​ទេ ។ មក​ក្នុង​បច្ឆិមវ័យ​នេះ​ព្រះ​រាជ​ហ្ឫទ័យ​របស់​ព្រះ​អង្គ​ដេក​ដួល​ទៅ​តែ​ក្នុង​ផ្លូវ​ធម៌ ។ ការ​ផែនដី ទ្រង់​គ្រាន់​តែ​ថ្ងប​ទុក មិន​ឲ្យ​លិចលង់​ទៅ​ហួស​ពេក, ការ​កសាង​របស់​សំខាន់ ៗ ដែល​ព្រះ​ហា​ក្សត្រិយ៍​មុន ៗ ធ្លាប់​ធ្វើ​មក នឹង​ការ​កម្រាប​ពួក​បះបោរ​នៅ​តាម​បច្ចន្តរដ្ឋ ដូច​យ៉ាង​ពួក​ថៃ​តាំង​ឥស្សរភាព​នៅ​យោនក​ជៀងសែន​នោះ ទ្រង់​មិន​បាន​សំដែង​ស្នា​ព្រះហស្ត​ទុក​ទេ ប្រាកដ​តែ​ថា ទ្រង់​បាន​បន្ធូរ​បន្ថយ​ដំឡៃ​មុខ​ពន្ធដារ​ក្នុង​ព្រះ​នគរ​ឲ្យ​តិច​ចុះ ជា​ហេតុ​ឲ្យ​ធូរ​ស្រួល​ដល់​បណ្ដា​រាស្ត្រ​អ្នក​បង់ពន្ធ ដោយ​អំណាច​សេចក្ដី​សប្បុរស​របស់​ព្រះ​អង្គ ។
ព្រះ​បាទ​ធរណេន្ទ្រវរ្ម័ន​ទី ១ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ​បាន​តែ​ត្រឹម ៥ ឆនាំ​ក៏​ស្ដេច​សោយ​ទិវង្គត​ទៅ​តាម​យថាកម្ម, រាជ​បណ្ឌិត​ថ្វាយ​ព្រះ​នាម​ព្រះ​បរម​សព​ថា "ព្រះ​បាទ​បរម​និស្កលបទ" ។
 
ព្រះ​បាទ​សូរ្យវរ្ម័ន ទី ២
ព.ស. ១៦៥៦ – ១៦៨៨, គ.ស. ១១១៣ – ១១៤៥
ព្រះ​មហា​ក្សត្រិយ៍​អង្គ​នេះ ជា​ព្រះ​ឱរស​ព្រះ​ក្សត្រិន្ទ្រាទិត្យ (ដែល​ជាប់​តំណ​វង្ស​មក​អំពី​ព្រះ​ហិរណ្យវរ្ម័ន) នឹង​ព្រះ​នាង​នរេន្ទ្រ​លក្ស្មី (ដ៏​ជា​ព្រះ​រាជ​ធីតា​ព្រះ​បាទ​ធរណេណ្ត្រវរ្ម័ន​ទី ១), ទ្រង់​មាន​ព្រះ​រូប​ឆោម​ល្អ ជា​មជ្ឈិម​បុរស ព្រះ​បរម​រូប​របស់​ព្រះ​អង្គ គេ​បាន​កសាង​ទុក​នៅ​ព្រះ​របៀង​ប្រាសាទ​នគរវត្ត​ប៉ែក​ខាង​ត្បូង នៅ​ដល់​សព្វ​ថ្ងៃ​នេះ ។
ក្រោយ​ដែល​ព្រះ​បាទ​ធរណេន្ទ្រវរ្ម័ន​ទី ១ សោយ​ទិវង្គត​ហើយ ប្រទេស​កម្ពុជា​បែក​ជា ២ ដោយ​មាន​ព្រះ​រាជវង្ស ២ អង្គ ឬ ២ ពួក វិវាទ​ដណ្ដើម​រាជ​សម្បត្តិ​គ្នា តែ​មិន​ប្រាកដ​ព្រះ​នាម​ដូចម្ដេច ។ គ្រា​នោះ​ព្រះ​សូរ្យវរ្ម័ន​ទ្រង់​នៅ​ក្នុង​បឋមវ័យ (កំឡោះ) តែ​ជា​អ្នក​មាន​ព្រះ​ប្រីជា​ឆ្លាត​វាងវៃ ទ្រង់​យល់​ហេតុ​ផល​បាន​វែង​ឆ្ងាយ ទ្រង់​ព្រះ​ចិន្ដា​ថា បើ​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម​កើត​នៅ​ក្នុង​ព្រះ​នគរ​ដូច្នេះ​ទៅ មិន​យូរ​ប៉ុន្មាន​ទេ​មុខ​ជា​នឹង​មាន​ប្រទេស​ដទៃ ដែល​មាន​ឥទ្ធិពល​ដូច​យ៉ាង​ចាម្ប៍​ជាដើម លើក​ទ័ព​មក​សង្គ្រប​វាយ​ផ្ទួន​ទៀត​ជា​មិន​ខាន ដូច​ដែល​ធ្លាប់​ប្រាកដ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មុន ៗ នេះ​មក​ហើយ ។ លំដាប់​នោះ ព្រះ​អង្គ​ក៏​រួបរួម​កងទ័ព​មួយ​ផ្នែក​ទៀត​ជា​ពួក​ទី ៣ នៅ​ភ្នំ​មណ្ឌរៈ ហើយ​ទ្រង់​លើក​ទៅ​វា​ក្សត្រិយ៍​អ្នក​បះបោរ​ទាំង ២ ពួក ទាល់​តែ​បរាជ័យ​រាប​ទៅ ទើប​ទ្រង់​ឡើង​គ្រង​ពិភព​ផែនដី​ត​មក មាន​ព្រះ​បរម​នាម​ថា "សូរ្យវរ្័ន" ឬ "ស្រីសូរ្យវរ្ម័ន" រាប់​ជា​ទី ២ ស្ដេច​គង់​នៅ​ក្រុង​ស្រីយសោធរបុរៈ ។ ព្រះ​អគ្គ​មហេសី​ប្រហែល​ជា​ទ្រង់​មាន​ដែរ​តាម​រាជ​ប្រវេណី តែ​ព្រះ​នាម​ដូចម្ដេច​មិន​ប្រាកដ​ក្នុង​ប្រវត្តិសាស្ត្រ ។ ឯ​ព្រះ​រាជ​ឱរស​ព្រះ​ធីតា​ប្រហែល​ជា​គ្មាន​ទេ ទើប​មិន​ប្រាកដ​ក្នុង​ពេល​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត ។
ការ​ផែនដី ៈ - ព្រះ​បាទ​សូរ្យវរ្ម័ន​ក្រោយ​ដែល​ទ្រង់​បាន​ឡើង​គ្រង​ពិភព​ហើយ​ក្នុង​រវាង ៣-៤ ឆ្នាំ​នោះ ទ្រង់​ក៏​បាន​ចាត់​ការ​គ្រប់គ្រង​ផ្នែក​មធ្យម​រដ្ឋ​ឲ្យ​បាន​រៀបរយ​តាម​ដើម នឹង​ទ្រង់​ចាត់​ការ​កសាង​គ្រឿង​អាវុធ​យុទ្ធភណ្ឌ នឹង​បង្ហាត់​សេនា​ទាហាន​ទុក​ជា​យ៉ាង​ច្រើន​សម្រាប់​ការពារ​ប្រទេស​កុំ​ឲ្យ​មាន​ការណ៍​បះបោរ​ដូច​ក្នុង​រជ្ជកាល​មុន ៗ នេះ​ទៀត ។
និយាយ​ពី​ពួក​សៀម​ដែល​មាន​ព្រះ​ព្រហ្មរាជ​ជា​ប្រមុខ​នោះ មក​ក្នុង​ឆ្នាំ ព.ស. ១៦៦០ ប្រហែល​ជា​គិត​ថា ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ២ ដែល​ទើប​សោរាជ្យ​ថ្មី គង់​ទន់ខ្សោយ​បែប​យ៉ាង​ព្រះ​បាទ​ធរណេន្ទ្រវរ្ម័ន​ទី ១ ទើប​រួបរួម​ទ័ព​បាន​ប្រហែល ៨០.០០០ នាក់ លើក​ចុះ​មក​សង្កត់​សង្កិន​ពួក​រាស្ត្រ​ខ្មែ​នៅ​តាម​ជាយ​ព្រះ​រាជអាណាចក្រ​ភាគ​ខាង​លិច ហើយ​លុក​ចូល​មក​ដល់​នគរ​កំពែង​ពេជ្រ ដែល​មាន​មហា​ឧបរាជ​ខ្មែរ​ព្រះ​នាម "ព្រះ​រាជរាជ" ឈរ​គ្រប់គ្រង​នៅ​ទី​នោះ ដោយ​ព្រះ​រាមរាជ​មិន​ដឹង​ខ្លួន​ជា​មុន ។ កាល​លើក​ទ័ព​ទៅ​ដល់​ជាយ​ក្រុង​កំពែង​ពេជ្រ ព្រះ​ព្រហ្មរាជ​ ក៏​ចូល​ទៅ​ជួប​នឹង​ព្រះ​រាមរាជ ទទួល​ក្រឡេក​ទៅ​ឃើញ​ព្រះ​កែវមរកត​នៅ​ក្នុង​ព្រះ​វិហារ​ក្នុង​ក្រុង​នោះ​ក៏​ទូល​សុំ​យក​ទៅ ព្រះ​រាមរាជ​ទើប​ទាល់ ក៏​លើក​ឲ្យ​ទៅ​តាំង​មិន​ស្ម័គ្រ។ ព្រះ​ព្រហ្មរាជ​កាល​បាន​ព្រះ​កែវ​​មរកត​ទៅ​ហើយ ក៏​គិត​ព្រួយ​​បារម្ភ​ក្រែង​ខ្មែរ​លើក​ទ័ព​ទៅ​ដណ្ដើម​យក​មក​វិញ ទើប​គិត​ធ្វើ​ឧបាយ​ក្រឡៃ​ព្រះ​កែវ​មរកត​បំបាត់​ដាន​កុំ​​ឲ្យ​ខ្មែរ​រក​ឃើញ គឺ​យក​បាយអ​មក​បូក​ស្រោប​ព្រះ​កែវមរកត ឲ្យ​មើល​ឃើញ​ហាក់​ដូចជា​ព្រះ​ពុទ្ធរូប​ធម្មតា ហើយ​យក​ទៅ​លាក់​ទុក​យ៉ាង​គត់មត់ ។
រឿង​សៀម​តាំង​ឥស្សរភាព​នៅ​ក្នុង​ខែត្រ​ខ័ណ្ឌ​នៃ​ព្រះ​រាជ​អាណាចក្រ​នោះ មិន​បាន​ផុត​ទៅ​អំពី​ព្រះ​ការណ៍​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទេ កាល​ទ្រង់​ជ្រាប​ហើយ ក៏​ត្រាស់​ឲ្យ​កងទ័ព​លើក​ទៅ​កម្រាប់​ពួក​សៀម​នោះ ឲ្យ​ត្រឡប់​នៅ​ក្រោម​ម្លប់​ព្រះ​​បរម​ពោធិសម្ភារ​ដូច​ដើម​វិញ ។ សៀម​តោង​នៅ​ក្រោម​អារក្ខា​ខ្មែរ​ត​មក​ទៀត ដរាប​ដល់​សតវត្ស​ទី ១៨ ទើង​អាច​តាំង​ឥស្សរភាព​បាន ដូចជា​នឹង​មាន​ពោល​ក្នុង​រយៈ​តទៅ ។
ឯ​ព្រះ​កែវមរកត​មិន​បាន​ត្រឡប់​មក​នគរ​វិញ នៅ​កប់​បាត់​ក្នុង​ស្រុក​យោនកជៀងសែន​ត​មក ។ ការ​ដែល​មិន​បាន​ត្រឡប់​មក​វិញ ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី ២ ទ្រង់​និយម​រាប់អាន​លទ្ធិ​វៃស្ណវៈ ។ រឿង​ព្រះ​កែវមរកត ទើប​មិន​បាន​មក​ជំពាក់​ក្នុង​ព្រះ​រាជ​ហឫទ័យ​ប៉ុន្មាន​មុខ គួរ​ឲ្យ​ស្ដាយ ។
ក្នុង​ឆ្នាំ ព. ស. ១៦៦០ ក្រោយ​ដែល​ទ្រង់​សោយរាជ្យ​បាន ៤ ឆ្នាំ​បាន​ស្ដេច​តែង​រាជទូត ឲ្យ​នាំ​រាជសារ​ទៅ​សូម​ចង​សម្ពន្ធ​មេត្រីភាព​នឹង​ប្រទេស​ចិន ហើយ​នឹង​ប្រទេស​ចាម្ប៍ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ផ្លូវ​រដ្ឋបសាសនោបាយ ។ ប្រទេស​ទាំង​ពីរ​នេះ ក៏​ព្រម​ទទួល​សម្ពន្ធ​មេត្រីភាព​ផង​ដោយ​រីករាយ ហើយ​តែង​រាជទូត​ឲ្យ​នាំ​រាជសារ​មក​វិញ​តាម​សមគួរ ។ ប្រទេស​កម្ពុជា​បាន​ចង​សម្ពន្ធ​មេត្រីភាព​នឹង​ប្រទេស​ចិន រាប់​ជា​គ្រា​ទី ៧ ក្នុង​រជ្ជកាល​នេះ ។
ចំណែក​ឯ​ប្រទេស​ចាម្ប៍ សូម្បី​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​ប្រទេស​កម្ពុជា​យ៉ាង​វែង តែ​ក៏​មិន​បាន​ជា​មិត្រ​ជិត​ដិត​គ្នា​ប៉ុន្មាន ច្រើន​តែ​ជា​អរិ​នឹង​គ្នា​តាំង​អំពី​ដើម​មក ទើប​តែ​នឹង​មក​ប្រាកដ​ក្នុង​រជ្ជកាល​នេះ​ថា បាន​ចង​មេត្រីផាព​នឹង​គ្នា តែ​នេះ​ក៏​ដោយ​កុសលោបាយ​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ដូចជា​នឹង​មាន​ប្រាកដ​ទៅ​ខាង​ក្រោយ ។
កាល​ចង​សម្ពន្ធ​មេត្រីភាព​ហើយ ទ្រង់​បាន​លើក​ទ័ព​ហ្លួង សឹង​មាន​សេនា​ដំរី​ជា​យ៉ាង​ច្រើន ទៅ​វាយ​ប្រទេស​កៅជី (យួន) ដែល​ចេះ​តែ​រុករាន​ទន្ទ្រាន​យក​ជាយ​ព្រះ​រាជ​អាណាខែត្រ​ខ្មែរ ប៉ែក​ខាង​លើ​ជា​ញឹកញយ ។ កាល​កងទ័ព​ខ្មែរ​លើក​ទៅ​ដល់ ទ័ព​យួន​ក៏​លើក​ចេញ​មក​ច្បាំង​ត​ទល់ តែ​ទប់​ឥទ្ធិពល​កងទ័ព​ខ្មែរ​ពុំ​បាន កងទ័ព​ខ្មែរ​បាន​វាយ​លុក​រហូត​ទៅ​ដល់​ស្រុក​ង៉ែអាន ទើប​លើក​ទ័ព​ត្រឡប់​មក​ព្រះ​នគរ​វិញ ។
កន្លង​មក ៤ ឆ្នាំ ទ្រង់​លើក​ទ័ព​ទៅ​វា​ម្ដង​ទៀត ដោយ​ហេតុ​កៅជី​មិន​រាង​ចាល ។ សង្គ្រាម​គ្រា​នេះ​ទ្រង់​វាយ​រហូត​ដល់​ស្រុក​តាន់ហួ ទ្រង់​ប្រកាស​ឲ្យ​ស្រុក​ដែល​វាយ​បាន​ទាំង​ប៉ុន្មាន ជា​ចំណុះ​ប្រទេស​កម្ពុជា ហើយ​ស្ដេច​លើក​ទ័ព​ត្រឡប់​មក​ព្រះ​នគរ ។
ក្នុង​វេលា​នោះ ដែនដី​ដែល​ជា​ប្រទេស​លាវ ដូច​យ៉ាង​ហ្លួងព្រះបាង​នឹង​វៀងច័ន្ទន៍​ជាដើម ក៏​ជា​អាណាខែត្រ​របស់​ខ្មែរ​ដែរ ។
កាល​ទៅ​វាយ​ប្រទេស​ចម្ប៉ា ជា​ការ​សងសឹក​ចាម្ប៍ ដែល​មាន​គំនិត​ខូច បាន​លើក​ទ័ព​ជើង​ទឹក​មក​លុក​ក្រុង​ស្រី​យសោធរបុរៈ ក្នុង​កាល​ចុង​រជ្ជកាល​ព្រះ​បាទ​ហស៌វរ្ម័ន​ទី ៣ ដែល​ក្នុង​ពេល​នោះ​ប្រទេស​កម្ពុជា​បាន​ទទួល​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ ដោយ​ត្រូវ​ទឹក​ធំ​លិច​យ៉ាង​ខ្លាំង ដូច​មាន​ពោល​ហើយ ។ កងទ័ព​ខ្មែរ​វាយ​​លុក​ចូល​ដល់​ក្រុង​វិជ័យ ចាប់​ព្រះ​រាជា​ចាម្ប៍ ទ្រង់​ព្រះ​នាម​ស្រីជយឥន្ទ្រវរ្ម័ន​បាន ។ តែ​ក្នុង​ទី​ខ្លះ​ថា ព្រះ​រាជា​អង្គ​នេះ​រត់​ចោល​ព្រះ​នគរ​បាត់​ទៅ ។ ព្រះ​បាទ​សូរ្យវរ្ម័ន កាល​ទ្រង់​មាន​ជ័យជំនះ​ដូច្នេះ​ហើយ, ទើប​ត្រាស់​ប្រកាស​រួម​ប្រទេស​ចម្ប៉ា ចូល​ជា​អាណាខែត្រ​របស់​កម្ពុជរដ្ឋ ទ្រង់​តាំង​ព្រះ​រាជវង្ស ១ អង្គ ព្រះ​នាម "ហរិទេព" នឹង​ត្រូវ​ជា​ព្រះ​អនុជ​នៃ​ព្រះ​អគ្គ​មហេសី​របស់​ព្រះ​អង្គ ឲ្យ​នៅ​គ្រប់គ្រង​រដ្ឋ​ចម្ប៉ា ហើយ​ស្ដេច​លើក​ទ័ព​ត្រឡប់​ព្រះ​នគរ ។ ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​នេះ មាន​ព្រំប្រទល់​ដ៏​ធំ​ទូលាយ​យ៉ាង​អស្ចារ្យ​ម្ដង​ទៀត ។ វាសនា​របស់​ខ្មែរ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ។
ផ្នែក​គ្រប់គ្រង ៈ - ព្រះ​បាទ​សរ្យវរ្ម័ន​ទី ២ ទ្រង់​ចាត់​តាំង​ព្រះ​មហា​ឧបរាជ​ឲ្យ​ទៅ​គ្រប់គ្រង​បច្ចន្តរដ្ឋ ដូច​ក្នុង​រជ្ជកាល​មុន ៗ តែ​ក្នុង​រជ្ជកាល​នេះ ព្រះ​មហា​ឧបរាជ​មាន​ដល់​ទៅ ៧ អង្គ គឺ​នៅ​ស្រីធម្ម​នគរ ១ អង្គ, នៅ​កំពែង​ពេជ្រ ឬ កោសម្ពី ១ អង្គ, នៅ​លវបុរៈ ឬ ស្រីអយុធ្យា ១ អង្គ, ហរិភិញ្ជ័យ ឬ​ហៅ​ហរិបុញ្ជ័យ ១ អង្គ, នៅ​នគរ​ភ្នំ ភាគ​ខាង​លើ ១ អង្គ, នៅ​ឃ្លាំង​ក្នុង​ដែន​កូស័ងស៊ីន ក្នុង​បច្ចុប្បន្ន​នេះ ១ អង្គ, នៅ​វិជ័យ ក្នុង​ចម្ប៉ា​រដ្ឋ ១ អង្គ ។
ផ្នែក​កសាង ៈ - កាល​ស្ដេច​ព្រះ​រាជ​សង្គ្រាម​ហើយ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី ២ ទ្រង់​ឲ្យ​សាង​ប្រាសាទ​ទេវស្ថាន ១ ដ៏​ហើយ​ដោយ​សិលា​សឹង​មាន​ទំហំ​ធំ​មហិមា មាន​ថ្នាក់ ៣ ថ្នាក់ នឹង​មាន​លក្ខណៈ​ល្អ​អស្ចារ្យ​នឹក​រក​ប្រាសាទ​ឯណា​ក្នុង​លោក​នេះ ដែល​មាន​ទំហំ​នឹង​លំអ​ស្មើ​ដូច​គ្មាន ឲ្យ​ឈ្មោះ​ថា "វិស្ណុលោក" ។