ធរណីន្ទ្រវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២៥៖
| place of burial =
|}}
ការ​ផែនដី ៈ -ព្រះ​បាទ​ធរណេន្ទ្រវរ្ម័ន​ទី ១ ទ្រង់​ទទួល​គ្រង​រាជ​សម្បត្តិ​ក្នុង​វ័យ​ជរា​ណាស់​ទៅ​ហើយ ។ តាម​ប្រក្រតី​អំពី​ដើម​មក ទ្រង់​មាន​កិរិយា​សុភាព​ជា​សប្បុរស សព្វ​ព្រះ​រាជ​ហ្ឫទ័យ​និពន្ធ​ពាក្យ​កាព្យ តែ​ពាក្យ​កាព្យ​របស់​ព្រះ​អង្គ​ទាំង​ប៉ុន្មាន​នោះ មិន​បាន​ប្រាកដ​មាន​នៅ​មក​ដល់​វេលា​នេះ​ទេ ។ មក​ក្នុង​បច្ឆិមវ័យ​នេះ​ព្រះ​រាជ​ហ្ឫទ័យ​របស់​ព្រះ​អង្គ​ដេក​ដួល​ទៅ​តែ​ក្នុង​ផ្លូវ​ធម៌ ។ ការ​ផែនដី ទ្រង់​គ្រាន់​តែ​ថ្ងប​ទុក មិន​ឲ្យ​លិចលង់​ទៅ​ហួស​ពេក, ការ​កសាង​របស់​សំខាន់ ៗ ដែល​ព្រះ​ហា​ក្សត្រិយ៍​មុន ៗ ធ្លាប់​ធ្វើ​មក នឹង​ការ​កម្រាប​ពួក​បះបោរ​នៅ​តាម​បច្ចន្តរដ្ឋ ដូច​យ៉ាង​ពួក​ថៃ​តាំង​ឥស្សរភាព​នៅ​យោនក​ជៀងសែន​នោះ ទ្រង់​មិន​បាន​សំដែង​ស្នា​ព្រះហស្ត​ទុក​ទេ ប្រាកដ​តែ​ថា ទ្រង់​បាន​បន្ធូរ​បន្ថយ​ដំឡៃ​មុខ​ពន្ធដារ​ក្នុង​ព្រះ​នគរ​ឲ្យ​តិច​ចុះ ជា​ហេតុ​ឲ្យ​ធូរ​ស្រួល​ដល់​បណ្ដា​រាស្ត្រ​អ្នក​បង់ពន្ធ ដោយ​អំណាច​សេចក្ដី​សប្បុរស​របស់​ព្រះ​អង្គ ។
ព្រះ​បាទ​ធរណេន្ទ្រវរ្ម័ន​ទី ១ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ​បាន​តែ​ត្រឹម ៥ ឆនាំ​ក៏​ស្ដេច​សោយ​ទិវង្គត​ទៅ​តាម​យថាកម្ម, រាជ​បណ្ឌិត​ថ្វាយ​ព្រះ​នាម​ព្រះ​បរម​សព​ថា "ព្រះ​បាទ​បរម​និស្កលបទ" ។**
 
វ្រះបាទ'''ធរណេន្ទ្រវម៌្មទី២''' រជ្ជកាល (គ.ស ១១០៧-១១១៣) ព្រះនាមពេលសោយរាជ្យ '''ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណេន្ទ្រវម្ម៌ទេវ'''។ ព្រះបរមមរណនាម '''បរមនិស្កល្បទ'''។ ព្រះបាទ[[យុវរាជទី២]]គ្មាន​ព្រះរាជ​បុត្រសំរាប់​ស្នង​រាជ្យ​បន្ត​ទេ។ ដូច្នេះ​រាជសម្បត្តិ​ត្រូវ​ធ្លាក់​មក​លើ​ព្រះបាទ​ធរណេន្ទ្រវម៌្ម​ទី​២​ ដែល​ជា​បង​បង្កើត​របស់​ព្រះបាទ[[ជយវម៌្មទី៧]] និង​ព្រះបាទ​យុវរាជទី២។ បរិយាកាស​នៃ​ការ​ឡើង​សោយរាជ្យ កាលនោះ ​ព្រះធរណេន្ទ្រវម៌្មទី​២ នៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ​នៅ​ឡើយ។ កាល​នោះ ព្រះអង្គ​បាន​ដាក់​ចិត្ត​គំនិត​រូបរាងកាយ​សំរាប់​បូជា​ថ្វាយ​ចំពោះ​ ព្រះពុទ្ធសាសនា​រួច​ជា​ស្រេច​ដែរ។ ព្រះអង្គ​ត្រូវ​សឹក​ចាក[[​សិក្ខាបទ]] មក​ទទួល​ព្រះរាជាភិសេក​ជា​ព្រះមហាក្សត្រ។ គឺ​ព្រាហ្មណ៍[[ទិវាករបណ្ឌិត]]​ទៀត​ដែល​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ព្រះរាជាភិសេក​ស្រោច​ទឹក តែងតាំង​ថ្វាយ​ព្រះអង្គ​តាម​លក្ខណៈ​ប្រពៃណី​សាសនា ដើម្បី​ឲ្យ​បាន​ទៅ​ជា​ព្រះមហាក្សត្រ​ពេញ​ច្បាប់។ សិលាចារឹកបាន​កត់​ទុក​មក​ថា “ព្រះអង្គ​មិន​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​រាជបល្លង្ក​ទេ។ តែ​ដោយសារ​មនុស្សម្នា​ជាច្រើន គ្មាន​អ្នក​ការពារ គ្មាន​ទី​ពំនាក់ បាន​មក​អង្វរ​ព្រះអង្គ ព្រះអង្គ​ក៏​សុខ​ចិត្ត​ទទួល​រាជសម្បត្តិ​តាម​សំណូម​ពរ” ។ ព្រះអង្គ​គ្រប់គ្រង​ប្រទេសជាតិ​ដោយ​សច្ចៈ​ យុត្តិធម៌ និង​ប្រុងប្រយ័ត្ន​ជានិច្ច។