សូយ៌្យវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី២៨៖
==ប៉ុន្មានឆ្នាំដំបូង==
[[File:Suryavarman II in procession.jpg|right|thumb|250px|វ្រះបាទសូយ៌្យវម៌្មទី២]]
វ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គ​ជាអនុវង្សមួយ​អង្គ​ក្នុង[[​រាជវង្សមហិធរបុរ]]។ ព្រះអង្គ​ត្រូវ​ជាព្រះ[[នត្តាមហាយ្យកាមួយ]]​របស់​ព្រះបាទ[[ជយវម៌្មទី៧]]។ បិតា​ព្រះអង្គ​ព្រះនាម​ [[ក្សិតេន្ទ្រាទិត្យ]] ត្រូវ​ជា​ព្រះនត្តារបស់​ព្រះ[[ហិរណ្យវម៌្មទី២]] និង ​មហេសី​ផ្សេង​មួយ​ទៀត។ មាតា​ព្រះអង្គ​ព្រះនាម​ [[នរេន្ទ្រលក្ឝ្មី]] (បុត្រទី៣បុត្រីនៃរាជបុត្រទី៣ នៃហិរណ្យវម៌្មទី២) ត្រូវជា​[[នត្តាក្សត្រី]]​របស់​ព្រះហិរណ្យវម៌្មទី២ និង​ព្រះនាង​[[ហិរណ្យលក្ឝ្មី]] និង​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​ព្រះបាទ​ជយវម៌្ម​ទី​៧ ព្រះបាទ​[[យុវរាជទី២]] និង​ព្រះបាទ​[[ធរណេន្ទ្រវម៌្មទី២]]។ ដូច្នេះ​អយ្យកោ​ព្រះអង្គ​ខាងបិតា និង​អយ្យកា​ព្រះអង្គ​ខាង​មាតា​សុទ្ធ​សឹងតែ​ជា​កូន​របស់​ព្រះហិរណ្យវម៌្មទី២​ទាំងអស់។
 
សូយ៌្យវម៌្មលេចឡើងដោយធំធាត់ក្នុងទឹកដីខេត្ត នៅពេលអំណាចកណ្ដាលកំពុងចុះខ្សោយនៅក្នុងចក្រភពខ្មែរ។ ជាព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ ទ្រង់បានប្រើកលល្បិចដណ្ដើមអំណាច ដោយការប្រយុទ្ធតស៊ូរបស់ទ្រង់ ទ្រង់មានសិទ្ធិស្របច្បាប់ដើម្បីសោយរាជ្យ។ “នៅទីបញ្ចប់នៃការឈ្វេងយល់របស់ទ្រង់” ថ្លែងក្នុងសិលាចារឹកមួយផ្ទាំង “ទ្រង់បានជំរុញចិត្តដោយសារតែមានព្រះកិត្តិនាមនៃព្រះរាជវង្សរបស់ទ្រង់។” ទ្រង់បង្ហាញថាមានទំនាក់ទំនងជាមួយអភិមានិកខាងសត្រូវមកពីខាងខ្សែហឝ៌វម៌្មទី៤ ប្រហែលជា[[ន្ឫបតេន្ទ្រវម៌្មទី២]] ដែលមានឥទ្ធិពលនៅខាងត្បូង ក្រោយមកក៏បង្វែរទៅរកវ្រះបាទ[[ធរណេន្ទ្រវម៌្មទី២]]ដែលមានវ័យជរា និងមិនសូវមានឥទ្ធិពល ដែលជាអយ្យកោបិតុលារបស់ទ្រង់។ “ដោយបន្សល់ទុកលើសមរភូមិនូវ មហាសាគរនៃកងទ័ពរបស់ទ្រង់ ទ្រង់បានបង្កើតឱ្យមានការប្រយុទ្ធយ៉ាងខ្លាំងក្លា” ថ្លែងក្នុងសិលាចារឹកមួយ។ “លោតឡើងលើក្បាលដំរីនៃរាជសត្រូវ ទ្រង់បានសំលាប់សត្រូវ ដូចជា[[គ្រុឌ]]នៅជាយភ្នំអាចនឹងសំលាប់នាគរាជមួយក្បាល។”<ref>Briggs, "The Ancient Khmer Empire," p. 187.</ref> ពួកអ្នកប្រាជ្ញមិនបានយល់ស្របថាតើសំដីទាំងនោះសំដៅលើអភិមានិកភាគខាងត្បូង រឺ វ្រះបាទធរណេន្ទ្រវម៌្មទី២ឡើយ។ សូយ៌្យវម៌្មទី២ ក៏បានបញ្ជូនគណៈប្រតិភូទៅកាន[[រាជវង្សចោឡៈ]]នៃឥណ្ឌាខាងត្បូង និង ថ្វាយថ្មមានតំលៃទៅកាន់ចក្រវរ្តិនចោឡៈ [[កុលោត្តុង្គចោឡៈទី១]] នៅគ.ស ១១១៤។<ref>A History of India Hermann Kulke, Dietmar Rothermund: p.125</ref>