សូយ៌្យវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៤៣៖
ព្រះមហាក្សត្រ ​នគរ​ចាម្ប៉ា​ដែល​សង្កេត​ឃើញ​ប្រទេស​កម្ពុជា​កំពុង​តែ​ជាប់​ដៃ​វាយ​ប្រយុទ្ធ​ កាប់​សំលាប់​ផ្ទៃ​ក្នុង បាន​ឆ្លៀត​ឱកាស​យ៉ាង​ល្អ​កម្រ​រក​មាន​នេះ លើក​កង​ទ័ព​ពល​សេនា​មក​វាយ​ប្រហារ​ដណ្ដើម​យក​ទឹក​ដី​ខ្មែរ។
 
ព្រះបាទសូយ៌្យវម៌្ម​ទី​២ ដោយ​មាន​ទ័ព​ចាម​នគរ​វិជ័យ​រួម​កំលាំង​ផង បាន​លើក​ទ័ព​ទៅ​ទប់ទល់​ទ័ព​ចាម វាយ​ប្រហារ​ចូល​លុក​ទៅ​ដល់​នគរ​ចាម្ប៉ា ហើយ​ដណ្ដើម​យក​បាន​រាជធានី​វិជ័យ។ នេះ​ជា​សេចក្ដី​ដែល​សិលាចារឹក​ចាម្ប៉ា​នៅ​ពោធិ៍នគរ បាន​ចារ​ទុក​មក​ជា​ប្រវត្តិសាស្ត្រ។ សិលាចារឹក​ចាម្ប៉ា​ដដែល​បាន​បញ្ជាក់​ទៀត​ថា ព្រះបាទ​សូយ៌្យវម៌្ម​ទី​២ បាន​តែងតាំង​ប្អូន​ថ្លៃ​ព្រះអង្គ​ព្រះនាម​[[ហរិទេវ]] ជា​ឧបរាជ​សោយរាជ្យ​នគរ​ចាម្ប៉ា។ ព្រឹត្តិការណ៍​ត្រង់​នេះ ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ជំនាន់​ដើម ក៏​បាន​កត់​សំគាល់​ថា ព្រះអង្គ​បាន​បញ្ចូល​នគរ​ចាម្ប៉ា​មក​ក្នុង​នគរ​កម្ពុជា​ធ្វើ​ជា​នគរ​តែ​មួយ​ដែរ។ កាល​ទៅ​វាយ​ប្រទេស​ចាម្ប៉ា ជា​ការ​សងសឹក​ចាម្ប៍ ដែល​មាន​គំនិត​ខូច បាន​លើក​ទ័ព​ជើង​ទឹក​មក​លុក​ក្រុង​ឝ្រី​យឝោធរបុរ ក្នុង​កាល​ចុង​រជ្ជកាល​ព្រះ​បាទ​ហឝ៌វម៌្ម​ទី៤ ដែល​ក្នុង​ពេល​នោះ​ប្រទេស​កម្ពុជា​បាន​ទទួល​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ ដោយ​ត្រូវ​ទឹក​ធំ​លិច​យ៉ាង​ខ្លាំង ដូច​មាន​ពោល​ហើយ។ កងទ័ព​ខ្មែរ​វាយ​​លុក​ចូល​ដល់​ក្រុង​វិជ័យ ចាប់​ព្រះ​រាជា​ចាម្ប៍ ទ្រង់​ព្រះ​នាម​ឝ្រីជយឥន្ទ្រវរ្ម័ន​បាន។ទ្រង់​ព្រះ​នាម​ឝ្រីជយឥន្ទ្រវម៌នបាន។ តែ​ក្នុង​ទី​ខ្លះ​ថា ព្រះ​រាជា​អង្គ​នេះ​រត់​ចោល​ព្រះ​នគរ​បាត់​ទៅ។ ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​នេះ មាន​ព្រំប្រទល់​ដ៏​ធំ​ទូលាយ​យ៉ាង​អស្ចារ្យ​ម្ដង​ទៀត។ វាសនា​របស់​ខ្មែរ​បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត។
 
មេទ័ព​ចាម និង​ខ្មែរ​ជាច្រើន​ដែល​ជា​ជនក្បត់​ព្រះអង្គ ឬ​ប្រឆាំង​នឹង​ខ្មែរ​បាន​នាំ​គ្នា​រត់​ទៅ​សុំ​ស្ដេច​យួន​ជ្រកកោន​រស់​នៅ[[​តុងកឹង]]។ ប្រទេស[[​យួន]] ដែល​បាន​អនុញ្ញាត​ឲ្យ​ជន​ខុស​ច្បាប់​ទាំងនេះ​ជ្រកកោន យក​ធ្វើ​ជា​ជំរំ ត្រូវ​បាន​ព្រះបាទ​សូយ៌្យវម៌្មទី២ វាយ​ប្រហារ​បើក​របាញ​ចាញ់​បរាជ័យ​អស់​គ្មាន​សល់។ ស្ដេច​ចិន​ដែល​បាន​ស្គាល់​នូវ​ថ្វីដៃ​ធ្វើ​សឹក​សង្គ្រាម​យ៉ាង​ក្លាហាន​ អង់អាច​អស្ចារ្យ​របស់​ព្រះអង្គ បាន​កោត​សរសើរ និង​ផ្ដល់​កិត្តិយស​ឧត្ដុង្គឧត្ដម​ដល់​ព្រះអង្គ។ អគ្គរាជទូត​ប្រទេស​ទាំង​ពីរ​តែងតែ​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​ជា​ប្រក្រតី។
 
សិលាចារឹកមួយចំនួននៅក្នុងរដ្ឋឥណ្ឌូបនីយកម្មជិតខាង[[ចាម្ប៉ា]] និងរឿងរ៉ាវបានបន្សល់ដោយស្មេរនៅមហាវៀត រដ្ឋមុនវៀតណាម និយាយថាសូយ៌្យវម៌្មបានធ្វើប្រតិបត្តិការសឹកសំខាន់បីលើកតែមិនបានជោគជ័យ វាយប្រហារទៅលើ[[មហាវៀត]] ជួនកាលដោយមានជំនួយពីចាម្ប៉ា។ ក្នុង​ឆ្នាំ ព. ស. ១៦៦០ ក្រោយ​ដែល​ទ្រង់​សោយរាជ្យ​បាន ៤ ឆ្នាំ​បាន​ស្ដេច​តែង​រាជទូត ឲ្យ​នាំ​រាជសារ​ទៅ​សូម​ចង​សម្ពន្ធ​មេត្រីភាព​នឹង​ប្រទេស​ចិន ហើយ​នឹង​ប្រទេស​ចាម្ប៍ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ផ្លូវ​រដ្ឋបសាសនោបាយ។ ប្រទេស​ទាំង​ពីរ​នេះ ក៏​ព្រម​ទទួល​សម្ពន្ធ​មេត្រីភាព​ផង​ដោយ​រីករាយ ហើយ​តែង​រាជទូត​ឲ្យ​នាំ​រាជសារ​មក​វិញ​តាម​សមគួរ ។ ប្រទេស​កម្ពុជា​បាន​ចង​សម្ពន្ធ​មេត្រីភាព​នឹង​ប្រទេស​ចិន រាប់​ជា​គ្រា​ទី ៧ ក្នុង​រជ្ជកាល​នេះ។ ស្ដេច​ចិន​ដែល​បាន​ស្គាល់​នូវ​ថ្វីដៃ​ធ្វើ​សឹក​សង្គ្រាម​យ៉ាង​ក្លាហាន​ អង់អាច​អស្ចារ្យ​របស់​ព្រះអង្គ បាន​កោត​សរសើរ និង​ផ្ដល់​កិត្តិយស​ឧត្ដុង្គឧត្ដម​ដល់​ព្រះអង្គ។ អគ្គរាជទូត​ប្រទេស​ទាំង​ពីរ​តែងតែ​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​ជា​ប្រក្រតី។ ចំណែក​ឯ​ប្រទេស​ចាម្ប៍ សូម្បី​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​ប្រទេស​កម្ពុជា​យ៉ាង​វែង តែ​ក៏​មិន​បាន​ជា​មិត្រ​ជិត​ដិត​គ្នា​ប៉ុន្មាន ច្រើន​តែ​ជា​អរិ​នឹង​គ្នា​តាំង​អំពី​ដើម​មក ទើប​តែ​នឹង​មក​ប្រាកដ​ក្នុង​រជ្ជកាល​នេះ​ថា បាន​ចង​មេត្រីភាព​នឹង​គ្នា តែ​នេះ​ក៏​ដោយ​កុសលោបាយ​របស់​ព្រះ​បាទ​សូយ៌្យវម៌្ម​ដូចជា​នឹង​មាន​ប្រាកដ​ទៅ​ខាង​ក្រោយ។ កាល​ចង​សម្ពន្ធ​មេត្រីភាព​ហើយ ទ្រង់​បាន​លើក​ទ័ព​ហ្លួង សឹង​មាន​សេនា​ដំរី​ជា​យ៉ាង​ច្រើន ទៅ​វាយ​ប្រទេស[[កាវជី]] (ចិន:ជាំវជឺ) ដែល​ចេះ​តែ​រុករាន​ទន្ទ្រាន​យក​ជាយ​ព្រះ​រាជ​អាណាខែត្រ​ខ្មែរ ប៉ែក​ខាង​លើ​ជា​ញឹកញយ។ កាល​កងទ័ព​ខ្មែរ​លើក​ទៅ​ដល់ ទ័ព​យួន​ក៏​លើក​ចេញ​មក​ច្បាំង​ត​ទល់ តែ​ទប់​ឥទ្ធិពល​កងទ័ព​ខ្មែរ​ពុំ​បាន កងទ័ព​ខ្មែរ​បាន​វាយ​លុក​រហូត​ទៅ​ដល់​ស្រុក[[​ង៉ែអាន]] ទើប​លើក​ទ័ព​ត្រឡប់​មក​ព្រះ​នគរ​វិញ។ កន្លង​មក ៤ ឆ្នាំ ទ្រង់​លើក​ទ័ព​ទៅ​វា​យម្ដង​ទៀត ដោយ​ហេតុ​កាវជី​មិន​រៀង​ចាល។ សង្គ្រាម​គ្រា​នេះ​ទ្រង់​វាយ​រហូត​ដល់​ស្រុក​[[តាន់ហួ]] ទ្រង់​ប្រកាស​ឲ្យ​ស្រុក​ដែល​វាយ​បាន​ទាំង​ប៉ុន្មាន ជា​ចំណុះ​កម្វុជទេឝ ហើយ​ស្ដេច​លើក​ទ័ព​ត្រឡប់​មក​ព្រះ​នគរវិញ។ ក្នុង​វេលា​នោះ ដែនដី​ដែល​ជា​ប្រទេស​លាវ ដូច​យ៉ាង​ហ្លួងព្រះបាំង​នឹងវាំងច័ន្ទន៍​ជាដើម ក៏​ជា​អាណាខែត្រ​របស់​ខ្មែរ​ដែរ។ នៅឆ្នាំគ.ស ១១២៨ ទ្រង់ត្រូវបានគេនិយាយថាបានដឹកនាំទាហាន ២០ ០០០ នាក់ទល់នឹងមហាវៀត ប៉ុន្តែកងទ័ពទាំងនោះត្រូវបានគេបង្ក្រាបបាន និង ត្រូវបានគេបណ្ដេញចេញពីមហាវៀត។ ឆ្នាំបន្ទាប់មកទ្រង់បានបញ្ជូនកងសំពៅមួយកងមាន ៧០០ សំពៅដើម្បីវាយប្រហារតាមឆ្នេររបស់មហាវៀត។ នៅឆ្នាំគ.ស ១១៣២ កងទ័ពចំរុះខ្មែរ-ចាមបានលុកលុយម្ដងទៀត មិនបានជោគជ័យឡើយ។ ក្រោយមក ស្ដេចចាមជយឥន្ទ្រវរ្ម័នទី៣ស្ដេចចាមជយឥន្ទ្រវម៌នទី៣ បានធ្វើឱ្យមានសន្តិភាពជាមួយមហាវៀត និង បដិសេធនឹងជួយការវាយប្រហារតទៅទៀត។ នៅគ.ស ១១៤៥ សូយ៌្យវម៌្មបានលុកលុយចាម្ប៉ា បានកំរាបស្ដេចចាម និងបានបំផ្លិចបំផ្លាញរាជធានីវិជយ។ នៅលើរាជបល្លង្កចាម ទ្រង់បានដាក់ក្សត្រថ្មី [[ហរិទេវ]] ជាប្អូនប្រុសនៃមហេសីស្ដេចខ្មែរ។ ការប្រយុទ្ធជាបន្តបន្ទាប់ កងទ័ពចាមបានកាន់កាប់រាជធានីរបស់ខ្លួនជាថ្មីវិញ និងបានសំលាប់ហរិទេវ។<ref>Briggs, "The Ancient Khmer Empire," p. 192.</ref>
[[File:Angkor sunrise.JPG|thumb|អង្គរវត្តបានកសាងដោយសូយ៌្យវម៌្មទី២]]