សហរាជាណាចក្រ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 227 interwiki links, now provided by Wikidata on d:q145 (translate me)
+
បន្ទាត់ទី៣៖
 
 
'''រាជាណាចក្ររួម''' (United Kingdom) មាន​ឈ្មោះពេញ​ថា "រាជាណាចក្ររួម​នៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ជា​[[ភាសាអង់គ្លេស]] "The '''United Kingdom of Great Britain and Northern Ireland'''" ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា "'''United Kingdom'''", "'''UK'''" ឬ "'''Britain'''" គឺជា​រដ្ឋអធិបតេយ្យភាព​មួយ​ស្ថិតនៅ​ឆ្នេរ​ប៉ែក​ពាយ័ព្យ​នៃ​[[ទ្វីបអឺរ៉ុប]]​។ វា​គឺជា​ប្រទេស​កោះ ដែល​ស្ថិតនៅ​លើ​កោះ "Great Britain" និង មួយ​ផ្នែក​នៃ​កោះ "Ireland" ប៉ែក​ឦសាន បូករួម​នឹង​កោះ​តូចៗ​ជាច្រើន​ទៀត​។ [[អៀរឡង់ខាងជើង]] គឺជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម ដែល​មាន​ព្រំដែន​ជាមួយ "[[សាធារណរដ្ឋអៀរឡង់]]" (Republic of Ireland) ។ លើកលែងតែ បន្ទាត់​ព្រំដែន​ជាមួយ​[[សាធារណរដ្ឋអៀរឡង់]]​ចេញ រាជាណាចក្ររួម ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​[[មហាសមុទ្រអាត្លង់ទិក]] [[សមុទ្រខាងជើង]] [[ច្រកសមុទ្រអង់គ្លេស]] និង [[សមុទ្រអៀរឡង់]]​។ កោះ​ធំជាងគេ​បំផុត "[[Great Britain]]" បាន​តភ្ជាប់​ទៅកាន់​ប្រទេស​[[បារាំង]]​តាមរយៈ​ច្រកក្រោមសមុទ្រ (Channel Tunnel, "Chunnel") ។
 
រាជាណាចក្ររួម គឺជា​រដ្ឋឯកភាព​មួយ​ដែល​មាន​ប្រទេស​ចំនួន​០៤​គឺ​៖ [[អង់គ្លេស]] (England), [[អៀរឡង់ខាងជើង]] (Northern Ireland), [[ស្កុតឡែន]] (Scotland) និង [[វ៉ែល]] (Wales) ។ រាជាណាចក្ររួម ត្រូវ​បាន​គ្រប់គ្រង​ដោយ​[[ប្រព័ន្ធសភានិយម]] ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន​ស្ថិតនៅ​[[ទីក្រុងឡុងដ៍]] (London) ដែល​ជា​"រាជធានី" ប៉ុន្តែ​ប្រទេស​០៣​ទៀត មាន​រដ្ឋបាល​ថ្នាក់ជាតិ​របស់ខ្លួន នៅ​[[ក្រុងបេលហ្វាស្ត]] (Belfast), [[កាឌីហ្វ]] (Cardiff) និង [[អេឌីនប័រ]] (Edinburgh) ជា​រដ្ឋធានីជាតិ​របស់ [[អៀរឡង់ខាងជើង]], [[វ៉ែល]] និង [[ស្កុតឡែន]]។ រាជាណាចក្ររួម ប្រកាន់យក​របប​[[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ]] ដែល​មាន​ព្រះមហាក្សត្រី [[អេលីហ្សាបែតទី២]] (Queen Elizabeth II) ជា​ព្រះប្រមុខរដ្ឋ​។ប្រជុំកោះ "Channel Island" និង "Isle of Man" គឺជា​ក្សត្របុរី​ចំណុះ និង ពុំ​មែន​ជា​ផ្នែក​នៃ​រាជាណាចក្ររួម​ទេ ប៉ុន្តែ​បាន​បង្កើត​ជា​សហភាព​ជាមួយ​រាជាណាចក្ររួម​ផងដែរ​។ រាជាណាចក្ររួម មាន​អាណាខេត្ត​ចំណុះ​ចំនួន ១៤ ដែល​បន្សល់​មកពី​[[ចក្រភពអង់គ្លេស]] នៅពេលដែល​បាន​ឡើង​ដល់​កម្រិត​កំពូល​របស់ខ្លួន​នោះ បាន​គ្របដណ្ដប់​ស្ទើរតែ​មួយភាគបួន​នៃ​ផ្ទៃក្រឡា​[[ពិភពលោក]]​ទាំងមូល ដែល​ជា​ចក្រភព​ធំជាងគេ​បង្អស់​ក្នុង​[[ប្រវត្តិសាស្ត្រ]]​ពិភពលោក​។ ឥទ្ធិពល​របស់​អង់គ្លេស​នៅតែ​បន្ត បើ​គេ​សង្កេតមើល​ពី [[ភាសា]] [[វប្បធម៌]] ប្រព័ន្ធច្បាប់ នៃ​បណ្ដា​អតីត​អាណានិគម​ជាច្រើន​របស់ខ្លួន​។ ព្រះមហាក្សត្រី [[អេលីហ្សាបែតទី២]] នៅតែ​ជា​ប្រមុខ​នៃ​[[ប្រជាជាតិកុំមុនវាល]] (Commonwealth of Nations) និង ជា​ប្រមុខរដ្ឋ​នៃ​រដ្ឋ​នីមួយៗ​នៃ​[[អាណាចក្រកុំមុនវាល]] (Commonwealth Realms) ។