នីវរណធម៌៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 8 interwiki links, now provided by Wikidata on d:q1393073 (translate me)
No edit summary
បន្ទាត់ទី៣៖

នៅក្នុងព្រះពុទ្ធសាសនា នីវរណធម៌៥ (Pali: Nivaraṇa EN: Five hindrances) គឺជាអកុសលចេតសិក ដែលរារាំងមិនឲ្យ សមាធិ[[ឈាន]] កើតឡើងបាន ហើយដែលនាំ ឲ្យឆ្ងាយពី[[ព្រះនិព្វាន]] ។ នីវរណធម៌៥នោះគឺ៖
::*១- កាមឆន្ទៈ Kāmacchanda សេចក្តីផ្គងចិត្តទុក ចុះក្នុង[[កិលេស]]កាម និងវត្ថុកាម
::*២- ព្យាបាទៈ Byāpāda, Vyāpāda ការចងគំនុំអាឃាត ចំពោះអារម្មណ៍ មិនជាទីប្រាថ្នា
::*៣- ថីនមិទ្ធៈ Thīna-middha សេចក្តីធុញទ្រាន់ងុយងោក ច្រអូសកាយច្រអូសចិត្ត
::*៤- ឧទ្ធច្ចកុក្កុច្ចៈ Uddhacca-kukkucca សេចក្តីរាយមាយរំខានចិត្ត អណ្តែតអណ្តូង ក្តៅក្រហាយចិត្ត
::*៥- វិចិកិច្ឆា Vicikicchā សេចក្តីសង្ស័យ មិនអស់មិនហើយក្នុងចិត្ត ។

==ក្នុងបិដកបាលី==
==នៅ​ក្នុង​ព្រះត្រៃបិដក​ជា​ភាសា​បាលី==

ក្នុងបិដកបាលី សំយុត្តនិកាយ ធម្មទេសនាជាច្រើន បានដាក់នីវរណធម៌ផ្ទឹមគ្នា ជាមួយនឹង[[ពោជ្ឈង្គ៧]] (កត្តានៃការត្រាស់ដឹង៧) ដូចជាតាមសំយុត្តនិកាយ៤៦.៣៧ ព្រះពុទ្ធបានត្រាស់បន្ទូលថាៈ
ម្នាលភិក្ខុទាំងឡាយ! មានឧបសគ្គ៥នេះ ជាគ្រឿងរារាំង ជាគ្រឿងពុករលួយនៃចិត្ត ជាគ្រឿងឲ្យបញ្ញាអាប់ឱន ។ តើ៥អ្វីខ្លះ? គឺកាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។

ម្នាលភិក្ខុទាំងឡាយ! មានកត្តានៃការត្រាស់ដឹង៧ ដែលមិនជាឧបសគ្គ ដែលមិនជាគ្រឿងរារាំង ដែលមិនជាគ្រឿង ពុករលួយនៃចិត្ត កាលណាគេយកមកចម្រើន នឹងបណ្តុះបណ្តាល វានឹងនាំទៅដល់ផល គឺផ្លែផ្កានៃសេចក្តីយល់ដឹងពិត នឹងការរំដោះខ្លួន ។ តើ៧អ្វីខ្លះ? គឺកត្តានៃការត្រាស់ដឹង៧ សតិ ធម្មវិចិយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ។

ក្នុងន័យនៃការបំពេញបញ្ញា និងការយកជ័យជំនះ លើនីវរណធម៌ តាម[[សតិបដ្ឋាន]]សូត្រ ព្រះពុទ្ធបានបញ្ជាក់ថា ម្នាលភិក្ខុ! តើភិក្ខុរស់នៅពិចារណា នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ យ៉ាងដូចម្តេច? ម្នាលភិក្ខុ! កាលណាមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមានកាមឆន្ទៈ កាលមិនមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមិនមានកាមឆន្ទៈ ។ ភិក្ខុនោះដឹងថា កាមច្ឆន្ទៈដែលមិនទាន់កើត កើតឡើងយ៉ាងដូចម្តេច ភិក្ខុនោះដឹងថាការលះបង់កាមឆន្ទៈ ដែលខ្លួនមានហើយ យ៉ាងដូចម្តេច ហើយភិក្ខុនោះដឹងទៀតថា កាមឆន្ទៈ ដែលមិនទាន់មាន នឹងត្រូវលះបង់ក្នុងអនាគត យ៉ាងដូចម្តេច ។

ធម៌និមួយៗនៃនីវរណធម៌៤ទៀត ក៏មានសេចក្តីបរិយាយ ដូចគ្នានឹងកាមឆន្ទៈដែរ ។

ព្រះពុទ្ធបានបង្ហាញភាពស្រដៀងគ្នា ក្នុងសម្មញ្ញផលសូត្រ (ទិឃនិកាយ២) ដូចតទៅនេះ៖

កាលណានីវរណធម៌ក្នុងខ្លួន មិនបានលះបង់ ភិក្ខុឃើញវាជាបំណុល ជាជម្ងឺ ជាការឃុំឃាំង ជាទាសករ ផ្លូវឆ្លងកាត់ដែនដ៏ក្រៀមក្រោះ ។ ប៉ុន្តែកាលណា នីវរណធម៌ក្នុងខ្លួន បានលះបង់បានហ់យ ភិក្ខុឃើញថាជា ការរួចខ្លួនពីបំណុល ជាសុខភាពល្អ ជាការរួចអំពីការឃុំឃាំង ជាសេរីភាព កន្លែងនិរភ័យ ។ ដូចគ្នាម្យ៉ាងទៀត ក្នុងសង្គារវសូត្រ (សំយុត្តនិកាយ៤៦.៥៥) ព្រះពុទ្ធប្រៀបកាមឆន្ទៈ ទៅនឹងការឆ្លុះមុខ ក្នុងទឹកដែលលាយដោយលក្ខណ៍ ល្មៀតនិងពណ៌ ព្យាបាទៈទៅនឹងទឹកពុះ ថីនមិទ្ធៈទៅនឹងទឹក ដែលមានវារីជាតិដុះត្រាពីលើ ឧទ្ធច្ចកុក្កុច្ចៈទៅនឹងទឺក ដែលរញ្ជួយញ័រដោយសារខ្យល់
វិចិកិច្ឆាទៅនឹងទឹកល្អក់ កំពុងក្រឡក កករដោយភក់ នៅក្នុងទីងងឹត ។

==អក្សរសាស្រ្តក្រោយគម្ពីរបាលី==

==ឯកសារ​យោង==

{| class="wikitable" style="margin: 0" align="right"