ឥស្លាមសាសនា៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត បានត្រឡប់កំណែប្រែដោយ129.143.71.36 (Talk) ទៅកំណែប្រែចុងក្រោយដោយ 86.217.60.63 |
|||
បន្ទាត់ទី២៦៖
ក្នុងរវាងពីរឆ្នាំមុនទីបំផុតអាយុរបស់មហាម៉ាត់ៗ បានផ្សាយសាសនាបញ្ចុះបញ្ចូលពួកអារ៉ាប់បានទាំងអស់ក្នុង ព.ស. ១១៧៥ គ.ស. ៦៣២ មានពួកឥស្លាមិកបរិស័ទរាប់សែន នាំគ្នាទៅគោរពបូជានៅស្រុកមេកៈ។ ក្នុងឆ្នាំនេះ សាស្ត្រាចារ្យមហាម៉ាត់ ដឹងខ្លួនថាជិតដល់មរណកាលហើយ ទើបប្រកាសថា «បើខ្ញុំបានវាយបងប្អូនខ្ញុំណាមួយ ឱ្យគេវាយខ្ញុំចុះ បើខ្ញុំនៅជំពាក់បំណុលញាតិណាមួយ នេះនែប្រាក់សម្រាប់សង» ខណៈនោះមានដំណាលថា៖ មានបុរសម្នាក់មកទារប្រាក់ចំនួន ២-៣ រៀល។ មហាម់ាត់សងភ្លាម ដោយសេចក្ដីត្រេកអរថា នឹងបានរួចបំណុលក្នុងលោកនេះនឹងលោកខាងមុខ។
== គម្ពីរកូរ៉ាន ==
គម្ពីរ កូរ៉ាន (The Koran) ឬគួរអាន (The Qur'an) គឺជាសៀវភៅបរិសុទ្ធរបស់ឥស្លាមបរិស័ទ (មូស្លីម) ។ គោលទ្រឹស្តីនិង សាច់រឿងមួយភាគធំនៅក្នុងគម្ពីរ កូរ៉ាន ដូចគ្នានឹងគោលទ្រឹស្តី និង សាច់រឿងនៅក្នុងគម្ពីរបរិសុទ្ធ (គម្ពីរប៊ីប, Bible) របស់ [[គ្រិស្តសាសនា|សាសនាគ្រិស្ដ]] ឬគម្ពីរតូរ៉ា (Torah) របស់សាសនាយូដា (Judaism) ដែរ ។ សាសនាទាំង ៣ នេះមានឈ្មោះម្យ៉ាងទៀតថា "សាសនាអាប្រាហាំ" (Abrahamic religions) ព្រោះពួកបរិស័ទនៃសាសានាទាំង ៣ នេះជឿថា ពួកគេគឺជាកូនចៅរបស់លោកអាប្រាហាំ (Abraham) ឬអ៊ីប្រាហ៊ីម (Ibrahim) ។ ចំណុចខុសគ្នាសំខាន់ៗរវាងគម្ពីរកូរ៉ានរបស់មូស្លីម និង គម្ពីរបរិសុទ្ធរបស់គ្រិស្តបរិស័ទមានដូចជា គម្ពីរកូរ៉ាន បញ្ជាក់ថា លោក អ៊ីសា (Isa) ឬលោក យេស៊ូ (Jesus) គ្រាន់តែជាព្យាការី (អ្នកនាំសារ, messenger) របស់ព្រះអល់ឡោះ (Allah) ប៉ុណ្ណោះ ពោលគឺមិនមែនជាព្រះអង្គសង្គ្រោះ ឬព្រះពិតទេ ។ មូស្លីមជឿថា គ្មានព្រះដទៃទាល់តែសោះ គឺមានតែព្រះអល់ឡោះមួយតែប៉ុណ្ណោះ ។ ចំណែកឯគ្រិស្តបរិស័ទវិញ ពួកគេជឿយ៉ាងមុតមាំថា ព្រះយេស៊ូគឺជាព្រះអង្គសង្គ្រោះ (Messiah) ឬជាបុត្រាតែមួយគត់របស់ព្រះ ឬជាព្រះពិត ។ <br>
ដំណាក់កាលដំបូងនៃការបង្កើតគម្ពីរកូរ៉ានគឺលោកម៉ូហាំម៉ាត់សូត្របញ្ញត្តិរបស់ព្រះអល់ឡោះទៅកាន់មនុស្សដើរតាមលោកឲ្យកត់ត្រាទុក និង ទន្ទេញឲ្យចាំមាត់គ្រប់គ្នា ។ ហេតុនេះហើយទើបសៀវភៅរបស់សាសនាឥស្លាមមានឈ្មោះថា កូរ៉ាន ដែលប្រែថា ការសូត្រ (Recitation) ។
== លទ្ធិមហាម៉ាត់ ==
|