អាចារ្យ គាំ អ៊ីវ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
(ដកស្រង់ទាំងស្រុងដោយ ព្រះមហា ឆន សុវណ្ណដេត វត្តពោធិ័វាល ខេត្តបាត់ដំបង)
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង២១:០៥ ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០១៥

លោកគ្រូ វិនយាចារ្យ គាំ អ៊ីវ


កំណើត៖ ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៤៦៩ គ.ស. ១៩២៥ ស្លាប់៖ ថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ បិតានាម៖ គាំ អំ (ស្លាប់ ១៩២៦) មាតានាម៖ ជា ទឹន (ស្លាប់ ១៩៦៤) បងប្អូន៖ ចំនួន៧នាក់ ប្រុស៤ ស្រី៣ (អាចារ្យ គាំ អ៊ីវពៅគេ) អាយុ១២ឆ្នាំ រៀនអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូ អ៊ឹម ជី វត្តសំបួរមាស ភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អាយុ១៧ឆ្នាំ បួសជាសាមណេរ ក្នុងវត្តសំបួរមាសដដែល។ បួសរួច រៀនបាលីក្នុងសំណាក់លោកអាចារ្យ ញ៉ុក ហើយរៀនបាលីក្នុងសំណាក់លោកគ្រូស៊ន និងអាចារ្យ វ៉ន រៀនបាន២ឆ្នាំ ប្រឡងបាលីរង នៅវត្តលង្កា។ ប្រឡងជាប់បាលីរង ក៏ទៅនៅវត្តមហាមន្រ្តី ក្នុងសំណាក់លោកគ្រូអាចារ្យ ទឹត និងសិក្សាព្រះវិន័យក្នុងសំណាក់ លោកគ្រូ ម៉ឹង សែស (ឧបាលិវង្ស)។ បួសជាភិក្ខុ នាវត្តយាយទេព ខេត្តកំពង់ឆ្នាំង ដោយព្រះមេគណជាឧបជ្ឈា ព្រះធម្មវង្សាធិបតី ក្នុងឆ្នាំខាល ព.ស. ២៤៩៣ គ.ស.១៩៥០។ កាលបួសជាភិក្ខុ បានសិក្សាវិន័យក្នុងសំណាក់ លោកគ្រូអាចារ្យ កង វ៉ាន នៅវត្តតានាន់ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ កំពង់ឆ្នាំង ចំនួន៣ឆ្នាំ។ សិក្សាវិន័យក្នុងសំណាក់លោកគ្រូអាចារ្យ កឹម ប៊ិល នៅអាស្រមបុសតាប៉ាង ភូមិជើងគ្រាវ ២ឆ្នាំ។ បន្ទាប់មកទៅនៅអាស្រម អូររាំងឪ ១ឆ្នាំ និងកន្លែងផ្សេងៗទៀត។ លាចាកសិក្ខាបទ នៅថ្ងៃទី៣ មិនា ១៩៥៨ នៅវត្តពោធិ៍សុនស្ស ឃុំបាក់នឹម ស្រុកបាកាន ខេត្តពោធិសាត់។ ត្រឡប់មកស្រុកកំណើតវិញ មាតាបានរៀបចំអោយមានគ្រួសារ ឈ្មោះនាង ម៉ឺន អុន នៅភូមិជើងគ្រាវនោះ។ នៅស្រុកបាន៧ឆ្នាំ ក្នុងឆ្នាំទី៤ បានចេញពីស្រុកកំណើត ឃុំជើងគ្រាវ ទៅនៅបាត់ដំបង នៅឆ្នាំ១៩៦៥ នៅភូមិអូរតាគួន (ខាងលិចភ្នំ ចាក់ឆារ) ឃុំត្រែង ស្រុករតនមណ្ឌល ជាកសិករ។

ឆ្នាំ១៩៧៥ នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាគ្រូបង្រៀន ក្មេងៗ។ ប្រពន្ធឈ្មោះ ម៉ឺន អុន (ស្លាប់ក្នុងឆ្នាំ ១៩៧៥។ ឆ្នាំ១៩៧៩ បានមកនៅភូមិសំរោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពូកញាតិ បានរៀបចំអោយមានគ្រួសារ ឈ្មោះ ឈិន សួស។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ចូលធ្វើការបំរើរដ្ឋ នៅប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង។ បាត់បងពលកម្មនៅត្រីមាសទី៤ ឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩០ ថ្ងៃឧបោសថ ជួយដោះស្រាយធម៌វិន័យ និងបង្រៀនវិន័យក្នុងវត្តកំផែង រៀងរាបមក។ ឆ្នាំ១៩៩៣ មន្ទីធម្មការ និងសាសនាខេត្ត លោកប្រធានឌី សុមាលី និងគឹម កាង បានស្នើរអោយជួយបង្រៀនព្រះសង្ឃនៅពុទ្ធិកវិទ្យាល័យ អ៊ឹងធួង បាត់ដំបង ផ្នែកវិន័យ និងអភិធម្ម។ ពេលថ្ងៃណា ដែលសាលាមិនរៀន តែងតែទៅបង្រៀនតាមវត្តនានាជាដរាបមក។ លោកតាព្រឹទ្ធាចារ្យទទួលមរណៈ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែភទ្របទ ឆ្នាំមមែ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យសុវណ្ណខេត្តបាត់ដំបង ពេលវេលា ម៉ោង៨ និង ៤០នាទីព្រឹក។ (ដកស្រង់ទាំងស្រុងដោយ ព្រះមហា ឆន សុវណ្ណដេត វត្តពោធិ័វាល ខេត្តបាត់ដំបង)