ចិត្ត៨៩៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{គន្ថធុរៈ}} ==ចិត្ត៨៩ ឬ ចិត្ត១២១== ::::កាមាវចរចិត្...
 
បន្ទាត់ទី៩៥៖
::*៣- អនាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះ និព្វាននៃបុគ្គល ដែលមិនមកកាន់កាមធាតុ ឰដ៏ខាងក្រោមដោយអំណាចបដិសន្ធិ ឡើយ ។
::*៤- អរហត្តផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវព្រះ និព្វាននៃបុគ្គលដែលមានកិរិយាធ្វើនូវបាបកម្ម ក្នុងទីស្ងាត់មិនមាន ។<br/>
សេចក្តីដូចបានអធិប្បាយមកខាងលើ គ្រាន់តែជាសេចក្តីពន្យល់ខ្លី ៗ ដើម្បី បង្ហាញថាតើបុគ្គលប្រតិបត្តិធម៌អ្វី នឹងទៅកើតក្នុងភពណា ហើយថាតើបុគ្គលប្រតិបត្តិធម៌អ្វី ដើម្បីឲ្យបានរួចចាកផុត អំពីការកើតស្លាប់ ៗ ក្នុងភព៣ សម្រេចមគ្គនិងផល ទៅកាន់ទីឧត្តមឋានគឺព្រះនិព្វាន ដែលជាឋានបរមសុខ ។ អ្នកប្រតិបត្តិធម៌ ព្រៀបដូចជាប្រៀបធៀបដូចជា អ្នកអុំទូកបញ្រ្ចាសទឹកហូរ តែកាលណាបន្ធូរដៃ ទូកមុខជានឹងរសាត់ថយក្រោយ ជាមិនខាន ។ ជនណាឃើញដោយបញ្ញាចក្ខុ នូវហេតុដែលនាំឲ្យកើតទុក្ខ ឃើញនូវផ្លូវដែល នាំទៅកាន់ការរំលត់ទុក្ខ ហើយរលាស់ខ្លួនចេញអំពីទុក្ខ ជននោះជាអ្នកឈ្នះនូវកម្លាំង ទឹកហូរបាន ។ បុគ្គលត្រូវតែខំស្វែងរកធម៌ ព្រោះធម៌ពិតគេរកឃើញដោយកម្រ ។ ធម៌ពិតដែលគេរកឃើញ ដោយកម្រនោះគឺ សីល- សមាធិ- បញ្ញា ។ សីល- សមាធិ- បញ្ញានោះគឺ សេចក្តីបរិសុទ្ធ៧យ៉ាង ហៅថា វិសុទ្ធិ៧នោះឯង ។ រីឯវិសុទ្ធិ៧នោះចែកជាពីរគឺ
ធម៌ជាឫសគល់ (សីលវិសុទ្ធិ១និងចិត្តវិសុទ្ធិ១) និងធម៌ជាតួវិបស្សនា (ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១) ។ សីលវិសុទ្ធិ ជាសីល ។
ចិត្តវិសុទ្ធិ ជាសមាធិ ។ ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១ ទាំង៥នេះជាបញ្ញា ។