ធារាវត្តី (នាងនាគ)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៣៦៖
ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះ[[រាជាភិសេក]] ឡើងសោយរាជសម្បត្ដិ[[នគរគោកធ្លក]]ដែរ។ ព្រះ​អង្គ​បាន​ទទួល[[​គោ​រម្យ​នាម​]]ជា ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ​សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន"​។ ព្រះ​អគ្គ​មហេសី​នាង​នាគ​ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគវត្ដីក្សត្រី​គាប់​លក្ខណ៍​ឯក​អគ្គ​ទេវី​។ ពិធី​បុណ្យ​អភិ​សេក​ចប់​សព្វ​គ្រប់​កាល​ណាស្ដេចភុជង្គនាគ និង​ព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់​ចុះ​ទៅ​ព្រះ​នគរ​វិញ ដើម្បី​ជូន​ដំណើរ​ព្រះ​បិតា​ព្រះ​មាតា​ក្មេក​ចុះ​ទៅ​ស្ថានភុជង្គនាគ ព្រះថោង ឬ​ព្រះបាទសម្ដេចកុម៉ែរាជ បានចាប់​តោង​ស្បៃ​នាង​នាគ​ចុះ​ទៅ​តាម​ទៅ​ជា​មួយ​ដែរ​។ កាល​នោះ​ព្រះ​ថោង​រៀប​ចំ​សាង​សង់​ព្រះ​បរមរាជវាំង គង់នៅមហានគរធំ ឬ​[[មហានគរ]] ឬ​អង្គរ​ដែលជាកន្លែង​ដើម​ធ្លក​បាន​ដុះ​។
 
សង្គ្រាមនឹងចាមនៅក្នុងរាជ្យរបស់ព្រះនាង និងស្វាមី បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារ[[សម្ដេចវាំងជួន]] ស្ដេច[[​ចាម]]​ដែល​ច្បាំង​ចាញ់​ព្រះ​ថោង​កាល​ពី​លើក​មុន បាន​លើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាម​[[អស្សជ័យ​រាជអស្សាជ័យ​រាជ]] ដោយ​មាន​កូន​ប្រុស​ប្រាំ​នាក់ ធ្វើ​ជា​មេ​ទ័ព​ជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសាក់។
 
ពង្សាវតារខ្មែរដែលរៀបចំដោយ[[ព្រះអង្គម្ចាស់]][[នព្វរតន៍]] បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ព[[លាវ]]ចូលរួម​ផង បាន​មក​ចោម​ព័ទ្ធ​ទី​ក្រុង​មហា​នគរ​។ ពេល​នោះ​ព្រះ[[​កុម៉ែរាជ|កុម៉ែ​រាជ​]]បានកោះប្រជុំ គ្រប់[[នាម៉ឺន]]មុខ[[មន្រ្ដី]][[មេទ័ព]]តូចធំ ដោយមានព្រះបន្ទូល​ថា បើ​យើង​ច្បាំង​តប​នឹង​សត្រូវ​ក៏​បាន​ដែរ តែ​ប្រជា​ពល​រដ្ឋ​យើង នឹង​ត្រូវ​ស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិច​កិច្ច​កល​ជា​ចាញ់ ខ្លាច​ចាម​ហើយ​នាំ​គ្នា​វាយ​សម្រុក​បើក​ផ្លូវ នាំ​គ្រួសារ​រត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេច​ខ្លួន​ហើយ​នាំគ្នា​មក​តាំង​ទី​ក្នុង​មហា​នគរ​ជា​មិន​ខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ព[[នាគ]]មកវាយប្រហារ[[​សត្រូវ​]]យក​ជ័យ​ជម្នះវិញ​។
 
ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ​ជំរុំ​នៅ "នគរ​រាជ​សីមា។ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​កង​ទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ [[ពិជ័យ​សង្រ្គាម​]]។ ទ័ព​ចាម​ដូច​ដែល​ព្រះ​អង្គ​បាន​គិត​មែន បាន​នាំ​គ្នា​មក​តាំង​ទី​នៅ​ក្នុង​ព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ​ ដោយមាន​ជំ​នួយ​ពី​ទ័ព​នាគ​បាន​លើក​ទ័ព​ទៅ​វាយ​ប្រហារ ​កំចាត់​ទ័ព​ចាម​ធ្វើ​អោយ​បរា​ជ័យ​រត់បាក់បែកអស់។ ស្ដេចចាមអស្សជ័យរាជស្ដេចចាមអស្សាជ័យរាជ ត្រូវរបួស​យ៉ាង​ទម្ងន់ ហើយ​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​គ្រា​ចម្បាំង​នោះ​ទៅ​។ រី​ឯ​កូន​ប្រុស​ទាំង​ប្រាំ​នាក់​របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូន​ស្ដេច​ចាម​ទាំង​ប្រាំ​នាក់​ បាន​ទទួល​ខ្លួន​ចុះ​ចាញ់ សុំ​ចំណុះ និង​សុំបម្រើ[[ព្រះ​ថោង]]​រៀង​រហូត​ត​ទៅ។
 
ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ[[សុរិយាវរមិន្ទ]]អោយគ្រប់គ្រង[[ស្រុកទ្រាំង]] ដោយ​មាន​ទី​តាំង​នៅ​លើ​[[ភ្នំ​បា​យ៉ង់​កោ]] ព្រះ​[[សុរិ​យោ​ទេ​វេសសុរិយោទេវេស]] អោយ​ទៅ​គ្រប់គ្រង[[ស្រុកបាទី]]ដោយតាំងទីនៅលើភ្នំជីសូរ ព្រះ[[បរមន្រ្ទាវរមិន្ទបរមេន្ទ្រាវរមិន្ទ]] ​អោយ​ទៅ​គ្រប់​គ្រង​[[ស្រុក​លើក​ដែក]] ព្រះ​[[សុរិ​យោវរ​មិន្ទសុរិយាវរមិន្ទ]] អោយ​ទៅ​គ្រប់​គ្រង[[​ស្រុក​ត្បូងឃ្មុំ]] និងព្រះ[[សន្រ្ទាវរមិន្ទស្រេន្ទ្រាវរមិន្ទ]] អោយទៅត្រួតត្រា[[ស្រុកស្ទោង]]។
 
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់[[ស្រុកពិស្ណុលោក]] និង[[សុខោទ័យ]] នៅ​ទិស​ខាង​លិច​ទៅ​ដល់​[[ស្រុក​គោក​អង្រ្កង]] ឬ​[[ស្រុក​យួន]]​នៅ​ទិស​ខាង​កើត ទៅ​ដល់[[ស្នាមខ្សាច់]] (ខាងជើង[[ភ្នំដងរែក]])នៅទិសខាងជើងនិង នៅទិស​ខាង​ត្បូង​ទល់​និង​សមុទ្រ​។