អ៊ីសាក់ ញូតុន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 1 interwiki links, now provided by Wikidata on d:q935 (translate me)
No edit summary
បន្ទាត់ទី១៖
[[File:Sir Isaac Newton by Sir Godfrey Kneller, Bt.jpg|thumb|100px|ញូតុននៅ 1702]]
'''អ៊ីសាក់ ញូតុន''' ឬ អាយស្សាក់ ញូតុន (Isaac Newton)(គិតតាមប្រតិទិនជូល្យុស៖ ២៥ ធ្នូ ១៦៤២ – ២០ មិនា ១៧២៧) (គិតតាមប្រតិទិនហ្គ្រេហ្គោរាន៖ ៤ មករា ១៩៦៣ – ៣១ មិនា ១៧២៧) គឺជារូបវិទូ គណិតវិទូ តារាវិទូ ទស្សនវិទូធម្មជាតិ អាល់គីមីវិទូ សញ្ញាតិអង់គ្លេស។ គាត់ត្រូវបានគេចាត់ទុកថាជា«អ្នកវិទ្យាសាស្ត្រដ៏អស្ខារ្យនិងមានឥទ្ធិពលបំផុត ដែលមិនធ្លាប់មានពីមុនមក»។ សៀវភៅរបស់គាត់ដែលមានចំណងជើងថា ''Philosophiæ Naturalis Principia Mathematica'' (គោលការណ៍គណិតវិទ្យាស្ដីអំពីទស្សនវិជ្ជាធម្មជាតិ) ដែលបោះពុម្ភផ្សាយនៅឆ្នាំ១៦៨៧ បានក្លាយជាគោលគ្រឺះរបស់មេកានិចក្លាស់សិច។ ក្នុងសៀវភៅនេះ ញូតុនបានបកស្រាយអំពី កំលាំងទំនាញសាកល និង ច្បាប់ចលនាទាំង៣ ដែលច្បាប់ទាំងអស់នេះគ្រោបដណ្ដប់លើទស្សនវិស័យបែបវិទ្យាសាស្ត្រដែលយើងមើលលើសាកលរូបវិទ្យា នារយៈពេល៣សតវត្សរ៍។ ញូតុនបានបង្ហាញថារាល់ចលនារបស់អង្គធាតុទាំងអស់​នៅលើផែនដី ក៏ដូចជាអង្គធាតុអណ្ដែតក្នុងលំហអវកាសទាំងអស់ ត្រូវគ្រប់គ្រងដោយចង្កោមច្បាប់ធម្មជាតិដូចគ្នា ដោយបានស្រាយបញ្ជាក់ថាច្បាប់ចលនាភពរបស់កេព្លែត្រូវគ្នានឹងច្បា់ទំនាញសាកលរបស់គាត់។ ជាលទ្ធផល គេបានស្រាយចំងល់អំពីទ្រឹស្ដីអេល្យូសង់ទ្រិច (ទ្រឹស្ដីដែលចែងថាផែនដីនិងភពដទៃទៀតវិលជុំវិញព្រះអាទិត្យ) អោយបានជំរុញចូលទៅក្នុងសម័យកាលនៃការបដិវត្ដន៍វិទ្យាសាស្ត។