អ៊ីសាក់ ញូតុន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៣៖
 
សៀវភៅ ''Principia'' នេះត្រូវបានគេអោយតំលៃជាទូទៅថាជាសៀវភៅវិទ្យាសាស្ត្រដ៏សំខាន់បំផុតមួយដែលមិនធ្លាប់មាននរណាសរសេរពីមុនមក ដោយសារតែវាបរិយាយ​យ៉ាងជោគជ័យនូវច្បាប់រូបវិទ្យាបានច្បាស់លាស់ ប្រកបដោយបែបផែនត្រឹមត្រូវ ដែលបានក្លាយជាស្តង់ដារសំរាប់ឯកសារវិទ្យាសាស្ត្រនានារហូតមកដល់ពេលបច្ចុប្បន្ន។ ញូតុនជាអ្នកធ្វើតេលេទស្សន៍ចំនាំងផ្លាតបានជោគជ័យដំបូងគេ និងបានចងក្រងទ្រឹស្ដីអំពីពណ៌ពន្លឺ នៅពេលដែលគាត់សង្កេតឃើញព្រីសបំបែកពន្លឺពណ៌សជាពណ៌ជាច្រើន ក្នុងទំរង់ជាស៊្បិចមើលឃើញ។ ញូតុនក៏បានសរសេររូបមន្តស្ដីពីអង្គធាតុចុះត្រជាក់(ក្នុងទែរម៉ូឌីណាមិច) និងសិក្សាអំពីល្បឿនសំលេងផងដែរ។ ក្នុងគណិតវិទ្យា ញូតុនរួមស្នាដៃជាមួយ ឡៃបនីហ ក្នុងការអភិវឌ្ឍន៍គណិតវិទ្យាវិភាគផ្នែកឌីផេរ៉ង់ស្យែលនិងអាំងតេក្រាល។ គាត់ក៏បានស្រាយបញ្ជាក់ទ្រឹស្ដីទ្វេធាទូទៅ បង្កើតវិធីញូតុនក្នុងការគណនាឫសអនុគមន៍ និងចូលរួមចំនែកស្រាវជ្រាវពីស៊េរីស្វ័យគុណ។
 
[[ចំណាត់ថ្នាក់ក្រុម:រូបវិទូអង់គ្លេស]]