ភិក្ខុនី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បញ្ជូនបន្តទៅ ភិក្ខុនីវិភង្គ
 
No edit summary
បន្ទាត់ទី១៖
ភិក្ខុនី គឺស្ត្រីដែលបានបួសក្នុង[[ព្រះពុទ្ធសាសនា]]។ ចំណែកបុរសដែលចូលបួសក្នុងព្រះពុទ្ធសាសនា ហៅថា ភិក្ខុ។ ភិក្ខុនី គឺជាអ្នកចេញចាកផ្ទះ ចូលមកបួស ហើយរស់នៅ​ក្នុង​អារាម​របស់ភិក្ខុនី ប្រតិបត្តិតាម​ពុទ្ធ​ឱវាទ ដើម្បីការ​ចេញ​ចាក​ទុក្ខ។ [[ព្រះសម្មាសម្ពុទ្ធ]] ទ្រង់បាន​បញ្ញត្តិ​[[សិក្ខាបទ]] ៣១១ ដល់ភិក្ខុនី ដើម្បីសេចក្តីនៅសប្បាយដល់ពួកនាង និងដើម្បីការ​មិនវិវាទគ្នាក្នុងសំណាក់[[ឧភតោសង្ឃ]] គឺសង្ឃទាំងពីរចំណែក មាន ពួកភិក្ខុ និងពួកភិក្ខុនី។
#បញ្ជូនបន្ត [[ភិក្ខុនីវិភង្គ]]
សព្វថ្ងៃនេះ ភិក្ខុនីមានតែនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលគេឃើញមាននៅ​ក្នុងប្រទេស​ ដូចជា [[កូរ៉េ]] [[វៀតណាម]] [[ចិន]] [[តៃវ៉ាន់]] ជាដើម។
នៅក្នុង[[ព្រះពុទ្ធសាសនា]] ស្ត្រី ក៏អាចសម្តេច​ព្រះ[[អរហត្ត]] ដូច​បុរសដែរ។ ដោយឃើញអំណាច​ប្រយោជន៍​នៃបព្វជ្ជានេះ [[បជាបតិគោតមី|ព្រះនាងមហាបជាបតិគោតមី]] ដែលជា​ព្រះមាតុច្ឆា (ម្តាយមីង ខាងព្រះមាតា) បានសូមបព្វជ្ជា ឧប្បសម្បទា ជាភិក្ខុនីដំបូងបំផុត ក្នុង​ព្រះពុទ្ធសាសនា។ មុននឹងឲ្យឧបសម្បទា ដល់ពួកភិក្ខុនី ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានបញ្ញត្តនូវ[[គរុធម៌៨]]ប្រការ ដល់ភិក្ខុនីផងដែរ។
ក្រោយពីបានបព្វជ្ជា ឧបសម្បទា ពួកភិក្ខុនីចំនួនច្រើន បានសម្រេច​បដិសម្ភិទា មានអភិញ្ញា ហើយបានពោលនូវគាថាមួយចំនួន អំពីការត្រាស់ដឹង ដែលមានចែងក្នុងគម្ពីរ [[ថេរីគាថា]]។ ថេររីគាថា ជាផ្នែកមួយ មាននៅក្នុង[[ខុទ្ទកនិកាយ]] ដែល[[អរហន្ត|ព្រះអរហន្ត]]ទាំងឡាយ បានសង្គាយនា ចងក្រងទុករហូតមកដល់សព្វថ្ងៃ។​ ព្រះគាថា ជា​ពាក្យកាព្យបាលី ដែលក្នុងមួយគាថា មាន៤បាទ ក្នុងមួយបាទ មាន៨ម៉ាត់។
ទោះបីជានៅក្នុងប្រទេសដែលកាន់​ពុទ្ធសាសនាជាច្រើន មិនមានភិក្ខុនីទៀត តែស្ត្រីដែលមានចិត្តជ្រះថ្លា ចង់បួស អាចបួសក្នុងភាពជាដូនជី [[ថៃ]]ហៅថា ម៉ែជី។ នៅក្នុងប្រទេសកម្ពុជា អ្នកបួសបែបនេះ គឺមានសម្លៀកបំពាក់ស ពានាស កោរសក់ រស់​នៅ​ក្នុងវត្តអារាម។ ឯនៅក្នុងប្រទេសភូមាវិញ គេឃើញមានសម្លៀកបំពាក់ពណ៌ផ្កាឈូកស្រាល។