ព្រះម៉ែវ័លលី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៤២៖
 
== ក្នុងសាសនាអាំងកា ==
នៅក្នុងអរិយធម៌អាំងកា ព្រះអាទិត្យគឺជាព្រះដ៏បំផុត តែក៏មាន​ព្រះដទៃៗជាច្រើនទៀតដែរ។ ពួកអាំងកា ធ្លាប់បានកសាងអារាម ឧទ្ទិស​ដល់ព្រះរបស់ពួកគេ ហើយក៏មានធម៌បទ ដើម្បី​សូត្រ​គោរពបូជាព្រះនោះដែរ។ ហេតុនេះ នៅពេលដែលមានចន្ទ្រគ្រាស ឬសូរ្យគ្រាសម្តងៗ ពួកគេ​ព្រួយ​បារម្ភជាខ្លាំង។ តាមជំនឿរបស់ពួកគេ ពេលដែលមានចន្ទគ្រាស គឺព្រះចន្ទ្រដេកលង់លក់យូរ​ពេក មមើរដើរខុសដំណើរផ្លូវ អាចវង្វេង ឬធ្លាក់ចុះមកក្រោម ឬអាច​យក្ខស្រេកឃ្លាន ចាប់យកទៅ​ស៊ី។ ដូច្នេះ ដើម្បីកុំឲ្យកើតគ្រោះអន្តរាយដល់ព្រះចន្ទ្រ ពួកអាំងកា ក៏វាយស្គរ វាយឆ្នាំង ស្រែកហ៊ោ​ខ្លាំង​ៗ ដើម្បីដាស់ព្រះចន្ទ្រ។<br />
ពេលដែលមានសូរ្យគ្រាស គឺព្រះអាទិត្យត្រូវព្រះពូម៉ាលេប។ តាមជំនឿរបស់ពួកអាំងកា ខ្លាពូម៉ា ជាព្រះមួយ អាស្រ័យនៅតាមតំបន់ភ្នំ មានកម្លាំងធំមហិមា និងសេចក្តីអង់អាច។ ពួកអាំងកា ជឿ​ថា ព្យុះកើតឡើង ដោយសារការក្រោធរបស់ព្រះពូម៉ា ផ្គរលាន់កើតឡើង ដោយសារការគ្រហឹម​របស់​ព្រះពូម៉ា ហើយផ្លេកបន្ទោរកើតឡើង ដោយសារ​ពន្លឺចាំងចេញពីភ្នែករបស់ព្រះពូម៉ា។ ដើម្បីកុំ​ឲ្យ​ព្រះពូម៉ាលេបព្រះអាទិត្យ ពួកអាំងកា ក៏បញ្ចេញសំឡេងស្គរ សំឡេងឆ្នាំង និងស្រែក​ដើម្បី​បង្អើល​ព្រះពូម៉ា។
 
== ជំនឿរបស់ខ្មែរបូរាណ ==
== និមិត្តរូបសម្រាប់ខ្មែរកម្ពុជាក្រោម ==