ព្រះម៉ែវ័លលី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៖
រាហូចាប់ចន្ទ គឺជារឿង​និទានមួយ ដែល​ចាស់បូរាណ​តែង​និយាយ ដោយយោងទៅតាម​ជំនឿ​ [[សាសនា]]​របស់ខ្លួន ដូចជា ​[[សាសនាព្រះពុទ្ធ]] [[សាសនាហិណ្ឌូ]] សាសនាអាំងកា ជាដើម។ គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែ​មាន​ការ​បកស្រាយ​រឿង​រាហូចាប់ចន្ទ​នេះផ្សេងៗគ្នា និងបង្កើតជាផ្ទៃរឿងឡើង​ សម្រាប់ពន្យល់​ពីអ្វីដែល​ពួកគេមើលឃើញ។ ដោយយោងតាម​ការ​សិក្សាក្នុង​គម្ពីររបស់ខ្លួន ពួកអ្នកទាំងនោះ បានទាញភ្ជាប់ព្រឹត្តិការណ៍[[ចន្ទ្រគ្រាស]] ថាជា[[រាហុ]]ចាប់[[ព្រះចន្ទ|ចន្ទ្រ]]។
== ក្នុងព្រះពុទ្ធសាសនា ==
ដោយមានការច្រណែននឹង​ពន្លឺ​ព្រះចន្ទ្រ ព្រះអាទិត្យ រាហុអសុរិន្ទ ក៏ទៅចាប់ន្ទិមទេវបុត្រ ឬសូរិយទេវបុត្រ ដើម្បីលេប។
នៅក្នុងគម្ពីរ[[ព្រះត្រៃបិដក]] [[សំយុត្តនិកាយ]] សគាថវគ្គ ក្នុងចន្ទិមសូត្រ មានសំដែងថា [[រាហុ|រាហុអសុរិន្ទ]] បានចាប់ចន្ទិមទេវបុត្ត។ លំដាប់នោះ ចន្ទិមទេវបុត្ត ក៏នមស្ការចំពោះ[[ព្រះសម្មាសម្ពុទ្ធ]] ហើយសូមព្រះអង្គជាទីពឹងរបស់ខ្លួន។ ព្រះមានព្រះភាគ ក៏បាន​ប្រារព្ធ​ចន្ទិមទេវបុត្ត ក៏ត្រាស់នឹង​[[រាហុ|រាហុអសុរិន្ទ]] ឲ្យលែង​ចន្ទិមទេវបុត្ត ដែលដល់​ហើយ​នូវ​[[តថាគត|ព្រះតថាគត]] ជាទីពឹង។ [[រាហុ|រាហុអសុរិន្ទ]] ក៏លែង​ចន្ទិមទេវបុត្ត ដោយសេចក្តីសង្វេគ ព្រឺរោមព្រឺស្បែក ភ័យខ្លាចថា បើខ្លួន​មិនលែងចន្ទិមទេវបុត្តទេ ក្បាលរបស់​ខ្លួន​នឹង​បែកជា​៧ភាគ។