ប្រាសាទនាគព័ន្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ថែម Category:ប្រាសាទ បំរើបំរាស់ HotCats
បន្ទាត់ទី១៖
ប្រសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅ រជ្ជកាល [[ព្រះបាទជ័យវរ្ម័នទី៧]] នាឆ្នាំ១១៩១ ដើម្បីអុទ្ទិសថ្វាយ[[ពុទ្ធសាសនាមហាយាន]]។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។ មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅ ទិសខាងកើត ធាតុភ្លើងតំនាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិស ខាងត្បូងធាតុខ្យល់តំនាងដោយរូប ចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិចធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោក
ផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណា​ និមួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។ បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុស មួយក្រុមបានជិះ​សំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ វា បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់​ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំឡាយ ក៏បានតោងជើង កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ។
 
[[Category:ប្រាសាទ]]