Sokheak sc kep
បានចូលរួមនៅ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary |
No edit summary |
||
បន្ទាត់ទី៦១៖
តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែលមានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជាចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពីសំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មីបំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមានពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពីសំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លានពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជាប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួងបានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបានមកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចមក ប្រទេស និងប្រជាជនកម្ពុជាបានទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាងឃោរ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរគ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២<ref>http://ravuthkhmerboy.blogspot.com/2011/09/my-assignments.html]សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២</ref>
|