ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៣២៖
សៀវភៅ​នេះ​ប្រហែល​ជា​អ្នកនិពន្ធ​មាន​គំនិត​រឹះគន់ បន្តុះ​បង្អាប់​តែ​ខ្មែរ​គ្នាឯង ប៉ុន្តែ​តាម​ការ​ពិត គឺ​និយាយ​ឲ្យ​ឃើញ​នូវ​​ទិដ្ឋិ​មានះ រើសអើង​របស់​ខ្មែរ​មួយ​ផ្នែក ដែល​បណ្ដាល​ឲ្យ​កើត​ផល​អាក្រក់​ដល់​សង្គម​និង​បក្ស។ យើង​ត្រូវ​តែ​ប្រយ័ត្ន​និង​អប់រំ​កុំ​ឲ្យ​មាន​ទិដ្ឋិ​របៀប​នោះ​ទៀត។ ពោល​មួយ​បែប​ទៀត​គឺថា ឆ្កើះ​យក​គន្លង​អាក្រក់​មក​លាតត្រដាង​ដើម្បី​ឲ្យ​យើង​ស្អប់ខ្ពើម ហើយ​ចៀសវាង​ពី​គន្លង​នោះ រួច​ប្រកាន់​យក​នូវ​គន្លង​ណា​ដែល​ល្អ​ប្រសើរ​មក​វិញ [...]។
ឈ្មោះ​សៀវភៅ : ចរិត​ខ្មែរ <ref>ឈ្មោះ​សៀវភៅ ចរិត​ខ្មែ </ref>
និពន្ធ​ដោយ ប៊ុណ្ណច័ន្ទ ម៉ុល <ref>//http://khmerknowledgebbu.blogspot.com/2013/06/blog-post_6840.html]និពន្ធ​ដោយ ប៊ុណ្ណច័ន្ទ ម៉ុល</ref>
ទំហំ​ឯកសារ 626 KB ជា​ប្រភេទ PDF<ref>http://khmerknowledgebbu.blogspot.com/2013/06/blog-post_6840.html]ទំហំ​ឯកសារ 626 KB ជា​ប្រភេទPDF </ref>
បន្ទាត់ទី៦១៖
តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែល​មានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជា​ចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពី​សំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មី​បំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម​ នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមាន​ពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពី​សំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លាន​ពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជា​ប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួង​បានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការ​ឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបាន​មកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ​ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគ​ជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចម​ក ប្រទេស និងប្រជាជនកម្ពុជា​បាន​ទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាង​ឃោរ​ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរ​គ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២<ref>សៀវភៅប្រវត្តិសាស្រ្តខ្មែរhttp://ravuthkhmerboy.blogspot.com/2011/09/my-assignments.htmlសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២</ref>
ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)</ref>