ណូនតុលា

បានចូលរួមនៅ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦
គ្មាន​ចំណារពន្យល់ការកែប្រែ
 
ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដោយដើម​ត្នោត​ច្រើន​ជាង​គេ។
 
 
 
 
{{Infobox settlement
| name = ខេត្តប៉ៃលិន <br />(Pailin)
| native_name =
| native_name_lang = khm<!-- ISO 639-2 code -->
| settlement_type = [[Administrative divisions of Cambodia|Provincial Municipality]]
| image_skyline = Ocha Krom rainy season road 09 05.JPG
| image_caption = Road in the rainy season, Ocha Krong, Pailin.
| image_flag =
| image_seal =
| image_shield =
| nickname =
| motto =
| image_map =Cambodia Pailin locator map.svg
| map_caption = Map of Cambodia highlighting Pailin
| pushpin_map =
| pushpin_label_position =
| pushpin_map_caption = Location of Pailin in Cambodia
|latd=12 |latm=51 |lats=02 |latNS=N
|longd=102 |longm=36 |longs=34 |longEW=E
| coordinates_type = type:adm1st_region:KH
| coordinates_display = title
| coordinates_footnotes =
| subdivision_type = [[List of sovereign states|ប្រទេស]]
| subdivision_name = {{CAM}}
| established_title =
| established_date =
| seat_type = ទីរួមខេត្ត
| seat = [[ក្រុងប៉ៃលិន]]
| leader_title =
| area_footnotes =
| area_total_km2 = 803
| area_note =
| elevation_footnotes =
| elevation_m =
| population_footnotes = <ref>{{cite web|url = http://www.stat.go.jp/english/info/meetings/cambodia/pdf/pre_rep1.pdf|title = General Population Census of Cambodia 2008 - Provisional population totals|publisher = National Institute of Statistics, Ministry of Planning|date = 3 September 2008|format = PDF}}</ref>
| population_total = 70482
| population_as_of = 2008
| population_density_km2 = auto
| population_demonym =
| population_note = Provincial population
| blank_name_sec1 = [[Districts of Cambodia|ស្រុក]]
| blank_info_sec1 = ២
| blank1_name_sec1 = ឃំុ
| blank1_info_sec1 =
| blank2_name_sec1 = ភូមិ
| blank2_info_sec1 =
| timezone1 = [[UTC+07]]
| postal_code_type =
| postal_code =
| area_code_type = Dialing code
| area_code = +855
| iso_code = KH-24
| website =
| footnotes =
}}
 
'''ប៉ៃលិន''' ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។
 
នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុង កែប ប៉ៃលិន និង ព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។<ref>{{cite web|url = http://www.ncdd.gov.kh/legal-framework/decree/doc_download/47-2008-royal-decree-on-changing-of-pailin-municipality-to-pailin-provincekh|title = ព្រះ​រាជក្រឹត្យ​ផ្លាស់ប្ដូរ​ក្រុង​ប៉ៃលិន​ជា​ខេត្ត​ប៉ៃលិន​}}</ref>
ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា '''ពោត''' '''ដំឡូង''' ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ''ពោត''។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ '''ស្វាយ''' '''ចេក''' '''សាវម៉ាវ''' '''ធុរ៉េន''' '''មង្ឃុត''' ជាពិសេស គឺ '''ក្ងែន'''​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ '''ក្ងែន''' មិនខុសពី '''មៀន'''ទេ ប៉ុន្តែវាមិនផ្អែមដូច'''មៀន'''ទេ​ ហើយវាមានសាច់ច្រើនជាង​'''មៀន'''។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។
== និរុត្តិសាស្ត្រ ==
តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ '''PH''' ជា អក្សរ '''ផ''' '''AI'''ជាស្រះ'''អេ''' ''' L'''ជាអក្សរ'''ល''' '''I''' ជា ស្រះ '''អិ''' ផ្សំនឹង'''N''' ជាអក្សរ'''ន'''។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ '''H''' គេក៏លុបចោលទៅនៅសល់ PHAILIN ។
 
សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។<ref>ដកស្រង់"សៀវភៅប្រជុំ រឿងព្រេងខែ្មរភាគ៦និងឯកសារទាក់ទងនឹងភ្នំ បោះពុម្ភដោយពុទ្ធសាសនបណ្ឌិត្យ និងដោយក្រសួងវប្បធម៌‌និងវិចិត្រសិល្បៈ ព.ស ២៥៣៨</ref>
 
ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុង[[ខេត្តបាត់ដំបង]]។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។
 
==រដ្ឋបាល==
ខេត្ត​ប៉ៃលិន មាន​ស្រុក​ពីរ គឺ ៖
{| class="wikitable Pager"
|-
! កូដស្រុក​និង​ក្រុង
! ឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរ
! ឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
|-
| ២៣០១
| [[ក្រុងប៉ៃលិន​]]
| Pailin
|-
| ២៣០២
| [[ស្រុកសាលា​​ក្រៅ]]
| Salakrao
|}
 
==សេដ្ឋកិច្ច==
នៅប៉ៃលិនក៏មានទីផ្សារដូចនៅបណ្ដាខេត្តជិតខាងដែរ៖
*ផ្សារ៖ [[ផ្សារប៉ាងរលឹម|ផ្សារប៉ាងរលឹម]] [[ផ្សារប៉ៃលិន|ផ្សារប៉ៃលិន(ប៉ាហ៊ី)]] [[ផ្សារព្រំ|ផ្សារព្រំ]] [[ផ្សារសាលាក្រៅ|ផ្សារសាលាក្រៅ]] [[ផ្សារស្ងួត|ផ្សារស្ងួត]]
 
== តំបន់​ទេសចរណ៍​​ ==
តំបន់ទេសចរណ៍ទាំងនោះ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចខាងក្រោម៖
 
=== រមណីយដ្ឋាន​ភ្នំយ៉ាត ===
ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​ ភ្នំ​យ៉ាត​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ខាង​ស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​លេខ​១០។​ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​សំរាប់​អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។
 
=== រមណីយដ្ឋាន​ភ្នំកុយ​ ===
ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាម​ផ្លូវ​ស្ទឹង​កាច់ សាលាក្រៅ ក្នុង​សង្កាត់​ស្ទឹងកាច់ ខ័ណ្ឌ​សាលា​ក្រៅ។
 
=== រមណីយដ្ឋាន​អូរអែម ===
ជា​តំបន់​រមណីយដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០គម​ពីក្រុង​ប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជារមណីយដ្ឋាន​ធម្មជាតិ។
 
=== រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ ===
ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួម​ផ្សំ​ជាមួយ​នឹង​អូរ​ថ្លា​ឆ្វេង។ តំបន់នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។
 
=== រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់ ===
ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំ​នប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លង​កាត់​មាន​ទូក​សំ​រាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រម​ទាំង​មាន​សួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជា​ទី​គយ​គន់។​
 
<br />
ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេង​ទៀត​ដូចជា​ទឹក​ធ្លាក់​ភ្នំ​ខៀវ ៣២​ជាន់​និង​ទឹក​ធ្លាក់​បរ​ហ៊ុយ។
 
== សូមមើលផងដែរ ==
{{Geographic location
|Centre = Pailin Province
|North = [[Battambang Province]]
|Northeast =
|East = [[Battambang Province]]
|Southeast =
|South = [[Battambang Province]]
|Southwest = [[Trat Province]], {{flag|Thailand}}
|West =
|Northwest = [[Chanthaburi Province]], {{flag|Thailand}}
}}
 
{{ខេត្តក្រុងខ្មែរ}}
 
 
 
[[ចំណាត់ថ្នាក់ក្រុម:ខេត្តក្រុងខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:ខេត្តប៉ៃលិន]]
[[ចំណាត់ថ្នាក់ក្រុម:ក្រុងប៉ៃលិន]]
 
 
 
៧៧

កំណែប្រែ