ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៧៤៖
ពួក[[ខ្មែរក្រហម]]ត្រូវបានរុញច្រានចេញពីភ្នំពេញដោយ[[យួន]]នៅឆ្នាំ ១៩៧៩<ref>[http://www.historytoday.com/MainArticle.aspx?m=33120&amid=30262260 Vietnamese take Phnom Penh], History Today</ref> ហើយប្រជាជនបានចាប់ផ្ដើមត្រឡប់មករស់នៅទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជំលោះជាមួយជាច្រើនលើកច្រើនសា ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញឱ្យឃើញនូវអារម្មណ៍រើសអើងពូជសាសន៍ពីជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម ត្រូវបានជំរុញដោយស្ថេរភាពនឹងននៃរដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និង ជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន [[បារាំង]] [[អូស្ត្រាលី]] និង [[ជប៉ុន]]។ កំចីត្រូវបានធ្វើឡើងដោយ[[ធនាគារអភិវឌ្ឍន៍អាស៊ី]] និង [[ធនាគារពិភពលោក]]ដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ពន្ធដទៃៗទៀត។ ជំរឿន ១៩៩៨ បានបង្ហាញថាប្រជាជនភ្នំពេញមានចំនួន ៨៦២០០០ នាក់<ref>General Population Census of Cambodia 1998, National Institute of Statistics, Ministry of Planning, Phnom Penh, Cambodia</ref> និង ជំរឿន ២០០៨ មានចំនួន ១,៣&nbsp;លាននាក់។<ref name="NIS2008">[http://www.stat.go.jp/info/meetings/cambodia/pdf/pre_rep1.pdf Cambodian 2008 census preliminary results, Statistics Japan ] 2–6, Tables 2.2–2.6</ref>
[[ឯកសារ:PhnomPenh-Riverside-NightView.jpg|thumb|left|400px|ទិដ្ឋភាពមាត់ទន្លេនាពេលរាត្រីនៅរាជធានីភ្នំពេញ]]
 
==ភូមិសាស្ត្រ==
[[File:Phnom Penh sunset.jpg|thumb|right|ទស្សនីយភាពទីក្រុងភ្នំពេញ]]
ភ្នំពេញស្ថិតនៅតំបន់ខាងត្បូង-កណ្ដាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញដោយ[[ខេត្តកណ្ដាល]]។ ទីក្រុងស្ថិតនៅលើច្រាំងនៃ[[ទន្លេសាប]] [[មេគង្គ]] និង [[ទន្លេបាសាក់|បាសាក់]]។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បរិវេណព័ទ្ធជុំវិញប្រកបដោយវាលទំនាបលិចទឹកមួយបែបនៃប្រទេសកម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ {{convert|11.89|m|ft|0}} ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។
 
ទីក្រុងនេះ បានតាំងនៅ {{Coord|11.55|N|104.91667|E|}} (១១°៣៣' ជើង, ១០៤°៥៥' កើត,<ref>{{cite web|url=http://earth-info.nga.mil/gns/html/cntry_files.html |title=GNS: សំណុំសារប្រទេស |publisher=Earth-info.nga.mil |accessdate=២៧ មិថុនា ២០១០}}</ref>) គ្របដណ្ដប់លើផ្ទៃដី {{convert|678.46|km2|sqmi|0}} ដែលមាន {{convert|11401|ha|acre|0}} ភាគខ្លះជាផ្ទៃក្រុង និង ផ្លូវ {{convert|26106|ha|acre|0}}។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន {{convert|34.685|km2|sqmi|0|}} ដែលមានភាគខ្លះ {{convert|1.476|km2|acre|0|}} ជាផ្ទៃដីនៃ[[ការបញ្ចេញបញ្ចូល|ប្រព័ន្ធធារាសាស្ត្រ]]។
=== អាកាសធាតុ ===
[[ឯកសារ:Phnom Penh Climate.png|right|thmb|200px|<center>អាកាសធាតុទីក្រុងភ្នំពេញ</center>]]
 
សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី {{convert|22|to|35|C|F|0}} និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពល[[មូសុង]]និវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពី[[ឈូងសមុទ្រថៃ]] និង [[មហាសមុទ្រឥណ្ឌា]] ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។
 
ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ {{convert|22|C|F|0}}។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ {{convert|40|C|F|0}}ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
 
|source 1 = [[ឱលោកនដ្ឋានហុងកុង]]<ref name="HKO">{{cite web | url = http://www.hko.gov.hk/wxinfo/climat/world/eng/asia/se_asia/phnom_penh_e.htm | title = ព័ត៌មានអាកាសធាតុសាស្ត្ររបស់ភ្នំពេញ កម្ពុជា | publisher = ឱលោកនដ្ឋានហុងកុង | accessdate = ១១ សីហា ២០១២}}</ref>
|source 2 = មូលធាតុអាកាស (សំណើម),<ref name="Weatherbase">{{cite web | url = http://www.weatherbase.com/weather/weather.php3?s=19984 | title = មូលធាតុអាកាស: ធាតុអាកាសជាប្រវត្តិសាស្ត្ររបស់ភ្នំពេញ | publisher = មូលធាតុអាកាស | accessdate = ១១ សីហា ២០១២}}</ref> [[វិទ្យាស្ថានឧត្តុនិយមដាណឺម៉ាក]] (ព្រះអាទិត្យ)<ref name=DMI>{{cite web | last1 = សាបភ្លិន | first1 = ជាន់ | last2 = យ៉េនសឹន | first2 = យ៉ិន្ស៍ | url = http://www.dmi.dk/dmi/tr01-17.pdf | work = ទិន្នន័យអាកាសធាតុសម្រាប់ស្ថានីយដែលបានស្រង់ (១៩៣១-១៩៦០) | title = កម្ពុជា - ភ្នំពេញ | page = ៤៤ | publisher = វិទ្យាស្ថានឧត្តុនិយមវិទ្យាដាណឺម៉ាក | language = ដាណឺម៉ាក | accessdate = ៩ មីនា ២០១៣ }}</ref>
|date=October 2011}}
 
==រដ្ឋបាល==
ក្នុង[[សម័យចតុមុខ]]រហូតមកដល់សម័យស្ដេចអង្គដួងភូមិសាស្ត្ររដ្ឋបាលរបស់ភ្នំពេញគេមិនសូវដឹងច្បាស់ទេ។
ក្នុងសម័យអាណានិគមបារាំង ភ្នំពេញប្រហែលជាស្រុកមួយរបស់ខេត្តកណ្ដាល ប៉ុន្តែមិនមែនខែត្រកណ្ដាលប៉ុនខែត្រកណ្ដាលឆ្នាំ២០១៦នេះឡើយ ប្រហែលជាលាតសន្ធឹងដល់[[ស្រុកអង្គស្នួល]]សព្វថ្ងៃនេះ ព្រោះបើតាមដើមកំណើតរបស់លោកតាក្រមង៉ុយ គាត់ជាអ្នកឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នកំបូលជាសង្កាត់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ)។
 
[[File:KRMap 432.jpg|thumb|250px|left|[[ភូមិសាស្រ្ត​រដ្ឋបាល​]]នៃ​[[កម្ពុជា​ប្រជាធិបតេយ្យ]]]]
កាលសម័យខ្មែរក្រហមភ្នំពេញជាប៉ែកនៃភូមិភាគបស្ចឹម។
[[File:National Assembly of Cambodia.jpg|thumb|240px|សំណង់អគារ[[រដ្ឋសភាកម្ពុជា]]]]
[[File:Chaktomouk Hall.JPG|240px|thumb|right|[[សាលចតុមុខ]]]]
[[ឯកសារ:ខណ្ឌនៃភ្នំពេញ.jpg|300px|thumb|left|ខណ្ឌទាំងប្រាំបួន​នៃភ្នំពេញ]]
ភ្នំពេញគឺជា[[ក្រុង]]មួយដែលមានផ្ទៃក្រឡា {{convert|678.46|km2}} ដែលមានឋានៈស្មើបណ្ដាខេត្តរបស់កម្ពុជា។ រាជធានីត្រូវបានបែងចែកទៅជាបំណែងចែករដ្ឋបាលប្រាំបួនតទៅទៀតដែលគេហៅថា [[បំណែងចែករដ្ឋបាលកម្ពុជា|ខណ្ឌ]] ហើយចំណោមខណ្ឌទាំងប្រាំបួននោះមាន [[ខណ្ឌដង្កោ|ដង្កោ]] [[ខណ្ឌមានជ័យ|មានជ័យ]] [[ខណ្ឌពោធិ៍សែនជ័យ|ពោធិ៍សែនជ័យ]] [[ខណ្ឌសែនសុខ|សែនសុខ]] និង [[ខណ្ឌឫស្សីកែវ|ឫស្សីកែវ]]ចាត់ទុកថាជាជាយក្រុងនៃទីក្រុងនេះ។ ខណ្ឌទាំងអស់ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចនៃរាជធានីភ្នំពេញ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៅជា ៧៦សង្កាត់ និង ៦៣៧[[បំណែងចែករដ្ឋបាលកម្ពុជា|ភូមិ]]។
 
រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុងដូចគ្នាដែរ ក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។
[http://www.citynet-ap.org/En/user/resource/docs/241.pdf]
 
 
===ខណ្ឌថ្មីចំនួន៣ នៅចុងឆ្នាំ២០១៣===
Line ៣៣១ ⟶ ៣០០:
 
* [[វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ]]ត្រូវបានបង្កើតឡើងនៅថ្ងៃ ១២ ឧសភា ១៩៣០ និងក៏ជាស្ថាប័នពុទ្ធសាសនាបណ្ឌិត្យរបស់រដ្ឋដ៏សំខាន់នៅកម្ពុជា។
 
==វប្បធម៌==
 
[[File:Statue of Lady Penh.jpg|180px|left|thumb|រូបសំណាក[[វត្តភ្នំ|ដូនពេញ]]]]
 
ភ្នំពេញក៏មានគ្រាម[[ភាសាខ្មែរ]]ផ្ទាល់ខ្លួនដែរ។ ពួកអ្នកនិយាយគ្រាមភាសាភ្នំពេញជារឿយ[[កាត់សំឡេង]]ព្យាង្គមួយចំនួន ដែលទទួលបានកេរ្តិ៍ឈ្មោះដោយសារការខ្ជិលនិយាយ។ ភ្នំពេញត្រូវបានគេស្គាល់ដោយសារតែឥទ្ធិពលរបស់ខ្លួនលើ[[ស្ថាបត្យកម្មខ្មែរថ្មី]]។ ភ្នំពេញគួរឱ្យកត់សំគាល់ដោយសារ[[គុយទាវ]]ភ្នំពេញ ការប្រែប្រួលរបស់វាទៅតាមសម្លគុយទាវ។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។
 
សារមន្ទីរដែលមានការទស្សនាច្រើនបំផុតពីរនៅទីក្រុងនេះគឺ[[សារមន្ទីរជាតិកម្ពុជា|សារមន្ទីរជាតិ]] ដែលគឺជាសារមន្ទីរប្រវត្តិសាស្ត្រនិងបុរាណវត្ថុឈានមុខគេរបស់ប្រទេសនេះ និង [[សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង]] អតីតគុកមួយរបស់ខ្មែរក្រហម។
 
'''ចូលឆ្នាំថ្មី''' ខែមេសា ១៣–១៥
{{main|ចូលឆ្នាំថ្មី}}
 
នៅក្នុងពេលនេះ ភ្នំពេញប្រារព្ធ[[ចូលឆ្នាំខ្មែរ]] ជាឱកាសមួយពេញនិយមកើនឡើងជាមួយពួកទេសចរ។ កំឡុងពេលក្ដៅហែងបំផុតប្រចាំឆ្នាំជាធម្មតា ទឹកត្រូវបានគេជះជុំវិញដែលបន្ថែមទៅក្នុងបរិយាកាសពិធីបុណ្យ រួមជាមួយការរាំរែកនិងតន្ត្រី។ កាលបរិច្ឆេទជាក់លាក់ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែការឈប់សម្រាកបន្តយ៉ាងហោចណាស់ក៏បីថ្ងៃដែរ។ ពិធីបុណ្យនេះកត់សំគាល់ការបើកឆ្នាំផ្អែកលើប្រតិទិនខ្មែរបុរាណ និង ក៏កត់សំគាល់ការបញ្ចប់នៃការប្រមូលផលនៅឆ្នាំចាស់។
[[File:Silverpagoda.jpg|thumb|upright|200px| [[ព្រះវិហារព្រះកែវមរកតភ្នំពេញ|ព្រះវិហារព្រះកែវមរកត]]តម្កល់​ព្រះពុទ្ធធ្វើពីថ្មកែវ]]
 
'''បុណ្យអុំទូក''' ខែវិច្ឆិកា
{{main|បុណ្យអុំទូក}}
 
បុណ្យប្រចាំឆ្នាំធំបំផុតនៅភ្នំពេញ ការប្រមូលផ្ដុំយ៉ាងរស់រវើកនេះប្រារព្ធដោយការហូរបញ្ច្រាសនៃ[[ទន្លេសាប]]។ ថ្ងៃឈប់សម្រាកដំណើរការរយៈពេលបីថ្ងៃ ពេលនោះមនុស្សម្នាជន់ជោរទៅក្នុងទីក្រុងដើម្បីចូលរួមសប្បាយនឹងកាំជ្រួច ការប្រណាំងទូកចម្រុះពណ៌ ការប្រគំតន្ត្រីផ្ទាល់ ញ៉ាំអី និង ចូលរួមពិធីបុណ្យ។ ការប្រណាំងទូកនេះកំណត់កាលត្រឡប់ទៅសម័យបុរាណដែលកត់សំគាល់អំពីកម្លាំងកងទ័ពជើងទឹកខ្មែរនាសម័យ[[អាណាចក្រខ្មែរ]]។
 
នៅថ្ងៃ ២២ វិច្ឆិកា ២០១០ យ៉ាងហោចណាស់ប្រជាជន៣៤៨នាក់ត្រូវបានសង្កត់ជាន់គ្នាស្លាប់នៅក្នុង[[ការរត់ជាន់គ្នាភ្នំពេញ|ការរត់ជាន់គ្នាលើស្ពាន]]នៅក្នុងពិធីបុណ្យនេះ។<ref>{{cite news| url=http://news.theage.com.au/breaking-news-world/cambodia-festival-stampede-leaves-almost-350-dead-20101123-184ew.html | location=Melbourne | work=The Age | first=Suy | last=Se | title=Cambodia festival stampede leaves almost 350 dead | date=November 23, 2010}}</ref>
 
'''ភ្ជុំបិណ្ឌ''' ១១–១៥ តុលា (២០១២)
 
ភ្ជុំបិណ្ឌគឺជាទិដ្ឋភាពសំខាន់ណាស់នៃវប្បធម៌ខ្មែរ។ វាមានន័យថា ''ការជួបជុំគ្នា'' រឺ តាមន័យបាលីថា ''ការប្រជុំដុំបាយ'' ដើម្បីធ្វើចង្ហាន់ និង ក៏ជាពេលវេលានៃការជួបជុំគ្នាឡើងវិញ ការរំលឹក បង្ហាញនូវក្ដីស្រលាញ់អាឡោះអាល័យ និង ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដោយប្រគេនចង្ហាន់ និងបញ្ជូន អំពើល្អទៅកាន់ដូនតាដែលទំនងជាជាប់នៅស្ថានប្រែត ញាតិសណ្ដានដែលកំពុងរស់ជួយរំដោះទុកវេទនាពួកលោក និង នាំផ្លូវដូនតាទៅវិលចាប់ជាតិសាជាថ្មី។
 
'''វិសាខបូជា''' ខែឧសភា
{{main|វិសាខ}}
 
វិសាខបូជាគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលបានកាន់តាមប្រពៃណីដោយពួកពុទ្ធសាសនិកនៅកម្ពុជា។ ជួនកាលហៅក្រៅផ្លូវការថា ''ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ'' វាជាក់ស្ដែងរួមមាន ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធគោត្តម។
 
== សភាពទីក្រុង និង ស្ថាបត្យកម្ម ==
[[ឯកសារ:Phnom penh palace.jpg|thumb|right|220px|ព្រះទីនាំងច័ន្ទឆាយា]]
កន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍នៅទីក្រុងភ្នំពេញរួមមាន [[ព្រះបរមរាជវាំង]] [[ផ្សារធំថ្មី]] [[ព្រះវិហារព្រះកែវមរកត]] [[សារមន្ទីរជាតិ]] [[វិមានឯករាជ្យ]] [[វិមានមិត្តភាពកម្ពុជា-វៀតណាម]] [[សារមន្ទីរទួលស្លែង]] [[វត្តភ្នំ]] និង [[វាលពិឃាតជើងឯក]]នៅជាយក្រុងភ្នំពេញ។
 
[[ព្រះបរមរាជវាំង]]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ''ព្រះបរមរាជវាំងចតុមុខ'' ត្រូវបានសាងសង់ឡើងដោយ [[ព្រះចៅក្រុងកម្ពុជា]] នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សាជាថ្មីដោយព្រះបាទ[[នរោត្តម]]។
 
[[វត្តភ្នំ]]គឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារៈសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ១៣៧៣ មានកំពស់២៧ម៉ែត្រជាវត្តខ្ពស់
ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកម្លាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ''ដូនជីពេញ'' ដើម្បីតម្កល់ព្រះពុទ្ធរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។
 
[[File:Techo Yort and Techo Meas.JPG|thumb|200px|right|រូបសំណាកតេជោយ៉ត និង តេជោមាសនៅភ្នំពេញ។]]
សំណង់ចាស់បំផុតគឺ[[វត្តភ្នំ]]ចាប់ពីថ្ងៃស្ថាបនាក្រុងនេះ ដែលបានសាងសង់នៅឆ្នាំ១៣៧៣។ ការទាក់ទាញទេសចរណ៍សំខាន់បំផុតគឺ[[ព្រះបរមរាជវាំងភ្នំពេញ|ព្រះបរមរាជវាំង]]ដែលមាន[[ព្រះវិហារព្រះកែវមរកត|ព្រះវិហារព្រះកែវ]] និង[[សារមន្ទីរជាតិភ្នំពេញ|សារមន្ទីរជាតិ]] បានសាងសង់នៅកំឡុងសម័យអាណានិគមបារាំងនៅចុងសតវត្សទី១៩ក្នុងរចនាបថខ្មែរបុរាណ ហើយទទួលនូវការប្រមូលផ្ដុំវត្ថុបុរាណខ្មែរជាច្រើន។ [[វិមានឯករាជ្យភ្នំពេញ|វិមានឯករាជ្យ]] ទោះបីចាប់ពីទសវត្សឆ្នាំ១៩៥០ក៏ដោយ ក៏វាត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដដែល។
[[File:Ceremonie cremation Sihanouk (1).JPG|200px|left|thumb|វាលមេរុ]]
ពួកបារាំង ដែលជាម្ចាស់អាណានិគមចាប់ពីសតវត្សទី១៩ ដល់ ទសវត្សឆ្នាំ១៩៤០ ក៏បានបន្សល់ទុកទីសំគាល់ខ្លួនរបស់ពួកគេ ជាមួយភូមិគ្រឹះអាណានិគមផ្សេងៗ ព្រះវិហារបារាំង មហាវិថី និង ផ្សារ[[សិល្បៈតែង]] [[ផ្សារធំថ្មី]]។ ទីសំគាល់ដែននៃសម័យអាណានិគមគឺ[[សណ្ឋាគារឡឺរ៉ូយ៉ាល់]]។
 
ចាប់ផ្ដើមជាមួយឯករាជ្យពីពួកបារាំងនៅទសវត្សឆ្នាំ១៩៥០ និង បន្តរហូតដល់សម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ ភ្នំពេញបានរងនូវការលូតលាស់យ៉ាងសម្បើមជាទីក្រុងធានីនៃប្រទេសឯករាជ្យថ្មីមួយ។ [[នរោត្តម សីហនុ|ព្រះបាទសីហនុ]]បានយកចិត្តទុកដាក់ដើម្បីបង្ហាញរចនាបថថ្មីនៃស្ថាបត្យកម្មនិងដោយហេតុធ្វើឱ្យរឹងមាំនូវដំណើរការកសាងជាតិ។ យុគមាសនៃស្ថាបត្យកម្មថ្មីបានបញ្ចប់ រួមជាមួយនិងគម្រោងផ្សេងៗនិងស្ថាបត្យករខ្មែរវ័យក្មេង ជារឿយៗបានរៀនសូត្រនៅបារាំង ដែលមានឱកាសដើម្បីរចនានិងសាងសង់។ ចលនាថ្មីនេះត្រូវបានគេហៅថា ''[[ស្ថាបត្យកម្មខ្មែរថ្មី]]'' និង ជារឿយៗត្រូវបានធ្វើឱ្យមានចរិកលក្ខណៈដោយសារការរំលាយចូលគ្នានៃ[[ប៉ោហូស]] [[ស្ថាបត្យកម្មក្រោយសម័យទំនើប]]អឺរ៉ុប និង ធាតុបុរាណពីសម័យ[[អង្គរ]]។ ស្ថាបត្យករដែលលេចធ្លោបំផុតគឺលោក[[វណ្ណ ម៉ូលីវណ្ណ|វណ្ណ-ម៉ូលីវណ្ណ]] ដែលត្រូវបានតែងតាំងជាប្រធាស្ថាបត្យករជាតិដោយព្រះមហាក្សត្រផ្ទាល់នៅឆ្នាំ១៩៥៦។ លោកម៉ូលីវណ្ណបានបង្កើតអគារទីសំគាល់ដែនដូចជា[[រោងមហោស្រពជាតិព្រះសុរាម្រិត]] និង អគារគណៈរដ្ឋមន្ត្រី។ ស្ថាបត្យករដទៃៗទៀតបានជួយសាងសង់[[សាកលវិទ្យាល័យភូមិន្ទ]]ដែលស្ថាបនាថ្មី វិទ្យាស្ថានភាសាបរទេស និង មជ្ឈមណ្ឌលកីឡាជាតិ។ រួមជាមួយកំណើននៃថ្នាក់លើនិងកណ្ដាលរបស់សហគ្រិន ជាយក្រុងថ្មីៗត្រូវបានសាងសង់នៅទសវត្សឆ្នាំ១៩៥០ និង ៦០។
 
ទោះបីជាសំណង់អគារទាំងនោះបាននៅសេសសល់នៅសម័យខ្មែរក្រហម និង សម័យ សង្គ្រាមរដ្ឋប្បវេណីក៏ដោយ ក៏បច្ចុប្បន្ននេះ អគារទាំងនោះស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងបរិកប្បហិរញ្ញវត្ថុដដែល។ {{Citation needed|date=ខែកុម្ភៈ ២០១៣}} ភូមិគ្រឹះ និង សួនច្បារពីសម័យនោះកំពុងត្រូវបានបំផ្លាញ និង អភិវឌ្ឍឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់សំណង់ធំៗ។ ទីសំគាល់ដែន មហោស្រពជាតិដោយលោកម៉ូលីវណ្ណត្រូវបានវាយរំលំនៅឆ្នាំ២០០៨។<ref>{{cite web|url=http://www.ka-tours.org/ |title=ការដើរមើលស្ថាបត្យកម្មខ្មែរ |publisher=Ka-tours.org |date=៣០ ឧសភា ២០១០ |accessdate=២៧ មិថុនា ២០១០}}</ref> ចលនាមួយកំពុងងើបឡើងនៅកម្ពុជាដើម្បីថែរក្សាឱ្យគង់វង្សនូវកេរដំណែលសម័យនិយមនេះ។ ភូមិគ្រឹះចាស់ៗជួនកាលកំពុងត្រូវបានគេប្រែទៅជា[[សណ្ឋាគារហាង]] ដូចជា ''ខ្នើយបាំងឆ័ត្រ''។
 
វិមាន និង ទីរំលឹកដល់ការប្រល័យពូជសាសន៍កំឡុងសម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ គឺ[[សារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង]] (អតីតវិទ្យាល័យមួយបានប្រើជាជំរុំប្រមូលផ្ដុំ) និង នៅជាយក្រុងនៃទីក្រុងនេះ [[ជើងឯក|មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក]]។ [[វិមានមិត្តភាពកម្ពុជា-វៀតណាម]]ត្រូវបានប្រគល់ឱ្យដោយពួកកុម្មុយនិស្តវៀតណាម ជានិមិត្តរូបនៃមិត្តភាពខ្មែរ-យួនកំឡុងទសវត្សឆ្នាំ១៩៧០ ដែលបន្តបន្ទាប់ពីការរំដោះកម្ពុជាពីរបបខ្មែរក្រហម។
 
{| border="0" style="background:white; color:black; height:230px; margin:auto; vertical-align:bottom;" cellpadding="10px" cellspacing="0px"
|+style="background:white; color:black"|
|- style="text-align:center;"
|[[File:National.museum.jpg|250x150px]]
|[[File:Royal.Place.Phnom.Penh.Palais.Royal.Cambodge.001.jpg|250x150px]]
|[[File:LeRoyal PP.jpg|250x150px]]
|[[File:Colonial Villa on Street 108 Phnom Penh.jpg|250x150px]]
|- style="text-align:center; vertical-align:top;"
| 100px;"|''ទិដ្ឋភាពនៃ[[សារមន្ទីរជាតិកម្ពុជា|សារមន្ទីរជាតិ]]'' បានសាងឡើងនៅដើមទសវត្សឆ្នាំ១៩២០ដោយលោកហ្សក-ហ្គ្រុសលីយែរ។
| 100px;"|''ទិដ្ឋភាព[[ព្រះបរមរាជវាំងភ្នំពេញ|សាលរាជបល្ល័ង្ក]]'' បានកសាងឡើងនៅទសវត្សឆ្នាំ១៨៦០ ក្រោមរជ្ជកាលព្រះបាទ[[នរោត្តម]]។
| 100px;"|''ពីមុខនៃ[[សណ្ឋាគារឡឺរ៉ូយ៉ាល់]]'' ដំបូងបានបង្កើតឡើងនៅឆ្នាំ១៩២៩ ក្រោមរជ្ជកាលព្រះបាទ[[ស៊ីសុវត្ថិ មុនីវង្ស|ស៊ីសុវត្ថិ-មុនីវង្ស]]។
| 100px;"|''ទិដ្ឋភាពនៃភូមិគ្រឹះ[[កម្ពុជាសម័យអាណានិគម|អាណានិគម]]នៅភ្នំពេញ''។
|}
 
== សារព័ត៌មាន និង ទស្សនាវដ្ដី ==
Line ៤២៧ ⟶ ៣៣២:
* ''[[ទស្សនាវដ្ដីអ៊ែផ្វ]]'' ទស្សនាវដ្ដីភាពទាន់សម័យទៅមុខដំបូងនៅកម្ពុជា។ ពីរភាសា ដែលបានសរសេរជាភាសាអង់គ្លេស និង ខ្មែរ។
* ''[[ទស្សនាវដ្ដីសុវ្រិន]]'' គឺជាទស្សនាវដ្ដីទាន់សម័យល្អជាងគេនៅកម្ពុជាដែលសរសេរជាភាសាខ្មែរ។
 
== វិស័យកីឡា ==
'''''សូមមើលផងដែរ [[កីឡានៅកម្ពុជា]]'''''
'''{{Main|កីឡានៅកម្ពុជា|កីឡាដ្ឋានជាតិមរតកតេជោ}}'''
 
 
[[កម្ពុជា]] មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរឹតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡា[[បាល់ទាត់]] ហើយនិង កីឡាសិល្បៈប្រយុទ្ឋដូចជា [[ល្បុក្កតោ]] [[ប្រដាល់សេរី]] (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង [[កីឡាចំបាប់តាមបែបប្រពៃណី]]។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។
 
ទីកន្លែងជួបជុំដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ [[ពហុកីឡាដ្ឋានជាតិអូឡាំពិក]] ដែលមានចំណុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ទោះបីជាប្រទេសនេះមិនដែលបានធ្វើជាម្ចាស់ផ្ទះល្បែងអូឡាំពិកក៏ដោយ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ១៩៦៤។ វាក៏ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ និងជាទីប្រកួតជម្រើសជើងឯក (Cambodian Premier League)។
 
នៅពេលបញ្ចប់ការសាងសង់ កីឡាដ្ឋាននេះធ្លាប់ជាកីឡាដ្ឋានមួយក្នុងចំណោមកីឡាដ្ឋានធំបំផុតនៅអាស៊ី។ សព្វថ្ងៃនេះវាគឺជាកីឡាដ្ឋានធំបំផុតទី៦នៅ[[អាស៊ីអាគ្នេយ៍]]។ ល្បែងបាល់ទះ បាល់បោះ និង [[តៃក្វាន់ដូ]]ជាញឹកញាប់បានទទួលជាម្ចាស់ផ្ទះនៅកីឡាដ្ឋាននេះ។
 
មជ្ឈមណ្ឌលកីឡាជាតិកម្ពុជាល្បីល្បាញដោយសារការធ្វើជាម្ចាស់ផ្ទះលើការប្រកួតហែលទឹក ប្រដាល់ និង បាល់ទះ។ ក្លិបបាល់ទាត់ក្នុងស្រុកគួរឱ្យកត់សំគាល់រួមមាន [[ភ្នំពេញអិមផាយ]] [[ខេមរៈកីឡាអ៊ែផ្វស៊ី]] និង [[នគរបាលយោធា (ក្លិបបាល់ទាត់កម្ពុជា)|នគរបាលយោធា]]។
 
==ដំណឹកជញ្ជូន==
'''{{See also|ដំណឹកជញ្ជូននៅកម្ពុជា}}'''
[[File:Phnom penh airport.JPG|right|240px|thumb|[[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ]]]]
 
[[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ]]គឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ {{convert|7|km}} ភាគខាងលិចពីភ្នំពេញកណ្ដាលមក។
 
[[ក្រុមហ៊ុនដឹកជញ្ជូនទង់]]ជាតិកម្ពុជា [[កម្ពុជាអង្គរអ៊ែរ]]បានចាប់ផ្ដើមហោះហើរនៅឆ្នាំ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។<ref name="caa"/> ជើងហោះហើរធូរថ្លៃពី [[បាងកក]] និង [[កូឡាឡាំពួ]] ទៅ ភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន [[អ៊ែរវ៉េចេតស្តារអាស៊ី]] (បុត្រសម្ព័ន្ធនៃ[[ខ្វនតឹស]]) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅ[[សិង្ហបុរី]]។
 
នៅខែតុលា ២០១០ [[អ៊ែរផ្វ្រង់]] បានប្រកាសថានឹងបម្រើសេវាភ្នំពេញពី[[អាកាសយានដ្ឋានសាលដឺហ៊្គោល|ប៉ារីស-សាលដឺហ៊្គោល]]ដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។<ref>{{cite web|last=សាជីវកម្មអ៊ែរផ្វ្រង់|title=ភ្នំពេញ គោលដៅថ្មី|url=http://corporate.airfrance.com/en/press/news/article/item/phnom-penh-nouvelle-destination/?no_cache=1|publisher=អ៊ែរផ្វ្រង់|accessdate= ១៩ ធ្នូ ២០១០}}</ref>
 
ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។
 
មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន [[ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ]] និង [[ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី]] ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ [[កំពង់ឆ្នាំង]] [[ឧដុង្គ]] និង [[តាកែវ]]។ ក្រ.[[ក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសូរិយា|ដឹកជញ្ជូនភ្នំពេញសូរិយា]]ផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់[[ទីក្រុងហូជីមិញ]]។
 
ទោះបីទីក្រុងនេះមានចម្ងាយ {{convert|290|km}} ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់[[សមុទ្រចិនខាងត្បូង]]ឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។
[[File:Moto.Traffic.PhnomPenh.jpg|right|thumb|240px|ចរាចរណ៍ម៉ូតូជាទូទៅនៅភ្នំពេញ]]
 
ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ២០០១ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់[[ចៃកា]]សម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។<ref>[[ភ្នំពេញប៉ុស្ត៍]]:[http://www.phnompenhpost.com/index.php/2012022854751/National-news/gridlock-going-nowhere-fast.html ស្ទះផ្លូវមិនអាចទៅណាលឿន] ២៨ កុម្ភៈ ២០១២ បានយកមកនៅថ្ងៃ ២៧ មីនា ២០១២ </ref> មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ''[[ស៊ីក្លូ]]'' ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ''[[ម៉ូតូឌុប]]'' [[ត្រីចក្រយានយន្ត]] ដែលគេស្គាល់ថាជា ''ធុកធុក'' រឺ ''កង់បី'' រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា ''រ៉ឺម៉ក'' និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា ''តាក់ស៊ី''។<ref>Gnarfgnarf:[http://www.gnarfgnarf.com/Blog/Gnarfgnarf-Travel-Blog-March-2012-Public-Transport-Phnom-Penh.html Cyclos, motos, remorques, tuk tuks and other taxis in Phnom Penh], 12 March 2012, retrieved on March 27, 2012</ref> ទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។
 
==ការផ្គត់ផ្គង់ទឹកស្អាត==
'''{{Main|ការផ្គត់ផ្គង់ទឹកនៅភ្នំពេញ}}'''
 
ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។<ref>[[ធនាគារអភិវឌ្ឍន៍អាស៊ី]]:[http://www.adb.org/water/actions/CAM/PPWSA.asp សកម្មភាពទឹកប្រទេស:រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ កម្ពុជា: សេវាទឹកគំរូមួយនៅអាស៊ី] សីហា ២០០៧ បានយកមកនៅថ្ងៃ ១០ មេសា ២០១១</ref> សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា [[រង្វាន់រ៉ាម៉ុនម៉ាក់សេសេ]]២០០៦ និង [[រង្វាន់ទឹកឧស្សាហកម្មស្តុកខុល]]២០១០។<ref>[[វិទ្យាសា្ថនទឹកអន្តរជាតិស្តុកខុល]]:[http://www.siwi.org/sa/node.asp?node=950 រដ្ឋាករទឹកស្វយ័តភ្នំពេញឈ្នះ​រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០] បានយកមកនៅថ្ងៃ ៩ មេសា ២០១១</ref> សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺ[[ទន្លេមេគង្គ]] [[បឹងទន្លេសាប]] និង ទឹកក្រោមដី។
 
== អភិបាលរាជធានីភ្នំពេញ ==