ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២១៖
សិលាចារឹកនេះបានរកឃើញ នៅថាបមឿយក្នុងខេត្តផ្សារដែកវៀតណាមនិងបច្ចុប្បន្នបានដាក់តាំងក្នុងសារមន្ទីរប្រវត្តិសាស្ត្រ នៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលត្រូវបានគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរវ្នំ។ អត្ថបទជាភាសាសំស្ក្រឹត ដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ របស់ព្រះអង្គម្ចាស់គុណវម៌្ម ជាអ្នកគោរពដល់ព្រះវិស្ណុ។
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។
តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។<ref>http://khmervirtue.com/khmer-anachak-phnom/ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦
ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦
ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦,៤៧