ល្វី ឯម៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
តNo edit summary |
→ប្រវត្តិសម្ដេចព្រះធម្មលិខិត ល្វី ឯម: "បាត់ចាត់លោកគ្រូអាចារ្" កែជា "បានចាត់ ..." វិញ |
||
បន្ទាត់ទី១១៖
សម្ដេចព្រះមហាសង្ឃរាជ បានតាំងភិក្ខុ ឯម ដែលទើបនឹងបានឧបសម្បទាថ្មី ៗ ឲ្យធ្វើជាអាចារ្យបង្ហាត់សូត្រធម៌ភាណវារបាលី ឲ្យប្រើខ្យល់វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវតាមវិធីភាសាបាលី ដូចគំរូភាសាបាលី ដែលប្រើក្នុងភាសាបាលីជាន់ខ្ពស់សព្វថ្ងៃនេះ ។ ភិក្ខុ ឯម ព្យាយាមបង្ហាត់សូត្រធម៌ ក្នុងវត្តឧណ្ណាលោមផង ក្នុងវត្តកំពង់ឆ្នាំងជាដើមផង អស់វេលាពីរឆ្នាំ ។
ដល់ ព. ស. ២៤៤៥ សម្ដេចព្រះមហាសង្ឃរាជ
ដល់ ព. ស. ២៤៥៤ ព្រះករុនាព្រះបាទសម្ដេចព្រះស៊ីសិវត្ថិ មុនីវង្ស កាលនៅជាព្រះអង្គម្ចាស់អធិបតី ដែលសាងព្រះរាជដំណាក់ជិតវត្តលង្កា ទ្រង់បានឃើញវត្តលង្កា ដែលឋិតនៅក្នុងទីទំនាបទឹកលិច សល់ត្រឹមតែខឿនព្រះវិហារ ដែលមានតែរោងស្បូវមួយ គ្របព្រះពុទ្ធរូប ១ ព្រះអង្គ, ទ្រង់ក៏មានព្រះរាជវិតក្កអាណិតព្រះពុទ្ធរូប ដែលគេមើលទៅឃើញដូចជាគេបណ្ដែតពោងពាយចោលកណ្ដាលបឹង ស្ងាត់ឈឹង មិនសូវមានបរិស័ទសោះ ទើបទ្រង់ចូលទៅគាល់សម្ដេចព្រះមហាសង្ឃរាជ ទូលស្នើសុំឲ្យសម្ដេចនិមន្តលោកគ្រូចៅអធិការ ឯម ពីវត្តស៊ីធរ មកគង់នៅវត្តលង្កាវិញ ដើម្បីជួយកសាងវត្តនេះ ព្រោះលោកគ្រូចៅអធិការ ខាត់ សុគតទៅហើយ ។ សម្ដេចព្រះមហាសង្ឃរាជ ទ្រង់បង្គាប់លោកគ្រូព្រះមហាវិមលធម្ម ថោង ឲ្យចាត់ការផ្ទេររៀបចំចៅអធិការវត្តទាំងពីរនេះ ។ លោកគ្រូព្រះមហាវិមលធម្ម បានចាត់លោកគ្រូអាចារ្យ ឯម ឲ្យមកធ្វើចៅអធិការវត្តលង្កា ពីព. ស. ២៤៥៤។ លោកគ្រូព្រះអាចារ្យ ឯម ជាចៅអធិការវត្តលង្កា គង់នៅក្នុងសេនាសនៈចាស់មួយ ដែលជាសាលារៀនផង ជាកុដិសម្រាប់ចៅអធិការផង ដែលលោកអ្នកឧកញ៉ាយោមរាជ ម៉ែម សេនាបតីក្រសួងយុត្តិធម៌ រុះរោងល្ខោនរបស់លោកមកកសាងប្រគេន ។ លោកគ្រូចៅអធិការ ឯម ខំខ្វល់ខ្វាយកសាងព្រះវិហារ តាំងពីផ្ដើមរៀបឥដ្ឋសសរ និងជញ្ជាំងឡើងជាដំបូង ដរាបដល់ខឿនកំពែង និងបល្ល័ង្កព្រះពុទ្ធរូបធំ ដែលរំកិលយកពីវត្តលង្កាចាស់ ខាងអាគ្នេយ៍វត្តភ្នំ មកតម្កល់ក្នុងព្រះវិហារវត្តលង្កាសព្វថ្ងៃនេះ ព្រមទាំងបានកសាងកុដិ ១ ខ្នង ពីរជាន់ ដែលរុះចេញបាត់ទៅ ហើយកសាងកុដិថ្មធំសព្វថ្ងៃនេះឡើងវិញ, លោកបានកសាងហោត្រៃមួយខ្នង ដោយឥដ្ឋស៊ីម៉ងត៍ពីរជាន់, សាលាធម្មសភាមួយខ្នង គ្រឿងស៊ីម៉ងត៍ ២ ជាន់ មានរោងជួង ១ ជាន់នៅនោះផង, កំពែងស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធវត្តលង្កា ពីចំហៀងខាងជើងនិងខាងកើត ប្រវែង ២៤៧ ម. ៨២ បានកសាងសាលាបាលីរង ១ ខ្នង, សាលាបឋមសិក្សាបំពេញវិជ្ជា ១ ខ្នង គ្រឿងឥដ្ឋស៊ីម៉ងត៍ភ្លោះទន្ទឹមគ្នា ចំខាងក្រោយព្រះវិហារ, បានកសាងកុដិឈើ ១ ខ្នង ខាងលិចកុដិថ្មធំ, បានសាងប្រាង្គ ១ ខាងមុខព្រះវិហារ បញ្ចុះព្រះអដ្ឋិធាតុព្រះសពព្រះមហាវិមលធម្ម ថោង , បានចាក់ដីជម្រៅ ២ ម៉ែត្រ ពេញវត្តលង្កាទាំងមូល ព្រមទាំងបានជួយឧបត្ថម្ភការកសាងកុដិ ពេញបរិវេណវត្តលង្កាចំនួន ៣៦ ខ្នង ។ មិនតែប៉ុណ្ណោះ, លោកបានកសាងសាលាបាលីរង ១ និងកុដិធំ ១ (គ្រឿងឈើ) ចេតិយ ១ នៅវត្តក្រាំងពន្លៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បញ្ចុះធាតុលោកឧកញ៉ា ល្វីជោ មាន់ (១) ជាបិតា និងលោកស្រី ប្រាក់ ជាមាតា ។ (១) ឧកញ៉ា ល្វី ជោ ជាងារនៃចៅហ្វាយខេត្តលង្វែក ព្រោះសាលាខេត្តនេះ តាំងនៅក្នុងឃុំល្វី ។ ឃុំល្វី កែជាឃុំបន្ទាយលង្វែក ពីឆ្នាំ ១៩៣៥ តាមពាក្យសុំរបស់លោក ម៉ី អ៊ុំ មេឃុំល្វី និងលោក ទេស លឹម ចៅហ្វាយស្រុកកំពង់ត្រឡាច និងលោក សូរ មៀច គ្រូបង្រៀន នៅសាលាពាមលង្វែក បានសុំទៅលោកចៅហ្វាយខេត្ត នឹងលោករេស៊ីដងត៍កំពង់ឆ្នាំង ។ ពាក្យថា ល្វី ថា ល្វី នេះ បានជាឲ្យដាក់នាមថា ល្វី ឯម ជាប់តមក ។
|