អំណាចអ័ក្ស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
អត្ថបទនេះ​ត្រូវ​បាន​​ប្រែ​សម្រួល​ចេញ​ពី​អត្ថបទ​ភាសា​អង់គ្លេស​របស់ Wiki ដោយ ហុន ដារ៉ា
បន្ទាត់ទី១៖
មហាអំណាច​អ័ក្ស (Axis Power) ​​ឬ​ហៅ​​ថា អ័ក្ស ឬ​អ័ក្ស​រ៉ូម-ប៊ែរឡាំង-តូក្យូ ​ជា​ក្រុម​​មួយ​ដែល​ប្រយុទ្ធ​​ក្នុង​សង្គ្រាម​លោក​លើក​ទី II ប្រឆាំង​នឹង​កងកម្លាំង​សម្ព័ន្ធ​មិត្ត។ មហា​អំណាច​អ័ក្ស​បាន​ព្រមព្រៀង​​គ្នា​ប្រឆាំង​នឹង​សត្រូវ​​តែ​មួយ ប៉ុន្តែ​​​មិន​​​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​គ្នា​ទាំងស្រុង​ទេ។
'''មហាអំណាច​អាប់ស៊ីស''' ([[ភាសាអង់គ្លេស]]​៖ '''Axis Powers''') គឺជា​បណ្ដា​ប្រទេស​ទាំងឡាយ​ណា ដែល​ប្រឆាំង​នឹង​[[ប្លុក​សម្ព័ន្ធមិត្ត]] ក្នុងកំលុង​ពេល​នៃ​[[សង្គ្រាមលោកលើកទី២]]​។ មហាអំណាច​០៣​សំខាន់ៗ​នៃ​ប្លុក​អាប់ស៊ីស​មាន​៖ [[អាល្លឺម៉ង់]] [[អ៊ីតាលី]] និង [[ជប៉ុន]] ដែល​បាន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​យោធា ស្ដីពី​ការចុះហត្ថលេខា​លើ​កតិកាសញ្ញា​ត្រីភាគី នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤០ ដែល​បង្កើត​ជាផ្លូវការ​នូវ​មហាអំណាច​អាប់ស៊ីស​។
 
[[File:Sam Prathet Propaganda.jpg|thumb|ប័ណ្ណរបស់ប្រទេសថៃបន្ទាប់ពីអ័ក្សថាមពលបានចូលរួមជាមួយប្រទេសទាំងបី'''' រួមបញ្ចូលប្រទេសអាល្លឺម៉ង់, ប្រទេសថៃ, ចក្រភពនៃប្រទេសជប៉ុន។]]
មហា​អំណាច​អ័ក្ស​​កើត​មាន​ឡើង​​ តាមរយៈ​កិច្ច​ខិតខំ​​ប្រឹងប្រែង​ការទូត​របស់​អាល្លឺម៉ង់ ជប៉ុន និង​អ៊ីតាលី ដើម្បី​ការពារ​​ផលប្រយោជន៍​កុម្មុយនិស្ត​ ក្នុង​ពាក់​កណ្ដាល​ទសវត្សរ៍ឆ្នាំ១៩៣០។ ដំបូង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ ដោយ​​អាល្លឺម៉ង់ និង​អ៊ីតាលី ក្នុង​ខែ​តុលា ឆ្នាំ១៩៣៦។ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក​មូសសូលីនី បាន​ប្រកាស​​នៅ​ថ្ងៃ​ទី១ ​វិច្ឆិកា ថា ប្រទេស​អឺរ៉ុប​​ទាំងអស់​ ចាប់ពី​ពេលនេះ​ទៅ​នឹង​​ត្រូវ​មក​បង្វិល​នៅ​លើ​ "អ័ក្ស​រ៉ូម-ប៊ែរឡាំង" ដូច្នេះ​​បាន​បង្កើត​ឲ្យ​មាន​ពាក្យ "អ័ក្ស" ​ឡើង​តាំងពី​ពេល​នោះ​មក។ ជំហាន​ទីពីរ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៣៦ ដែល​ជា​​កតិកាសញ្ញា​ប្រឆាំង​លទ្ធិ​កុម្មុយនិស្ត (Anti-Comintern Pact) រវាង​អាល្លឺម៉ង់ និង​ជប៉ុន។ អ៊ីតាលី​បាន​ចូល​ក្នុង​កតិកាសញ្ញា​នេះ​ នៅ​ឆ្នាំ១៩៣៧។
 
ក្រុង​ប៊ែរឡាំង​ និង​​​រ៉ូម បាន​ក្លាយ​ជា​សម្ព័ន្ធ​​យោធា​ ក្រោម​កិច្ចព្រមព្រៀង​មួយ​​​​ហៅ​ថា "កតិកាសញ្ញា​រួម​កម្លាំង" (Pact of Steel) ដែល​នាំ​ឲ្យ​រួម​បញ្ចូល​កងកម្លាំង​យោធា​នៃ​ប្រទេស​ទាំងពីរ។ កតិកាសញ្ញា​រួម​កម្លាំង​​នេះ ដំបូង​ត្រូវ​បាន​ពង្រាង​ឡើង​សម្រាប់​សម្ព័ន្ធ​យោធា​ត្រី​ភាគី រវាង​ជប៉ុន អ៊ីតាលី និង​អាល្លឺម៉ង់ ប៉ុន្តែ​ជប៉ុន​ចង់​ផ្ដោត​គោលដៅ​ទៅ​​​សូវៀត ខណៈ​អ៊ីតាលី និង​អាល្លឺម៉ង់​ចង់​ផ្ដោត​​គោលដៅ​​​ទៅ​អង់គ្លេស ​និង​បារាំង។ ដោយសារតែ​មិន​ព្រមព្រៀង​គ្នា​ ទើប​​កតិកាសញ្ញា​​នេះ​ត្រូវ​បាន​ចុះ​​ហត្ថលេខា ដោយ​មិន​មាន​ជប៉ុន និង​បាន​ក្លាយ​ជា​កិច្ចព្រមព្រៀង​មួយ​ រវាង​ហ្វាស៊ីស​​អ៊ីតាលី និង​ណាស៊ី​អាល្លឺម៉ង់ ដែល​​​ចុះហត្ថលេខា​​​ថ្ងៃទី២២ ​ឧសភា ១៩៣៩ ដោយ​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី លោក Galeazzo Ciano និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Joachim von Ribbentrop។
 
ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី II អ័ក្ស​បាន​កាន់កាប់​ដែនដី​មួយ​ផ្នែក​ធំ​នៅ​អឺរ៉ុប អាមេរិក​ខាងជើង និង​អាស៊ី​ខាងកើត។ សង្គ្រាម​បាន​ចប់​នៅ​ឆ្នាំ១៩៤៥ ដោយ​មហាអំណាច​អ័ក្ស​បាន​ចាញ់ ហើយ​​​​​សម្ព័ន្ធ​យោធា​នេះ​​ក៏​ត្រូវ​បាន​រំលាយ​ចោល។