ទេវតា(សាសនាហិណ្ឌូ)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ ប្រវត្តិរបស់សាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ សាស...
 
បានដាក់តំណភ្ជាប់
ស្លាក: កំណែប្រែពីកម្មវិធីចល័ត
បន្ទាត់ទី៤៖
 
ប្រវត្តិរបស់សាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
សាសនាព្រាហ្មណ៍ ជាសាសនាប្រភពដើមរបស់ជនកុលសម្ព័ន្ទអារយ័ណ (Aryan) ឬហៅម្យ៉ាងទៀតថា ពួកជនអរិយកៈ ដែលជាពួកជនមានលំនៅដ្ឋាននៅភូមិ ភាគអាស៊ីកណ្តាល។ ក្រោយមកជនជាតិអារៈយ័ណមួយក្រុមទៀតបានភាសខ្លួនទៅ កាន់ទ្វីបអ៊ឺរ៉ុប ហើយក៏ក្លាយទៅជាជនជាតិអ៊ឺរ៉ុបរហូតដល់បច្ចុប្បន្ននេះទៅ។ ឯមួយក្រុម ទៀតបានភាសខ្លួនចូលទៅរស់នៅប្រទេសអ៊ីរ៉ង ហើយមួយពួកទៀតចូលទៅនៅក្នុង ប្រទេសឥណ្ឌា បានធ្វើសង្រ្គាមឈ្នះពួកម្ចាស់ស្រុក គឺពួកមិល័ក្ខ ហើយក៏បានគ្រប់ គ្រងឥណ្ឌា។ ពួកជនជាតិអារយ័ណដែលបានចូលមកគ្រប់គ្រងឥណ្ឌាជាពួកជនជាតិ ដែលមានចំណេះដឹង ឆ្លាតវាងវៃ ទាំងពួកអារយ័ណ ទាំងពួកមិល័ក្ខ សុតតែមានទម្នាម ទម្លាប់ ប្រពៃណី វប្បធម៌ សាសនា របស់ខ្លួនរាងៗខ្លួនមកជាយូរណាស់មកហើយ ពោលគឺ ពួកមិល័ក្ខគោរពបូជាធម្មជាតិ គឺ៖ ដី ទឹក ភ្លើង ខ្យល់ ដោយមានជំនឿថា មានទេព្តាស្ថិតនៅក្នុងធម្មជាតិ ឯពួកអរិយកៈក៏គោរពបូជាធម្មជាតិនិងវិញ្ញាណបុព្វឯពួកអរិយកៈក៏គោរពបូជាធម្មជាតព្រហ្ម បុរស។ដោយបានចារិកជាគោលការណ៍ភាសាសំស្រ្កិតថា ធម្មជាតិដែលពួកអរិយកៈគោរពបូជាមានទេព្ត“ឯកមេវ អទ្វីតិយម) អង្គគឺ៖ប្រែថា “មួយប៉ណ្ណោះ មិនមានពីរ” គឺមិនមានអ្វីមាននៅ មានរស់នៅ ក្រៅពីព្រះព្រហ្ម នោះគឺជាមាយា របស់បំភាន់ភ្នែក ជារបស់ក្លែងក្លាយទាំងអស់។ ចំណុតសំគាល់ដែល តែងតែជឿថា នេះជារឿងរបស់សាសនាព្រាហ្មណ៍ និងជាបទបញ្ញាតិដ៏ពិតប្រាកដរបស់ព្រះវេទតែប៉ុណ្ណោះ។
១. ព្រះឥន្រ្ទ ជាទេវតាអ្នកបណ្តាលឲ្យកើតវត្ថុគ្រប់យ៉ាងនៅលើភិភពផែនដីនេះ។
២. ព្រះសាវិត្រី(សុរិយា) ជាទេវតាទ្រង់ផ្តល់នូវកំដៅនិងពន្លឺដល់សត្វលោក។
៣. ព្រះវរុណ ជាទេវតាទ្រង់ប្រទានភាពត្រជាក់និងភាពសុខដមរម្មនា។
៤. ព្រះយម(យមរាជ) ជាទេវតាទ្រង់បំផ្លាញ់ជីវិតមនុស្សនិងសត្វ។
ពេលពួកអរិយកៈនិងពួកមិលក្ខរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព ដោយសារពួកអរិយកៈដឹកនាំទើបផ្លាស់ប្តូរទេពរបស់ខ្លួនឲ្យចូលចុះជាមួយនិងទេព របស់ម្ចាស់ស្រុក។ ប៉ុន្តែយល់ថា ម្ចាស់ទឹកដីនិយមការបូជាភ្លើង ទើបសាងទេពមួយ អង្គថ្មីឲ្យម្ចាស់ស្រុកគោរពបូជា ឈ្មោះថា ព្រះទេពអគ្គី តែទេពនេះឲ្យនៅក្នុងតំណែង ជាទេពបរិវារនៃទេពទាំង ៤ របស់ខ្លួន ពួកមិលក្ខក៏សុខចិត្តទទួលយកដោយមិនប្រ កែក។
ប្រភពដើមរបស់សាសនាព្រាហ្មណ៍
សាសនាព្រាហ្មណ៍ ជាសាសនាគោរពបូជាព្រះតែមួយអង្គ (ឯកទេវនិយម) គឺ ព្រះព្រហ្ម ដោយបានចារិកជាគោលការណ៍ភាសាសំស្រ្កិតថា “ឯកមេវ អទ្វីតិយម) ប្រែថា “មួយប៉ណ្ណោះ មិនមានពីរ” គឺមិនមានអ្វីមាននៅ មានរស់នៅ ក្រៅពីព្រះព្រហ្ម នោះគឺជាមាយា របស់បំភាន់ភ្នែក ជារបស់ក្លែងក្លាយទាំងអស់។ ចំណុតសំគាល់ដែល តែងតែជឿថា នេះជារឿងរបស់សាសនាព្រាហ្មណ៍ និងជាបទបញ្ញាតិដ៏ពិតប្រាកដរបស់ព្រះវេទតែប៉ុណ្ណោះ។
ក្រោយសម័យពុទ្ធកាលប្រមាណ ៥០០ ឆ្នាំ ព្រះពុទ្ធសាសនាមានភាពរុងរឿង ខ្លាំងធ្វើឲ្យប្រជាជនក្នុងសម័យនោះបែរមកមានសទ្ធាជ្រះថ្លាក្នុងពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធអង្គកើនឡើងជាលំដាប់។ ការរីកចំរើនរបស់សាសនាព្រះពុទ្ធ ក៏មានន័យ ថា សាសនាព្រាហ្មណ៍ក៏ចាប់ផ្តើមមានការធ្លាក់ចុះ ព្រោះពួកក្រុមមនុស្សអ្នកកាន់សា សនានោះ ជាក្រុមមនុស្សតែមួយដូចគ្នា។