ឡាវ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ព្រំដែនលាវ
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៦៣៖
 
[[ឯកសារ:Plain of Jars-Site 1-The biggest jar.JPG|thumb|left|180px|វាល​ក្រឡ ដែល​ជា​ទី​ស្ថាន​បុរេប្រវត្តិសាស្ត្រ​លាវ]]
ប្រទេស​លាវ​បច្ចុប្បន្ន​មាន​ឫស​គល់​ពី​រាជាណាចក្រ​[[ឡានសាង|លានជាង]] (Million of Elephantsរាប់លានដំរី) ដែល​បាន​ក​កើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដោយ​ព្រះ​ចៅ​ ហ្វាងុម ដែល​មាន​ខ្សែ​ស្រឡាយ​​ត​ពី​ព្រះ​រាជា​លាវ​បុរាណ។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូត​មក​ទល់​គ្រិស្តសតវត្សរ៍​ទី ១៨ តែ​ក្រោយ​មក រាជាណាចក្រ​នេះ​ត្រូវ​បែក​បាក់​ជា ៣ ផ្នែក ដែល​ចុង​ក្រោយ​ត្រូវ​បាន​សៀម​ត្រួត​ត្រា។ នៅ​គ្រិស្តសតវត្សរ៍​ទី ១៩ ហ្លួង​ព្រះ​បាង​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​[[ឥណ្ឌូចិន]]។ ក្រោយ​បន្តិច​មក តំបន់​ចំប៉ាសាក់​និង​វៀងច័ន្ទន៍​ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​ដែរ។ បារាំងសែស​សំឡឹង​ឃើញ​ប្រទេស​លាវ​ជា​រដ្ឋ​នៅ​ចន្លោះ​ការ​ប្រទាញ​ប្រទង់​រវាង​ចក្រភព​អង់គ្លេស​និង​ចក្រភព​បារាំងសែស។ នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស វៀងច័ន្ទន៍​ ជា​ថ្មី​ម្ដង​ទៀត​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​លាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​មួយ​រយៈ​ខ្លី​ពី​សំណាក់​កង​ទ័ព​[[ជប៉ុន]]​ក្នុង​[[សង្គ្រាមលោកលើកទី ២]]
រួច​មក លាវ​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែស​បាន​ត្រឡប់​មក​កាន់​កាប់​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ពាក់​កណ្ដាល​ថា​ ជា​''រដ្ឋ​ចំណុះ​ឲ្យ​សហព័ន្ឋ​បារាំងសែស''។ លាវ​បាន​ទទួល​ឯករាជ្យ​បរិបូណ៌​នៅ​ឆ្នាំ ១៩៥៤ រួច​ក្លាយ​ជា​រដ្ឋ​កាន់​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ក្រោម​ល័ក្ខ​ខ័ណ្ឌ​លើក​លែង​មួយ​ក្នុង[[សន្ឋិសញ្ញាទី​ក្រុង​ហ្សឺណែវ]] បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​បារាំង​បាន​ដើរ​តួ​នាទី​គាំ​ទ្រ​កង​យោធពល​ភូមិន្ទ​លាវ។ នៅ​ឆ្នាំ ១៩៥៥ ក្រសូង​ការ​ពារ​ជាតិ​អាមេរិក​បាន​មក​ជំនួស​កង​ទ័ព​បារាំង​ក្នុង​ការ​គាំ​ទ្រ​​កង​យោធពល​ភូមិន្ទ​លាវ​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្តប៉ៈថេត​ឡាវ។