ខេត្តសៀមរាប៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary ស្លាក: កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
|||
បន្ទាត់ទី៦៦៖
==ប្រវត្តិនៃឈ្មោះ==
គឺជាបរិបទនេះហើយ បានជាក្រោយពីទ័ពខ្មែររបស់ព្រះបាទពញ្ញាអង្គច័ន្ធ ឬព្រះបរមរាជាធិរាជបានទទួលជ័យជំនះលើកងទ័ពសៀមឈ្លានពានជាស្ថាពរ នៅព្រះរាជនគរ គឺអង្គរធំ ពោលគឺ បានវាយកំទេចទ័ពសៀមរាបស្មើនិងដី បានជាខ្មែរដាក់ឈ្មោះថា ខេត្តសៀមរាប។ ស្ថានការណ៍បែបនេះ ធ្វើឲ្យយើងយល់បានថា ជាដើមកំណើតនៃការតាំងឈ្មោះខេត្តសៀមរាប តាំងពីរជ្ជកាលរបស់ព្រះអង្គច័ន្ទទល់និងសព្វថ្ងៃ ទោះបីជា ព្រះរាជពង្សាវតារខ្មែរ ច្បាប់ឧកញ្ញាព្រះឃ្លាំង (នង) មិនបាននិយាយដោយចំហក៏ដោយ។
បន្ទាត់ទី៧៩៖
យើងមានហេតុផលជាច្រើន ដើម្បីបង្ហាញបញ្ជាក់ថា ហេតុដូចម្តេចបានជាក្នុងព្រះរាជពង្សាវតារថៃ ដូចជាច្បាប់របស់អ្នកអង្គម្ចាស់នព្វរ័ត្ន តែងឡើងនៅព.ស ២៤២០ ត្រូវនិងគ.ស ១៨៧៧ បានប្រើពាក្យ “សៀមរាដ្ឋ” ជំនួសពាក្យសៀមរាបទៅវិញ។ តាមពិតទៅការប្រើពាក្យសៀមរាដ្ឋ (សៀមរ៉ាត) ដើម្បីហៅទីប្រជុំជនមួយ ដែលពីមុនគឺជាសមរភូមិ ឬលានប្រយុទ្ធស៊ីសាច់ហុតឈាមរវាងខ្មែរ និងសៀម ស្ថិតក្នុងស្រុកនគរវត្ត គឺបណ្តាលមកពីអាជ្ញាធរថៃ ក្នុងរជ្ជកាលរបស់ព្រះបាទព្រះចៅថាយស្រះ មិនចង់រំឭកនូវបរាជ័យដ៏អាម៉ាសមុខរបស់កងទ័ពឈ្លានពានសៀមតែប៉ុណ្ណោះ ទោះបីជាសម័យនោះទ្រង់បានត្រួតត្រាព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
យ៉ាងណាមិញ គឺដោយសារតែហេតុការណ៍នេះហើយ ទើបព្រះបាទព្រះចោមក្លាវចៅយូហួ ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាមួយឥណ្ណាម ទ្រង់ក៏បានប្រើពាក្យស្រុក ឬមឿព្រះនគរវត្តជំនួសពាក្យស្រុក ឬមឿងសៀមរ៉ាតផងដែរ។
យើងគ្មានឯកសាររបស់ថៃណាមួយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរឈ្មោះពីមឿងព្រះនគរវត្ត ទៅជាសៀមរាបទេ ហើយបើមានក៏អាចស្ថិតក្នុងដើមសម័យរជ្ជកាលទី៣ ដែលជាសម័យបាងកក ដែលគេហៅថា រតនកោសិន្ទ្រ។ ក៏ប៉ុន្តែ ចំពោះជនជាតិខ្មែរវិញ ឈ្មោះសៀមរាប ពិតជាត្រូវបានផ្តើមឡើងក្នុងរជ្ជកាលរបស់ព្រះអង្គច័ន្ទយ៉ាងប្រាកដ ឥតក្លែងក្លាយ ទោះជា ទឡ្ហីករណ៍មានខ្វះចន្លោះយ៉ាងណាក៏ដោយ។ ព្រោះថា ការតាំងឈ្មោះសៀមរាបនេះ មិនមែនជារឿងចៃដន្យ ឬជំនឿលេងសើច ជាពិសេស ក្នុងសម័យកាលមួយដែលខ្មែរ និងសៀមនៅច្បាំងគ្នាមិនឈប់មិនឈរ។ ដូច្នេះ ការចង់យល់ឲ្យលំអិតពីប្រវត្តិពិតនៃឈ្មោះសៀមរាប តម្រូវឲ្យយើងស្គាល់ពីបរិបទសង្គម នយោបាយ ហើយទង្វើនេះ គឺជាការចាំបាច់បំផុត៕ (ម.ត្រាណេ) - See more at:
ស្វែងរក
Submit
ខ្មែរ | ព័ត៌មានថ្មីៗ | វប្បធម៌
អត្ថន័យនៃឈ្មោះខេត្តសៀមរាប
ដោយ ហង្ស សាវយុត
2014-02-15 អ៊ីម៉ែល មតិ ចែករំលែក
អ្នកទេសចរបរទេសនាំគ្នាថតរូបអង្គរវត្ត ដោយភ្ជាប់ជាមួយទេសភាពមាត់ស្រះទិសខាងលិចឆៀងខាងជើង នាខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤។
អ្នកទេសចរបរទេសនាំគ្នាថតរូបអង្គរវត្ត ដោយភ្ជាប់ជាមួយទេសភាពមាត់ស្រះទិសខាងលិចឆៀងខាងជើង នាខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤។
ស្ដាប់ ឬ ទាញយកសំឡេង
00:00/00:00
ស្តាប់សំឡេង ថតសំឡេង
សៀមរាប គឺជាឈ្មោះខេត្តមួយនៅភាគខាងលិចឆៀងខាងជើងប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ដ៏មានប្រជាប្រិយ ដែលទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនារាប់លាននាក់ក្នុង១ឆ្នាំៗ ដោយសារតែមានប្រាសាទបុរាណ និងសម្រស់ធម្មជាតិស្រស់ត្រកាល។
បើទោះបីជាខ្មែរ និងបរទេសជាច្រើន បានស្គាល់ឈ្មោះខេត្តសៀមរាប ក៏ដោយក៏ភាគច្រើនមិនដែលដឹងថា ហេតុអ្វីបានជាបុព្វបុរសខ្មែរដាក់ឈ្មោះខេត្តនេះថា សៀមរាប ដូច្នេះទែ?
តើពាក្យថា សៀមរាប មានអត្ថន័យ និងការទាក់ទងជាមួយប្រវត្តិសាស្ត្រយ៉ាងណា?
ខេត្តសៀមរាប បច្ចុប្បន្នមានផ្ទៃដីប្រមាណជាង ១២.១៥០គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៩៣ម៉ឺននាក់។ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប នេះ គឺប្រមាណ ២៥% ជាអាជីវករ និងអ្នកធ្វើការងារ។ ចំណែក ៧៥% ទៀត ជាកសិករធ្វើស្រែ និងចម្ការ។
«សំឡេងចម្រៀង ចំប៉ីសៀមរាប»
ថ្វីត្បិតតែខេត្តសៀមរាប មានមន្តស្នេហ៍ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងពិភពលោកជាច្រើនបានស្គាល់ថា តំបន់ទេសចរណ៍ដ៏អស្ចារ្យក៏ដោយ ក៏ប៉ុន្តែប្រសិនបើចោទសួរថា តើហេតុអ្វីបានជាខេត្តមួយនេះត្រូវបានគេដាក់ឈ្មោះថា សៀមរាប ហើយ តើឈ្មោះនេះមានចាប់តាំងពីពេលណា? គឺប្រាកដជាមានមនុស្សតែតិចតួចដែលបានដឹង។
បុរសចំណាស់អាយុជិត ៧០ឆ្នាំ រស់នៅក្រុងសៀមរាប គឺលោក មែន គឹមសាន។ លោកបានមានប្រសាសន៍ថា លោកបានស្គាល់ឈ្មោះខេត្តសៀមរាប តាំងពីលោកនៅកុមារភាព ក៏ប៉ុន្តែលោកមិនដឹងអំពីប្រវត្តិសាស្ត្រអតីតកាលយ៉ាងណាទេ៖ «ដែលអ៊ំកើតមកនោះ ឮតែគេនិយាយថា យ៉ាងម៉េចបានតែដាក់ថា សៀមរាប? គេឆ្លើយថាមកពីទីនេះ សៀម គេវាយរាបបានជាគេដាក់ថា សៀមរាប។ មិនដឹងថា ទ័ពសៀម ចូលមកពីឆ្នាំណាក៏អត់ដឹង គឺមិនច្បាស់លាស់ទេ អ៊ំនោះ។ កើតមកមិនបានជាគិតគូរស្រាវជ្រាវប្រវត្តិសាស្ត្រអ្វីឡើយ»។
«សំឡេងចម្រៀង»
អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងប្រទេសមួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់។
អនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក សំបូរ មាណ្ណារ៉ា បានពន្យល់ថា ចាប់ពីសតវត្សទី៩ និងទី១០ នៃគ្រិស្តសករាជ ខេត្តសៀមរាប គេបានប្រើឈ្មោះជាទីក្រុងយសោធបុរៈ ដោយសារតែព្រះមហាក្សត្រខ្មែរព្រះនាម ព្រះបាទ យសោវរ្ម័នទី១ បានកសាង។ ក៏ប៉ុន្តែក្រោយមក ត្រូវបានគេហៅថា អាណាចក្រអង្គរ។ នៅក្នុងរជ្ជកាលនៃព្រះរាជាក្រោយៗមក ដែលបានប្ដូររាជធានីទៅតាំងនៅភាគខាងត្បូង និងទួលបាសាន រហូតដល់ចតុមុខ ជាដើម គឺទីក្រុងអង្គរ ត្រូវបានបោះបង់ចោលមួយរយៈ។ ជាច្រើនឆ្នាំក្រោយមក ទើបមានការចាប់ផ្ដើមគ្រប់គ្រងជារាជធានីឡើងវិញ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានពន្យល់ទៀតថា បន្ទាប់ពីមានការគ្រប់គ្រងជារដ្ឋបាលឡើងវិញនោះ គឺតំបន់អង្គរត្រូវបានទ័ពសៀម នៃនគរស្រីអយុធ្យា ចូលមកលុកលុយជាច្រើនលើក ចាប់តាំងពីសតវត្សទី១៤ នៃគ្រិស្តសករាជ។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គច័ន្ទរាជា បានធ្វើចម្បាំងជាមួយទ័ពសៀម ដើម្បីបណ្ដេញឱ្យចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យ ហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរ៖ «ពាក្យថា សៀមរាប គឺមានន័យថា សៀម បានខ្លបខ្លាចលោក បានចាញ់លោក បានអស់ឫទ្ធិអ៊ីចឹងទៅ។ ដូច្នេះ គេឱ្យឈ្មោះថា តំបន់សៀមរាប នេះជាទស្សនៈរបស់ជាតិខ្មែរ របស់អ្នកតំណដែលបានលើកឡើងក្នុងដំណែលប្រវត្តិសាស្ត្រនេះផងដែរ។ ចំណុចនេះហើយ បានជាចាប់ផ្ដើមមានពាក្យថា សៀមរាប»។
ការអធិប្បាយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺដូចគ្នានឹងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផ្សេងទៀត។
សៀវភៅប្រវត្តិសាស្ត្រខ្មែរសង្ខេបមួយ ដែលសរសេរដោយ លោក នួន សុធិមន្ត ដែលបច្ចុប្បន្នជាមន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រី បានអធិប្បាយថា នៅឆ្នាំ១៥២៥ នៃគ្រិស្ដសករាជ ព្រះមហាក្សត្រខ្មែរព្រះនាម អង្គច័ន្ទរាជាទី១ បានវាយបង្ក្រាបកងទ័ពសៀម ដែលឈ្លានពាន ឱ្យបរាជ័យនៅតំបន់អង្គរ។ ដូច្នេះហើយ បានជាព្រះបាទអង្គច័ន្ទរាជាទី១ បានដាក់ឈ្មោះថា សៀមរាប គឺមានន័យថា ទ័ពសៀម ចាញ់រាបដូចកន្ទេល។
បច្ចុប្បន្ននេះ ខេត្តសៀមរាប មិនត្រឹមតែជានិមិត្តរូបនៃជាតិខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏កំពុងនាំប្រទេសកម្ពុជា ឱ្យទទួលបាននាមថ្មីមួយទៀត គឺព្រះរាជាណាចក្រអច្ឆរិយ ដោយសារតែភាពល្បីល្បាញខាងវប្បធម៌ប្រវត្តិសាស្ត្រ។
«សំឡេង Kingdom of Wonder»
អ្នកទេសចរចម្រុះជាតិសាសន៍ក្នុងពិភពលោកកំពុងនាំគ្នាមកទស្សនាប្រាង្គប្រាសាទបុរាណដ៏សម្បូរបែបនាទឹកដីនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា នៅក្នុងខែមករា ឆ្នាំ២០១៤ គឺមានភ្ញៀវទេសចរបរទេសចំនួនជាង ៣០ម៉ឺននាក់ បានមកទស្សនាតំបន់អង្គរ។ ក្រុមទេសចរបរទេសទាំងនោះ បានចាប់អារម្មណ៍ទៅលើសំណង់បុរាណដែលជាប្រវត្តិសាស្ត្រ និងសម្រស់ធម្មជាតិ៖ «ភ្ញៀវមួយចំនួនទៅភ្នំគូលែន ជាពិសេសភ្ញៀវរុស្ស៊ី។ មានទៅតំបន់បឹងទន្លេសាប ហើយនិងប៉ែកតំបន់អង្គរធំ»។
ភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរ ហើយកើនឡើងច្រើនជាងគេ មានដូចជា ជនជាតិចិន កូរ៉េ វៀតណាម និងរុស្ស៊ី ជាដើម។ ជារៀងរាល់ថ្ងៃ មានជនជាតិកូរ៉េ ជាច្រើនបាននាំភ្ញៀវទេសចរដើរទស្សនាក្នុងរមណីយដ្ឋានអង្គរ។
«សំឡេង Guide Korea»
អ្នកមគ្គុទ្ទេសក៍ជាតិខ្មែរមួយរូប គឺលោក រ៉េត សាមុត បានមានប្រសាសន៍ថា ខេត្តសៀមរាប ប្រៀបបានទៅនឹងជង្រុកវប្បធម៌ដ៏សម្បូរបែប ដោយធ្វើឱ្យអ្នកទេសចរបរទេសចង់ឃើញ និងចង់ស្វែងយល់៖ «ក្នុងនោះយើងសង្កេតឃើញមានប្រាង្គប្រាសាទចំនួន ៥៤៤ប្រាសាទ ហើយមានស្ពានថ្មចំនួន៥៩ ហើយក៏មានស្រះ បារាយណ៍ និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ រួមជាមួយនឹងវត្ថុសិល្បៈផ្សេងៗ ដូចជា ប្រពៃណីទំនៀមទម្លាប់ក៏រួមផ្សំផងដែរ»។
លោក រ៉េត សាមុត បានអធិប្បាយថា ដោយសារតែមានប្រាង្គប្រាសាទ និងវប្បធម៌ដ៏យូរលង់នេះ ធ្វើឱ្យទឹកដីខេត្តសៀមរាប មានមន្តស្នេហ៍យ៉ាងខ្លាំង ក្នុងការទាក់ទាញបេះដូងអ្នកទេសចរចម្រុះជាតិសាសន៍៖ «ទឹកដីខេត្តសៀមរាប យើងនេះ បានបង្កប់មន្តស្នេហ៍សម្រាប់គេទៅទស្សនាពេលព្រះអាទិត្យលិច ក៏ដូចជាទៅមើលជីវិតការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ច្រូតកាត់ ដកស្ទូង ជាដើម និងការធ្វើតម្បាញសិប្បកម្ម ដូចជា កន្ត្រក ជាល ស្មុគអីជាដើម គឺឃើញថាច្រើនមែនទែន»។
អ្នកប្រវត្តិសាស្ត្របានឱ្យដឹងថា ខេត្តសៀមរាប បានឆ្លងការចម្បាំង និងការធ្វើអាណានិគមពីបរទេសជាច្រើនជំនាន់រាប់មិនអស់ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋនៅទីនេះនៅតែរក្សាទុកបាននូវសំនៀងដើមនៃភាសារបស់ខ្មែរ ជាមួយនឹងវប្បធម៌ជាច្រើនទៀត ដែលតំបន់ផ្សេងៗបានបាត់បង់អស់ទៅហើយ។ វប្បធម៌ទាំងនេះ ដូចជា ពិធីកោរជក់កូនក្មេង ពិធីចូលម្លប់ ពិធីហៅព្រលឹង និងពិធីរំដោះគ្រោះជាដើម។ មានអ្នកភូមិខ្លះ នៅពេលដែលត្រូវការស្រោចទឹករំដោះគ្រោះ គឺគេតែងទៅវត្តដើម្បីទួលសុំព្រះសង្ឃឱ្យធ្វើពិធី ព្រមទាំងមានដូនចាស់ជាច្រើននាក់ អង្គុយព័ទ្ធជុំវិញស្រែកហៅព្រលឹងផង។
«សំឡេង»
ក្រៅតែពីប្រាសាទបុរាណ និងប្រពៃណីវប្បធម៌ដែលអាចទាក់ទាញអ្នកទេសចរបរទេសច្រើនលាននាក់ក្នុង១ឆ្នាំនោះ កត្តាដែលជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋឱ្យរស់នៅបាន ដោយអាស្រ័យលើកសិកម្ម គឺទីពឹងលើប្រភពទឹកជាអ្នកផ្ដល់ជីវិតឱ្យសត្វលោក ដែលហូរចុះពីកំពូលភ្នំគូលែន ជាទីស័ក្តិសិទ្ធិទៅកាន់បឹងទន្លេសាប។
«សំឡេង»
បឹងទន្លេសាបមិនមែនតែជាកន្លែងគយគន់ទេសភាពនៃអ្នកទេសចរណ៍ប៉ុណ្ណោះទេ គឺជាតំបន់ផ្ដល់ប្រភពត្រីឱ្យធ្វើជាម្ហូបអាហារ តាំងតែពីសម័យកសាងអង្គរមកម្ល៉េះ។
ស្នាមអារ្យធម៌ដ៏ខ្ពង់ខ្ពស់សម្បូរបែបរបស់បុព្វបុរសខ្មែរ ដែលបន្សល់ទុកនៅខេត្តសៀមរាប គឺមិនត្រឹមតែបង្ហាញឱ្យដឹងពីភាពរុងរឿងនៃអតីតកាលប៉ុណ្ណោះទេ គឺសម្រាប់អនាគតក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដែលគ្មានគូប្រៀបដែរ។
ការសិក្សាស្ដីពីផែនការមេរួម សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្រុងសៀមរាប មួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសជប៉ុន បានទស្សន៍ទាយថា សៀមរាប នឹងក្លាយទៅជាទីក្រុងទេសចរណ៍ល្អបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ នៅឆ្នាំ២០២០ ដោយឈរលើមូលដ្ឋានប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ និងលក្ខណៈជាខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
ម្ចាស់ទូកទេសចរណ៍គ្រោងផ្អាកអាជីវកម្មនិងតវ៉ាប្រឆាំងការតម្រូវឲ្យដំឡើងថ្លៃសំបុត្រ
អភិបាលខេត្តព្រះសីហនុថាការស្ថាបនាឆ្នេរត្រៀមរៀបចំបុណ្យសមុទ្រសម្រេចបាន៩៥%
រដ្ឋបាលខេត្តព្រះសីហនុកំណត់ជាថ្មីឲ្យម្ចាស់ទូកទេសចរណ៍បង់ប្រាក់៣ដុល្លារក្នុង១សំបុត្រ
អ្នកទេសចរជិត១ម៉ឺននាក់ទៅកម្សាន្តនៅខេត្តរតនគិរីក្នុងពិធីបុណ្យអុំទូក
ភ្ញៀវទេសចរប្រមាណ១១ម៉ឺននាក់ទៅលេងខេត្តសៀមរាបអំឡុង៣ថ្ងៃនៃបុណ្យអុំទូក
អាជ្ញាធរខេត្តព្រះសីហនុពង្រឹងជំនាញដល់ឆ្មាំសមុទ្រក្នុងការជួយសង្គ្រោះអ្នកលង់ទឹក
អង្គការពីរជួយស្រុកបន្ទាយស្រីឲ្យក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍
បុណ្យសមុទ្រឆ្នាំ២០១៦នឹងត្រូវធ្វើនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣-២៥ធ្នូ
សង្គមស៊ីវិលនិងអាជ្ញាធរស្វាគមន៍ការបញ្ចុះតម្លៃសំបុត្រទូកទេសចរណ៍ទៅកម្សាន្តតាមកោះ
អាជីវករខេត្តព្រះសីហនុត្អូញត្អែរថាភ្ញៀវទេសចរថយចុះក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌបីថ្ងៃ
មតិ (3)
អ្នកអានអនាមិក
បុព្វបុរសខ្មែរប្រកបដោយមហិទ្ធិរិទ្ធិ បានប្ដូរផ្ដាច់ដឹកនាំអាណាចក្រខ្មែរ ឲ្យមានកិត្យានុភាពជាសកល និងដឹកនាំទ័ពអង់អាចច្បាំងការពារបូរណភាពទឹកដី កំចាត់សត្រូវគ្រប់ទិសបាក់រាប ស្របពេលកសាងប្រាសាទផង។ មគ្គុទេសន៍ដ៏ឆ្នើម នាំឲ្យជាតិខ្មែរទទួលបានអរិយធម៌ចំរើនលូតលាស់ មានជីវភាពសម្បូររុងរឿង ក្រោមកំណើនសេដ្ឋកិច្ចខ្ពស់ ទុកកេរ្តិ៍មរតកមហាសាល ព្រមជាមួយសម្បត្តិធម្មជាតិ សំរាប់ខ្មែរជំនាន់ក្រោយ។ ខេត្តសៀមរាបពិតជាមានឈ្មោះប្រពៃ ស្របតាមភាពក្លាហានមុះមុតនៃបុព្វបុរសខ្មែរ ក្នុងការកំចាត់សត្រូវបាក់រាបពីទឹកដីខ្មែរ ដោយជោគជ័យ។
Feb 18, 2014 11:04 AM
អ្នកអានអនាមិក
Wonderful for Sok Kong, Sok An and Hun Sen, Not for Khmer people. HUN SEN the same as SDACK KORN.
Feb 16, 2014 05:04 PM
Pucangkor
បច្ចុប្បន្ននេះ ខេត្តសៀមរាប មិនត្រឹមតែជានិមិត្តរូបនៃជាតិខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏កំពុងនាំប្រទេសកម្ពុជា ឱ្យទទួលបាននាមថ្មីមួយទៀត គឺព្រះរាជាណាចក្រអច្ឆរិយ ដោយសារតែភាពល្បីល្បាញខាងវប្បធម៌ប្រវត្តិសាស្ត្រ។
ពាក្យ វា ក្នុងល្បះថា ...ក៏ប៉ុន្តែ វាក៏កំពុងនាំប្រទេសកម្ពុជា... គួរដូរជា ខេត្ដនេះ ។ ហេតុនេះយើងបាន ...ក៏ប៉ុន្តែ ខេត្ដនេះក៏កំពុងនាំប្រទេសកម្ពុជា...។
សូមអរគុណ
Feb 15, 2014 11:21 PM
Facebook Twitter Youtube
គេហទំព័រទាំងមូលhttp://www.cen.com.kh/culture/detail_culturehistory/Mzc5NzI1ODAwYWM#sthash.bgnNO4rV.dpuf
== លក្ខណៈភូមិសាស្ត្រ ==
|