វៀតណាម៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
== '''ប្រទេសវៀតណាម''' ==
'''ទិន្នន័យទូទៅ'''
{| class="wikitable"
!បាវចនា    
!ឯករាជ្យ សេរីភាព និងសេចក្ដីសុខ
|-
|ភ្លេងជាតិ  
|ទៀន ក្វឺន កា
|-
|រដ្ឋធានី   
|ហាណូយ(Hanoi)
|-
|ទីក្រុងធំបំផុត   
|ហូជីមិញស៊ីធី
|-
|របបគ្រប់គ្រង 
|កុម្មុយនីស្ដ
|-
|ចំនួនប្រជាជន 
|៩០ ៥៤៩ ៣៩០ នាក់ (២០១១)
|-
|ដង់ស៊ីតេប្រជាជន 
|២៥៣ នាក់/គម<sup>២</sup>
|-
|ភាសាផ្លូវការ 
|ភាសាវៀតណាម
|-
|ផ្ទៃដី     
|៣៣១ ៦៩០ គម<sup>២</sup>
|-
|ទីតាំង 
|ស្ថិតនៅភាគខាងកើតនៃភូមិភាគអាស៊ីអាគ្នេយ៍
|-
|ទិសខាងជើង  
|ជាប់ប្រទេសចិន
|-
|ទិសខាងលិច   
|ជាប់ប្រទេសឡាវ
|-
|ទិសនីរតី    
|ជាប់ប្រទេសកម្ពុជា
|-
|ទិសខាកើត   
|ជាបសមុទ្រចិនខាងត្បូង និងឈូងសមុទ្រតុងកឹង
|-
|ទិសខាងត្បូង  
|ជាប់ឈូងសមុទ្រថៃ
|-
|ប្រព័ន្ធចរាចរ   
|ស្ដាំដៃ
|-
|លេខកូដទូរស័ព្ទ​  
|៨៤
|}
 
== '''សម័យប្រវត្ដិសាស្ដ្រ''' ==
 
=== '''សម័យបុរេប្រវត្ដិ''' ===
            អរិយធម៌សម័យមុនប្រវត្ដិសាស្ដ្ររបស់ប្រទេសវៀតណាមមានឈ្មោះល្បីល្បាញខ្លាំងណាស់ ជាពិសេសអរិយធម៌យុគថ្មថ្មី ដែលមានភស្ដុតាងបញ្ជាក់គឺ ស្គធ្វើពីសំរិទ្ធ និងទីប្រជុំជនបុរាណនៅដុងសឺន ខេត្ដថែងវ៉ា ខាងត្បូងមាត់ទន្លេក្រហម។ គេសន្និដ្ឋានថា បុព្វបុរសរបស់ជនជាតិវៀតណាមបុរាណជាការផ្សំពូជរវាងជនជាតិម៉ុងកូលយដ៍មកពីចិនខាងជើងនិងខាងត្បូង ជាអ្នកស្រុកសមុទ្រ មានមុខរបរធ្វើស្រែដាំស្រូវ និងនេសាទ និងរស់នៅជាមួយគ្នាជាកុលសម្ព័ន្ធ។ កំណត់ត្រាប្រវត្ដិសាស្ដ្រសម័យក្រោយរបស់វៀតណាមហៅសម័យនេះថា អាណាចក្រវ៉ាន់ឡាង មានមេដឹកនាំគ្រប់គ្រងបន្ដគ្នារាប់រយឆ្នាំហៅថា ស្ដេចហ៊ុង តែត្រូវគេចាត់ទុកជាសម័យបុរេប្រវត្ដិ។
 
=== '''សម័យប្រវត្ដិសាស្ដ្រ''' ===
            វៀតណាមចាប់ផ្ដើមចូលក្នុងយុគសម័យប្រវត្ដិសាស្រ្ដក្រោយពេលដែលពួកកុលសម្ព័ន្ធធុក មកពីភាគខាងត្បូងនៃប្រទេសចិនចូលមកទន្ទ្រាននិងគ្រប់គ្រងដែនដីតំបន់ទំនាបទន្លេក្រហម។ ក្រោយពីនោះមិនយូរប៉ុន្មានចក្រពត្ដិជិនស៊ីហង់តេដែលចាប់ផ្ដើមបង្រួបបង្រួមដែនដីចិនឱ្យមានឯកភាព បានលើកទ័ពចុះមកហើយកម្ទេចអាណាចក្រធុក រួចបញ្ចូលដែនដីតំបន់ទំនាបទន្លេក្រហមទាំងអស់ឱ្យនៅចំណុះផ្ទាល់ក្រោមការគ្រប់គ្រងរបស់ណានហៃ (ស្រុកផានង្វីឬក្វាងចូវក្នុងមណ្ឌលក្វាងចូវបច្ចុប្បន្ន)។ ក្រោយពេលរាជវង្សឈិនដួលរលំ មន្រ្ដីណានហៃគឺ ចាវថួ ប្រកាសបង្កើតណានហៃជាអាណាចក្រឯករាជ្យ មានឈ្មោះថា ណានយ៉េវ ឬណាមវៀត(ក្នុងសំនៀងវៀតណាម) ដែលជាដើមកំណើតនៃឈ្មោះវៀតណាមក្នុងពេលបច្ចុប្បន្ន។ ក្រោយមកកងទ័ពហានរបស់ចិនបានចូលមកវាយយកអាណាចក្រណាមវៀតបានក្នុងឆ្នាំ ៤២ មុខគ.ស ហើយបូកបញ្ចូលដែនដីនេះជាផ្នែកមួយរបស់ចិន ដោយដាក់ឈ្មោះថា ចៀវជឺ រួចពង្រីកអាណាខេត្ដចុះមកភាគខាងត្បូងដល់បរិវេណតំបន់ខេត្ដដាណាំងបច្ចុប្បន្ន និងបញ្ជូនមន្ដ្រីគ្រប់គ្រងថ្នាក់ខ្ពស់មកប្រចាំការ ជាកំឡុងពេលដែលជនជាតិចិននាំវប្បធម៌ចិន ទៅផ្សព្វផ្សាយនៅលើដែនដីនេះ។ ចិនបានប្រមូលផលប្រយោជន៍ ទ្រព្យសម្បត្ដិពីពួកម្ចាស់ស្រុកឬជនជាតិវៀតណាម ជាហេតុបង្កឱ្យមានការងើបបះបោរប្រឆាំងយ៉ាងធ្ងន់ធ្ងរជាលើកច្រើនគ្រា។
 
            បីឆ្នាំក្រោយមក វីរនារីនាម ហាយបាជឹង បានដឹកនាំកងទ័ពប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន តែទទួលបរាជ័យ ហើយវៀតណាមធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិនដដែល។
 
            អ្នកទោសបញ្ញា ជនជាតិចិនឈ្មោះ លីបូន បានរួមដៃជាមួយបញ្ញាជនជនជាតិវៀតណាមដើម្បីធ្វើបដិវត្ដ បង្កើតរាជវង្សលី ដាក់ឈ្មោះតំបន់នេះថា វ៉ាន់សួន តែត្រូវទទួលបរាជ័យទៀត។
 
            ការគ្រប់គ្រងរបស់ចិននៅវៀតណាមមានការដាច់រយៈតាមស្ថានការក្នុងប្រទេសរបស់ខ្លួន ដែលជាឱកាសធ្វើឱ្យពួកម្ចាស់ស្រុកនៅវៀតណាមប្រកាសឯករាជ្យ។ ក្នុងកំឡុងពេលដែលវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជ្យវង្សថាង ពុទ្ធសាសនាចាប់ផ្ដើមចូលមកវៀតណាម។ ស្រុកតាឡឬហាណូយ ជាស្រុកធំជាងគេ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរបស់ចិននិងឥណ្ឌា។ ព្រះសង្ឃនិងអ្នកបួសក្នុងសាសនាតាវពីប្រទេសចិនធ្វើដំណើរចូលមកអាស្រ័យនៅលើដែនដីនេះ ក្រោយមករាជវង្សថាងបានប្ដូរឈ្មោះតំបន់គ្រប់គ្រងនេះជាថ្មីថា អាន់ណាន (ឬអណ្ណាម ក្នុងសំនៀងវៀតណាម) ក្រោយពេលបង្ក្រាបពួកម្ចាស់ស្រុកបាន តែចាត់ទុកជាវារៈចុងក្រោយនៃការគ្រប់គ្រងរបស់ចិន។
 
'''គ.ស៩៥៥-៩៦៧'''
 
            រាជវង្សង៉ូ ក្រោយពេលការដួលរលំនៃរាជវង្សថាងរបស់ចិន លោកមេទ័ពង៉ូង្វៀន មេទ័ពក្នុងស្រុកនៃតំបន់វ៉ាលឺ ភាគខាងត្បូងនៃទន្លេក្រហម បានវាយបណ្ដេញពួកចិន ហើយបង្កើតរាជវង្សង៉ូ និងប្ដូរឈ្មោះប្រទេសជា ដាយវៀត។ ក្រោយពេលព្រះអង្គសុគត អាណាចក្រត្រូវបែងចែកជា ១២ នគរ មានមេដឹកនាំរៀងខ្លួនដែលមិនចំណុះគ្នា។
 
'''គ.ស ៩៦៨-៩៨០'''
 
            រាជវង្សឌិង លោកមេទ័ពឌិងបុលិង របស់រាជវង្សង៉ូ អាចបង្ក្រាបនិងបង្រួបង្រួមនគរផ្សេងៗ ឱ្យមានឯកភាព ហើយប្ដូរឈ្មោះប្រទេសជា ដាយកូវៀត ចាប់ផ្ដើមអនុវត្ដរបបគ្រប់គ្រងបែបចិនសម័យមុន ហើយតាំងខ្លួនជាស្ដេចចក្រពត្ដិ ឌិងទៀន ឬឌិងទៀនវ៉ាង ប្រៀបស្មើនឹងចក្រពត្ដិជិនស៊ីហង់តេអ្នកបង្រួបបង្រួមដែនដីចិន ចាត់ទុកជាការចាប់ផ្ដើមប្រើតំណែងចក្រពត្ដិ ឬវ៉ាងដេនៅវៀតណាមជាលើកដំបូង។           
 
'''គ.ស ៩៨១-១០០៩'''
 
            រាជវង្សទៀនលេ ឬលេយុគសម័យដំបូង មហេសីរបស់ចក្រពត្ដិឌិងបុលិង បានបណ្ដេញរជ្ជទាយាទរាជវ​ង្សឌិង ស្ថាបនាព្រះស្វាមីថ្មីគឺ លោកមេទ័ពលេវ៉ាន ឱ្យឡើងធ្វើជាចក្រពត្ដិលេដាយហែង ដោយខិតខំពង្រឹងស្ថេរភាពដោយទៅរឹតចំណងសម្ព័ន្ធមេត្រីជាមួយរាជវង្សសុងរបស់ចិន និងបង្រ្កាបចលនាក្បត់ក្នុងប្រទេស តែនៅតែមិនអាចគេចផុតពីការធ្វើរដ្ឋប្រហារ។ ក្នុងសម័យនេះព្រះពុទ្ធសាសនា និងសាសនាតាវរុងរឿងណាស់ បានទទួលការគោរពពីពួកមន្រ្ដីថ្នាក់ខ្ពស់។
 
'''រាជវង្សសម័យថ្មី'''
 
'''គ.ស ១០០៩-១២២៥'''
 
            រាជវង្សលី លី កុង អួន មានអំណាចនៅក្នុងរាជសំណាក់វ៉ាលឺ ពេលឡើងគ្រងរាជទ្រង់ប្ដូររាជធានីទៅឯ ថាងឡង (ហាណូយ) ទ្រង់បានបង្កើតវត្ដ ១៥០ កន្លែង នៅឆ្នាំគ.ស ១០៧០ នាំយកប្រព័ន្ធការប្រឡង ចងួន មកប្រើ បង្កើតសាកលវិទ្យាល័យវ៉ាន់មៀវ ផ្ដល់ចំណេះដឹងទាក់ទងនឹងអក្សរសិល្ប៍ខុងជឺ ដើម្បីប្រឡងចូលបម្រើរាជការក្នុងប្រព័ន្ធចងួន តែពួកមន្រ្ដីនៅមានអំណាចតិចតួច មន្ដ្រីមួយចំនួនមានខ្សែស្រឡាយអ្នកមានអំណាចតាមខេត្ដខណ្ឌ ក្រោយមកទ្រង់ព្រះនាមថា លីថៃតូ ។ សម័យលីជាសម័យដែលព្រះពុទ្ធសាសនាមានឥទ្ធិពលលើនយោបាយគ្រប់គ្រងនិងសង្គមយ៉ាងខ្លាំង ទីប្រឹក្សារាជការក្នុងរជ្ជកាលខ្លះជាព្រះសង្ឃ។ ចក្រពត្ដិរាជវង្សលីសម័យក្រោយបង្កើតវត្ដធំៗ ជាច្រើនកន្លែង និងដាក់រាជសម្បត្ដិចេញសាងផ្នួស ជាមូលហេតុធ្វើឱ្យអំណាចក្នុងការគ្រប់គ្រងរាជការត្រូវធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់ញាតិព្រះរាជជាយាដែលមកពីត្រកូលអ្នកមាននៅតាមខេត្ដ។ ក្សត្រគ្រប់គ្រងអង្គចុងក្រោយជាក្មេងស្រីដែលទទួលការតែងតាំងជាចក្រពត្ដិនី ព្រះនាមថា លីចៀវ។ ការគ្រប់គ្រងរាជការធ្លាក់នៅក្រោមអំណាចព្រះញាតិវង្សព្រះមាតា ដែលជាមេទ័ពមានកងកម្លាំងទាហាននៅតាមខេត្ត ដូចជា ចឺនធូដុ ដែលធ្វើរដ្ឋប្រហារផ្ដួលរំលំរាជវង្សលីនាពេលក្រោយមកទៀត។
 
'''គ.ស ១២២៥-១៤០០'''
 
            រាជវង្សចឺន ចឺនធូដុ ញាតិរបស់ព្រះជាយាចក្រពត្ដិ ធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចក្នុងពេលដែលមានចលនាក្បត់និងការរុករានពីមេទ័ពបរទេស ក្រោយមកបានរៀបអភិសេកជាមួយព្រះនាងចៀវវ៉ាង ចក្រពត្ដិនីអង្គចុងក្រោយនៃរាជវង្សលី ហើយលើកក្មួយឱ្យធ្វើជាចក្រពត្ដិអង្គដំបូងនៃរាជវង្សចឺន។ សម័យចឺន វៀតណាមត្រូវប្រឈមមុខនឹងសង្គ្រាមជាប្រចាំ អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺការរុករានពីសំណាក់ពួកម៉ុងកូលនិងចាម្ប៉ា។ សម័យចឺនចាប់ផ្ដើមផ្ដល់ភាពសំខាន់លើអរិយធម៌ចិនច្រើនជាងយុគសម័យមុនៗ ជាពិសេសខាងផ្នែកភូមិបញ្ញានិងអក្សរសាស្រ្ដ រួមទាំងការគ្រប់គ្រងនគរដូចចិន។ នៅសម័យនោះមានការចងក្រងប្រវត្ដិពង្សាវតារជាតិវៀតណាមជាលើកដំបូង មានឈ្មោះថា ដាយវៀតស៊ឺគី ឬកំណត់ត្រាប្រវត្ដិសាស្រ្ដអាណាចក្រដាយវៀត ដោយរាជបណ្ឌិត លេវ៉ាន់ហ៊ឹវ។ ក្រៅពីនេះនៅមានការចាប់ផ្ដើមប្រឌិតអក្សរវៀតណាម ដែលគេហៅថា អក្សរណូម ជាលើកដំបូង។           
 
'''គ.ស ១៤០០-១៩៤៨'''
 
            រាជវង្សហូ ហូគុយលី ញាតិរបស់ព្រះជាយាចក្រពត្ដិរាជវង្សចឺន បង្កើតមូលដ្ឋានអំណាចរបស់ខ្លួនដោយការធ្វើជាមេទ័ពធ្វើសង្រ្គាមជាមួយពួកចាមខាងត្បូង ក្រោយមកបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីចក្រពត្ដិរាជវង្សចឺន ហើយព្យាយាមកម្ចាត់ខ្សែរាជវង្សដែលនៅសេសសល់។ ក្រោយមកឡើងគ្រងរាជតាំងទាយាទរបស់ខ្លួនឱ្យធ្វើជាចក្រពត្ដិនាពេលក្រោយមក រាជ​វង្សចឺនបានទៅសុំជំនួយពីរាជវង្សចិន ធ្វើឱ្យចិនបញ្ជូនកងទ័ព ចូលលមកផ្ដួលរំលំរាជវង្សហូ តែចុងក្រោយមិនព្រមប្រគល់អំណាចឱ្យរាជវង្សចឺន ហើយគ្រប់គ្រងវៀតណាមដោយខ្លួនឯង។
 
            ការដណ្ដើមឯករាជ្យ និងការបង្កើតរាជវង្សលេ(សម័យក្រោយ) គ.ស ១៤២៨-១៧៨៨ លេឡឺយ ជនជាតិថែងវ៉ា ខាងត្បូងនៃទីក្រុងហាណូយ បានប្រមូលស្ម័គ្របក្សពួកតំាងខ្លួនធ្វើជាមេដឹកនាំវៀតណាម វាយបណ្ដេញចិនឱ្យចេញពីវៀតណាមបានជោគជ័យ។ ក្រោយមកក្នុងឆ្នាំគ.ស ១៤២៨ លេឡឺយឡើងគ្រងរាជ្យជាចក្រពត្ដិអង្គថ្មី ស្ថាបនារាជវង្សលេ មានរាជធានីនៅហាណូយ ឬថាងឡង និងមានរាជធានីមួយកន្លែងទៀតនៅខេត្ដថែងវ៉ា(ថាន់វ៉ា) ឬរាជធានីខាងលិច ដែលជាភូមិកំណើតរបស់លេឡឺយនិងត្រកូលលេ ក្រោយមកលេឡឺយបានទទួលការថ្វាយព្រះនាមថា លេថៃតូ។
 
            រាជវង្សលេក្នុងដំណាក់កាលដំបូងជាដំណាក់កាលបង្កើតស្ថេរភាពនិងស្រោចស្រង់ប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងសម័យលេថៃតូ ឬលេឡឺយ ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងរាជការ រៀបចំប្រឡងជ្រើសរើសមន្រ្ដី បង្កើតច្បាប់ថ្មី បែងចែកតំបន់គ្រប់គ្រងថ្មី លើកស្ទួយវិស័យកសិកម្ម រួមទាំងការស្ថាបនាសម្ព័ន្ធការទូតជាមួយចិន ធ្វើឱ្យវៀតណាមឈានចូលដល់សម័យសន្ដិភាពរួចផុតពីសង្គ្រាមម្ដងទៀត។
 
            ក្រោយសម័យលេឡឺយ ចាប់ផ្ដើមកើតមានទំនាស់រវាងមន្រ្ដីស៊ីវិល និងមន្រ្ដីយោធាដែលរួមទ័ពជាមួយលេឡឺយក្នុងការធ្វើចំបាំងប្រឆាំងចិន។ ទំនាស់នេះបានរីករាលដាលកាន់តែធ្ងន់ធ្ងររហូតធ្វើឱ្យមានការបែងចែកបក្សពួកនៅក្នុងក្រុមមន្ដ្រីរាជសំណាក់ រហូតកើតចលនារដ្ឋប្រហារលើកដំបូងលើរាជវង្សលេ ក្នុងឆ្នាំគ.ស ១៤៥៩ មានការធ្វើគត់ព្រះជននីនិងចក្រពត្ដិ។ ក្រោយមកទើបបណ្ដាមន្ដ្រីគាំទ្រឱ្យសមាជិករាជវង្សមួយព្រះអង្គទៀតឡើងមកធ្វើជាចក្រពត្ដិជំនួស ក្រោយមកគឺចក្រពត្ដិថែងតុង (គ.ស ១៤៦០-១៤៩៧)។
 
            រជ្ជកាលចក្រពត្ដិថែងតុង មានរយៈពេលយូរនិងរុងរឿងបំផុតក្នុងប្រវត្ដិសាស្រ្ដវៀតណាម មានការបដិវត្ដប្រទេសលើវិស័យច្រើនផ្នែកដោយធ្វើតាមគំរូចិនលើសដើម ទាំងប្រព័ន្ធការប្រឡងជ្រើសរើសមន្ដ្រីដែលរៀបចំប្រឡងគ្រប់បីកម្រិត តាំងពីស្រុករហូតដល់រាជធានី ចំនួនមន្ដ្រីកើនឡើងទ្វេរគុណ ហើយធ្វើឱ្យប្រព័ន្ធគ្រប់គ្រងរាជការមានភាពរ៉ឹងប៉ឹងជាងសម័យមុន។ ក្រៅពីនេះនៅមានការធ្វើវិសោធនកម្មច្បាប់ជាថ្មី ព្រះអង្គទ្រង់ធ្វើឱ្យវៀតណាមក្លាយជាមហាអំណាចនិងជាមជ្ឈមណ្ឌលដោយការធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលតែងតែមានទំនាស់ជាមួយវៀតណាម គឺចាម្ប៉ានិងឡាវ។ ឥទ្ធិពលរបស់វៀតណាមធ្វើឱ្យកក្រើកដល់អាណាចក្រជាតិពន្ធុថៃនៅចិនខាងត្បូងនិងឡានណា។ ក្រោយរជ្ជកាលនេះ រាជវង្សលេចាប់ផ្ដើមមានទំនាស់រវាងពួកមន្ដ្រី ខ្សែព្រះញាតិវង្ស និងបញ្ហាសេដ្ឋកិច្ច រហូតចុងក្រោយត្រូវរងការធ្វើរដ្ឋប្រហារដោយលោកមេទ័ពម៉ាក់ដំាងស៊ុង ក្នុងឆ្នាំគ.ស ១៥២៨។ ខ្សែរាជវង្សលេរត់ភាសខ្លួនដោយមានការជួយការពារពីពួកមេទ័ពត្រកូលង្វៀន និងត្រកូលជិង ដែលមានឥទ្ធិពលក្នុងរាជសំណាក់តាំងពីសម័យដំបូងនៃរាជវង្ស។
 
            រាជវង្សលេចាប់ផ្ដើមស្ដារអំណាចឡើងវិញ ដោយមានមេទ័ពជាមនុស្សក្នុងត្រកូលង្វៀននិងត្រកូលជិង ធ្វើសង្គ្រាមជាមួយរាជវង្សម៉ាក់ រហូតដល់ឆ្នាំគ.ស ១៥៩៣ ទើបអាចដណ្ដើមយកក្រុងថាងឡងមកវិញបាននិងស្ដាររាជវង្សលេគ្រប់គ្រងវៀតណាមជាបន្ដទៀត។
 
'''សម័យបែងចែកជាវៀតណាមខាងជើងនិងវៀតណាមខាងត្បួង'''
 
            ក្រោយពេលស្ដាររាជវង្សលេបានហើយ លោកមេទ័ពត្រកូលជិងតាំងខ្លួនជាអ្នកសម្រេចរាជការ ហើយឱ្យលោកមេទ័ពត្រកូលង្វៀនទៅគ្រប់គ្រងតំបន់ជាយដែនខាងត្បូងបរិវេណខេត្ដដុងហឺយចុះទៅដល់ខេត្ដដាណាំងក្នុងពេលបច្ចុប្បន្ន។ មេទ័ពត្រកូលជិង តាំងខ្លួនជាម្ចាស់បន្ដតំណែងអ្នកសម្រេចរាជការក្នុងត្រូលរបស់ខ្លួន ទើបធ្វើឱ្យមេទ័ពត្រកូលង្វៀនប្រកាសមិនព្រមទទួលស្គាល់របបគ្រប់គ្រងរបស់ត្រកូលជិន រហូតធ្វើឱ្យកើតសង្គ្រាមជាថ្មីម្ដងទៀតរាប់សិបឆ្នាំ ទឹកដីវៀតណាមត្រូវបែងចែកជា ២ ផ្នែក ផ្នែកខាងជើងគឺវៀតណាមខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សលេនិងម្ចាស់ត្រកូលជិង មានរាជធានីនៅថាងឡង។ ចំណែកផ្នែកខាងត្បូង គឺវៀតណាមខាងត្បូង មានត្រកូលង្វៀនជាអ្នកគ្រប់គ្រងមានរាជធានីនៅខេត្ដហ៊្វូសួន ឬទីក្រុងវេសព្វថ្ងៃ។
 
'''សម័យតៃសឺន'''
 
'''គ.ស១៧៧៣'''
 
            កើតមានចលនាក្បត់ដឹកនាំដោយអ្នកស្រែបីនាក់បងប្អូននៅភូមិតៃសឺននៅខេត្ដប៊ិងឌិង តំបន់គ្រប់គ្រងរបស់ត្រកូលង្វៀន ហើយអាចវាយដណ្ដើមយកខេត្ដហ៊្វូសួន ធ្វើឱ្យអង្គម្ចាស់ង្វៀនអែង ខ្សែស្រឡាយត្រកូលង្វៀន រត់ចុះទៅខាងត្បូងវៀតណាមទៅរហូតដល់ក្រុងបាងកក មុនត្រឡប់មករួបរួមកម្លាំងយកឈ្នះពួកតៃសឺនវិញ។
 
            អង្គមា្ចស់ង្វៀនអែង ឬង្វៀនហ្វុកអាន មេដឹកនាមត្រកូលង្វៀន ដែលតាំងខ្លួនជាចក្រពត្ដិអង្គថ្មីនៃរាជវង្សង្វៀន ក្នុងឆ្នាំគ.ស ១៨០២ បានស្ថាបនារាជធានីថ្មីនៅទីក្រុងវេ ជំនួសថាងឡង ដែលត្រូវប្ដូរឈ្មោះជាហាណូយ។
 
'''រាជវង្សង្វៀន'''
 
'''គ.ស ១៨០២-១៩៤៥'''
 
            អង្គម្ចាស់ង្វៀនអែង ឬចក្រពត្ដិយ៉ាឡុង ចក្រពត្ដិអង្គដំបូងនៃរាជវង្សង្វៀន ចាប់ផ្ដើមពង្រីកទឹកដីវៀតណាមឱ្យមានវិសាលភាពស្ទើរស្មើបច្ចុប្បន្ន ដែនដីភាគខាងត្បូងពង្រីកទៅដល់មាត់ទន្លេមេគង្គ និងត្រើយជាប់ឈូងសមុទ្រថៃ។ ទ្រង់រក្សាសម្ព័ន្ធភាពជាមួយពួកបស្ចឹមប្រទេស ជាពិសេសបារាំងដែលជួយច្បាំងប្រឆាំងពួកតៃសឺន។ មេជាងជនជាតិបារាំងជួយគូសប្លង់ព្រះរាជវាំងនៅទីក្រុងវេ និងប៉មការពារក្រុងសៃហ្កន។
 
            រាជវង្សង្វៀនរុងរឿងបំផុតនៅសម័យចក្រពត្ដិមិញម៉ាង ចក្រពត្ដិអង្គទី២ ទ្រង់ប្ដូរឈ្មោះប្រទេសជា ដាយណាម ពង្រីកអានុភាពទៅដល់ឡាវ និងកម្ពុជា បញ្ចូលដែនដីកម្ពុជាត្រើយខាងកើត ធ្វើសង្គ្រាមជាមួយសៀមជាបន្ដបន្ទាប់ជាងម្ភៃឆ្នាំ តែក្រោយមកត្រូវដកកម្លាំងពីកម្ពុជា ក្រោយពេលដែលត្រូវកម្ពុជាប្រឆាំងតបតវិញយ៉ាងខ្លាំងក្លា។
 
            សម័យនេះវៀតណាចចាប់ផ្ដើមប្រើនយោបាយប្រឆាំងការផ្សព្វផ្សាយសាសនាគ្រិស្ដរបស់ព្រះសង្ឃមកពីអឺរ៉ុប មានការចាប់ដាក់គុក និងប្រហារព្រះសង្ឃមកពីអឺរ៉ុបជាបន្ដបន្ទាប់ រួមទាំងជនជាតិវៀតណាមដែលគោរពសាសនាគ្រិស្ដចំណុះបារាំង។ ជនជាតិវៀតណាមចាប់ផ្ដើមប្រឆំាងការទន្ទ្រានពីសំណាក់ពួកបារាំង តែមិនអាចទប់ទល់នឹងអានុភាពដ៏លើសលប់របស់បារាំងបាន ទើបបារាំងចូលមកគ្រប់គ្រងវៀតណាមកាន់តែខ្លាំងឡើងៗ ហើយបែងចែកវៀតណាមចេញជា ៣ ផ្នែក គឺអាណានិគមកូសាំងស៊ីនក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់អាណ្ណាម ភាគកណ្ដាល និងតុងកឹងនៃភាគខាងជើង ហើយវៀតណាមនៅមានចក្រពត្ដិជាប្រមុខដូចដើម តែត្រូវឆ្លងកាត់ការជ្រើសរើសដោយមន្ដ្រីបារាំង និងមានឋានៈជានិមិត្ដរូបនៃអំណាចគ្រប់គ្រងឃ្លាំង ឯកិច្ចការទាហាននិងការទូតជាតួនាទីរបស់បារំាង ហើយវៀតណាមក៏ត្រូវបាត់បង់ឯករាជ្យចាប់តាំងពីពេលនោះមក។                       
 
'''សម័យអាណានិគម'''
 
            បារាំងស្វែងរកផលប្រយោជន៍ពីការគ្រប់គ្រងវៀតណាមខាងផ្នែកសេដ្ឋកិច្ច។ វៀតណាមជាតំបន់កសិកម្ម​ដំណាំស្រូវ និងរុក្ខជាតិសេដ្ឋកិច្ចថ្មីៗ ដូចជា កាហ្វេ និងកៅស៊ូ នាំចេញទៅបារាំងនិងជាវត្ថុធាតុដើមផ្គត់ផ្គង់រោងចក្រនៅបារាំង ដីធ្លីនៅវៀតណាមត្រូវរឹបអូសនិងក្លាយជាកម្មសិទ្ធរបស់ជនជាតិបារាំង។ ជនជាតិបារាំងចាប់ផ្ដើមធ្វើដំណើរមកតាំងលំនៅនៅវៀតណាម ក្នុងពេលជាមួយគ្នាដែរក៏មានការអភិវឌ្ឍការសិក្សាអប់រំនិងវប្បធម៌បារាំងឱ្យមានការរីកចម្រើននៅវៀតណាម។ ជនជាតិវៀតណាមមួយភាគបានទទួលការសិក្សាបែបថ្មី និងចាប់ផ្ដើមទាមទារសេរីភាពក្នុងការធ្វើការនិងការរួមចំណែកក្នុងការគ្រប់គ្រងប្រទេស នាំទៅរកការបង្កើតឡើងនៃក្រុមពួកអ្នកជាតិនិយមផ្សេងៗ ដែលមានភាពរឹងមាំ គឺបក្សកុម្មុយនីស្ដឥណ្ឌូចិនដែលបង្កើតឡើងដោយហូជីមិញ ក្នុងឆ្នាំគ.ស​ ១៩៣០ ហើយក្រោយមកបានប្ដូរជាក្រុមវៀតមិញ បានដឹកនាំពួកអ្នកស្រែបង្កចលនាប្រឆាំងបារាំងនៅជនបទ។           
 
'''សម័យឯករាជ្យ'''
 
'''គ.ស ១៩៤៥'''
 
            ហូជីមិញ ទទួលអំណាចពីចក្រពត្ដិបៅដាយ និងទទួលតំណែងជាប្រធានាធិបតីដំបូងគេក្រោយប្រកាសឯករាជ្យ។ តែក្រោយមកបារាំងបានមកបណ្ដេញរដ្ឋាភិបាលហូជីមិញ ហើយពុំព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម ជាការនាំទៅរកសង្គ្រាមដែលទីបំផុតបារាំងចាញ់កងទ័ពវៀតមិញនៅសមរភូមិដៀនបៀនភូ ក្នុងឆ្នាំគ.ស ១៩៥៤ ហើយមានការធ្វើសន្ធិសញ្ញាចឺវ៉ា នៅប្រទេសស្វិសព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម តែសហរដ្ឋអាមេរិចនិងវៀតណាមភាគត្បូង មិនព្រមចូលរួមជាមួយរដ្ឋាភិបាលរបស់ហូជីមិញ ក្រោយមកបានបង្កើតដែនដីវៀតណាមខាងត្បូងជាប្រទេសមួយ គឺសាធារណរដ្ឋវៀតណាម(វៀតណាមខាងត្បូង) ដែលមានរដ្ឋធានីនៅសៃហ្កន ប្រើខ្សែរយៈទទឹងទី១៧ អង្សារខាងជើងបែងចែកទឹកដីជាមួយវៀតណាមខាងជើង ក្រោមការគ្រប់គ្រងរបស់ហូជីមិញ(វៀតណាមខាងជើង)។
 
'''សង្គ្រាមវៀតណាម'''
 
            វៀតណាមខាងជើងមិនព្រមទទួលស្គាល់វៀតណាមខាងត្បូង ខណៈដែលសហរដ្ឋអាមេរិកបានជួយគាំទ្រខាងផ្នែកយោធាដល់វៀតណាមខាងត្បូងជាបន្ដបន្ទាប់ រួមទាំងការបញ្ជូនទាហានមកប្រចាំការនៅវៀតណាមខាងត្បូងកាន់តែច្រើនឡើងៗ។ វៀតណាមខាងចជើងប្រកាសសង្គា្រមដើម្បីបណ្ដេញ និងរំដោះវៀតណាមខាងត្បូងឱ្យរួមផុតពីការគ្រប់គ្រងរបស់អាមេរិក និងរួមគ្នាជាប្រទេសតែមួយ ព្រមទាំងផ្ដល់ការជួយគាំទ្រក្រុមវៀតណាចខាងត្បូងដែលប្រឆាំងអាមេរិក(វៀតកុង) ក្នុងការធ្វើសង្គ្រាម។
 
            ការច្បាំងភាគច្រើនក្លាយជាការច្បាំងរវាងទាហានអាមេរិកនិងពួកសម្ព័ន្ធមិត្ដមកពីបរទេសជាមួយកងកម្លាំងវៀតកុងនិងវៀតណាមខាងជើង ទំាងនៅជនបទនិងការវាយលុកក្នុងទីក្រុង។ ថ្វីបើសហរដ្ឋអាមេរិកបានបញ្ចេញអានុភាពយ៉ាងខ្លាំងក្លាតែក៏មិនអាចធ្វើឱ្យសង្គ្រាមស្ងប់ស្ងាត់បាន ក្រោយពីការវាយលុកយ៉ាងសាហាវជាច្រើនលើករបស់វៀតណាមខាងជើងនិងពួកវៀតកុងនៅឆ្នាំគ.ស ១៩៦៨ នៅក្រុងវេ និងក្រុងសំខាន់ផ្សេងៗ ក្នុងដែនដីវៀតណាមខាងត្បូង សហរដ្ឋអាមេរិកចាប់ផ្ដើមត្រៀមការដកកម្លាំងពីវៀតណាមខាងត្បូង ហើយឱ្យវៀតណាមខាងត្បូងធ្វើសង្គ្រាមដោយខ្លួនឯង។
 
            សហរដ្ឋអាមេរិកដកកម្លាំងទ័ពចេញពីវៀតណាមខាងត្បូងជាផ្លូវការនៅក្នុងឆ្នាំគ.ស ១៩៧៣ ទើបកងកម្លាំងវៀតណាមខាងជើងនិងវៀតកុងអាចវាយយកសៃហ្កន និងវៀតណាមខាងត្បូងបានទាំងអស់ ក្នុងឆ្នាំគ.ស​ ១៩៧៥ ។ ការបញ្ចូលវៀតណាមទាំងពីរចូលគ្នាត្រូវបានធ្វើឡើងនៅថ្ងៃទី២ កក្កដា ១៩៧៦ ហើយប្ដូរឈ្មោះប្រទេសវៀតណាមជា សាធារណរដ្ឋសង្គមនិយមវៀតណាម តាំងពីពេលនោះមក។
 
== '''នយោបាយ''' ==
            នយោបាយវៀតណាមមានស្ថេរភាពដោយសារមានបក្សកុម្មុយនីស្ដវៀតណាមជាអង្គការដែលមានអំណាចខ្ពស់បំផុតតែមួយ ម៉ៅដាច់ការដឹកនាំក្រោមប្រព័ន្ធដឹកនាំរួម (collective leadership) ជាឧបករណ៍ជ្រោងអំណាចរបស់ក្រុមអ្នកដឹកនាំ មានដូចជា
 
            '''ក្រុមបដិវត្ដ''' ដែលគាំទ្រការបើកសេដ្ឋកិច្ចទីផ្សារសេរី ដឹកនាំដោយអតីតនាយករដ្ឋមន្ដ្រី ផាន វ៉ាន់ ខាយ។
 
            '''ក្រុមអភិរក្សនិយម''' ដែលប្រឆាំង ឬពន្យាការបើកប្រទេស ព្រោះខ្លាចកើតមានចលនា “វិវត្ដនាការសន្ដិវិធី” (peaceful evolution) ដែលកើតមកពីការបើកប្រទេស។
 
            '''ក្រុមអ្នកកណ្ដាល''' សម្របសម្រួលរវាងក្រុម ២ ខាងលើ ដឹកនាំដោយលោកអតីតប្រធានាធិបតី ចឺន ឌឹក លឿង ធ្វើឱ្យរដ្ឋាភិបាលវៀតណាមត្រូវទទួលយករបត់នៃការគ្រប់គ្រងប្រទេសឱ្យបានយូរអង្វែងនិងបើកទូលាយខ្លាំងឡើង តែមិនអាចដើរទៅបានក្នុងជំហានដ៏លឿននោះទេ។
 
            វៀតណាមមានបោះឆ្នោតសភាជាតិ សម័យទី១១ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំគ.ស ២០០២ មានសមាជិកសរុបទាំងអស់ ៤៩៨ រូប មានសមាជិកឯករាជ្យត្រឹមតែ ២ រូប នៅសល់ប៉ុន្មានជាអ្នកស្ម័គ្រចិត្ដដែលបានទទួលការជ្រើសរើសពីបក្សកុម្មុយនីស្ដ។ សភាជាតិមានអាណត្ដិ ៥ ឆ្នាំ មានតួនាទីខាងផ្នែកច្បាប់ តែងតាំង ឬដកប្រធានាធិបតី ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី។
 
            សភាជាតិថ្មីបានបើកអង្គប្រជុំកាលពីថ្ងៃទី១៩ កក្កដា ឆ្នាំគ.ស ២០០២ ដោយសភាបានកំណត់គោការណ៍សំខាន់ៗ ដូចជា
 
            ទទួលស្គាល់លទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី១៩ ឧសភា។
 
            ជ្រើសតាំងគណៈកម្មការផ្សេងៗ ប្រចាំសភា ការជ្រើសតាំងលោកង្វៀន វ៉ាន់ អាន ឱ្យកាន់តំណែងប្រធានសភាតទៅទៀត (កាលពីថ្ងៃទី២៣ កក្កដា)។
 
            ការជ្រើសតាំងលោក ចឺន ឌឹក លឿង ឱ្យកាន់តំណែងជាប្រធានាធិបតីតទៅទៀត (កាលពីថ្ងៃទី២៤ កក្កដា) និងជ្រើសតាំងលោក ហ្វាន វ៉ាន់ ខាយ ឱ្យកាន់តំណែងជានាយករដ្ឋមន្ដ្រីតទៅទៀត (កាលពីថ្ងៃទី២៥ កក្កដា) និងបានមានការកែសម្រួលគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី៨ សីហា ២០០២ ដោយក្នុងគណៈរដ្ឋមន្ដ្រីថ្មី ២៦ រូប មានរដ្ឋមន្រ្ដីដែលបានទទួលការតែងតាំងថ្មី ១៥​ រូប ដែលភាគច្រើនជាមនុស្សជំនាន់ថ្មីដែលមានចំណេះដឹងនិងសមត្ថភាព មានច្រើននាក់ធ្លាប់កាន់តំណែងរដ្ឋមន្រ្ដីក្នុងក្រសួងផ្សេងៗ រួចហើយ។ ក្រៅពីនេះនៅមានការបង្កើតក្រសួងថ្មី ៣ ទៀតដូចជា ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងក្រសួងផ្នែកខាងក្នុង ដែលជាក្រសួងបង្ហាញឱ្យឃើញពីទិសដៅនៃការធ្វើបដិវត្ដសេដ្ឋកិច្ច និងការគ្រប់គ្រងប្រទេស។ ពេលពិចារណាលើចំណុចនេះ ប្រហែលជាមិនមានផលប៉ះពាល់ចំពោះសម័្ពន្ធភាពរវាងវៀតណាមនិងប្រទេសផ្សេងៗ ទៀត ដែលប្រព្រឹត្ដិទៅយ៉ាងល្អនាពេលបច្ចុប្បន្ននេះទេ។
 
            ផែនការបដិវត្ដន៍ប្រព័ន្ធគ្រប់គ្រងរាជការប្រចាំឆ្នាំគ.ស ២០០១-២០១០ ផ្ដោតលើ ៤ ចំណុចសំខាន់ ដូចជា ការធ្វើបដិវត្ដប្រព័ន្ធច្បាប់ ការធ្វើបដិវត្ដទម្រង់អង្គការ ការលើកកម្ពស់សមត្ថភាពរបស់មន្រ្ដីរាជការ និងការធ្វើបដិវត្ដខាងផ្នែកឃ្លាំង។
 
== '''ភូមិសាស្ដ្រ''' ==
            វៀតណាមជាប្រទេសដែលមានផ្ទៃដីរាងជាទ្រវែង និងមានលក្ខណៈភូមិសាស្រ្ដជាភ្នំខ្ពស់បាំងរវាងទំនាបទន្លេដែលមានដីមានជីរជាតិរវាងភាគខាងជើងនិងភាគខាងត្បូង តែមានភ្នំដែលមានព្រៃស្ដុកត្រឹមតែ ២០% តែប៉ុណ្ណោះ។ វៀតណាមជាប្រទេសមួយក្នុងចំណោម ៦ ប្រទេសដែលមានជីវចម្រុះច្រើនបំផុត ដោយមានពូជឈើ ១៣០០០ ប្រភេទ និងពូជសត្វជាង ១៥០០០ ប្រភេទ។
 
'''លក្ខណៈភូមិសាស្រ្ដ'''
 
-មានទំនាបទន្លេធំៗ ២ គឺ ភាគខាងជើងជាតំបន់ទំនាបទន្លេក្រហម និងភាគខាងត្បូជាតំបន់ទំនាបទន្លេមេគង្គ។
 
-មានតំបន់ខ្ពង់រាបនៅភាគខាងជើងនៃប្រទេស និងជាភូមិភាគដែលមានភ្នំហ្វានស៊ីប៉ាំង ដែលជាភ្នំខ្ពស់បំផុត ៣១៤៣ ម៉ែត្រ (១០៣១២ft) ស្ថិតនៅក្នុងខេត្ដឡាវកាយ ជាកំពូលភ្នំខ្ពស់ជាងគេនៅឥណ្ឌូចិន។           
 
'''លក្ខណៈអាកាសធាតុ'''
 
            ជាអាកាសធាតុមូសុងតំបន់ក្ដៅ ឆ្នេរសមុទ្រផ្នែកខាងកើតបើកស្រឡះទទួលរបបខ្យល់មូសុងឥសានដែលបក់មកពីសមុទ្រចិនខាងត្បូង ធ្វើឱ្យមានរបបខ្យល់មូសុងនិងព្យុះខ្យល់គួចតំបន់ក្ដៅ ទើបមានភ្លៀងធ្លាក់ជោគជាំក្នុងរដូវរងារ អាចដាំស្រូវបាន ២ ដងក្នុងមួយឆ្នាំ (ភ្លៀងធ្លាក់ពេញមួយឆ្នាំ បានទទួលរបបខ្យល់មូសុងឥសាន)។
 
            ជាប្រទេសដែលមានសំណើមប្រមាណ ៨៤% ពេញមួយឆ្នាំ មានបរិមាណទឹកភ្លៀងពី ១២០ ទៅ ៣០០ សង់ទីម៉ែត្រ និងសីតុណ្ហភាពមធ្យមពី ៥ អង្សារសេ (៤១ អង្សារហ្វារិនហៃ) ទៅ ៣៧ អង្សារសេ (៩៩ អង្សារហ្វារិនហៃ)។
 
'''ព្រំដែន'''
 
            ប្រទេសវៀតណាមមានប្រវែងព្រំដែនសរុប ៤៦៣៨ គីឡូម៉ែត្រ (២៨៨៣ ម៉ៃ) ដោយជាប់នឹងប្រទេសកម្ពុជាប្រវែង ១២២៨ គីឡូម៉ែត្រ (៧៦៣ ម៉ៃ) ជាប់ប្រទេសចិន ១២៨១ គីឡូម៉ែត្រ (៧៩៦ ម៉ៃ) និងប្រទេសឡាវ ២១៣០​ គីឡូម៉ែត្រ (១៣២៤ ម៉ៃ)។
 
'''ការបែងចែកតំបន់គ្រប់គ្រង'''
 
ប្រទេសវៀតណាមបែងចែកជា ៥៨ ខេត្ដ និង ៥ ក្រុង
 
{| class="wikitable"
!'''តំបន់ដែនដីទំនាបទន្លេក្រហម'''
!'''តំបន់ភូមិភាគកណ្ដាលផ្នែកខាងជើង'''
!'''តំបន់ភូមិភាគកណ្ដាលផ្នែកខាងត្បូង'''
!'''តំបន់ភូមិភាគឥសាន'''
!'''តំបន់ភូមិភាគពាយ័ព្យ'''
!'''តំបន់ខ្ពស់ភាគកណ្ដាល'''
!'''តំបន់ភូមិភាគអាគ្នេយ៍'''
!'''តំបន់ភូមិភាគទំនាបទន្លេមេគង្គ'''
|-
|ខេត្ដបាក់និញ
|ខេត្ដហាទិញ
|ខេត្ដប៊ិញឌិញ
|ខេត្ដបាក់សាង
|ខេត្ដដៀនបៀន
|ខេត្ដដាក់ឡាក់
|ខេត្ដបាសៀក វុងតៅ
|ខេត្ដអានយ៉ាង
|-
|ខេត្ដហាណាម
|ខេត្ដង៉ិអាន
|ខេត្ដប៊ិញថួន
|ខេត្ដបាក់កាន់
|ខេត្ដវ៉ាប៊ិញ
|ខេត្ដដាក់ណុង
|ខេត្ដប៊ិញសឿង
|ខេត្ដបាក់លៀវ
|-
|ខេត្ដហាយសឿង
|ខេត្ដក្វាងប៊ិញ
|ខេត្ដខាញ់វ៉ា
|ខេត្ដកាវបាំង
|ខេត្ដឡាយចឺវ
|ខេត្ដសាឡាយ
|ខេត្ដប៊ិញហ្វឿក
|ខេត្ដបេនចែ
|-
|ខេត្ដហ៊ឹងអៀន
|ខេត្ដក្វាងជិ
|ខេត្ដនិញថួន
|ខេត្ដហាសាង
|ខេត្ដសឺនឡា
|ខេត្ដកនទូម
|ខេត្ដដុងណាយ
|ខេត្ដកាម៉ៅ
|-
|ខេត្ដណាមឌិញ
|ខេត្ដថាញ់វ៉ា
|ខេត្ដហ្វូអៀន
|ខេត្ដឡាំងសឺន
|
|ខេត្ដឡឺមដុង
|ខេត្ដតៃនិញ
|ខេត្ដដុងថាប
|-
|ខេត្ដមិញប៊ិញ
|ខេត្ដថឿថៀនវ៉េ
|ខេត្ដក្វាងណាម
|ខេត្ដវ៉ាវកាយ
|
|
|ទីក្រុងហូជីមិញ
|ខេត្ដហឺវសាង
|-
|ខេត្ដថាយប៊ិញ
|
|ខេត្ដក្វាងង៉ាយ
|ខេត្ដហ្វូថក់
|
|
|
|ខេត្ដកៀនយ៉ាង
|-
|ខេត្ដវិញហ្វុក
|
|ទីក្រុងដាណាំង
|ខេត្ដក្វាងនិញ
|
|
|
|ខេត្ដឡុងអាន
|-
|រដ្ឋធានីហាណូយ
|
|
|ខេត្ដថាយង្វៀន
|
|
|
|ខេត្ដសុកចាំង
|-
|ទីក្រុងហៃហ្វុង
|
|
|ខេត្ដត្វៀនក្វាង
|
|
|
|ខេត្ដតៀងសាង
|-
|
|
|
|ខេត្ដអៀនបាយ
|
|
|
|ខេត្ដចាវិញ
|-
|
|
|
|
|
|
|
|ខេត្ដវិញឡុង
|-
|
|
|
|
|
|
|
|ទីក្រុងកឺនថឺ
|}
 
== '''ប្រជាជន''' ==
            ប្រជាជនមានចំនួន ៨៤.២៣ លាននាក់ មានដង់ស៊ីតេប្រជាជនជាមធ្យម ២៥៣ នាក់ក្នុងមួយគម<sup>២</sup> មានជនជាតិវៀតណាម ៨៦% ។ ក្រៅពីនេះ នៅមានជនជាតិផ្សេងៗ ទៀត ដូចជា តាយ ថៃ មៀង ហួ(ចិន) ខ្មែរ​ នុង មុង។
 
== '''វប្បធម៌''' ==
            តាមរយៈការស្រាវជ្រាវក្នុងឆ្នាំគ.ស ១៩៩៩ ប្រទេសវៀតណាមមានប្រជាជនដល់ទៅ ៨០% ដែលចាត់ទុកថាខ្លួនឯងមិនមានសាសនា ដែលនៅសេសសល់ពីនោះគឺគោរពរសាសនាខុងជឺ តាវ ពុទ្ធមហាយាន រ៉ូម៉ាំងកាតូលិក ប្រូតេស្ដង់ និងផ្សេងៗ តែក៏មានពួកមុស្លីមដែលរបស់នៅខាងភូមិភាគនិរតី ដែលជាជនជាតិចាម។
 
            ក្នុងការទំនាក់ទំនងគេប្រើភាសាវៀតណាម ដែលកាលពីឆ្នាំគ.ស ១៩២០ អ្នកជំនាញការវៀតណាមបានធ្វើប្រជាមតិក្នុងការចង់ប្រើតួអក្សររ៉ូម៉ាំង(quoc ngu) ជំនួសតួអក្សរចិន(Chu Nom)ក្នុងការសរសេរភាសាវៀតណាម។
 
== '''ពិធីបុណ្យផ្សេងៗ''' ==
'''បុណ្យតេត'''
 
            ជាបុណ្យសាសនាដែលសំខាន់បំផុត មានឈ្មោះពេញថា “តេតង្វៀនដាន” មានន័យថា បុណ្យនៃពន្លឺដំបូងក្នុងឆ្នាំថ្មី មានរៀបចំធ្វើឡើងក្នុងរវាងចុងខែមករាដល់ដើមខែកុម្ភៈ ជាពិធីបុណ្យឆ្លងជំនឿលើអាទិទេព លទ្ធិតាវ ខុងជឺ និងសាសនាព្រះពុទ្ធ និងជាការគោរពបុព្វបុរស។           
 
'''ពិធីបុណ្យកណ្ដាលរដូវស្លឹកឈើជ្រុះ'''
 
            ត្រូវនឹងថ្ងៃ ១៥ កើត ខែ ៨ រៀងរាល់ឆ្នាំ អ្នកស្រុកប្រកួតគ្នាធ្វើនំពៀកកូយួន(បាន់ត្រាំងធូ) ព្រមទាំងរៀបចំក្បួនហែរ លេងម៉ុងសាយនាគ ដើម្បីជាការបង្ហាញសេចក្ដីគោរពចំពោះដួងព្រះច័ន្ទ។           
 
== '''ផ្លូវគមនាគមន៍''' ==
            វៀតណាមមានអាកាសយានដ្ឋានខ្នាតធំ ៦ កន្លែង គឺ អាកាសយានដ្ឋានណូយបាយ(Noi Bai) នៅក្រុងហាណូយ អាកាសយានដ្ឋានតឺនសឺនញិត(Tan Son Nhat) នៅទីក្រុងហូជីមិញ អាកាសយានដ្ឋានឡុងថិញ(Long Thanh) អាកាសយានដ្ឋានជូឡាយ(
 
Chu Lai) នៅខេត្ដក្វាងណាម(Quang Nam) និងអាកាសយានដ្ឋានទីក្រុងដាណាំង (Danang)។
 
== '''សេដ្ឋកិច្ច''' ==
'''កសិកម្ម'''
 
            មានផលិតផលកសិកម្មដូចជា ស្រូវ កៅស៊ូ តែ កាហ្វេ ថ្នាំជក់ ម្រេច(ក្នុងឆ្នាំគ.ស ២០០៦ នាំចេញជាង ១១៦០០០តោន) ។ ការនេសាទ វៀតណាមចាប់ត្រីបានលំដាប់លេខ ៤ នៃទំនិញនាំចេញ ដូចជា ម៉ឹក បង្កង ។ ទីផ្សារសំខាន់គឺ ជប៉ុន តៃវ៉ាន់ និងសិង្ហបូរី។
 
'''ឧស្សាហកម្ម'''
 
            ឧស្សាហកម្មដែលសំខាន់គឺ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មានមជ្ឈមណ្ឌលនៅឯក្រុងហូជីមិញ និងតំបន់ឧស្សាហកម្មម៉មតាក់ស៊ីធីបៀនហូ។ ឧស្សាហកម្មរ៉ែសំខាន់គឺ ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ។ វៀតណាមជាប្រទេសនាំចេញប្រេងឆៅលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ីនិងម៉ាលេស៊ី។
 
            ការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការប្រឈមនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់ ធ្វើឱ្យមានការទិញថាមពលពីតំបន់យូណាននៃប្រទេសចិន តាំងពីខែកញ្ញាឆ្នាំ ២០០៤។
 
            ហេតុផលសេដ្ឋកិច្ចជាហេតុផលសំខាន់បន្ទាប់ពីហេតុផលនយោបាយនិងយុទ្ធសាស្ដ្រក្នុងការដែលអាស៊ានទទួលវៀតណាមចូលជាសមាជិក ជាហេតុផលសំខាន់ដែលមិនអាចមើលរំលង សម្ព័ន្ធភាពទ្វេភាគីខាងសេដ្ឋកិច្ចរបស់វៀតណាម និងការដកទ័ពចេញពីកម្ពុជា ធ្វើឱ្យវៀតណាមត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពទីក្រុងបារីសឆ្នាំ ១៩៩១។
 
== '''មូលហេតុនៃការចូលជាសមាជិកអាស៊ាន''' ==
            ១. ការគាំទ្រ និងការជួយអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមទាំងដោយត្រង់និងដោយប្រយោលពីប្រទេសសមាជិកអាស៊ាន ធ្វើឱ្យវៀតណាមមើលឃើញថា ជាប្រការដែលមកតំណាលគ្នាជាមួយការសម្របខ្លួនខាងយុទ្ធសាស្ដ្រនិងការសម្របខ្លួនខាងនយោបាយក្រៅប្រទេស។ ការចូលជាសមាជិកអាស៊ានធ្វើឱ្យវៀតណាមទទួលបានបទពិសោធក្នុងការអភិវឌ្ឍប្រទេសពីសមាជិកផ្សេងៗ ដែលជាកត្ដាជំនួយនិងជំរុញខ្លួនទៅរកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលអាចប្រកួតប្រជែងជាមួយប្រទេសដទៃបាននៅទីបំផុត។
 
            ២. វៀតណាមផ្ដោតការសំខាន់ចំពោះការចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនៃភូមិភាគអាស៊ីប៉ាស៊ីភិក និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ការចូលជាសមាជិកអាស៊ាននឹងនាំទៅរកការមានការរួមចំណែកក្នុងការធ្វើទីផ្សារសេរីអាស៊ាន ហើយនាំវៀតណាមទៅរកទម្លាប់នៃការប្រតិបត្ដិក្នុងការរួមក្រុមខាងសេដ្ឋកិច្ចកម្រិតពិភពលោក ដែលនឹងមានផលល្អនិងជាកត្ដាមួយដែលអាចជំរុញវៀតណាមឱ្យឈានទៅរកការចូលជាសមាជិករបស់ APEC និង WTO បាននៅពេលអនាគត។
 
            ៣. ក្នុងឋានៈជាសមាជិកអាស៊ាន វៀតណាមសង្ឃឹមថានឹងទទួលបានផលប្រយោជន៍ពីកំណើតពានិជ្ជកម្មនិងការវិនិយោគជាមួយប្រទេសអាស៊ានទំាងឡាយ។ ក្នុងពេលជាមួយគ្នាដែរ ក្នុងពេលដែលពានិជ្ជកម្មក្នុងក្រុមប្រទេសអាស៊ានកំពុងពង្រីកខ្លួន វៀតណាមក៏បានត្រៀមនិងសម្របគោលដៅការនាំចេញរបស់ខ្លួនចូលទៅក្នុងទីផ្សារអាស៊ានយ៉ាងប្រាកដប្រជាខ្លាំងឡើងៗ។ ការនាំចូលរបស់វៀតណាមពីប្រទេសអាស៊ាន ក្នុងបច្ចុប្បន្នទំនិញនាំចូលរបស់វៀតណាមជាងពាក់កណ្ដាលបានមកពីបណ្ដារប្រទេសអាស៊ាន និងប្រមាណ ៣០% នៃពានិជ្ជកម្មទាំងអស់របស់វៀតណាមបានធ្វើជាមួយអាស៊ាន។ ក្រៅពីនេះវៀតណាមនៅមានការរំពឹងទុកថា ខ្លួននឹងទទួលបានសិទ្ធិពិសេស GSP យ៉ាងតិច ១០ ឆ្នាំឡើងទៅ ហើយវៀតណាមក៏ជាគោលដៅនាំចេញដ៏សំខាន់មួយដែររបស់បណ្ដាប្រទេសអាស៊ាន។
 
            ក្នុងផ្នែកការវិនិយោគ ទាំងវៀតណាមនិងក្រុមប្រទេសអាស៊ានដទៃទៀត នឹងទទួលបានផលប្រយោជន៍រួមគ្នាពីការដែលក្រុមប្រទេសទាំងអស់នោះចូលទៅវិនិយោគក្នុងប្រទេសវៀតណាម ដោយវៀតណាមនឹងអាចទទួលបានវិទ្យាសាស្ដ្រនិងបច្ចេកទេសដែលចូលមកជាមួយការវិនិយោគអន្ដរជាតិ ជាពិសេសក្នុងទម្រង់ការសហវិនិយោគ ដែលនឹងនាំទៅរកការអភិវឌ្ឍការផលិតរបស់វៀតណាម ហើយក្នុងពេលជាមួយគ្នាដែរ
 
ចាប់តាំងពីពេលដែលវៀតណាមបើកប្រទេសនិងប្រកាសច្បាប់ស្ដីអំពីការវិនិយោគអន្ដរជាតិ ប្រទេសសមាជិកអាស៊ានផ្សេងៗ បានចាប់អារម្មណ៍និងរកឱកាសចូលទៅវិនិយោគក្នុងប្រទេសវៀតណាម។ នេះមកពីអាស៊ានចាប់អារម្មណ៍លើផលប្រយោជន៍ខាងសេដ្ឋកិច្ចដូចគ្នា ទាំងផ្នែកពានិជ្ជកម្មនិងការវិនិយោគ ដោយសារវៀតណាមជាប្រទេសធំ មានប្រជាជនច្រើនរហូតដល់ទៅ ៧៣ លាននាក់​ សម្បូរដោយធនធានធម្មជាតិ មានកម្លាំងពលកម្មដែលមានសក្ដានុពលនិងមានតម្លៃថោក។ ការមានវៀតណាមជាសមាជិកបន្ថែមមួយទៀតធ្វើឱ្យប្រជាជនអាស៊ានកើនដល់ ៤២០ លាននាក់ និងមានតម្លៃផលិតផលសរុបក្នុងតំបន់កើន​ដល់ទៅ ៥០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យអាស៊ានមានសក្ដានុពលក្នុងការពង្រីកខ្លួនលើវិស័យសេដ្ឋកិច្ចបានថែមទៀត។
 
            បច្ចុប្បន្ន ប្រទេសដែលបានចំណាយទុនវិនិយោគច្រើនជាងគេនៅវៀតណាមក មានដូចជា សិង្ហបូរី ដែលមានគ្រោងការវិនិយោគដែលបានទទួលការអនុម័តចំនួនគ្រោងការ ក្នុងតម្លៃ៥.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តម្លៃការវិនិយោគនៃប្រទេសសមាជិកអាស៊ានក្នុងប្រទេសវៀតណាមមាន ២៧.៦៩% នៃតម្លៃការវិនិយោគអន្ដរជាតិទាំងអស់នៅវៀតណាម ពោលគឺមានតម្លៃ ៨.១៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃតម្លៃការវិនិយោគអន្ដរជាតិសរុប ២៩.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានគ្រោងការទាំងអស់ ៣៣៧ គ្រោងការ ដោយម៉ាលេស៊ីវិនិយោគលំដាប់ទី២ បន្ទាប់ពីសិង្ហបូរី ថៃវិនិយោគលំដាប់ទី៣។ ប្រភេទនៃការវិនិយោគដែលប្រទេសសមាជិកអាស៊ានកំពុងដំណើរការនៅវៀតណាមមានដូចជា ឧស្សាហកម្មការផលិត ការបង្កើតស្ថាប័ន លំនៅដ្ឋាន ការផលិតទំនិញឧបភោគបរិភោគនិងការកែច្នៃអាហារ។ វៀតណាមរំពឹងទុកថា ការវិនិយោគពីប្រទេសសមាជិកអាស៊ាននេះនឹងមានការរួមចំណែកធ្វើឱ្យមានតុល្យភាពការវិនិយោគរវាងកូរ៉េខាត្បូង តៃវ៉ាន់ ហុងកុង និងជប៉ុន។
 
            ហេតុផលមួយទៀតដែលធ្វើឱ្យអាស៊ានរីករាយទទួលវៀតណាមចូលជាសមាជិកគឺ ការរួមក្រុមអាស៊ានរបស់វៀតណាមនេះអាចមានឥទ្ធិពលទៅបន្ថែមលើសមត្ថភាពក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច និងអំណាចនៃការតវ៉ានយោបាយទាំងឡាយ ប្រទេសនីមួយៗ ក៏មានផលប្រយោជន៍ស្របគ្នា ទាំងខាងនយោបាយនិងខាងសេដ្ឋកិច្ច ដែលនាំទៅរកការទទួលស្គាល់ជាអន្ដរជាតិ។
{| border=1 align=right cellpadding=4 cellspacing=0 width=300 style="margin: 0.5em 0 1em 1em; background: #ffffff; border: 1px #aaaaaa solid; border-collapse: collapse; font-size: 100%;"
|+<big><big>'''ប្រទេសវៀតណាម'''</big></big>
Line ៤៣ ⟶ ៤០៩:
 
[[ឯកសារ:VietnameseRegions.png|right|thumb|180px]]
 
'''ប្រទេសវៀតណាម''' ជាប្រទេសនៅ[[អាស៊ីអាគ្នេយ៏]] ហៅនៅ[[ភាសាវៀតណាម]] Việt Nam និង នៅ[[ភាសាខ្មែរ]] ជា ''ប្រទេសវៀតណាម''
 
ប្រទេសវៀតណាមមានព្រំដែនជាប់ជាមួយ [[សាធារណរដ្ឋប្រជាមានិតចិន]] នៅខាងជីង ជាប់ជាមួយប្រទេស [[ឡាវ]] នឹង ប៉ែកខាងលិចជាប់នឹង[[ព្រះរាជាណាចក្រកម្ពុជា]] ។ ប្រទេសវៀតណាម មានប្រជាជនប្រមាណ៨០លាននាក់ ។ ​រដ្ឋធានីគឺ [[ទីក្រុងហាណូយ]] ហើយទីក្រុងដ៏សំខាន់មួយទៀតគឺ [[ទីក្រុងហូជីមីញ]] ឬ ទីក្រុងសៃហ្កន ([[ទីក្រុងព្រៃនគរ]]) ស្ថិតនៅប៉ែក ខាងត្បូងនៃប្រទេស។
 
== នៃឈ្មោះ ==
 
ពាក្យ ''វៀតណាម'' មកពីសម័យ [[រាជាធិរាជគៀលង់]] នៅឆ្នាំ១៨០៤។<ref>L. Shelton Woods (2002). Vietnam: a global studies handbook. ABC-CLIO. p. 38. ISBN 1-57607-416-1.</ref> ពាក្យនេះជាបរមនាម របស់ប្រជាជន ''ណាមវៀត'' (南越, វៀតខាងត្បូង) ។​ កាលពីសម័យបុរាណ គេហៅខ្លូនឯង ''ណាមវៀត''។<ref>L. Shelton Woods (2002). Vietnam: a global studies handbook. ABC-CLIO. p. 38. ISBN 1-57607-416-1</ref> នៅឆ្នាំ១៨៣៩ [[រាជាធិរាជមីណមាង]] បានប្ដូរឈ្មោះប្រទេស ដូច ''ដាយ ណាម'' (ខាងត្បូងមហិមា)។<ref>A. Dirk Moses (2008). Empire, Colony, Genocide: Conquest, Occupation, and Subaltern Resistance in World History. Berghahn Books. p. 213. ISBN 1-84545-452-9.</ref> នៅឆ្នាំ១៩៤៥ រដ្ឋាភិបាលក៏បានធ្វើការប្តូឈ្មោះទៅជា ''វៀតណាម'' វិញ។
 
== ខេត្ត ==
[[ឯកសារ:Flag of Vietnam in front of Ho Chi Minh mausoleum.jpg|thumb|right|180px]]
[[ឯកសារ:Ho Chi Minh City Peoples Committee (City Hall).jpg|thumb|right|180px]]
[[ឯកសារ:Chùa Pháp Hoa, kênh Nhiêu Lộc.JPG|thumb|right|180px]]
[[ឯកសារ:Saigon 10.jpg|thumb|right|180px]]
 
[[ឯកសា|thumb|left|180px]]
[[ឯកសារ:Ha noi moi avenue.jpg|thumb|left|180px]]
[[ឯកសារ:Dalat market, Vietnam.jpg|thumb|left|180px]]
[[ឯកសារ:Presidential Palace of Vietnam.jpg|thumb|left|180px]]
 
 
 
 
 
វៀតណាមមាន៦៣ខេត្តក្រុង ។​ នៅភាសាវៀតណាម ខេត្តជា​ ''ទីង់'' ដែលមកពី [[ភាសាចិន]] 省|省]] ចិង។ មានដែ៥[[ទីក្រុង]] ស្វ័យយន្ព (''thành phố trực thuộc trung ương'')។
 
 
ប្រទេសវៀតណាមមាន៦៣ខេត្តុ,ក្រុង [[ទីក្រុងសំខាន់ៗ]] (''thành phố trực thuộc​ ​trung ương ''), ទីក្រុងចែកនៅ [[ឃុំ]] (''thị xã'') និង [[ស្រុក]] (''huyện'') ឃុំចែកនៅ [[ទីរួមខេត្ត]] (''thị trấn'') និង [[សង្កាត់]] (''xã'')​និង ។
 
{| style="margin:auto;"
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់សណ្តទន្លេក្រហម-DONG BANG SONG HONG]]'''</div>
----
[[ខេត្តបាក់និញ-BAC NINH]]<br />
[[ខេត្តហាណាម-HA NAM]]<br />
[[ខេត្តហាយយឿង-HAI DUONG]]<br />
[[ខេត្តហឹងអៀង-HUNG YEN]]<br />
[[ខេត្តណាមឌីញ-NAM DINH]]<br />
[[ខេត្តនីញបិញ-NINH BINH]]<br />
[[ខេត្តថៃបិញ-THAI BINH]]<br />
[[ខេត្តវិញផុក-VINH PHUC]]<br />
[[រាជធានីហាណូយ-THU DO HA NOI]]<br />
[[ទីក្រុងហាយផុង- TP HAI PHONG]]
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់បាក់ត្រុងបោ-BAC TRUNG BO]]'''</div>
----
[[ខេត្តហាតិញ-HA TINH]]<br />
[[ខេត្តង៉េអាន-NGHE AN]]<br />
[[ខេត្តក្វាងបិញ-QUANG BINH]]<br />
[[ខេត្តក្វាងទ្រី-QUANG TRI]]<br />
[[ខេត្តថាញ់ហ្វា-THANH HOA]]<br />
[[ខេត្តថឿថៀងហ្វេរ-THUA THIEN HUE]]
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់ដុងបាក់បោ-DONG BAC BO]]'''</div>
----
[[ខេត្តបាក់យ៉ាង-BAC GIANG]]<br />
[[ខេត្តបាក់កាង-BAC KAN]]<br />
[[ខេត្តកៅបាំង-CAO BANG]]<br />
[[ខេត្តហាយ៉ាង-HA GIANG]]<br />
[[ខេត្តឡាងសើង-LANG SON]]<br />
[[ខេត្តឡាវកាយ-LAO CAI]]<br />
[[ខេត្តភូ​ ថ- PHU THO ]]<br />
[[ខេត្តកូក្វាងនិញ-QUANG NINH]]<br />
[[ខេត្តថៃង្វៀង-THAI NGUYEN]]<br />
[[ខេត្តត្វៀងក្វាង-TUYEN QUANG]]<br />
[[ខេត្តអៀងបាយ-YEN BAI]]
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់តាយបាក់-TAY BAC BO]]'''</div>
----
[[ខេត្តដៀងបៀង-DIEN BIEN]]<br />
[[ខេត្តហ្វាបិញ-HOA BINH]]<br />
[[ខេត្តឡាយចូវ-LAI CHAU]]<br />
[[ខេត្តសើងឡា-SON LA]]<br />
[[ខេត្តអៀងបាយ-YEN BAI]]<br />
[[ខេត្តឡាវកាយ-LAO CAI]]
 
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់តាយង្វៀង-TAY NGUYEN]]'''</div>
----
[[ខេត្តឌាក់ឡាក់-DAK LAK]]<br />
[[ខេត្តឌាក់ណុង-DAK NONG]]<br />
[[ខេត្តយ៉ាឡាយ-GIA LAI]]<br />
[[ខេត្តកងតុម-KON TUM]]<br />
[[ខេត្តឡាំដុង-LAM DONG]]
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់ណាមត្រុងបោ-NAM TRUNG BO]]'''</div>
----
[[ខេត្តបិញដិញ-BINH DINH]]<br />
[[ខេត្តខាញ់ហ្វា-KHANH HOA]]<br />
[[ខេត្តភូអៀង-PHU YEN]]<br />
[[ខេត្តក្វាងណាម-QUANG NAM]]<br />
[[ខេត្តក្វាងង៉ាយ-QUANG NGAI]]<br />
[[ទីក្រុងដាណាំង- TP DA NANG]]<br/>
[[ខេត្តណិញថ្វើង- NINH THUAN]]<br/>
[[ខេត្តបិញថ្វើង-BINH THUAN]]
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់ដុងណាមបោ]]'''</div>
----
[[ខេត្តបារៀវុងតៅ-BA RIA VUNG TAU]]<br />
[[ខេត្តបិញភឿក-BINH PHUOC]]<br />
[[ខេត្តបិញយ៉ឿង-BINH DUONG]]<br />
[[ខេត្តដុងណាយ-DONG NAI]]<br />
[[ខេត្តតាយនិញ-TAY NINH]]<br />
[[ទីក្រុងហ៊ោជីមិញ-TP HCM]]
| style="padding-right:1em; vertical-align:top;" |
<div class="center">'''[[តំបន់ដីសណ្ដទន្លេមេគង្គ]]'''</div>
----
[[ខេត្តអាងយ៉ាង-AN GIANG]]<br />
[[ខេត្តប៉ាកលីវ-BAC LIEU]])<br />
[[ខេត្តបេនត្រែ-BEN TRE]]<br />
[[ខេត្តកាម៉ាវ-CA MAU]]<br />
[[ខេត្តដុងថាប-DONG THAP]]<br />
[[ខេត្តហូវយ៉ាង-HAU GIANG]]<br />
[[ខេត្តកៀងយ៉ាង-KIEN GIANG]]<br />
[[ខេត្តឡុងអាង-LONG AN]] <br />
[[ខេត្តឃ្លាំង(សុក្រត្រាំង)-SOC TRANG]]<br />
[[ខេត្តតៀងយ៉ាង-TIEN GIANG]]<br />
[[ខេត្តព្រះត្រពាំង(ត្រាវិញ)-TRA VINH]]<br />
[[ខេត្តវិញឡុង-VINH LONG]]<br />
[[ទីក្រុងកឹងថើ(ក្រុងព្រែកឬស្សី)- TP CAN THO]]
|}
 
== សេចក្តីបញ្ជាក់ ==
{{reflist}}
 
== សូមមើលផងដែរ ==