បារាជិកកណ្ឌ​សិក្ខាបទ​ទី ៤៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ <br>
 
[២២៧] '''តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ តេន ខោ បន សមយេន សម្ពហុលា សន្ទិដ្ឋា សម្ភត្តា ភិក្ខូ វគ្គុមុទាយ នទិយា តីរេ វស្សំ ឧបគច្ឆឹសុ។ តេន ខោ បន សមយេន វជ្ជី ទុព្ភិក្ខា ហោតិ ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ អថខោ តេសំ ភិក្ខូនំ ឯតទហោសិ ឯតរហិ ខោ វជ្ជី ទុព្ភិក្ខា ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ កេន នុ ខោ មយំ ឧបាយេន សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសេយ្យាម ន ច បិណ្ឌកេន កិលមេយ្យាមាតិ។ ឯកច្ចេ ឯវមាហំសុ ហន្ទ មយំ អាវុសោ គិហីនំ កម្មន្តំ អធិដ្ឋេម ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អលំ អាវុសោ កឹ គិហីនំ កម្មន្តំ អធិដ្ឋិតេន ហន្ទ មយំ អាវុសោ គិហីនំ ទូតេយ្យំ ហរាម ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អលំ អាវុសោ កឹ គិហីនំ កម្មន្តំ អធិដ្ឋិតេន កឹ គិហីនំ ទូតេយ្យំ ហដេន[ហរុណេនាតិបិ បាឋោ។] ហន្ទ មយំ អាវុសោ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសិស្សាម អសុកោ ភិក្ខុ បឋមស្ស ឈានស្ស លាភី អសុកោ ភិក្ខុ ទុតិយស្ស ឈានស្ស លាភី អសុកោ ភិក្ខុ តតិយស្ស ឈានស្ស លាភី អសុកោ ភិក្ខុ ចតុត្ថស្ស ឈានស្ស លាភី អសុកោ ភិក្ខុ សោតាបន្នោ អសុកោ ភិក្ខុ សកទាគាមី អសុកោ ភិក្ខុ អនាគាមី អសុកោ ភិក្ខុ អរហា អសុកោ ភិក្ខុ តេវិជ្ជោ អសុកោ ភិក្ខុ ឆឡភិញ្ញោតិ ឯវន្តេ អម្ហាកំ ទាតុំ មញ្ញិស្សន្តិ ឯវំ មយំ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិស្សាម ន ច បិណ្ឌកេន កិលមិស្សាមាតិ។ ឯសោយេវ ខោ អាវុសោ សេយ្យោ យោ អម្ហាកំ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណោ ភាសិតោតិ។ អថខោ តេ ភិក្ខូ គិហីនំ អញ្ញមញ្ញស្ស ឧត្តរិមនុស្សធម្មស្ស វណ្ណំ ភាសឹសុ អសុកោ ភិក្ខុ បឋមស្ស ឈានស្ស លាភី ។បេ។ អសុកោ ភិក្ខុ ចតុត្ថស្ស ឈានស្ស លាភី អសុកោ ភិក្ខុ សោតាបន្នោ ។បេ។ អសុកោ ភិក្ខុ ឆឡភិញ្ញោតិ។ អថខោ តេ មនុស្សា លាភា វត នោ សុលទ្ធំ វត នោ យេសំ នោ ឯវរូបា ភិក្ខូ វស្សំ ឧបគតា ន វត នោ ឥតោ បុព្វេ ឯវរូបា ភិក្ខូ វស្សំ ឧបគតា យថយិមេ ភិក្ខូ សីលវន្តោ កល្យាណធម្មាតិ។ តេ[ឱ.ម. បោត្ថកេសុ អយំ បាឋោ សព្វត្ថ វារេសុ អាគតោ។] ន តាទិសានិ ភោជនានិ អត្តនា ភុញ្ជន្តិ ន មាតាបិតូនំ ទេន្តិ ន បុត្តទារស្ស ទេន្តិ ន ទាសកម្មករបោរិសស្ស ទេន្តិ ន មិត្តាមច្ចានំ ទេន្តិ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន តាទិសានិ ខាទនីយានិ អត្តនា ខាទន្តិ ន មាតាបិតូនំ ទេន្តិ ។បេ។ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន [អយម្បន ឯកេកស្មឹ វារេ ឯកេកោយេវ បាកដោ។] តាទិសានិ សាយនីយានិ អត្តនា សាយន្តិ ន មាតាបិតូនំ ទេន្តិ ។បេ។ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ ន តាទិសានិ បានានិ អត្តនា បិវន្តិ ន មាតាបិតូនំ ទេន្តិ ន បុត្តទារស្ស ទេន្តិ ន ទាសកម្មករបោរិសស្ស ទេន្តិ ន មិត្តាមច្ចានំ ទេន្តិ ន ញាតិសាលោហិតានំ ទេន្តិ យាទិសានិ ភិក្ខូនំ ទេន្តិ។ អថខោ តេ ភិក្ខូ វណ្ណវន្តោ អហេសុំ បីនិន្ទ្រិយា បសន្នមុខវណ្ណា វិប្បសន្នច្ឆវិវណ្ណា។ អាចិណ្ណំ ខោ បនេតំ វស្សំ វុត្ថានំ ភិក្ខូនំ ភគវន្តំ ទស្សនាយ ឧបសង្កមិតុំ។ អថខោ តេ ភិក្ខូ វស្សំ វុត្ថា តេមាសច្ចយេន សេនាសនំ សំសាមេត្វា បត្តចីវរមាទាយ យេន វេសាលី តេន បក្កមឹសុ អនុបុព្វេន ចារិកំ[តីសុបិ បោត្ថកេសុ ឥទំ បាឋទ្វយំ ន បញ្ញាយតិ។] ចរមានា[តីសុបិ បោត្ថកេសុ ឥទំ បាឋទ្វយំ ន បញ្ញាយតិ។] យេន វេសាលី យេន មហាវនំ យេន កូដាគារសាលា យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។'''
 
[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជា​មិត្របានជួប​ប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាល​មាំមួន បាននៅចាំ​វស្សាប្រប​ឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជី​កើតទុរ្ភិក្ស​អត់បាយ មនុស្ស​ទាំងឡាយ​ចិញ្ចឺមជីវិតបាន​ដោយកម្រ​ក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មានឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករគេ​បាន) ក៏មិនងាយ​នឹងទិញដូរដែរ លុះ​តែមានស្លាក​កាន់ជាសំគាល់ ទើប​ទិញដូរ​បាន មនុស្ស​ទាំងអស់​ក្នុងស្រុក​នោះនឹងព្យាយាម​ស្វែងរកអាហារ​បានដោយ​កម្រក្រៃពេក។ វេលា​នោះឯង ភិក្ខុទាំងនោះ​ក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើត​ទុរ្ភិក្សអត់បាយ មនុស្ស​ទាំងឡាយចិញ្ចឹម​ជីវិតបានដោយ​កម្រក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករ​គេបាន) ក៏មិនងាយ​នឹងទិញដូរ​ដែរ លុះតែមាន​ស្លាកកាន់ជា​សំគាល់ ទើបទិញ​ដូរបាន មនុស្ស​ទាំងអស់ក្នុង​ស្រុកនោះនឹង​ព្យាយាមស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក តើយើង​នឹងគិតធ្វើ​ឧបាយដូច​ម្តេចឲ្យបាន​សាមគ្គីស្មោះសរ កុំឲ្យ​មានវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាឲ្យ​បានស្រួល​ផង កុំឲ្យលំបាក​ដោយអាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ បើដូច្នោះ យើងត្រូវ​ទទួលរ៉ាប់រង​ការងាររបស់​ពួកគ្រហស្ថ​ចុះ កាលបើ​យើងធ្វើយ៉ាង​នេះហើយ ពួកគ្រហស្ថ​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារដល់​យើងមិនខាន កាល​បើបានអាហារ​យ៉ាងនេះហើយ យើងក៏​បានសាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារបិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍អ្វី​នឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើងត្រូវ​ធ្វើជាអ្នក​បំរើ នាំដំណឹង​ដល់ពួកគ្រហស្ថ​វិញ កាលបើ​យើងធ្វើយ៉ាងនេះ​ហើយ ពួកជន​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ យើងនឹង​ព្រមព្រៀង​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍​អ្វីនឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ ប្រយោជន៍​អ្វីនឹងធ្វើជា​អ្នកបំរើ​នាំដំណឹង​ដល់ពួក​គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើង​ត្រូវពោលអួត​ឧត្តរិមនុស្សធម្ម​គ្នាយើងទៅ​វិញទៅ​មកយើង​ត្រូវពោលអួត '''[[ឧត្តរិមនុស្សធម្ម]]''' ​គ្នាយើងទៅ​វិញទៅ​មក ឲ្យពួក​គ្រហស្ថ (គេស្តាប់​វិញ) ថា ភិក្ខុ​ឯណោះបាន​ឈានទី១ ភិក្ខុឯណោះ​បានឈានទី២ ភិក្ខុ​ឯណោះបាន​ឈានទី៣ ភិក្ខុឯណោះ​បានឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្នភិក្ខុ​ឯណោះជា ​[[​សោតាបន្ន|'''សោតាបន្ន''']]​ ភិក្ខុ​ឯណោះ​ជា [[សកទាគាមី|'''សកទាគាមី''']] ភិក្ខុឯណោះ​ជា [[អនាគាមី|'''អនាគាមី''']] ភិក្ខុ​ឯណោះជា​ព្រះ[[អរហន្ត|'''អរហន្ត''']] ភិក្ខុ​ឯណោះ​ជាសកទាគាមីភិក្ខុ​ឯណោះ​បាន ភិក្ខុឯណោះ​ជាអនាគាមី[[ត្រៃវិជ្ជា|'''ត្រៃវិជ្ជា''']] ភិក្ខុ​ឯណោះជា​ព្រះអរហន្តភិក្ខុ​ឯណោះ​បាន ភិក្ខុ​ឯណោះ​បានត្រៃវិជ្ជា[[អភិញ្ញា|'''អភិញ្ញា''']] ភិក្ខុ​ឯណោះ​បានអភិញ្ញា៦ កាល​បើយើង​ពោលយ៉ាង​នេះហើយ ពួក​ជនទាំង​នោះ គង់នឹង​នឹកនា ឲ្យអាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ​ហើយ យើងក៏​នឹងមានសាមគ្គី​ស្មោះសរ​នឹងគ្នា មិនវិវាទ​ទាស់ទែងគ្នា​ឡើយ នៅចាំ​វស្សាក៏​ស្រួល ហើយមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ភិក្ខុ​ទាំងនោះក៏​យល់ព្រម​ថា ម្នាល​អាវុសោ​ទាំងឡាយ ការ​ពោលអួត​ឧត្តរិមនុស្សធម្ម​របស់គ្នា​យើងទៅវិញ​ទៅមក​ដល់ពួក​គ្រហស្ថ ដែលលោក​ថាមកនឹងយើង (អម្បាញ់​មិញនេះ) ស្រួល​ហើយ។ ក្នុងកាល​ជាខាងក្រោយ​មក ភិក្ខុទាំងនោះ​ក៏បានពោលអួត​ឧត្តរិមនុស្សធម្ម​ទៅវិញទៅមក​ដល់ពួកគ្រហស្ថ​ថា ភិក្ខុឯណោះ​បានឈាន​ទី១។បេ។ ភិក្ខុ​ឯណោះបាន​ឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន។បេ។ ភិក្ខុ​ឯណោះបាន​អភិញ្ញា៦។ គ្រានោះ មនុស្ស​ទាំងនោះក៏​និយាយគ្នា​ថា យើងរាល់គ្នា​បានភិក្ខុបែប​នេះមកនៅ​ចាំវស្សា អើហ្ន៎ ហៅពេញ​ជាលាភរបស់​យើង ឈ្មោះថា​យើងបានបុណ្យ​ដោយងាយ​ណាស់ហ្ន៎ ពីដើម​យើងរាល់គ្នា​មិនដែលបាន​ពួកភិក្ខុមាន​សីល មាន​ធម៌ជា​កុសល ដូចជា​ពួកភិក្ខុនេះ​មកនៅចាំ​វស្សា (ដល់ម្តង) សោះឡើយ។ មនុស្ស​ទាំងនោះ (កាលបើបាន) ភោជនាហារ​ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយមិន​ដែលបាន​ជូនទៅ​មាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស [បុរស​អ្នកធ្វើ​ការស៊ី​ឈ្នួល។] មិត្រ អមាត្យ មន្ត្រី និងញាតិ​សាលោហិត​សោះឡើយ ឬបាន​ខាទនីយាហារ​ដែលឆ្ងាញ់ពីសា ក៏បំរុង​ទុកតែនឹងប្រគេន​ភិក្ខុទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតាទេ។បេ។ មិន​ដែលបានឲ្យ​ទៅញាតិសាលោហិត​ឡើយ ឬបាន​គ្រឿង​សម្រាប់​ជញ្ជក់​ជញ្ជាប់ ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ជញ្ជក់ជញ្ជាប់​មាត់ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតា​ទេ។បេ។ មិនដែល​បានឲ្យទៅ​ញាតិសាលោហិត​ឡើយ ឬបាន​ទឹកដែលមាន​រសល្អ ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ផឹកមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅមាតា​បិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស មិត្រ អមាត្យ ញាតិ​សាលោហិត​ឡើយ។ គ្រានោះ ភិក្ខុ​ទាំងនោះ (លុះបាន​អាហារឆាន់​បរិបូណ៌) ក៏មាន​សម្បុរល្អ មាន​ឥន្ទ្រិយ​ពេញលេញ មាន​ទឹកមុខ​ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា។ ភិក្ខុ​ទាំងឡាយ កាល​បើចេញ​វស្សារូច​ហើយ តែងនាំគ្នា​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ នេះជា​ទំនៀមមិនដែល​ខានឡើយ។ វេលានោះ​ឯង ភិក្ខុទាំង​នោះ លុះបាន​នៅចាំវស្សា​គ្រប់៣ខែ​ហើយ ក៏រៀបចំ​ទុកដាក់គ្រឿង​សេនាសនៈ​រួចហើយ នាំយក​បាត្រ និងចីវរ​ចូលទៅក្រុង​វេសាលី ដើរទៅ​កាន់ចារិក​តាមលំដាប់ បាន​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ដែលគង់​នៅកូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី លុះចូល​ទៅដល់ហើយ ទើប​ក្រាបថ្វាយ​បង្គំព្រះដ៏​មានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។
 
[២២៨] តេន ខោ បន សមយេន ទិសាសុ វស្សំ វុត្ថា ភិក្ខូ កិសា ហោន្តិ លូខា ទុព្វណ្ណា ឧប្បណ្ឌុប្បណ្ឌុកជាតា ធមនិសន្ថតគត្តា។ វគ្គុមុទាតីរិយា បន ភិក្ខូ វណ្ណវន្តោ ហោន្តិ បីនិន្ទ្រិយា បសន្នមុខវណ្ណា វិប្បសន្នឆវិវណ្ណា។ អាចិណ្ណំ ខោ បនេតំ ពុទ្ធានំ ភគវន្តានំ អាគន្តុកេហិ ភិក្ខូហិ សទ្ធឹ បដិសម្មោទិតុំ។ អថខោ ភគវា វគ្គុមុទាតីរិយេ ភិក្ខូ ឯតទវោច កច្ចិ ភិក្ខវេ ខមនីយំ កច្ចិ យាបនីយំ កច្ចិ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ ខមនីយំ ភគវា យាបនីយំ ភគវា សមគ្គា ច មយំ ភន្តេ សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិម្ហា ន ច បិណ្ឌកេន កិលមិម្ហាតិ។ ជានន្តាបិ តថាគតា បុច្ឆន្តិ ជានន្តាបិ ន បុច្ឆន្តិ កាលំ វិទិត្វា បុច្ឆន្តិ កាលំ វិទិត្វា ន បុច្ឆន្តិ អត្ថសញ្ហិតំ តថាគតា បុច្ឆន្តិ នោ អនត្ថសញ្ហិតំ អនត្ថសញ្ហិតេ សេតុឃាតោ តថាគតានំ។ ទ្វីហាការេហិ ពុទ្ធា ភគវន្តោ ភិក្ខូ បដិបុច្ឆន្តិ ធម្មំ វា ទេសេស្សាម សាវកានំ វា សិក្ខាបទំ បញ្ញាបេស្សាមាតិ។ អថខោ ភគវា វគ្គុមុទាតីរិយេ ភិក្ខូ ឯតទវោច យថា កថំ បន តុម្ហេ ភិក្ខវេ សមគ្គា សម្មោទមានា អវិវទមានា ផាសុកំ វស្សំ វសិត្ថ ន ច បិណ្ឌកេន កិលមិត្ថាតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ កច្ចិ បន វោ ភិក្ខវេ ភូតន្តិ។ អភូតំ ភគវាតិ។