ទន្លេសាប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
ទន្លេសាបគឺជាទន្លេដែលតភ្ជាប់ [[បឹងទន្លេសាប]]ទៅ[[ទន្លេមេគង្គលើ​]]​ [[ទន្លេមេគង្គក្រោម]]​ និង​[[ទន្លេបាសាក់]]​នៅត្រង់កន្លែងដែលគេអោយឈ្មោះថា​[[ចតុមុខ]]។
ទន្លេនេះមានប្រវែងប្រហែល​១០០​គ.ម​ ។ ​ទន្លេនេះហូរកាត់[[ខេត្តពោធ៍សាត់ខេត្តពោធិ៍សាត់]] ​[[ខេត្តកំពង់ឆ្នាំង]] ​[[ខេត្តកណ្តាល]]​ និង​[[ទីក្រុងភ្នំពេញ]]។
 
{{spaces|6}}ទន្លេសាប​គឺ​ជា​តំបន់​ដី​សើម​ទឹក​សាប​ ដែល​មាន​សារៈ​សំខាន់​ជាង​គេ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​​២៥០.០០០ ​-​ ៣០០.០០០ហ.ត ក្នុង​រដូវ​ក្ដៅ​ និង​មាន​វិសាល​ភាព​ធំ​ជាង​ ៥-៦ដង ក្នុង​រដូវ​វស្សា​។​ ប្រព័ន្ឋ​តំបន់​ដី​សើម​នេះ​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​ជលផល​ទឹកសាប​មួយ​ក្នុង​ ពិភព​លោក​​ ហើយ​ប្រព័ន្ឋ​អេកូឡូ​ស៊ី​នេះ​មាន​សារៈ​សំខាន់​ជួយ​ដល់​ប្រភេទ​​ជីវ​ចំរុះ​​ ផ្សេងៗ​ជា​ច្រើន​ទៀត​ក្នុង​ពិភព​លោក​។ ទោះ​បី​ជា​បឹង​នេះ​ជួយ​ទ្រ​ទ្រង់​ ដល់​ចំនួន​ជីវ​ចំរុះ​ និង​ប្រជាជន​ជា​ច្រើន​ក្ដី​​ ក៏​ការ​កើត​​ឡើង​​​​​នូវ​សម្ពាធ​​ និង​ការ​គំរាម​​កំហែងជា​ច្រើន​ នៅ​កើត​មាន​ក្នុង​បឹង​ទន្លេសាប​នេះ​ដែរ។​ ជីវ​ចំរុះ​នៅ​បឹង​ទន្លេសាប ​ជួយ​​ទ្រទ្រង់​​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រមាណ​ជា​មួយ​ភាគ​បួន ​នៃ​ចំនួន​ប្រជាជន​ដែល​រស់​​នៅ​ក្នុង​ខេត្ដ​ទាំង​ ៥ ​ជុំវិញ​បឹង​នេះ​ ​(ប្រហែល ​២,៩​លាននាក់)​​ និង ផ្គត់ផ្គង់​ជីវជាតិ​ប្រូតេអ៊ីន​ដល់​ប្រជាជន​កម្ពុជា​រហូត ៧០%​​នៃ​ជីវជាតិ​នេះ​សរុប​។ ​បឹង​នេះ​ជា​ប្រភព​ជំរក​ សំរាប់​ផ្ដល់​ជា​ចំណី​ដល់​មច្ឆា​ ជា​កន្លែង​ត្រីពង​ និង​ បង្ក​កំណើត​​ ហើយ​ដែល​​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ទន្លេ​មេគង្គ​ ​នឹង​ស្ទឹង​ ​ឬ ព្រែក​​នានា ​​ហើយ​ក៏​ជា​អាងស្ដុក​ទឹក​សំរាប់​រដូវ​ប្រាំង​​ និង​​សំរាប់​បន្សាប​ទឹកប្រៃ​ ដែល​ហូរ​ចូល​​មក​ ​និង ជួយ​ដល់​ការ​អភិរក្ស​ព្រៃ​កោង​កាង​ នៅ​តំបន់​ដីសណ្ដ​មេគង្គ​ផង​ដែរ​។​ ដូច្នេះ​វា​គឺ​ជា​ចំណុច​ជា​ទី​ចាប់​អារម្មណ៍​ផ្នែក​បរិស្ថាន​យ៉ាង​សំខាន់​ ក្នុង​ពិភពលោក​។​​