ឥស្លាមសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
→‎គម្ពីរ​កូរ៉ាន: ហៅ​ កូរអាន ឬ គួរ​អាន ត្រឹម​ត្រូវ​ជាង កូរ៉ាន
→‎ប្រវត្តិ​មហាម៉ាត់: បានកែតម្រូវកំហុសអក្ខរាវិរុទ្ធ
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីកម្មវិធីចល័ត
បន្ទាត់ទី៦៖
 
== ប្រវត្តិ​មហាម័ត ==
== ប្រវត្តិ​មហាម៉ាត់ ==
 
មហាម៉ាត់មហាម័ត ជា​សាស្ត្រាចារ្យ​របស់​ជនជាតិ​អារ៉ាប់ កើត​នៅ​ស្រុក​មេកៈ (Mecque) រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជា​ពូជ​វង្សត្រកូល​របស់​ហស្ជេម (Haschem) ដែល​ជា​វង្ស​មាន​ឈ្មោះ​ល្បីល្បាញ​ទូទៅ​ក្នុង​ពួក​កូរេឥច្ច (Koréichite) កំព្រា​តាំងពី​តូច ជីតា​យក​ទៅ​ចិញ្ចឹម តមក​ខាងក្រោយ​អត់​អំពី​ជីតា​ទោ បាន​ទៅ​នៅ​អាស្រ័យ​នឹង​ឪពុកមា​ឈ្មោះ​អាប៊ូតាលេប (Abou-Talep) មាន​ការ​ចិញ្ចឹម​ជីវិត​ដោយ​ពាណិជ្ជកម្ម មាន​លក្ខណៈ​ជា​បុគ្គល​មាន​សេចក្ដី​ក្លាហាន​អង់អាច មាន​ចិត្ត​សាធារណ៍ ចិត្តទូលាយ បាន​នាង​កដិដជៈ ជា​ស្ត្រី​មេម៉ាយ មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជា​ភរិយា​។ អាស្រ័យហេតុនេះ ទើប​បណ្ដាល​ឱ្យ​មហាម៉ាត់​មាន​ឥទ្ធិពល មាន​អនុភាព​រីក​ធំ​ទូលាយ​ឡើង​ក្នុង​ជាតិ​របស់​ខ្លួន​។
មកដល់​អាយុ ៤០​ ឆ្នាំ មហាម៉ាត់​មិន​ទាន់​សម្រេច​កិច្ចការ​ពិសេស​អ្វីមួយ​ដែល​អាច​ឱ្យ​គេ​ទាយ​បាន​ថា​ជា​មហាបុរស​នៅឡើយ​។ សម័យ​មួយ​នោះ គាត់​ដកថយ​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​ស្មិងស្មាធិ៍​ចម្រើន​មេត្តា​ភាវនា​។ រាត្រី​មួយ គាត់​នៅ​សម្ងំ​ក្នុង​រូងភ្នំ​ហិរៈ តាម​ពង្សាវតារ​អារ៉ាប់​និយាយ​ថា​៖ មាន​ទេពតា​ចុះ​មក​ហើយ​ត្រដាង​ក្បួន​បង្ហាញ​ប្រាប់​ថា​៖ «ឯង​មើល​ទៅ»​។ មហាម៉ាត់​ប្រកែក​ថា​៖ «ខ្ញុំ​មិន​ចេះ​អាន​ទេ»​។ ទេពតា​នោះ​ក៏​ចប់​សក់​លើក​ក្បាល​ទង្គិច​ផ្ទប់​ទៅ​លើ​ផែនដី​អស់​វារៈ បី​ដង ហើយ​ប្រាប់​ម្ដង​ទៀត​ថា​៖ «អាន​ក្បួន​នេះ​ទៅ! សុទ្ធតែ​ជា​ព្រះនាម​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​វត្ថុ​គ្រប់យ៉ាង»​។ ម្ដង​នេះ​មហាម៉ាត់​អាន​បាន ហើយ​ឮ​សូរសម្លេង​ប្រាប់​មក​ទៀត​ថា​៖ «អ្នកឯង​ជា​សាវក​របស់​ព្រះជាម្ចាស់​ហើយ»​។