អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៥៖
===របបនយោបាយ===
====ព្រះរាជា៖[[ជីវភាព]] និងអំណាច====
 
ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា [[ទេវតា]] ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើងសោយរាជ្យសម្បត្តិ (manger la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ព[[សៀម]] និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យរឺព្រះខាន់ជ័យ នេះទៅក្នុងចំណោមគ្រឿងបញ្ចក្សេត្រ វិញដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖
 
1.  ព្រះមកុដ
 
2.  ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)
 
3.  ព្រះខាន់
 
4.  ស្វេតច្ឆត្រ
 
5.  ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)
 
ប្រភពដែលបាននិយាយទៀតថា: " កាលនឹងស្ដេចចេញទៅធ្វើរាជសង្គ្រាមក៏ត្រូវយក ព្រះខាន់ជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខាន់ ប្រហារអោយវិនាសទៅបាន រួមសេចក្ដីទៅថាត្រូវតែសម្លាប់ដោយកិត្តិយស" ។ ទោះបីចាប់ពីរជ្ជកាលព្រះបាទ[[ត្រសក់ផ្អែម]]តមក ខ្មែរយើងកាន់ខ្ជាប់តែព្រះពុទ្ធសាសនាហីនយានក៏ដោយ តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួក[[បាគូ]]​ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងហើយនឹងមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែផង ។ ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំងនាសម័យអង្គរ ដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាង​ព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរ ថាកាលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទ បានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជា កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ។ រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះមានសារៈសំខាន់ណាស់ ។ បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះពួករាជគ្រូបុរោហិតបាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។ ដូច្នេះ យើងឃើញថាអំណាចរបស់ព្រះរាជាស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ [[អំណាច]]ទាំងឡាយមានប្រភពចេញមកពីព្រះរាជា ។ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។ ព្រះអង្គក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវទាំងខាងក្រៅប្រទេសក៏ដូចជាខាងក្នុងប្រទេស : ដោយហេតុនេះបានជាយើងឃើញ ព្រះ[[ស្រីរាជា]] លើកទ័ពផ្ទាល់ព្រះអង្គទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះ[[សត្ថាទី១]] សុទ្ធតែបានលើកទ័ពវាយយកទឹកដីខ្មែរដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់រាជធានីស្រីអយុធ្យា ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹកក្រោយពីប្រជល់ដំរីចាញ់[[ខ្មែរ]] ។ ដោយសារព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជាមេសាសនាផងដែរ ។​ ព្រះអង្គមានសិទ្ធិជ្រើសរើសព្រះ[[សង្ឃ]] និងមានសិទ្ធិដកសក្ដិពីមន្ត្រីប្រភេទនេះទៀត ។ ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូងមានសិទ្ធិអោយស្លាប់ អោយរស់លើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ [[ទសពិធរាជធម៌]] មាន ទាន សីល នេះជាដើម ។ ដូច្នេះ ទោះបីព្រះរាជាជាប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយក៏ពុំមានសេចក្ដីថា ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ។ ផ្ទុយទៅវិញព្រះអង្គត្រូវប្រកប ដោយសីលធម៌អោយបរិបូរណ៌ និងគោរពច្បាប់ថែមទៀតផង ។ ការដែលមានព្រះរាជាខ្លះដូចជា ចៅពញាអន និង[[ចៅពញាញោម]] ពុំគោរពក្រិត្យវិន័យសម្រាប់ក្សត្រទ្រង់រាជ្យហើយបែរជាប្រព្រឹត្ត អំពើអបាយមុខរំលោភលើរូបប្រពន្ធកូនអ្នកដទៃបណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេសនោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិ​ដែលត្រូវមានករណីយកិច្ចមើលសុខទុក្ខលើអាណាប្រជានុរាស្ត្រទេ ។ ក្នុងសម័យកាលដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថាព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់បានគង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានី[[ភ្នំពេញ]] [[ចតុមុខ]] រាជធានីលង្វែក និងរាជធានីទួលបាសានស្រីសន្ធរ ។ តាមពត៌មានដែលឯកសារផ្សេងៗ បានផ្ដល់និងតាមដែលយើង អាចពិនិត្យឃើញពេលសព្វថ្ងៃនេះ ឃើញថាទីតាំងនៃរាជធានីទាំងនោះសុទ្ធតែជាចំណុចយុទ្ធសាស្ត្រ ស្ថិតនៅជិតទន្លេ បឹង និង[[ព្រៃ]] ជាឧបសគ្គសម្រាប់ការពារខ្លួនបានស្រួល ។ ម្យ៉ាងទៀត រាជាធានីនីមួយៗសុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយមានសើននៅច្រើនកន្លែងសម្រាប់ការពារទៀត ។ រាជធានីលង្វែកជាបន្ទាយមាំមួយជាងបន្ទាយឯទៀត នេះគឺដោយសារតែមានព្រៃឫស្សីយ៉ាងក្រាស់ដែលព័ទ្ធពីក្រៅគូទឹកទៀត ប៉ុន្តែនៅតែធ្លាក់ក្នុងកណ្ដាប់ដៃសៀម ដោយខ្មែរយើងចាញ់កលល្បិចគេ ។ គួរគប្បីបញ្ជាក់ថា ក្រៅពីអគ្គមហេសីព្រះរាជានៅមានស្រីស្នំស្រឹង្គារជាច្រើនទៀត ដែលគេអាច ចែកការងារជាច្រើនថ្នាក់ គឺពីទាបទៅខ្ពស់៖
 
·        អ្នកនាង (ឧ.អ្នកនាងពៅ មាតារបស់ព្រះជ័យជេដ្ឋាទី១ និងចៅពញាតន់)
 
·        អ្នកម្នាង (ឧ.[[អ្នកម្នាងទេវី]] មាតាព្រះ[[នរាយណ៍រាជា]])
 
·        ព្រះម៉ែនាង (ឧ.ព្រះម៉ែនាងវង មាតាចៅពញាអន)
 
·        ព្រះម្នាង (ឧ.ព្រះម្នាងកេសរមាលា មាតា[[ស្រីសុរិយោពណ៌]])
 
ពេលសោយទីវង្គតទៅ គេតែងលើកព្រះសពតំកល់ក្នុងកោដ្ឋ ធ្វើ[[បុណ្យ]]ថ្វាយព្រះ[[ភ្លើង]] រួចយកបរមអដ្ឋិធាតុទៅបញ្ចុះក្នុងចេតិយដែលច្រើនតែសាងនៅលើ[[ភ្នំ]] ដូចជាភ្នំដូនពេញ (ចេតិយព្រះបរមរាជាទី២ ចៅពញាយ៉ាត) ភ្នំរាជទ្រព្យ (ចេតីយព្រះចន្ទរាជា) ។ ល ។ ក្នុងករណីគូបដិបក្សជាប់ញាតិវង្ស ហើយត្រូវធ្វើគុត ក៏ព្រះរាជាតែងធ្វើបុណ្យថ្វាយព្រះភ្លើង​ដល់ព្រះសពអោយសមឋានៈជាក្សត្រដែរ ដូចជា ព្រះ[[ធម្មរាជាទី១]] ទ្រង់បានសុំសពព្រះរៀមគឺព្រះ[[ស្រីរាជា]]និងក្មួយគឺ ស្រីសុរិយោទ័យ ពីព្រះចៅសៀម និងព្រះចន្ទរាជា បានបញ្ជាអោយគេយកសព ពញាអុង ពីសមរភូមិកាលដែលលើកទ័ពចូលមកវាយខ្មែរ ដើម្បីយកទៅធ្វើពិធីថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ ។
 
'''ពួកបរិវារ'''[កែប្រែ]
 
គេឃើញមានជាអាទិរាជវង្សានុវង្សគឺ៖ '''ឧភយោរាជ :''' តាមន័យដើម ពាក្យនេះមានន័យថា ក្សត្រដាក់រាជ្យអោយអង្គណាមួយ សោយតំណាងព្រះអង្គ ទទួលរាជសក្ដិជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជ្យ និងក្សត្រឧបរាជទាំងពីរអង្គ អោយស្ថិតនៅក្នុងទសពិធរាជធម៌ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញ Zzzzzz'''ឧភយោរាជ''' ជាក្សត្រដែលមានព្រះឋានៈបន្ទាប់ពីក្សត្រទ្រង់រាជ្យ (ឧ.'''ព្រះ[[ស្រីសុរិយោពណ៌]]''') ។
 
'''ឧបរាជ ឬ [[មហាឧបរាជ]] :''' ឋានៈជា '''ឧបរាជ''' នេះមានមកជាយូរណាស់មកហើយ ។ គេជ្រើសរើស '''ឧបរាជ''' ក្នុងចំណោមបុត្រច្បង ឬ អនុជក្សត្រទ្រង់រាជ្យដែលមានគុណវុឌ្ឍីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធ តែមានដំណើរប្រព្រឹត្តទៅបែបនេះទេ ព្រោះកាលដែលព្រះ [[សត្ថាទី១]] ដាក់រាជ្យថ្វាយទៅព្រះរាជាបុត្រច្បងនាមព្រះជ័យជេដ្ឋា ដែលមានព្រះជន្ម១១វស្សាអោយឡើងសោយរាជ្យនិងលើកព្រះរាជបុត្របន្ទាប់នាម ចៅពញាអន ដែលមានព្រះជន្មទើបបាន៦វស្សា អោយឡើងឋានៈជាឧបរាជនោះ អំពើនេះធ្វើអោយមានការអាក់អន់ស្រពន់ចិត្តច្រើន ក្នុងចំណោមនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រ ។
 
ព្រះ'''វររាជមាតា''' ឬ ព្រះ'''វររាជអយ្យកា''' ក៏ទំនងជាមានឥទ្ធិពលខ្លាំងក្លាណាស់ដែរ ព្រោះកាលដែលព្រះកែវហ៊្វាទី១ [[ចៅពញាញោម]] មិនប្រកបដោយ[[ទសពិធរាជធម៌]] សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអយ្យកាបានជំនុំនឹងមន្ត្រី រួចផ្ញើរសារទៅក្រុងអយុធ្យា ក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះ[[ស្រីសុរិយោពណ៌]] អោយចេញមកក្រុងកម្ពុជាធិបតីវិញ ។
 
'''ចៅហ៊្វាទឡ្ហៈ :''' បើប្រៀបធៀបនឹងសព្វថ្ងៃ '''ចៅហ៊្វាទឡ្ហៈ''' មានបណ្ដាសក្តិស្មើនឹង '''[[នាយករដ្ឋមន្ត្រី]]''' ឬ '''រដ្ឋមន្ត្រីទី១''' ។ បន្ទាប់ពី '''ចៅហ៊្វាទឡ្ហៈ''' មកគេឃើញមានមន្ត្រីជាន់ខ្ពស់ ៤រូបទៀត ដែលមានមុខងារជាអ្នកសម្រេចរាជការ និងគ្រប់គ្រងផែនដីរួម និងព្រះមហាក្សត្រ ។ មន្ត្រីជាន់ខ្ពស់ទាំង៤នេះគេចាត់ដូចសសរជើងរៀងទាំង ៤​ នៃប្រាសាទ ទើបមាននាមរួមថា'''ចតុស្ដម្ភ :'''
 
·        ឧកញ៉ា[[ក្រឡាហោម]]
 
·        ឧកញ៉ាវាំង
 
·        ឧកញ៉ាយមរាជ
 
·        ឧកញ៉ាចក្រី ។
 
'''មហាតលិក :''' នេះជាមន្ត្រីខ្ញុំរាជការដែលមានងារគាល់បម្រើព្រះរាជា ។ '''ស្ដេចកន''' កាលពីដើមជា '''មហាតលិក''' មួយរូបដែលត្រូវបានព្រះបាទ'''[[ស្រីសុគន្ធបទ]]''' តម្ដើងអោយឡើងឋានៈជា '''ឃុនហ្លួងព្រះស្ដេច''' ។
 
'''ហោរា :''' ជាមន្ត្រី១ប្រភេទដែលមានមុខងារសំខាន់ណាស់ដែរ ព្រោះក្នុងសម័យនោះ តាំងពីក្សត្រទ្រង់រាជ្យដល់អាណាប្រជានុរាស្ត្រសុទ្ធ តែមានជំនឿលើការទស្សន៍ទាយ ។ មុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញ ព្រះបរមរាជាទី២ [[ចៅពញាយ៉ាត]] ទ្រង់បានបញ្ជា '''ឧកញ៉ាហោរាធិបតីខៀវ''' និងមន្ត្រីឯទៀតអោយមកពិនិត្យមើលក្នុងកន្លែងតាមក្បួនហោរាសិន ។ ឯព្រះបាទស្រីសុគន្ធបទ ពេលទ្រង់ យល់សុបិន្តឃើញនាគដេញពាំស្វេតច្ឆត្រក៏បានអោយហោរាទស្សន៍ទាយទៅឃើញថាមានគេចង់ជ្រែករាជ្យ គឺស្ដេចកននេះឯង ។
 
'''ចៅជិត ចៅចម :''' '''ចៅជិត''' គឺពួកស្ត្រីជាព្រះរាជបរិវារ មានមុខងារក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ឯ'''ចៅចម''' គឺពួកស្ត្រីជារាស្ត្រសាមញ្ញដែលគេថ្វាយអោយធ្វើជាមហេសីស្ដេចបានដល់ពួក'''ស្រីស្នំស្រឹង្គារ'''នេះឯង ។
 
'''ការបន្តរាជសម្បត្តិ'''[កែប្រែ]
 
ជាទូទៅ គេសង្កេតឃើញរាជសម្បត្តិត្រូវបានបន្ត​ពីបិតាជាក្សត្រទ្រង់រាជ្យទៅបុត្រ បានសេចក្ដីថានៅពេលដែលព្រះបិតាសោយទិវង្គតទៅ ឬក៏ដាក់រាជ្យ គឺបុត្រច្បងត្រូវមានសិទ្ធិឡើងសោយរាជ្យស្នង ហើយប្រសិនបើបុត្រច្បងត្រូវសុគតមុនសោយរាជ្យ គឺបុត្របន្ទាប់មានសិទ្ធិសោយរាជ្យស្នងព្រះបិតា ។ ដោយហេតុនេះហើយទើបយើងឃើញ ព្រះនារាយណ៍រាជាឡើងសោយរាជ្យស្នងព្រះបរមរាជាទី២ [[ចៅពញាយ៉ាត]] ព្រះ[[សត្ថាទី១]] សោយរាជ្យស្នងព្រះបរមរាជាទី៤ ឯព្រះបរមរាជាទី៤ បានសោយរាជ្យ ស្នងពីព្រះចន្ទរាជា ព្រោះបុត្រច្បងនាម រាមាធិបតី បានសុគតមុនសោយរាជ្យ (តាមរាជពង្សាវតារខ្លះថាត្រូវព្រះធរណីស្រូប) ។ ក្នុងករណីដែលក្សត្រទ្រង់រាជ្យពុំមានបុត្រសោយរាជ្យស្នងទេ សិទ្ធិនេះត្រូវបានទៅព្រះអនុជជាបន្តបន្ទាប់ ។ ព្រះចន្ទរាជា បានឡើងសោយរាជ្យជាតំណវង្សពីព្រះបាទ[[ស្រីសុគន្ធបទ]] ព្រោះរាជបុត្រក្សត្រអង្គនេះ គឺពញាយសរាជា បានសុគតមុនសោយរាជ្យ ។ ប្រសិនបើគេមិនគោរពទម្លាប់នេះទេនោះវិបត្តិច្បាស់ជាកើតឡើងចៀសមិនបាន ​: នេះគឺចជាករណីរបស់ ស្រីសុរិយោទ័យ ដែលត្រូវបានឡើងសោយរាជ្យស្នងព្រះបិតា គឺព្រះនារាយណ៍រាជា តែពុំដូច្នោះបែរជាបានទៅព្រះ[[ស្រីរាជា]] ជាអនុជសោយរាជ្យវិញ ជាហេតុនាំអោយមានចម្បាំងគ្នាឯងក្នុងស្រុកអស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) ។ ក្នុងសម័យកាលដែលយើងលើកយកមកសិក្សានេះ គេសង្កេតឃើញថាមានអន្តរាគមន៍របស់ពួកមន្ត្រីក្នុងការជ្រើសរើសក្សត្រ​អោយឡើងសោយរាជ្យ ហើយអន្ត្រាគមន៍នេះមាន ប្រសិទញធិភាពខ្លាំងណាស់ដែរ ។ យ៉ាងណាមិញព្រះស្រីរាជា ព្រះបរមរាជាទី៧ ចៅពញាអន និងព្រះ[[ស្រីសុរិយោពណ៌]]សុទ្ធតែបានឡើងសោយរាជ្យ​ដោយសារតែអន្តរាគមន៍របស់នាម៉ឺនសព្វមុខមន្ត្រីនេះឯង ។ ក្នុងករណីដែលបុគ្គលណាមួយ ទោះជាមន្ត្រីជាន់ខ្ពស់ក្ដី ទោះជាជាប់ព្រះញាតិនឹងក្សត្រទ្រង់រាជ្យក្ដី តែបើពុំមានសិទ្ធិទទួលរាជសម្បត្តិទេ ហើយបែរជាប្រើកម្លាំងអាវុធដើម្បីបានឡើងសោយរាជ្យនោះគេអោយឈ្មោះហៅថាស្ដេចជ្រែករាជ្យ (ស្ដេចកន ព្រះរាមជើងព្រៃ) ។
 
'''នយោបាយក្នុងប្រទេស'''[កែប្រែ]
 
គេសង្កេតឃើញមានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលអោយមានចម្បាំងគ្នាឯងក្នុងស្រុក : ចម្បាំងរវាង[[ស្រីរាជា]] ស្រីសុរិយោទ័យ ធម្មរាជា អស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) និងចម្បាំងរវាង[[ស្រីសុគន្ធបទ]]ស្ដេចកន [[ចន្ទរាជា]] (១៥០៩-១៥១២ និង ១៥១៦-១៥២៥) ។ មូលហេតុនៃចម្បាំងទាំងនេះ គឺបណ្ដាលពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម ។ យ៉ាងណាមិញ ព្រះស្រីសុរិយោទ័យ ច្បាំងនឹងព្រះស្រីរាជា មកតែពីគិតប្រយោជន៍ផ្ទាល់ គឺសិទ្ធិត្រូវបានសោយរាជ្យស្នងព្រះបិតា ព្រះបាទស្រីសុគន្ធបទ រកកលសម្លាប់ស្ដេចកន មកតែពីខ្លាចមន្ត្រីរូបនេះដណ្ដើមរាជសម្បត្តិ ព្រះ[[សត្ថាទី១]] បានដាក់រាជ្យថ្វាយទៅបុត្រដែលសុទ្ធតែមានវ័យក្មេងៗ ព្រោះតែខ្លាចរាជសម្បត្តិបានទៅព្រះអនុជគឺ [[ស្រីសុរិយោពណ៌]] ដែលមានសមត្ថភាព និងមានប្រជាប្រិយភាពជាង ។ លុះជម្លោះកើតឡើងហើយ អ្នកដឹកនាំជាតិមិននិយមការដោះស្រាយ ដោយសម្របសម្រួលគ្នាទេបែរជាសុខចិត្ត​ទៅពឹងពាក់អោយបរទេសជិតខាងចូលមកផ្សះផ្សាវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ ។ ដោយហេតុនេះហើយ ទើបព្រះធម្មរាជា ទ្រង់បានទៅអន្ទងស្ដេចសៀមអោយលើកទ័ពចូលមក ធ្វើកលចាប់ព្រះស្រីរាជា និងស្រីសុរិយោទ័យ យកទៅស្រុកសៀមអស់ទៅ ។
 
'''នយោបាយក្រៅប្រទេស'''[កែប្រែ]
 
នៅគ្រានោះខ្មែរមិនទាន់មានកង្វល់នៅព្រំដែនខាងកើតនៅឡើយទេ ព្រោះចាម្ប៉ាកំពុងតែជាប់ដៃធ្វើចម្បាំងជាមួយពួកលោកម្ចាស់ង្វៀន ដែលបានលេបទឹកដីរបស់រាជាណាចក្រនេះបន្តិចម្ដងៗ ។
 
ប៉ុន្តែព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះយកទឹកដីដែលត្រូវបាត់បង់ទៅតាំងពីស.វ.ទី១៣រៀងមក ។ គឺក្នុងគោលបំណងនេះហើយដែលព្រះ[[ស្រីរាជា]] ព្រះ[[ចន្ទរាជា]] ព្រះបរមរាជាទី៤ ព្រះ[[សត្ថាទី១]] បានលើកទ័ពទៅវាយលុករហូតដល់រាជធានី ស្រីអយុធ្យា ហើយរំដោះ យកបានទឹកដីមកវិញជាច្រើនមែន ។ ឯហេតុដែលនាំអោយខ្មែរមានជោគជ័យបែបនេះ គឺបណ្ដាលមកពី[[ភូមា]]បានលើកទ័ពចូលវាយ[[សៀម]]ជាញឹកញយ វាយយកបានរាជធានី ស្រីអយុធ្យា២លើក (គ.ស.១៥២៤និង១៥៦៩) និងដាក់សៀមជាប្រទេសចំណុះអស់១៥ឆ្នាំទៀតផង ហើយស្ដេចខ្មែរចេះឆ្លៀតឱកាស​ដែលសត្រូវកំពុងតែទន់ខ្សោយនោះលើកទ័ពចូលវាយបន្ថែមទៀត ហើយអាចរំដោះយកបានទឹកដីដែលត្រូវបានបាត់បង់ត្រឡប់មកវិញ ។ ត្រង់ចំណុចនេះ ឯកសារអឺរ៉ុប និយាយថាខ្មែរបានធ្វើសម្ព័ន្ធមិត្តជាមួយភូមាដើម្បីវាយសៀម ប៉ុន្តែឯកសារខ្មែរមិនបាននិយាយដល់រឿងនេះទេ ។ ប្រភពអឺរ៉ុបដដែលបានបន្ថែមទៀតថាក្រោយមកខ្មែរបានងាក ទៅចងសម្ព័ន្ធមេត្រីជាមួយសត្រូវខ្លួន (សន្ធិសញ្ញាខ្មែរ-សៀមគ.ស.១៥៧៤ ព្រះសត្ថាទី១ បញ្ជាអោយ [[ស្រីសុរិយោពណ៌]] លើកទ័ពទៅជួយសៀមវាយឈ្នះភូមា)ប៉ុន្តែមិនបានផលល្អ ព្រោះក្រោយពីបានរំដោះខ្លួនពីចំណុះភូមាមក សៀមតែងបានលើកទ័ពចូលវាយខ្មែរញឹកញាប់ ថាព្រោះខ្មែរមិនរក្សាពាក្យសច្ចៈ ។ ការពិត សៀមធ្វើនេះ គឺនៅក្នុងក្របខ័ណ្ឌពង្រីកទឹកដីរបស់គេតែប៉ុណ្ណោះ ។ ម្ល៉ោះហើយនៅចំពោះមុខគ្រោះថ្នាក់​ដែលតែងតែគំរាមកំហែងមកលើប្រទេសជាតិនេះ ព្រះរាជាខ្មែរចាប់ពីព្រះសត្ថាទី១រៀងមកបានងាកទៅរកជំនួយពីពួក[[ព័រទុយហ្គាល់]] ហើយក្រោយមកពីពួក[[អេស្ប៉ាញ]]ទៀត ។ ព្រះអង្គទ្រង់បានយកចិត្តអ្នកផ្សាយសាសនាអឺរ៉ុបយ៉ាងខ្លាំង ដើម្បីអោយពួកនេះជួយធ្វើអន្តរាគមន៍សុំជំនួយទ័ពមកប្រឆាំងនឹងសៀម ។​ ព្រះអង្គទ្រង់បានសន្យាថានឹងបើកសិទ្ធិអោយពួកនេះ ផ្សាយសាសនាគ្រិស្តនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គជួយសង់ព្រះវិហារ និងផ្ដល់ទេយ្យទាន មានអង្ករជាដើមដល់ពួកនេះ ។ ពួកអេស្ប៉ាញនៅ[[ម៉ានីល]] មានបំណងចង់មកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរហើយបានបញ្ជូនទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរជាច្រើនលើក តែពុំបានសម្រេចដូចប្រាថ្នា ។ ទៅទីបំផុត ព្រះស្រីសុរិយោពណ៌ ដែលទ័ពសៀមចាប់នាំយកទៅក្រុង អយុធ្យាបានត្រឡប់ ចូលមកប្រទេសខ្មែរវិញដោយនាំយកឥទ្ធិពលសៀមមកផ្សាយទៀត ។ គួរគប្បីបញ្ជាក់ថា ពួកសៀមដែលកាន់ព្រះ[[ពុទ្ធសាសនា]]ដូចខ្មែរដែរនោះ បានប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងផ្សាយសាសនារបស់ជនជាតិអឺរ៉ុប ជាពិសេសក្នុងរជ្ជកាលរបស់ព្រះនរេសូរ ។'''របបនយោបាយ'''[កែប្រែ]
 
'''ព្រះរាជា៖ជីវភាព និងអំណាច'''[កែប្រែ]
 
ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា [[ទេវតា]] ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើងសោយរាជ្យសម្បត្តិ (manger la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ព[[សៀម]] និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យរឺព្រះខាន់ជ័យ នេះទៅក្នុងចំណោមគ្រឿងបញ្ចក្សេត្រ វិញដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖
 
1.  ព្រះមកុដ
 
2.  ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)
 
3.  ព្រះខាន់
 
4.  ស្វេតច្ឆត្រ
 
5.  ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)
 
ប្រភពដែលបាននិយាយទៀតថា: " កាលនឹងស្ដេចចេញទៅធ្វើរាជសង្គ្រាមក៏ត្រូវយក ព្រះខាន់ជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខាន់ ប្រហារអោយវិនាសទៅបាន រួមសេចក្ដីទៅថាត្រូវតែសម្លាប់ដោយកិត្តិយស" ។ ទោះបីចាប់ពីរជ្ជកាលព្រះបាទ[[ត្រសក់ផ្អែម]]តមក ខ្មែរយើងកាន់ខ្ជាប់តែព្រះពុទ្ធសាសនាហីនយានក៏ដោយ តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួក[[បាគូ]]​ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងហើយនឹងមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែផង ។ ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំងនាសម័យអង្គរ ដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាង​ព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរ ថាកាលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទ បានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជា កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ។ រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះមានសារៈសំខាន់ណាស់ ។ បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះពួករាជគ្រូបុរោហិតបាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។ ដូច្នេះ យើងឃើញថាអំណាចរបស់ព្រះរាជាស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ [[អំណាច]]ទាំងឡាយមានប្រភពចេញមកពីព្រះរាជា ។ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។ ព្រះអង្គក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវទាំងខាងក្រៅប្រទេសក៏ដូចជាខាងក្នុងប្រទេស : ដោយហេតុនេះបានជាយើងឃើញ ព្រះ[[ស្រីរាជា]] លើកទ័ពផ្ទាល់ព្រះអង្គទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះ[[សត្ថាទី១]] សុទ្ធតែបានលើកទ័ពវាយយកទឹកដីខ្មែរដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់រាជធានីស្រីអយុធ្យា ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹកក្រោយពីប្រជល់ដំរីចាញ់[[ខ្មែរ]] ។ ដោយសារព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជាមេសាសនាផងដែរ ។​ ព្រះអង្គមានសិទ្ធិជ្រើសរើសព្រះ[[សង្ឃ]] និងមានសិទ្ធិដកសក្ដិពីមន្ត្រីប្រភេទនេះទៀត ។ ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូងមានសិទ្ធិអោយស្លាប់ អោយរស់លើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ [[ទសពិធរាជធម៌]] មាន ទាន សីល នេះជាដើម ។ ដូច្នេះ ទោះបីព្រះរាជាជាប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយក៏ពុំមានសេចក្ដីថា ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ។ ផ្ទុយទៅវិញព្រះអង្គត្រូវប្រកប ដោយសីលធម៌អោយបរិបូរណ៌ និងគោរពច្បាប់ថែមទៀតផង ។ ការដែលមានព្រះរាជាខ្លះដូចជា ចៅពញាអន និង[[ចៅពញាញោម]] ពុំគោរពក្រិត្យវិន័យសម្រាប់ក្សត្រទ្រង់រាជ្យហើយបែរជាប្រព្រឹត្ត អំពើអបាយមុខរំលោភលើរូបប្រពន្ធកូនអ្នកដទៃបណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេសនោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិ​ដែលត្រូវមានករណីយកិច្ចមើលសុខទុក្ខលើអាណាប្រជានុរាស្ត្រទេ ។ ក្នុងសម័យកាលដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថាព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់បានគង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានី[[ភ្នំពេញ]] [[ចតុមុខ]] រាជធានីលង្វែក និងរាជធានីទួលបាសានស្រីសន្ធរ ។ តាមពត៌មានដែលឯកសារផ្សេងៗ បានផ្ដល់និងតាមដែលយើង អាចពិនិត្យឃើញពេលសព្វថ្ងៃនេះ ឃើញថាទីតាំងនៃរាជធានីទាំងនោះសុទ្ធតែជាចំណុចយុទ្ធសាស្ត្រ ស្ថិតនៅជិតទន្លេ បឹង និង[[ព្រៃ]] ជាឧបសគ្គសម្រាប់ការពារខ្លួនបានស្រួល ។ ម្យ៉ាងទៀត រាជាធានីនីមួយៗសុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយមានសើននៅច្រើនកន្លែងសម្រាប់ការពារទៀត ។ រាជធានីលង្វែកជាបន្ទាយមាំមួយជាងបន្ទាយឯទៀត នេះគឺដោយសារតែមានព្រៃឫស្សីយ៉ាងក្រាស់ដែលព័ទ្ធពីក្រៅគូទឹកទៀត ប៉ុន្តែនៅតែធ្លាក់ក្នុងកណ្ដាប់ដៃសៀម ដោយខ្មែរយើងចាញ់កលល្បិចគេ ។ គួរគប្បីបញ្ជាក់ថា ក្រៅពីអគ្គមហេសីព្រះរាជានៅមានស្រីស្នំស្រឹង្គារជាច្រើនទៀត ដែលគេអាច ចែកការងារជាច្រើនថ្នាក់ គឺពីទាបទៅខ្ពស់៖
 
·        អ្នកនាង (ឧ.អ្នកនាងពៅ មាតារបស់ព្រះជ័យជេដ្ឋាទី១ និងចៅពញាតន់)
 
·        អ្នកម្នាង (ឧ.[[អ្នកម្នាងទេវី]] មាតាព្រះ[[នរាយណ៍រាជា]])
 
·        ព្រះម៉ែនាង (ឧ.ព្រះម៉ែនាងវង មាតាចៅពញាអន)
 
·        ព្រះម្នាង (ឧ.ព្រះម្នាងកេសរមាលា មាតា[[ស្រីសុរិយោពណ៌]])
 
ពេលសោយទីវង្គតទៅ គេតែងលើកព្រះសពតំកល់ក្នុងកោដ្ឋ ធ្វើ[[បុណ្យ]]ថ្វាយព្រះ[[ភ្លើង]] រួចយកបរមអដ្ឋិធាតុទៅបញ្ចុះក្នុងចេតិយដែលច្រើនតែសាងនៅលើ[[ភ្នំ]] ដូចជាភ្នំដូនពេញ (ចេតិយព្រះបរមរាជាទី២ ចៅពញាយ៉ាត) ភ្នំរាជទ្រព្យ (ចេតីយព្រះចន្ទរាជា) ។ ល ។ ក្នុងករណីគូបដិបក្សជាប់ញាតិវង្ស ហើយត្រូវធ្វើគុត ក៏ព្រះរាជាតែងធ្វើបុណ្យថ្វាយព្រះភ្លើង​ដល់ព្រះសពអោយសមឋានៈជាក្សត្រដែរ ដូចជា ព្រះ[[ធម្មរាជាទី១]] ទ្រង់បានសុំសពព្រះរៀមគឺព្រះ[[ស្រីរាជា]]និងក្មួយគឺ ស្រីសុរិយោទ័យ ពីព្រះចៅសៀម និងព្រះចន្ទរាជា បានបញ្ជាអោយគេយកសព ពញាអុង ពីសមរភូមិកាលដែលលើកទ័ពចូលមកវាយខ្មែរ ដើម្បីយកទៅធ្វើពិធីថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ ។
 
'''ពួកបរិវារ'''[កែប្រែ]
 
គេឃើញមានជាអាទិរាជវង្សានុវង្សគឺ៖ '''ឧភយោរាជ :''' តាមន័យដើម ពាក្យនេះមានន័យថា ក្សត្រដាក់រាជ្យអោយអង្គណាមួយ សោយតំណាងព្រះអង្គ ទទួលរាជសក្ដិជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជ្យ និងក្សត្រឧបរាជទាំងពីរអង្គ អោយស្ថិតនៅក្នុងទសពិធរាជធម៌ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញ Zzzzzz'''ឧភយោរាជ''' ជាក្សត្រដែលមានព្រះឋានៈបន្ទាប់ពីក្សត្រទ្រង់រាជ្យ (ឧ.'''ព្រះ[[ស្រីសុរិយោពណ៌]]''') ។
 
'''ឧបរាជ ឬ [[មហាឧបរាជ]] :''' ឋានៈជា '''ឧបរាជ''' នេះមានមកជាយូរណាស់មកហើយ ។ គេជ្រើសរើស '''ឧបរាជ''' ក្នុងចំណោមបុត្រច្បង ឬ អនុជក្សត្រទ្រង់រាជ្យដែលមានគុណវុឌ្ឍីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធ តែមានដំណើរប្រព្រឹត្តទៅបែបនេះទេ ព្រោះកាលដែលព្រះ [[សត្ថាទី១]] ដាក់រាជ្យថ្វាយទៅព្រះរាជាបុត្រច្បងនាមព្រះជ័យជេដ្ឋា ដែលមានព្រះជន្ម១១វស្សាអោយឡើងសោយរាជ្យនិងលើកព្រះរាជបុត្របន្ទាប់នាម ចៅពញាអន ដែលមានព្រះជន្មទើបបាន៦វស្សា អោយឡើងឋានៈជាឧបរាជនោះ អំពើនេះធ្វើអោយមានការអាក់អន់ស្រពន់ចិត្តច្រើន ក្នុងចំណោមនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រ ។
 
ព្រះ'''វររាជមាតា''' ឬ ព្រះ'''វររាជអយ្យកា''' ក៏ទំនងជាមានឥទ្ធិពលខ្លាំងក្លាណាស់ដែរ ព្រោះកាលដែលព្រះកែវហ៊្វាទី១ [[ចៅពញាញោម]] មិនប្រកបដោយ[[ទសពិធរាជធម៌]] សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអយ្យកាបានជំនុំនឹងមន្ត្រី រួចផ្ញើរសារទៅក្រុងអយុធ្យា ក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះ[[ស្រីសុរិយោពណ៌]] អោយចេញមកក្រុងកម្ពុជាធិបតីវិញ ។
 
'''ចៅហ៊្វាទឡ្ហៈ :''' បើប្រៀបធៀបនឹងសព្វថ្ងៃ '''ចៅហ៊្វាទឡ្ហៈ''' មានបណ្ដាសក្តិស្មើនឹង '''[[នាយករដ្ឋមន្ត្រី]]''' ឬ '''រដ្ឋមន្ត្រីទី១''' ។ បន្ទាប់ពី '''ចៅហ៊្វាទឡ្ហៈ''' មកគេឃើញមានមន្ត្រីជាន់ខ្ពស់ ៤រូបទៀត ដែលមានមុខងារជាអ្នកសម្រេចរាជការ និងគ្រប់គ្រងផែនដីរួម និងព្រះមហាក្សត្រ ។ មន្ត្រីជាន់ខ្ពស់ទាំង៤នេះគេចាត់ដូចសសរជើងរៀងទាំង ៤​ នៃប្រាសាទ ទើបមាននាមរួមថា'''ចតុស្ដម្ភ :'''
 
·        ឧកញ៉ា[[ក្រឡាហោម]]
 
·        ឧកញ៉ាវាំង
 
·        ឧកញ៉ាយមរាជ
 
·        ឧកញ៉ាចក្រី ។
 
'''មហាតលិក :''' នេះជាមន្ត្រីខ្ញុំរាជការដែលមានងារគាល់បម្រើព្រះរាជា ។ '''ស្ដេចកន''' កាលពីដើមជា '''មហាតលិក''' មួយរូបដែលត្រូវបានព្រះបាទ'''[[ស្រីសុគន្ធបទ]]''' តម្ដើងអោយឡើងឋានៈជា '''ឃុនហ្លួងព្រះស្ដេច''' ។
 
'''ហោរា :''' ជាមន្ត្រី១ប្រភេទដែលមានមុខងារសំខាន់ណាស់ដែរ ព្រោះក្នុងសម័យនោះ តាំងពីក្សត្រទ្រង់រាជ្យដល់អាណាប្រជានុរាស្ត្រសុទ្ធ តែមានជំនឿលើការទស្សន៍ទាយ ។ មុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញ ព្រះបរមរាជាទី២ [[ចៅពញាយ៉ាត]] ទ្រង់បានបញ្ជា '''ឧកញ៉ាហោរាធិបតីខៀវ''' និងមន្ត្រីឯទៀតអោយមកពិនិត្យមើលក្នុងកន្លែងតាមក្បួនហោរាសិន ។ ឯព្រះបាទស្រីសុគន្ធបទ ពេលទ្រង់ យល់សុបិន្តឃើញនាគដេញពាំស្វេតច្ឆត្រក៏បានអោយហោរាទស្សន៍ទាយទៅឃើញថាមានគេចង់ជ្រែករាជ្យ គឺស្ដេចកននេះឯង ។
 
'''ចៅជិត ចៅចម :''' '''ចៅជិត''' គឺពួកស្ត្រីជាព្រះរាជបរិវារ មានមុខងារក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ឯ'''ចៅចម''' គឺពួកស្ត្រីជារាស្ត្រសាមញ្ញដែលគេថ្វាយអោយធ្វើជាមហេសីស្ដេចបានដល់ពួក'''ស្រីស្នំស្រឹង្គារ'''នេះឯង ។
 
'''ការបន្តរាជសម្បត្តិ'''[កែប្រែ]
 
ជាទូទៅ គេសង្កេតឃើញរាជសម្បត្តិត្រូវបានបន្ត​ពីបិតាជាក្សត្រទ្រង់រាជ្យទៅបុត្រ បានសេចក្ដីថានៅពេលដែលព្រះបិតាសោយទិវង្គតទៅ ឬក៏ដាក់រាជ្យ គឺបុត្រច្បងត្រូវមានសិទ្ធិឡើងសោយរាជ្យស្នង ហើយប្រសិនបើបុត្រច្បងត្រូវសុគតមុនសោយរាជ្យ គឺបុត្របន្ទាប់មានសិទ្ធិសោយរាជ្យស្នងព្រះបិតា ។ ដោយហេតុនេះហើយទើបយើងឃើញ ព្រះនារាយណ៍រាជាឡើងសោយរាជ្យស្នងព្រះបរមរាជាទី២ [[ចៅពញាយ៉ាត]] ព្រះ[[សត្ថាទី១]] សោយរាជ្យស្នងព្រះបរមរាជាទី៤ ឯព្រះបរមរាជាទី៤ បានសោយរាជ្យ ស្នងពីព្រះចន្ទរាជា ព្រោះបុត្រច្បងនាម រាមាធិបតី បានសុគតមុនសោយរាជ្យ (តាមរាជពង្សាវតារខ្លះថាត្រូវព្រះធរណីស្រូប) ។ ក្នុងករណីដែលក្សត្រទ្រង់រាជ្យពុំមានបុត្រសោយរាជ្យស្នងទេ សិទ្ធិនេះត្រូវបានទៅព្រះអនុជជាបន្តបន្ទាប់ ។ ព្រះចន្ទរាជា បានឡើងសោយរាជ្យជាតំណវង្សពីព្រះបាទ[[ស្រីសុគន្ធបទ]] ព្រោះរាជបុត្រក្សត្រអង្គនេះ គឺពញាយសរាជា បានសុគតមុនសោយរាជ្យ ។ ប្រសិនបើគេមិនគោរពទម្លាប់នេះទេនោះវិបត្តិច្បាស់ជាកើតឡើងចៀសមិនបាន ​: នេះគឺចជាករណីរបស់ ស្រីសុរិយោទ័យ ដែលត្រូវបានឡើងសោយរាជ្យស្នងព្រះបិតា គឺព្រះនារាយណ៍រាជា តែពុំដូច្នោះបែរជាបានទៅព្រះ[[ស្រីរាជា]] ជាអនុជសោយរាជ្យវិញ ជាហេតុនាំអោយមានចម្បាំងគ្នាឯងក្នុងស្រុកអស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) ។ ក្នុងសម័យកាលដែលយើងលើកយកមកសិក្សានេះ គេសង្កេតឃើញថាមានអន្តរាគមន៍របស់ពួកមន្ត្រីក្នុងការជ្រើសរើសក្សត្រ​អោយឡើងសោយរាជ្យ ហើយអន្ត្រាគមន៍នេះមាន ប្រសិទញធិភាពខ្លាំងណាស់ដែរ ។ យ៉ាងណាមិញព្រះស្រីរាជា ព្រះបរមរាជាទី៧ ចៅពញាអន និងព្រះ[[ស្រីសុរិយោពណ៌]]សុទ្ធតែបានឡើងសោយរាជ្យ​ដោយសារតែអន្តរាគមន៍របស់នាម៉ឺនសព្វមុខមន្ត្រីនេះឯង ។ ក្នុងករណីដែលបុគ្គលណាមួយ ទោះជាមន្ត្រីជាន់ខ្ពស់ក្ដី ទោះជាជាប់ព្រះញាតិនឹងក្សត្រទ្រង់រាជ្យក្ដី តែបើពុំមានសិទ្ធិទទួលរាជសម្បត្តិទេ ហើយបែរជាប្រើកម្លាំងអាវុធដើម្បីបានឡើងសោយរាជ្យនោះគេអោយឈ្មោះហៅថាស្ដេចជ្រែករាជ្យ (ស្ដេចកន ព្រះរាមជើងព្រៃ) ។
 
'''នយោបាយក្នុងប្រទេស'''[កែប្រែ]
 
គេសង្កេតឃើញមានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលអោយមានចម្បាំងគ្នាឯងក្នុងស្រុក : ចម្បាំងរវាង[[ស្រីរាជា]] ស្រីសុរិយោទ័យ ធម្មរាជា អស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) និងចម្បាំងរវាង[[ស្រីសុគន្ធបទ]]ស្ដេចកន [[ចន្ទរាជា]] (១៥០៩-១៥១២ និង ១៥១៦-១៥២៥) ។ មូលហេតុនៃចម្បាំងទាំងនេះ គឺបណ្ដាលពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម ។ យ៉ាងណាមិញ ព្រះស្រីសុរិយោទ័យ ច្បាំងនឹងព្រះស្រីរាជា មកតែពីគិតប្រយោជន៍ផ្ទាល់ គឺសិទ្ធិត្រូវបានសោយរាជ្យស្នងព្រះបិតា ព្រះបាទស្រីសុគន្ធបទ រកកលសម្លាប់ស្ដេចកន មកតែពីខ្លាចមន្ត្រីរូបនេះដណ្ដើមរាជសម្បត្តិ ព្រះ[[សត្ថាទី១]] បានដាក់រាជ្យថ្វាយទៅបុត្រដែលសុទ្ធតែមានវ័យក្មេងៗ ព្រោះតែខ្លាចរាជសម្បត្តិបានទៅព្រះអនុជគឺ [[ស្រីសុរិយោពណ៌]] ដែលមានសមត្ថភាព និងមានប្រជាប្រិយភាពជាង ។ លុះជម្លោះកើតឡើងហើយ អ្នកដឹកនាំជាតិមិននិយមការដោះស្រាយ ដោយសម្របសម្រួលគ្នាទេបែរជាសុខចិត្ត​ទៅពឹងពាក់អោយបរទេសជិតខាងចូលមកផ្សះផ្សាវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ ។ ដោយហេតុនេះហើយ ទើបព្រះធម្មរាជា ទ្រង់បានទៅអន្ទងស្ដេចសៀមអោយលើកទ័ពចូលមក ធ្វើកលចាប់ព្រះស្រីរាជា និងស្រីសុរិយោទ័យ យកទៅស្រុកសៀមអស់ទៅ ។
 
'''នយោបាយក្រៅប្រទេស'''[កែប្រែ]
 
នៅគ្រានោះខ្មែរមិនទាន់មានកង្វល់នៅព្រំដែនខាងកើតនៅឡើយទេ ព្រោះចាម្ប៉ាកំពុងតែជាប់ដៃធ្វើចម្បាំងជាមួយពួកលោកម្ចាស់ង្វៀន ដែលបានលេបទឹកដីរបស់រាជាណាចក្រនេះបន្តិចម្ដងៗ ។
 
ប៉ុន្តែព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះយកទឹកដីដែលត្រូវបាត់បង់ទៅតាំងពីស.វ.ទី១៣រៀងមក ។ គឺក្នុងគោលបំណងនេះហើយដែលព្រះ[[ស្រីរាជា]] ព្រះ[[ចន្ទរាជា]] ព្រះបរមរាជាទី៤ ព្រះ[[សត្ថាទី១]] បានលើកទ័ពទៅវាយលុករហូតដល់រាជធានី ស្រីអយុធ្យា ហើយរំដោះ យកបានទឹកដីមកវិញជាច្រើនមែន ។ ឯហេតុដែលនាំអោយខ្មែរមានជោគជ័យបែបនេះ គឺបណ្ដាលមកពី[[ភូមា]]បានលើកទ័ពចូលវាយ[[សៀម]]ជាញឹកញយ វាយយកបានរាជធានី ស្រីអយុធ្យា២លើក (គ.ស.១៥២៤និង១៥៦៩) និងដាក់សៀមជាប្រទេសចំណុះអស់១៥ឆ្នាំទៀតផង ហើយស្ដេចខ្មែរចេះឆ្លៀតឱកាស​ដែលសត្រូវកំពុងតែទន់ខ្សោយនោះលើកទ័ពចូលវាយបន្ថែមទៀត ហើយអាចរំដោះយកបានទឹកដីដែលត្រូវបានបាត់បង់ត្រឡប់មកវិញ ។ ត្រង់ចំណុចនេះ ឯកសារអឺរ៉ុប និយាយថាខ្មែរបានធ្វើសម្ព័ន្ធមិត្តជាមួយភូមាដើម្បីវាយសៀម ប៉ុន្តែឯកសារខ្មែរមិនបាននិយាយដល់រឿងនេះទេ ។ ប្រភពអឺរ៉ុបដដែលបានបន្ថែមទៀតថាក្រោយមកខ្មែរបានងាក ទៅចងសម្ព័ន្ធមេត្រីជាមួយសត្រូវខ្លួន (សន្ធិសញ្ញាខ្មែរ-សៀមគ.ស.១៥៧៤ ព្រះសត្ថាទី១ បញ្ជាអោយ [[ស្រីសុរិយោពណ៌]] លើកទ័ពទៅជួយសៀមវាយឈ្នះភូមា)ប៉ុន្តែមិនបានផលល្អ ព្រោះក្រោយពីបានរំដោះខ្លួនពីចំណុះភូមាមក សៀមតែងបានលើកទ័ពចូលវាយខ្មែរញឹកញាប់ ថាព្រោះខ្មែរមិនរក្សាពាក្យសច្ចៈ ។ ការពិត សៀមធ្វើនេះ គឺនៅក្នុងក្របខ័ណ្ឌពង្រីកទឹកដីរបស់គេតែប៉ុណ្ណោះ ។ ម្ល៉ោះហើយនៅចំពោះមុខគ្រោះថ្នាក់​ដែលតែងតែគំរាមកំហែងមកលើប្រទេសជាតិនេះ ព្រះរាជាខ្មែរចាប់ពីព្រះសត្ថាទី១រៀងមកបានងាកទៅរកជំនួយពីពួក[[ព័រទុយហ្គាល់]] ហើយក្រោយមកពីពួក[[អេស្ប៉ាញ]]ទៀត ។ ព្រះអង្គទ្រង់បានយកចិត្តអ្នកផ្សាយសាសនាអឺរ៉ុបយ៉ាងខ្លាំង ដើម្បីអោយពួកនេះជួយធ្វើអន្តរាគមន៍សុំជំនួយទ័ពមកប្រឆាំងនឹងសៀម ។​ ព្រះអង្គទ្រង់បានសន្យាថានឹងបើកសិទ្ធិអោយពួកនេះ ផ្សាយសាសនាគ្រិស្តនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គជួយសង់ព្រះវិហារ និងផ្ដល់ទេយ្យទាន មានអង្ករជាដើមដល់ពួកនេះ ។ ពួកអេស្ប៉ាញនៅ[[ម៉ានីល]] មានបំណងចង់មកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរហើយបានបញ្ជូនទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរជាច្រើនលើក តែពុំបានសម្រេចដូចប្រាថ្នា ។ ទៅទីបំផុត ព្រះស្រីសុរិយោពណ៌ ដែលទ័ពសៀមចាប់នាំយកទៅក្រុង អយុធ្យាបានត្រឡប់ ចូលមកប្រទេសខ្មែរវិញដោយនាំយកឥទ្ធិពលសៀមមកផ្សាយទៀត ។ គួរគប្បីបញ្ជាក់ថា ពួកសៀមដែលកាន់ព្រះ[[ពុទ្ធសាសនា]]ដូចខ្មែរដែរនោះ បានប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងផ្សាយសាសនារបស់ជនជាតិអឺរ៉ុប ជាពិសេសក្នុងរជ្ជកាលរបស់ព្រះនរេសូរ ។
 
==រដ្ឋបាល==