វិគីភីឌា:ផតថលសហគមន៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
invitation to ESEAP Conference 2018
កាត់ចោលខ្លឹមសារដែលមិនគួរនៅក្នុងទំព័រនេះ។
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
បន្ទាត់ទី១៖
== ល្បែងផែបូក-Pair Plus Game card ==
=== ល្បែងផែបូក/Pair Bok or Pair Plus Game Poker ===
=== កថាមុខ ===
សួស្តីមិត្តអ្នកអានជាទីមេត្រី នេះជាល្បែងបៀរមួយថ្មី ដែលខ្ញុំសូយ ឡូតបង្កើតឡើងដោយមានឈ្មោះថា ល្បែងផែបូក។ ល្បែងផែបូក(Pars Plus)ជាល្បែងដែលយកផែ(គូ)ជាគោល ពោលគឺគិតពន្ទុ ឬក៏ហៅ ថាទឹកបានដោយសារ ដៃណាដែលមានគូ ឬក៏ផែនៅក្នុងដៃប៉ុណ្ណោះ។
ជាការពិត នៅក្នុងល្បែងនេះ ក្រៅពីផែមានសមាសធាតុផ្សេងទៀត ដូចជា ៣រៀងដូចជា Q K A,ឬ JQK ឬ KA2ជាដើម តែសមាសធាតុទាំងនោះគិតបានពិន្ទុ លុះត្រាតែមានគូ ឬផៃជាគ្នា។
ខ្ញុំបាទ សូយ ឡូត បង្កើតវិធីលេងល្បែងឈ្មោះថា ផែបូកនេះឡើង មិនមែនខ្ញុំឲ្យតម្លៃហួសហេតុ លើការលេងល្បែងស៊ីសងទេ ប៉ុន្តែទោះជាយ៉ាងណា ល្បែងត្រូវបានក្លាយជាផ្នែកមួយនៃពិភពលោក ហើយ ជាក់ស្តែង ប្រទេសវៀតណាមត្រូវបានពិភពលោកស្គាល់ នៅពេលដែលគេចុះកុំព្យូទ័រស្រាវជ្រាវពីប្រវត្តិ ល្បែងដែលបង្កើតដោយជនជាតិវៀតណាមដូចជា ទៀន ឡែន(Tien Len)ជាដើម ដូច្នេះក្នុងគំនិតខ្ញុំគិត ថា ចង់ឲ្យពិភពលោកដឹងថា ខ្មែរក៏មានសមត្ថភាពបង្កើតអ្វីមួយចូលរួមពិភពលោកដែរ។
ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តបង្កើតល្បែងនេះឡើង ទុកជាគ្រឿងកំសាន្ត ហើយខ្ញុំមិនលើកទឹក ចិត្តឲ្យយកល្បែង ផែបូកនេះដើម្បីបំផ្លាញជីវិតអ្នក ពិសេសសេដ្ឋកិច្ចនោះទេ។ សូមអ្នកប្រើវាគ្រាន់តែជាការ លំហែរទើបជាការត្រឹមត្រូវ។
ផែបូក ជាល្បែងងាយគ្រប់គ្រង ងាយលេង ងាយយល់ ងាយទូទាត់ និងងាយចាញ់ឈ្នះបំផុត បើអ្នកសំណាងល្អ តែមួយភ្លែតអ្នកនឹងឈ្នះបានកម្រៃច្រើន តែបើរាសីអ្នកមិនល្អ អ្នកអាចបាត់បង់អ្វីគ្រប់ បែបយ៉ាងមួយប៉ព្រិចភ្នែក ព្រោះតែគុណសម្បត្តិដែលនាំឲ្យអ្នកមានផលច្រើន និងគុណវិបត្តិដែលនឹងបំ ផ្លាញយ់ាងរហ័សក្នុងរយៈពេលខ្លី។
គួររំលឹកថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ដែលចាញ់ ប្រសិនបើអ្នកមិនណឺត ពោលគឺ មិនចាវរួចខ្លួន ហើយអ្នកដែលបានពិន្ទុតិច មុខតែត្រូវសងគេបីនាក់ទៀត ហើយអ្នកដែលត្រុវសងពី២ទឹក ទៅដល់១៤ទឹក ប្រសិនបើអ្នកលេង១ទឹកតែ១រយរៀលក៏អ្នកត្រូវអស់យ៉ាងហោច ២ពាន់រៀលដែល ព្រោះ តែអ្នកសងច្រើនគ្នា តែបើអ្នកលេង១ទឹក១ពារន់រៀលវិញ អ្នកនឹងបាត់បង់លុយពី១ម៉ឺនរៀលទៅ២ម៉ឺនក្នុង មួយដៃ សម្រាប់អ្នកបានពិន្ទុតិចបំផុត។
ភ្នំពេញ ថ្ងៃទី២៩ តុលា ២០១៣
សូយ ឡូត
=== សេចក្តីផ្តើម ===
ផែបូក ជាល្បែងបៀរដែលយកផែលជាគោល ដោយបៀរនេះលេងបាន ច្រើនបំផុត៤នាក់ ហើយសន្លឹកបៀរវិញ គឺយកត្រឹម អុង ឡើងទៅហាយ ពោលគឺ (J Q K A 2) (៤x៥=២០សន្លឹក) ហើយពេលលេង ដៃនីមួយៗកាន់បៀរ ៥សន្លឹកម្នាក់។
ដែលហៅថាផែបូក ព្រោះផែនៅម្នាក់ឯង អាចរកពិន្ទុរាប់បាន ប៉ុន្តែធាតុ ផ្សេងទៀតនែល្បែងនេះ មិនអាចរាប់ពិន្ទុះបានទេ បើគ្មានផៃជាដៃគូ។ ធាតុផ្សំ របស់ល្បែងនេះផ្សេងទៀតដូចជា ត្រី(Trey-Three same cards) និងរៀង (3 series cards)។
ដូច្នេះនៅក្នុងរបៀបសំខាន់នៃល្បែងផែបូកនេះ ផែអាចបូកបានដូចតទៅ នេះ៖
a. ផែ+ផែ(Ex:QQ+22)
b. ផែ+ត្រី-Trey(Ex:QQ+222)
c. ផែ+រៀង-3 series cards(Ex:QQ+ J Q K Or QQ+K A 2 etc)
d. បៀររៀងទាំងស្រុង(ណឺត) មិនស៊ីមិនសង ឬរួចខ្លួន
e. ផ្ទុះ(AAAA-QQQQ-etc)
ចំណែកឱកាសចេញបៀរផ្សេងពី5ចំណុចនេះពុំមានឡើយ។
ផែបូកមានតម្លៃតូចបំផុត ១(JJ+Q A 2)ទឹក និងធំបំផុត ១៤ទឹក (AA+222) ។ រីឯតម្លៃផ្សេងទៀត មានដូចជា រៀងពី(J Q K A 2) មិនស៊ី មិនសង ចំណែកអ្នកសូន្យពុំមានទេ។
=== លក្ខណៈទូទៅនៃល្បែងផែបូក(Pair Plus game) ===
បៀរទាំងអស់ ពេលនៅម្នាក់ឯង(គ្មានគូរ) ពុំមានតម្លៃអ្វីទាំងអស់គឺតម្លៃ ស្មើសូន្យ តែបើនៅជាគូ មានតម្លៃដូចតទៅ៖
• (JJ)មួយគូតម្លៃ ៖ ១ទឹក(Value)
• (QQ)មួយគូតម្លៃ ៖ ២ទឹក(Values)
• (KK)មួយគូតម្លៃ ៖ ៣ទឹក(Values)
• (AA)មួយគូតម្លៃ ៖ ៤ទឹក(Values)
• (22)មួយគូតម្លៃ ៖ ៥ទឹក(Values)
=== ទឹកនៃផែបូក ===
==== ផែ+ផែ, Pair Plus Pair ====
…………………………(JJ)…១ទឹក…………………………
• (JJ)+ (QQ) ៖ ៣ទឹក(Values)
• (JJ)+(KK) ៖ 4ទឹក(Values)
• (JJ)+(AA) ៖ ៥ទឹក(Values)
• (JJ)+(22) ៖ ៦ទឹក(Values)
……………………………………(QQ)………២ទឹក………………
• QQ+JJ ៖ ៣ទឹក(Values)
• QQ+KK ៖ ៥ទឹក(Values)
• QQ+AA ៖ ៦ទឹក(Values)
• QQ+22 ៖ ៧ទឹក(Values)
…………………………………(KK)……៣ទឹក……………
• KK+JJ ៖ ៤ទឹក(Values)
• KK+QQ ៖ ៥ទឹក(Values)
• KK+AA ៖ ៧ទឹក(Values)
• KK+22 ៖ ៨ទឹក(Values)
………………………(AA)……៤ទឹក…………………
• AA+JJ ៖ ៥ទឹក(Values)
• AA+QQ ៖ ៦ទឹក(Values)
• AA+KK ៖ ៧ទឹក(Values)
• AA+22 ៖ ៩ទឹក(Values)
……………………(22)…៥ទឹក…………………
• 22+JJ ៖ ៦ទឹក(Values)
• 22+QQ ៖ ៧ទឹក(Values)
• 22+KK ៖ ៨ទឹក(Values)
• 22+AA ៖ ៩ទឹក(Values)
=== ផែ+ត្រី, Pair Plus trey(The three card the same ===
សន្លឹកបៀរត្រី(៣សន្លឹកដូចគ្នា)ពុំមានតម្លៃទេ បើនៅជាមួយសន្លឹក ផ្សេងទៀតដែលគ្មានគូដូចជា(Ex:QQQ+J+2)ប៉ុន្តែ អ្នកលេងអាចដើរចេញពី Treyបាន ដោយយកគូវិញ ហើយសន្លឹក១នៃTreyទឹកស្មើសូន្យជាមួយសន្លឹក អត់គូ ឬអត់រៀងដទែទៀត។
ប៉ុន្តែត្រី+ផែ តម្លៃស្មើ២ផៃនៃសន្លឹកដែលសាមនោះ ដូចជា។
JJ+trey(ត្រី)…………………………………
• JJ+QQQ ៖ ១+(២+២) =៥ទឹក(Values)
• JJ+KKK ៖ ១+(៣+៣) =៧ទឹក(Values)
• JJ=AAA ៖ ១+(៤+៤) =៩ទឹក(Values)
• JJ+222 ៖ ១+(៥+៥) =១១ទឹក(Values)
QQ+trey………………………………………
• QQ+JJJ ៖ ២+(១+១) =៤ទឹក(Values)
• QQ+KKK ៖ ២+(៣+៣) =៨ទឹក(Values)
• QQ+AAA ៖ ២+(៤+៤) =១០ទឹក(Values)
• QQ+222 ៖ ២+(៥+៥) =១២ទឹក(Values)
KK+trey…………………………………
• KK+JJJ ៖ ៣+(១+១) =៥ទឹក(Values
• KK+QQQ ៖ ៣+(២+២) =៧ទឹក(Values)
• KK+AAA ៖ ៣+(៤+៤) =១១ទឹក(Values)
• KK+222 ៖ ៣+(៥+៥) =១៣ទឹក(Values)
AA+trey……………………………………
• AA+JJJ ៖ ៤+(១+១) =៦ទឹក(Values)
• AA+QQQ ៖ ៤+(២+២) =៨ទឹក(Values)
• AA+KKK ៖ ៤+(៣+៣) =១០ទឹក(Values)
• AA+222 ៖ ៤+(៥+៥) =១៤ទឹក(Values)
22+trey…………………………………
• 22+JJJ ៖ ៥+(១+១) =៧ទឹក(Values)
• 22+QQQ ៖ ៥+(២+២) =៩ទឹក(Values)
• 22+KKK ៖ ៥+(៣+៣) =១១ទឹក(Values)
• 22+AAA ៖ ៥+(៤+៤)=១៣ទឹក(Values)
 
=== ផែ+រៀង(Pair Plus three series Cards) ===
• បៀរ៣រៀង មានដូចជា J Q K, Q K A, K A 2 ពុំមានតម្លៃទេ បើបៀរ២ទៀតមិនមែនផែ។ តែបើរៀងទាំងនេះនៅជាមួយផែ រៀងទាំងនេះមានតម្លៃស្មើ ១ទឹក។
• EX:J Q K+AA= (1+4=5ទឹក)
=== បៀរណឺត-មិនចាញ់មិនឈ្នះ ===
កាលណាបៀរមានរៀងបន្តគ្នាទាំងអស់ ចាត់ទុកថា(ណឺត) ចាវទាំងអស់ មិនចាញ់មិនឈ្នះ ពោលគឺមិនស៊ីគេ ហើយគេក៏មិនស៊ីវិញ(Ex:J Q K A 2)
=== បៀរសល់១សន្លឹក ===
ជាធម្មតា ក្នុងចំណោមបៀរ៥សន្លឹក ប្រសិនបើមានផែ២គូ ត្រូវសល់១ បៀរដែលសល់១នោះគ្មានតម្លៃពោលគឺមិនរាប់។
Ex:QQ+KK+(A) នាំឲ្យ(A)គ្មានតម្លៃអ្វីទាំងអស់ តម្លៃគិតតែផែពីរគូ ប៉ុណ្ណោះយកទៅទូទាត់។
=== ផ្ទុះ(Boom win all) ===
• បៀរដែលដូចគ្នាចំនួន៤សន្លឹកគឺឈ្នះដោយផ្ទុះដូចជា
JJJJ, QQQ, KKKK,AAAA,2222។
• ផ្ទុះត្រូវស៊ីទាំងអស់
• ការស៊ីត្រូវគិតតាមទឹកដែលនៅក្នុងដៃអ្នកផ្សេង បើអ្នកផ្សេងកាន់ ១ទឹកស៊ី១ទឹក បើគេកាន់១៤ទឹក ស៊ី១៤ទឹកពីអ្នកនោះ។
• ណឺតរួចខ្លួនមិនត្រូវបានស៊ី
 
=== ការទូទាត់ទូទៅ ===
ការទូទាត់គឺឈ្នះច្រើនគ្នា ដោយអ្នកធំបំផុតឈ្នះទាំងអស់ដែលតូច ចំ ណែកអ្នកធំបន្ទាប់ ឈ្នះអ្នកដែលតូចជាងតាមលំដាប់ដូចជា អ្នកបាន១៤ទឹក ស៊ី ដៃ៣ទៀតដែលមានតែ ៨ទឹក ៦ទឹក និង ១ទឹក។
ចំណែកអ្នកបាន៨ទឹក ស៊ីអ្នក ៦ទឹក និង១ទឹក ហើយអ្នក ៦ទឹក ស៊ីអ្នក បាន១ទឹក ពោលគឺអ្នកបានទឹកតិចជាងគេ ឲ្យទៅគេគ្រប់គ្នា។ លើកលែងតែ ផ្ទុះប៉ុណ្ណោះ ដែលអ្នកទឹកតិច អស់លុយតិចជាងគេ ចំណែកអ្នកមានទឹកច្រើន ក្នុងដៃទៅវិញ។
 
សំគាល់៖បើអ្នកផ្ទុះលើសពីម្នាក់ តម្លៃដែលស៊ីត្រូវប្រមូលទាំងអស់ ហើយអ្នក ផ្ទុះយកមកចែកស្មើគ្នាទៅតាមចំនួនអ្នកផ្ទុះនោះ។
 
និពន្ធដោយ៖ សូយ ឡូត
ភ្នំពេញថ្ងៃទី ២៩ តុលា ២០១៣
 
==Help for translate==
Hello and sorry for writing in English. Can anyone help me translate a small article (2 paragraphs) from English to your language and create the article in your wiki? Please, fell free to answer in my talk page in your wiki anytime. Thanks! [[អ្នកប្រើប្រាស់:Xaris333|Xaris333]] ([[ការពិភាក្សារបស់អ្នកប្រើប្រាស់:Xaris333|ការពិភាក្សា]]) ម៉ោង០០:១៥ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០១៤ (UTC)