ក្រមង៉ុយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៩០៖
<span style="padding-left:30px;">'''ក្រម​ង៉ុយ'''</span>​គឺជា​កវី​ម្នាក់​ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ដែល​លោក​ច្រៀង​នោះ​ ឡើយ ។ ស្នាដៃ​របស់​លោក​ដែល​គង់វង្ស​មកដល់​សព្វថ្ងៃនេះ​កើតមានឡើង​ដោយ​ការអញ្ជើញ​ លោក​ទៅ​ច្រៀង​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​[[ភ្នំពេញ]] ហើយ​ធ្វើ​ការកត់ត្រា​ទុក ។​
 
​<span style="padding-left:30px;">លោក</span> [[ប៉ែន ជីវ]] (​ស្លាប់​ឆ្នាំ​១៩៧៧ ជំនាន់​ខ្មែរក្រហម​) ធ្លាប់បាន​អះអាង​ថា លោក​បាន​ស្ថិតនៅក្នុង​ក្រុម​ស្មៀន​វ័យក្មេង ដែល​មាន​ភារៈ​ជួយ​កត់ត្រា​ចម្រៀង​កំណាព្យ​របស់​ក្រម​ង៉ុយ តាម​ការរៀបចំ​របស់​លោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស (Suzanne Karpeles) ដែល​ជា​នាយិកា​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះដែល​ជា​នាយិកា​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះ ។ ឯកសារ​របស់លោក​យី ធន់ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​សាលាក្រុង​ភ្នំពេញ​មាន​ចំណងជើង​ថា​ "​'''អ្នក​ ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ'''"​ ​នា​ឆ្នាំ​២០០៨ ក៏​បាន​បញ្ជាក់ថា លោក សឺ​ដេស បាន​នាំ​ឲ្យ​អ្នក​ភិរម្យ​ភាសា​ទៅ​ជួប​លោក​ស្រី កាប៉ឺ​ឡែស ហើយ​ពេល​ច្រៀង​កត់ត្រា​ចប់ លោកស្រី[[​ជនជាតិ​បារាំង​]]រូបនោះ បាន​ផ្ដល់ប្រាក់​១​រៀល​ជូន​លោក​កវី​យើង ដើម្បី​ជា​និមិត្តរូប​នៃ​ការស្រឡាញ់​[[វប្បធម៌]] [[អរិយ​ធម៌​ខ្មែរ]] ។​ ក្រោយមក​ពុទ្ធសាសនបណ្ឌិត្យ​បាន​ចាត់ចែង​ចងក្រង​ចំរៀង​ កំណាព្យ​នោះ​ជា​សៀវភៅ​ទៅ​បោះពុម្ព​ចំនួន​៤​ច្បាប់ ដែល​បន្ទាប់មក​ទៀត​បញ្ចូល​គ្នា​ធ្វើ​ជាមួយ​ច្បាប់​វិញ ។​
 
​<span style="padding-left:30px;">ការ</span>គ្មានទេមិនមែន​គ្រាន់តែ​ស្ថិតនៅត្រង់​ជើង​កាព្យ​ពិរោះ ពោរពេញ​ទៅដោយ​ខ្លឹមសារ​ជ្រាលជ្រៅ​នោះទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ទេព្យកោសល្យ​ក្នុងការ​ដេញ[[ចាប៉ី​ខ្សែ​មួយ]]ឬ​[[សាយដៀវ]]​ ថែម​ទៀត​ផង ។ ពេល​លោក​សូត្រ​កំណាព្យ លោក​តែង​ដេញចាប៉ី​ខ្សែ​មួយ​កំដរ ដែល​បន្ថែម​នូវ​ការ​ទាក់ចិត្ត​យ៉ាង​អស្ចារ្យ ។​ ​ក្នុងពេល​ដែល​លោក​ច្របល់​គ្រប់​ទិស​ច្រៀង​ទូន្មាន​មនុស្ស​ផងទាំងពួង លោក​តែង​មាន​បង្វិច និង​ឈើច្រត់​កាន់​តាម​ខ្លួន​ជាប់​ជានិច្ច ។ យើង​អាច​ស្រមៃ​អំពី​រូបរាង​របស់​ក្រុម​ង៉ុយ​គឺ បុរស​ម្នាក់​មាឌធំ ដុះ​ក្បាលពោះ កាត់សក់​ជ្រង​ខ្លី ទុក​ពុកមាត់​ខាងលើ និយម​ស្លៀកសំពត់​ចងក្បិន ពាក់​អាវកត្រង់​ឡេវ​ធំ ពាក់​ស្បែកជើងផ្ទាត់ និង​មួក​សំបុក​។ គឺ​រូបរាង​នេះហើយ ដែល​សិល្បៈករ​ចំលាក់​បាន​ឆ្លាក់​ឡើង​ដាក់​តម្កល់​នៅ​បូជនីយដ្ឋា​ន​អ្នកភិ​ រម្យភា​សាអ៊ូ ហៅ​ង៉ុយ នា​ទី[[ក្រុង​ភ្នំពេញ]]​សព្វថ្ងៃនេះ ។​