ប្រាសាទភ្នំជីសូរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
{{Infobox ប្រាសាទ
== ១. ប្រវត្តិ ==
|image = ប្រាសាទភ្នំជីសូរ.jpg
|creator = [[ព្រះបាទសូរ្យវរ្ម័នទី១]] [[ព្រះបាទសូរ្យវរ្ម័នទី២]]
|proper_name = ប្រាសាទភ្នំជីសូរ
|date_built = ដើមសតវត្សរ៍​ទី១១
|primary_deity = [[ព្រះសិវៈ]] [[ព្រាហ្មណ៍សាសនា]]
|architecture = [[រចនាបថបឃ្លាំង និងបាពួន]]
|location ទីតាំង= [[ភូមិស្លា]] =[[ឃុំរវៀង]] [[ស្រុកសំរោង]] [[ខេត្តតាកែវ]]
|country​ = កម្ពុជា
}}
== ១. ប្រវត្តិ ==
សំណង់នៃប្រាង្គប្រាសាទ បុរាណជាមរតក វប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម     រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។
 
តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ.ស។  ចំនែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។
[[ឯកសារ:មណ្ឌប ឬប្រាង្គកណ្តាល.jpg|thumb|មណ្ឌប]]
 
តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ​​ ១០១៨ នៃគ.ស។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា​ ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។
 
ប៉ុន្តែ​បើយើង​និយាយ ​អំពី​តាមបែប​រឿង​ព្រេង​និទាន​វិញ​នោះ ​មានប្រវតិ្តនៃការ​កសាង​ប្រាសាទ​ភ្នំជីសូរ​ ដូចតទៅនេះ ៖
[[ឯកសារ:សិលាចារឹកនៅប្រាសាទភ្នំជីសូរ.jpg|thumb|សិលាចារឹកនៅប្រាសាទភ្នំជីសូរ]]
 
ចាស់​ទុំដែល​រស់នៅ​តំបន់​ជុំវិញ​ភ្នំជីសូរ នៅ​តែ​មានការ​ចេះចាំ​ហើយបាន​តំណាល​រឿង​ព្រេង​និទាន​នេះបន្ត​ឲ្យកូនចៅ​បានចេះ​ចាំ​តៗ គ្នា ពី​មាត់​មួយទៅ​មាត់​មួយ​ថា កាលពី​ព្រេងនាយ​មាន​មហាក្សត្រ​មួយអង្គ​គង់នៅ​ព្រះ​រាជនិវេសន៍​​មួយកន្លែង​ឋិត​នៅ​ខាងកើត​    ភ្នំជីសូរ​នៅជិត​ទន្លេ​មួយ​ឈ្មោះថា ទន្លេ​ឱម។ រាជនិវេសន៍​នោះ​ឈ្មោះ​ថា «សែន​ភូវាំង» ដែល​មានឈ្មោះ និង​ស្លាក​ស្នាមនៃ​ទីកន្លែង​មកទល់​នឹង​សព្វថ្ងៃនេះ។
 
Line ១៧ ⟶ ២៦:
* ពរទី៣ ចិត្ត​មុត​ដូចស្រី គឺមាន​ដំណើរ​រឿង​ជាក់ស្តែង​ដែលបាន​បង្ហាញ​ថា ស្រ្តី​មាន​ចិត្ត​ដាច់​ដោយ​ហ៊ាន​សម្លាប់​ប្តី ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​ និងកិត្តិយស​។ ចំណែក​ឯប្តី វិញ​មិន​ហ៊ាន​សម្លាប់​ប្រពន្ធ​ដើម្បី​ទ្រព្យ​សម្បត្តិ​ និងបុណ្យសក្តិ​នោះឡើយ។ នេះ​ហើយ​ដែល​មាន​ការលើក​ឧទាហរណ៍ បញ្ជាក់​ឲ្យ​ឃើញជាក់ស្តែង​ថា ពិតជា​ស្រ្តីភាព​មានចិត្ត​មុត​មែន។
 
នៅពេល​ដែលបាន​​ជ្រាបនិង​ទ្រង់​ជ្រាបបានច្បាស់​ពីអត្ថន័យ​ តាម​ការជូនពរ​នោះហើយ​ ភ្ញៀវ​ទាំង​អស់​ក្នុង​ពិធី​នោះ​ព្រម​ទាំង​ព្រះ​មហាក្សត្រ​ផង មានការ​យល់ព្រម​ហើយ​មានការ​គាំទ្រ​និង​លើកតម្លើង​ ព្រាហ្មណ៍​នោះជារាជ​គ្រូក្នុង​ការ​​បង្ហាត់​បង្រៀន​ដល់​កូនស្តេច​ទៀតផង។ មិន​តែប៉ុណ្ណោះ​ព្រះ​មហាក្សត្រ​បាន​កសាង​អាស្រម​នៅលើភ្នំ​ជីសូរ​ គឺប្រាសាទ​ភ្នំជីសូរ​ទុក​ជាមរតក​មកទល់​នឹង​បច្ចុប្បន្ននេះ ដើម្បី​ជូន​ដល់​ព្រាហ្មណ៍​នោះ គង់​នៅ​ព្រម​ទាំង​ធ្វើ​ជា  បូជនីយដ្ឋាន​នៃការគោរព​សក្ការៈ​ផងដែរ។ នេះហើយ​ដែល​ជាប្រវត្តិ​នៃ​ការ​កសាង​ប្រាសាទភ្នំ​​ជីសូរតាមរយៈ​រឿង​ព្រេង​និទាន៕{{ភ្នំ
== ២. រចនាសម្ពន្ធនៃប្រាសាទ ==
| ឈ្មោះ = ភ្នំជីសូរ
| រូបភាព = ទេសភាពមើលពីលើភ្នំជីសូរ.jpg
| Caption = ទេសភាពមើលពីលើភ្នំជីសូរ
| កំពស់ = ១៣០ ម៉ែត្រ
| ទីតាំង = [[ស្រុកសំរោង]] [[ខេត្តតាកែវ]]
| Range =
| កូអរដោនេ =
| Topographic map =
| ប្រភេទ =
| Volcanic_Arc/Belt=
| Age =
}}
 
== ២. រចនាសម្ពន្ធនៃប្រាសាទ ==
ប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួន បើតាមសិលាចារឹកយើងអាចដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងអំឡុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ នៅក្នុងរវាងឆ្នាំ១០១០ ដល់ឆ្នាំ១០១២ នៃគ.ស។ បើគិតពីរាជព្រះអង្គ​ រវាងឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០នៃគ.ស។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរ បានជាគេថាឧទ្ទិសចំពោះព្រះឥសូរ ពិព្រោះគេសំអាងលើចម្លាក់នៅលើហោជាងនិងផ្ដែរ ដែលមានឆ្លាល់ទាក់ទងនិងព្រះឥសូរអង្គុយជាមួយមហាសីនាងឧមារ នៅលើគោននិ្ទន និងព្រះឥសូររាំរបាំ ជាដើម។ ប្រាសាទនេះកសាងពីថ្មភក់ និងលីប៉ូនិត។
 
ប្រាសាទភ្នំជីសូរកសាងតាមប្លង់តម្រៀបប្លង់លើអ័ក្សបណ្ដាយពីលិចទៅកើត រត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំ មាន ប្រាសាទសែនត្មុលឫឆ្មស់(ត្មុលជាពាក្យបាលីសាស្រឹ្តតដែលមានន័យថាគោ ដែលសំដៅលើគោននិ្ទន ដែលជាយានជំនិះរបស់ព្រះឥសូរ ប្រាសាទសែនត្មុលសម្រាប់តម្កល់គោននិ្ទន) ប្រាសាទសែនរវាំង (សែនភូវាំង) និងទន្លេអ៊ុំ។ ទន្លេអ៊ុំដែលជាបារាយន៍ឫតំណាងឳ្យទន្លេគង្គា ប្រើសម្រាប់ពីធីសេវលិង្គ ដើម្បីធ្វើពិធីលាងបាប។
[[ឯកសារ:ទេសភាពវាលស្រែមើលពីលើភ្នំជីសូរ.jpg|thumb|ទេសភាពពីលើភ្នំជីសូរ]]
 
ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។
 
លុះសម័យក្រោយអង្គរ ភ្នំជីសូរក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ  មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយ៍ហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការ ប្រជាជននិយមហៅថា​ ព្រះវិហារក្នុង។
 
គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះ ម្ដងហើយ តែគួរឳ្យស្ដាយប្រាសាទនេះតែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍១៩៧០។ កន្លងមកក្រសួង     វប្បធម៌ និងវិចិត្រសិល្បៈបាន   អនុវត្តន៍គម្រោងនានាដូចជា ការសង្រ្គោះបន្ទាន់ពីរឆ្នាំជាប់គ្នា២០១៤ ២០១៥ និងការបោះបង់គោលកំណត់ទីតាំងការពាររមណីយដ្ឋាន រចនាសម្ព័ន្ឋប្រាង្គប្រាសាទ ស្លាកស្នាមបុរាណវិទ្យារួមនិងទេសភាពវប្បធម៌ឳ្យស្ថិតស្ថេរគង់វង្ស។
 
== ៣. ទីតាំងភូមិសាស្ត្រ ==
ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ  ៦២ គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយមានចំងាយ៥ គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្ត​មានចំងាយ ២៧ គ.ម។ ភ្នំជីសូរមាន កំពស់ ១៣០ ម។
 
== ៤. ភាពទាក់ទាញ ==
គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។
 
Line ៥១ ⟶ ៤៧:
 
គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិច​ដែលមានចំនួន ៣៩០កាំ ហើយ ចុះតាមជណ្តើរខាងត្បូង ដែលមាន ៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមាន    ជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅ    ប្រាសាទសែនត្មុល និងប្រាសាទរវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹក​លាងបាប​តាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះ​នៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង​១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។
[[ឯកសារ:ហោត្រៃ.jpg|thumb|ហោត្រៃនៃប្រាសាទព្រះវិហារ]]
 
នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនា​សង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នង​ដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយ​មានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។
 
Line ៦២ ⟶ ៥៨:
តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និង ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រែវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបីកន្លែងជាប់ៗគ្នា គឺ ធ្នស់តាគង់ ទួលរលក និងសែនពារាម។
 
== ៤. ហេដ្ឋារចនាសម្ព័ន្ធ ==
ដើម្បីធ្វើដំណើរទៅកាន់ភ្នំជីសូរ គេអាចប្រើប្រាស់មធ្យោបាយពីរបែប តាមរយៈផ្លូវជាតិលេខ២ និងតាមរយៈផ្លូវដែកភ្នំពេញកំពង់សោម បន្ទាប់មកដល់បំបែកថ្នល់ទទឹង ភ្ញៀវទេសចរអាចបន្តដំណើរតាមផ្លូវថ្នល់កៅស៊ូ កាត់តាមផ្សារបត់រកា បន្តិចយើង និងមកដល់ភ្នំជីសូរ។ នៅពេលភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជាតិលេខ២ ពេលមកដល់ស្ពានដែកដែលជាព្រុំកំណត់រវាងស្រុកកណ្ដាលស្ទឹងនៃខេត្តកណ្ដាលនិងស្រុកបាទីនៃខេត្តតាកែវ ភ្ញៀវទេសចរនិងមានអាម្មណ៍ថាខេត្តតាកែវមានការអភិវឌ្ឍន៍យ៉ាងជឿនលឿនគ្រប់វិស័យដូចជា វិស័យគេហដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឧស្សាហកម្ម   វិស័យអប់រំ និង​ ផ្នែកពុទ្ឋចក្រផងដែរ។
 
== ៥. ការវិភាគចំណុចវិជ្ជមាន និងអវិជ្ជមាន ==
 
* ចំណុចវិជ្ជមាន៖ ប្រាសាទភ្នំជីសូរជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្រ្តដែលល្អដាច់គេ នៅក្នុងខេត្តតាកែវ នៅពេលនិយាយដល់ខេត្តតាកែវ ភ្ញៀវតែងតែគិតដល់ភ្នំជីសូរជានិច្ច ជាពិសេសប្រជាពលរដ្ឋដែលនៅក្នុងខេត្តនិងខេត្តក្បែរតំបន់នោះផងដែរ។ ប្រជាពលរដ្ឋខ្មែរ ចូលចិត្តនិយមទៅលេងកំសាន្តនៅតំបន់នៅពេលសម្រាកនិងពិធីបុណ្យជាតិនានាជាដើម។
Line ៨៣ ⟶ ៧៩:
ប្រាសាទនៅលើកំពូលភ្នំជីសូរ ត្រូវបានធ្វើការរៀបចំ ថែរក្សា ការពារបានយ៉ាងល្អពីសំណាក់អាជ្ញាធរនិងប្រជាជននៅក្នុងតំបន់ ក៏ប៉ុន្តែប្រាសាទពីរទៀតដែលនៅខាងក្រោមគឺប្រាសាទសែនត្មុល(ឆ្មស់)និងសែនរវាំង(សែនភូវាំង) មិនសូវមានការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារនៅឡើយពីអាជ្ញាធរនិងប្រជាជន ដោយនៅក្នុងប្រាសាទឃើញមានកូនឈើដុះពេញបរិវេននៃប្រាសាទទាំងពីរ។
 
== ៦. យោបល់ ==
ខ្ញុំគិតថា ប្រាសាទភ្នំជីសូរពិតជាកេរ្ដិ៍ដំណេលដ៏វិចិត្រ ដែលមិនអាចគណនាបាន វាគឺជាមរតកដែលបន្សល់ទុកពីសំណាក់បុព្វបុរសខ្មែរ ក្នុងការទុកជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយ។
 
Line ៩២ ⟶ ៨៨:
ជាទីបញ្ចប់ប្រាសាទភ្នំជីសូរពិតជា បានផ្ដល់នូវសារៈប្រយោជន៍ជាច្រើនចំពោះប្រជាជាតិកម្ពុជា ក្នុងនាមយើងជាកោសិកាប្រជាជាតិកម្ពុជា ត្រូវផ្តល់សារៈប្រយោជន៍និងតម្លៃជូនប្រាសាទបុរាណវិញ មិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឳ្យមានប៉ះពាល់ដល់ប្រាសាទនោះឡើយ ត្រូវមានស្មារតីស្នេហាជាតិមានតុភូមិ របស់ខ្លួន និងលើកតម្កើនវប្បធម៌ អរិយធម៌ឳ្យបានរុងរឿង ដូចសុភាសិតមួយពោលថា វប្បធម៌រលាយជាតិរលត់ វប្បធម៌ពុណ្ណរាយណ៍ជាតិថ្កុងថ្កើន។
 
== ៧. ឯកសារយោង ==
·       សៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និពន្ឋដោយលោក កែវ ភួង បោះពុម្ពលើកទី២ នៅទំព័រទី ៦១ ។