សូយ៌្យវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៥០៖
[[File:Angkor sunrise.JPG|thumb|អង្គរវត្តបានកសាងដោយសូយ៌្យវម៌្មទី២]]
 
និយាយ​ពី​ពួក​សៀម​ដែល​មាន​ព្រះ​[[ព្រហ្មរាជ]]​ជា​ប្រមុខ​នោះ មក​ក្នុង​ឆ្នាំ ព.ស. ១៦៦០ ប្រហែល​ជា​គិត​ថា វ្រះ​បាទ​សូយ៌្យវម៌្ម​ទី២ ដែល​ទើប​សោយរាជ្យ​ថ្មី គង់​ទន់ខ្សោយ​បែប​យ៉ាង​វ្រះ​បាទ​ធរណីន្ទ្រវម៌្ម​ទី១ ទើប​រួបរួម​ទ័ព​បាន​ប្រហែល ៨០០០០ នាក់ លើក​ចុះ​មក​សង្កត់​សង្កិន​ពួក​រាស្ត្រ​ខ្មែ​នៅ​តាម​ជាយ​ព្រះ​រាជអាណាចក្រ​ភាគ​ខាង​លិច ហើយ​លុក​ចូល​មក​ដល់​[[នគរ​កំពែង​ពេជ្រ]] ដែល​មាន​មហា​ឧបរាជ​ខ្មែរ​ព្រះ​នាម "ព្រះ[[​រាមរាជ]]" ឈរ​គ្រប់គ្រង​នៅ​ទី​នោះ ដោយ​ព្រះ​រាមរាជ​មិន​ដឹង​ខ្លួន​ជា​មុន។ កាល​លើក​ទ័ព​ទៅ​ដល់​ជាយ​ក្រុង​កំពែង​ពេជ្រ ព្រះ​ព្រហ្មរាជ​ ក៏​ចូល​ទៅ​ជួប​នឹង​ព្រះ​រាមរាជ ទទួល​ក្រឡេក​ទៅ​ឃើញ​ព្រះ​កែវមរកត​នៅ​ក្នុង​ព្រះ​វិហារ​ក្នុង​ក្រុង​នោះ​ក៏​ទូល​សុំ​យក​ទៅ ព្រះ​រាមរាជ​ទើប​ទាល់ ក៏​លើក​ឲ្យ​ទៅ​តាំង​មិន​ស្ម័គ្រ។ ព្រះ​ព្រហ្មរាជ​កាល​បាន​ព្រះ​កែវ​​មរកត​ទៅ​ហើយ ក៏​គិត​ព្រួយ​​បារម្ភ​ក្រែង​ខ្មែរ​លើក​ទ័ព​ទៅ​ដណ្ដើម​យក​មក​វិញ ទើប​គិត​ធ្វើ​ឧបាយ​ក្រឡៃ​ព្រះ​កែវ​មរកត​បំបាត់​ដាន​កុំ​​ឲ្យ​ខ្មែរ​រក​ឃើញ គឺ​យក​បាយអ​មក​បូក​ស្រោប​ព្រះ​កែវមរកត ឲ្យ​មើល​ឃើញ​ហាក់​ដូចជា​ព្រះ​ពុទ្ធរូប​ធម្មតា ហើយ​យក​ទៅ​លាក់​ទុក​យ៉ាង​គត់មត់។ រឿង​[[សៀម​]]តាំង​ឥស្សរភាព​នៅ​ក្នុង​ខែត្រ​ខណ្ឌ​នៃ​ព្រះ​រាជ​អាណាចក្រ​នោះ មិន​បាន​ផុត​ទៅ​អំពី​ព្រះ​ការណ៍​របស់​វ្រះបាទ​សូយ៌្យវម៌្ម​ទេ កាល​ទ្រង់​ជ្រាប​ហើយ ក៏​ត្រាស់​ឲ្យ​កងទ័ព​លើក​ទៅ​កម្រាប់​ពួក​សៀម​នោះ ឲ្យ​ត្រឡប់​នៅ​ក្រោម​ម្លប់​ព្រះ​​បរម​ពោធិសម្ភារ​ដូច​ដើម​វិញ។ សៀម​តោង​នៅ​ក្រោម​អារក្ខា​ខ្មែរ​ត​មក​ទៀត ដរាប​ដល់​សតវត្ស​ទី ១៤ ទើង​អាច​តាំង​ឥស្សរភាព​បានទើប​អាច​តាំង​ឥស្សរភាព​បាន ដូចជា​នឹង​មាន​ពោល​ក្នុង​រយៈ​តទៅ។ ឯ​ព្រះ​កែវមរកត​មិន​បាន​ត្រឡប់​មក​នគរ​វិញ នៅ​កប់​បាត់​ក្នុង​ស្រុក[[​យោនកជៀងសែន]]​ត​រៀងមក។ ការ​ដែល​មិន​បាន​ត្រឡប់​មក​វិញ ប្រហែល​ជា​ដោយ​ហេតុ​វ្រះ​បាទ​សូយ៌្យវម៌្ម​ទី២ ទ្រង់​និយម​រាប់អាន​លទ្ធិ[[​វៃឝ្ណវ]]។ រឿង​ព្រះ​កែវមរកត ទើប​មិន​បាន​មក​ជំពាក់​ក្នុង​ព្រះ​រាជ​ហឫទ័យ​ប៉ុន្មាន​មុខ គួរ​ឲ្យ​ស្ដាយ។
 
ក្រៅពីការធ្វើសឹក សូយ៌្យវម៌្មបានអនុវត្តនយោបាយការទូត ដោយការបន្តទំនាក់ទំនងផ្លូវការជាមួយ[[ចិន]]នៅគ.ស ១១១៦។ ការរៀបរាប់របស់ចិននៅសតវត្សទី១៣ បាននិយាយថាគណៈរាជទូតខ្មែរមាន ១៤ នាក់ ដែលបន្ទាប់ពីមកដល់ដីចិនត្រូវបានព្រះរាជទានជាសំពត់ព្រែក្នុងព្រះរាជវាំងជាពិសេស។ “ដោយក្ដីកំរណាស់ ដែលយើងខ្ញុំបានមកដល់ព្រោះយើងខ្ញុំបានមើលឃើញនូវកិត្តិសព្ទរបស់ព្រះអង្គច្រើនជាងយើងខ្ញុំត្រូវបានទទួលផលប្រយោជន៍ពីព្រះអង្គ” ម្នាក់ក្នុងចំណោមរាជទូតបានពោលប្រាប់ទៅកាន់អធិរាជចិន។ គណៈរាជទូតបានត្រឡប់ទៅស្រុកវិញនៅឆ្នាំបន្តបន្ទាប់។ គណៈរាជទូតផ្សេងមួយទៀតបានទៅទស្សនកិច្ចនៅឆ្នាំគ.ស ១១២០ នៅគ.ស ១១២៨ អធិរាជដដែលបានប្រៀបធៀបព្រះកិត្តិយសដ៏ខ្ពស់ខ្ពស់ចំពោះព្រះមហាក្សត្រខ្មែរ ដោយចាត់ទុកថា “មហាប្រទេសរាជនៃចក្រភពព្រះអង្គ។” បញ្ហាជាច្រើនផ្ដោលើពាណិជ្ជកម្មរវាងរដ្ឋទាំងពីរត្រូវបានគេពិនិត្យនិងរៀបចំឡើងវិញ។បញ្ហាជាច្រើនផ្ដោតលើពាណិជ្ជកម្មរវាងរដ្ឋទាំងពីរត្រូវបានគេពិនិត្យនិងរៀបចំឡើងវិញ។<ref>Briggs, "The Ancient Khmer Empire," p. 189.</ref>
 
រជ្ជកាលរបស់ស្ដេចអង្គនេះបានមើលឃើញនូវនវានុវត្តន៍ជាច្រើនខាងសិល្បៈនិងស្ថាបត្យកម្ម។ ទ្រង់បានធ្វើជាធិបតីលើសំណង់នៃ[[អង្គរវត្ត]] ប្រាសាទធំបំផុតដែលបានសាងសង់នៅក្នុងរាជធានី និងនៅក្នុងគំនិតសម័យទំនើបជាច្រើនថាជា ស្នាដៃនៃស្ថាបត្យកម្មចុងក្រោយបង្អស់។ ប្រាង្គកណ្ដាលទាំងប្រាំរបស់ប្រាសាទរំលឹកដល់កំពូលភ្នំព្រះ[[សុមេរុ]] លំនៅនៃទេវបែបព្រហ្មញ្ញសាសនា។ វាបានលំអដោយអប្សរាឆ្លាក់ច្រើនជាង ១៨៦០ អង្គ រឺ បវរកញ្ញានៅស្ថានសួគ៌ និងរាប់រយមាត្រនៃចំលាក់លៀនរាក់យ៉ាងល្អវិចិត្រដែលរៀបរាប់ពីទេវកថាហិណ្ឌូ និងទស្សនីយភាពពីជីវភាពសហសម័យ។ ប្រាសាទផ្សេងជាច្រើនទៀតដែលកំណត់កាលត្រូវនឹងរជ្ជកាលរបស់ព្រះអង្គរួមមាន [[បន្ទាយសំរែ]] [[ធម្មនន្ទ]] [[ចៅសាយទេវតា]] និង នៅខាងកើតរាជធានី សំណង់អគារ[[បឹងមាលា]]។
បន្ទាត់ទី៦៨៖
ក្នុងរជ្ជកាល​ព្រះអង្គ​ ទឹកដី​ខ្មែរ​មាន​ទំហំ​ធំ​ទូលំទូលាយ​ណាស់។ ខាងជើង ព្រំដែន​ដី​ខ្មែរ​ជាប់​នឹង​ប្រទេស​ចិន។ ខាងត្បូងទឹកដី​ខ្មែរ​លាត​សន្ធឹង​ទៅ​ដល់​សមុទ្រ ជាប់​ជិត​ជាមួយ​[[នគរ​ជ្វា]] នៅ​ទិស​ខាងលិច ជាមួយ​នឹង​ប្រទេស[[​ភូមា]] ហើយ​និង​ខាងកើត​ ជាមួយ​ប្រទេស​[[ចាម]]។
 
វ្រះបាទ​សូយ៌្យវម៌្មទី២ ព្រះអង្គ​មិន​មែន​ពូកែ​តែ​ខាង​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​ពូកែ​ឈ្លាសវៃ​ក្នុង​ការ​រៀប​ចំ​កសាង​នគរ​ឲ្យ​បាន​សុខ​សន្តិភាព និង​ចំរើន​លូតលាស់​ដែរ។និងចម្រើនលូតលាស់​ដែរ។ ព្រះអង្គ​ខំ​រិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បំបាត់​កុំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មាន ​ប្រេះ​ឆា បែក​សាមគ្គីភាព​ក្នុង​សង្គម​ជាតិ។ ដូច្នេះ​ហើយ ទោះបី​ជា​ព្រះអង្គ​និយម​ចូល​ចិត្ត​គោរព​បូជា​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍​ក៏​ដោយ ក៏​ព្រះអង្គ​អនុញ្ញាត​ឲ្យ​សាសនា​ទាំង​បី ព្រះពុទ្ធសាសនា ព្រះសិវៈ និង​ព្រះវិស្ណុ មាន​សិទ្ធិ​សេរីភាព​ស្មើ​ដូច​គ្នា។ ព្រះអង្គ​គោរពបូជា នឹង​ការពារ​ថែរក្សា​ទំនុក​បំរុង​សាសនា​ទាំង​បី។ ព្រះអង្គ​បាន​បរិច្ចាគ​ផ្ដល់​នូវ​ព្រះរាជទ្រព្យ និង​កសាង​ផ្គត់ផ្គង់​កន្លែង​សក្ការៈបូជា​ជាច្រើន។
 
នគរវត្ត ជា​ស្នាដៃ​ដ៏​ធំ​ចំបង​អស្ចារ្យ​របស់​វ្រះបាទ​សូយ៌្យវម៌្ម​ទី​២ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​រន្ទឺ​សុះសាយ​ទៅ​គ្រប់​ទិសទី​លើ​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ ប្រាសាទ​នគរវត្ត​ក៏​ជា​រូបភាព​តំណាង​ប្រទេស​ជាតិ​ខ្មែរ​ដែរ។ នគរវត្ត​មាន​កសិណ ឬ​គូទឹក​ព័ទ្ធ​ជុំវិញ​ប្រហែល​ ១៦ ​គ.ម។ ចំណែក​កសិណ​ពិត​ប្រាកដ​របស់​ប្រាសាទ​មាន​បណ្ដោយ​ប្រវែង​ ១៥០០ ​ម x ១៣០០ ​ម និង​ទទឹង​ប្រវែង​ជា ​២០០ ​ម។ ផ្លូវ​ធំ​ចូល​ពី​ទិស​ខាងលិច​ទៅ​ដល់​ប្រាសាទ​កណ្ដាល​មាន​ប្រវែង ​២៥០ ​ម។ ឯ​កំពូល​កណ្ដាល​ខ្ពស់​ធំ​ជាង​គេ​បំផុត​របស់​នគរវត្ត​មាន​កំពស់ ​៦៥ ​ម។ នេះ​យើង​មិន​រាប់​រៀប​អំពី​រូប​ចំលាក់​យ៉ាង​ញឹក​ស្អេក​ដែល​មាន​លើ​ផ្ទាំង​ ជញ្ជាំង​ថ្ម​ផង។ល។
បន្ទាត់ទី៧៦៖
[[ប្រាសាទ​បឹងមាលា]] ក៏​ជា​ស្នាដៃ​ព្រះអង្គ​ដែរ។ ប្រាសាទ​បឹងមាលា​ដែល​មាន​លំនាំ​ប្រហាក់​ប្រហែល​នឹង​នគរវត្ត ស្ថិត​នៅ​ប្រមាណ​ជា​ ៤០​ គ.ម ខាងកើត​នគរធំ ឬ​មហានគរ។ មាន​ទំហំ​ប្រវែង​ ១៨១ ​ម x ១៥២ ​ម។ ប៉ុន្តែ​ប្រាសាទ​នេះ​គ្មាន​លក្ខណៈ​ខ្ពស់​លេច​ចេញ​ត្រដែត​ដូច​នគរវត្ត​ទេ។ បន្ទាយសំរែ ត្រូវ​បាន​កសាង​នៅ​ក្នុង​រជ្ជកាល​ព្រះអង្គ​ដែរ។ ទោះបី​ជា​មិន​សូវ​ល្បីល្បាញ​ដូច​ប្រាង្គ​ប្រាសាទ​ឯ​ទៀត ហើយ​មាន​ទំហំ​មិន​អស្ចារ្យ​ក៏​ដោយ​ ក៏​គេ​អាច​ចាត់​ទុក​ជា​ស្នាដៃ​មួយ​យ៉ាង​ល្អ​ប្រណិត​ដែរ។
 
[[ប្រាសាទ​ព្រះវិហារ]] នៅ​លើ​ជួរ​ភ្នំ​ដងរែក ដែល​ចាប់​ផ្ដើម​កសាង​តាំង​តែ​ពីរ​រជ្ជកាល​ព្រះមហាក្សត្រ​ខ្មែរ​វ្រះបាទ​[[យសោវម៌្មទី១|យឝោវម៌្មទី​១]] ត្រូវ​បាន​ព្រះអង្គ​សង់​បន្ត​រហូត​ដល់​ហើយ​ជា​ស្ថាពរ។ វ្រះបាទ​សូយ៌្យវម៌្មទី២ បាន​ទុក​ជា​កេរ្តិ៍មរតក​នូវ​ទឹក​ដី​ធំ​ទូលំ​ទូលាយ​នូវ​ប្រាង្គ​ប្រាសាទ​ នគរវត្ត​ដ៏​ល្អ​ប្រណិត​គ្មាន​ពីរ និង​កិត្យានុភាព​ខ្មែរ​ជា​មហាអំណាច​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ ព្រះអង្គ​បាន​ចូល​ទិវង្គត​ក្នុង​ គ.ស​ ១១៥០។<ref>http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-ngor/</ref>
 
==ការសោយទិវង្គត និង ការស្នងរាជ្យបន្ត==