ផែនដី៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary |
No edit summary |
||
បន្ទាត់ទី៣៦៖
'''ផែនដី''' ({{lang-en|Earth}}) គឺជា[[ភព]]ទី៣ ពីព្រះអាទិត្យ ហើយក៏ជាភពណែនបំផុត និង ធំបំផុតទី៥ ក្នុង[[ប្រព័ន្ធព្រះអាទិត្យ]]។ វាក៏ជាភពដីមួយ ក្នុងចំណោមភពដីទាំង៤ របស់ប្រព័ន្ធព្រះអាទិត្យ។
ផែនដី គឺជាទីតាំង របស់វត្ថុមានជីវិតជាច្រើនអំបូរផងដែរ ដោយរាប់ទាំងមនុស្សផង។ វាជាអង្គតារាសាស្រ្តតែមួយគត់ ដែលគេរកឃើញមានជីវិតស្ថិតនៅ។ <ref>http://en.wikipedia.org/wiki/Earth#cite_note-science_241_4872_1441-25</ref> ផែនដីបានកើតឡើង ៤,៥៧ ពាន់លានឆ្នាំមុន ហើយជីវិតបានកកើតឡើង ក្នុងកំឡុងប៉ុន្មានពាន់លានឆ្នាំមកនេះ។ <ref>http://en.wikipedia.org/wiki/Earth#cite_note-age_earth1-26</ref> ស្រទាប់ជីវិតរបស់ផែនដី(Biosphere) បានកែប្រែបរិយាកាស និង លក្ខខណ្ឌអជីវិតផ្សេងទៀត របស់ភពនេះ អោយទៅមានការសាយកូន នៃសរីរាង្គរស់នៅត្រូវការខ្យល់ ក៏ដូចជាការបង្កើតនូវស្រទាប់អូសូន ដែលរួមគ្នាក្លាយជា ដែនម៉ាញ៉េទិចផែនដី សំរាប់ទប់នូវចំណាំងព្រះអាទិត្យគ្រោះថ្នាក់ ហើយអនុញ្ញាតអោយមានការកកើតជីវិតនៅលើដី។<ref>http://en.wikipedia.org/wiki/Earth#cite_note-Harrison_2002-27</ref> លក្ខណៈមុខងារធម្មតារបស់ផែនដី ក៏ដូចជាប្រវត្តិភូមិសាស្រ្ត និង គន្លងរបស់វា បានផ្ដល់អោយជីវិតស្ថិតស្ថេរបាននៅក្នុងកំឡុងពេលនេះ។ ភពផែនដី ត្រូវបានគេប៉ាន់ប្រមាណថា នឹងទ្រទ្រង់ជីវិត យ៉ាងតិចណាស់ក៏សំរាប់រយះពេល ៥០០ លានឆ្នាំទៀតដែរ។<ref>http://en.wikipedia.org/wiki/Earth#cite_note-britt2000-28</ref><ref>http://en.wikipedia.org/wiki/Earth#cite_note-carrington-29</ref>គេចែក ស្រទាប់ខាងក្រៅរបស់ផែនដី ជា ចំណែករឹងជាច្រើន, រឺក៏ហៅថា ស្រទាប់តិចតូនិច(Tectonic Plate) ដែលធ្វើចលនាឆ្លងកាត់ផ្ទៃផែនដី អស់រយះកាលរាប់លានឆ្នាំមកហើយ។ ប្រហែល ៧១% របស់ផ្ទៃផែនដី ត្រូវគ្របដណ្ដប់ដោយ ទឹកសមុទ្រប្រៃ ហើយក្រៅពីនេះគឺជា ទ្វីប និង កោះ ដែលវាទាំងពីរមាន បឹង និង ធនធានទឹកផ្សេងទៀត ក្នុងការចូលរួមបង្កើតជា ស្រទាប់ទឹក(Hydrosphere)។ ទឹករាវ ដែលមានសារៈសំខាន់សំរាប់គ្រប់ជីវិតដែលគេដឹងទាំងអស់ គឺមិនត្រូវបានគេរកឃើញ ក្នុងចំនួនសមតា ណាមួយទេ នៅលើផ្ទៃភពដទៃទៀត។<ref>http://en.wikipedia.org/wiki/Earth#cite_note-water_vapor-30</ref> ប៉ូលរបស់ផែនដី សឹងតែត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយទឹកកករឹង (ផ្ទាំងទឹកកក អង់តាកទិច) រឺ ទឹកសមុទ្រកក (គំរបទឹកកក អាចទិច)។ ផ្ទៃខាងក្នុងផែនដី នៅតែមានសកម្មភាព ដែលមានសំបករឹងមធ្យម, ស្នូលខាងក្រៅរាវ ដែលបង្កើតជាដែនម៉ាញ៉េទិចផែនដី និង ស្នូលដែកខាងក្នុងរឹង។
ផែនដីគឺជាភពដំបូងបំផុតដែលត្រូវបានគេស្គាល់ថាមានទឹករាវនៅលើផ្ទៃរបស់វា ហើយក៏ជាទីកន្លែងតែមួយគត់នៅក្នុងចក្រវាឡដែលត្រូវបានគេស្គាល់ថាជាទីសំចតនៃជីវិត។ ផែនដីមានដែនម៉ាញេទិក, រួមនឹងបឋមស្រទាប់ខ្យល់នីត្រូ-អុកស៊ីហ្សែន, ការពារផ្ទៃផុតពីចំនះថាមពល(ការជះថាមពលដែលបង្ថឡើងក្រោមរូបភាពរលកឬបំណែកតូចៗ ក្នុងលំហ)ដែលមានគ្រោះថ្នាក់ដល់ជីវិតរស់នៅ។ ស្រទាប់ខ្យល់ ក៏បំរើជាខែលមួយបង្កនូវអាកាសភូត(meteors)តូចៗវិញ ដើម្បីដុតកំទេចមុននឹងចំនះថាមពលទាំងនោះសំរុកទៅលើផ្ទៃផែនដី។
|