របាំខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១១៖
 
==របាំបុរាណខ្មែរ==
ជារបាំថ្លៃថ្នូរដែលសម្តែងសម្រាប់តែខ្សែររាជវង្ស ឬ អ្នកមានឋានៈបុណ្យសក្ដិធំៗក្នុងជួរមន្ត្រីរាជការប៉ុណ្ណោះ របាំបុរាណខ្មែរគឺជាការសម្ដែងបង្ហាញក្បាច់រាំដែលមានស្ទីលបែបខ្ពស់ដែលមានប្រភពចេញពីរាជវង្ស។
ការសម្តែងរបាំបុរាណរួមមានអ្នករាំសំលៀកបំពាក់នៃការតុបតែងប្រដាប់ដោយគ្រឿងអលង្ការត្បូងនិងតន្រ្តីដែលលេងដោយក្រុមតន្រីប្រចាំព្រះមរមរាជវាំង ។ របាំបុរាណខ្មែរត្រូវគេយល់ថាជារបាំដែលបង្ហាញពីការសាសងគ្នារបស់ពពួកទេវ ដែលដ៏ស្រង់ចេញពីខ្សែររឿងទេវៈដ៏អស្ចារ្យក៏ដូចជាការគោរពចំពោះព្រះមហាក្សត្រនិងភ្ញៀវដែលមានឋានៈខ្ពង់ខ្ពស់ ។ នៅពាក់កណ្តាលសតវត្សរ៍ទី 20 វាត្រូវបានណែនាំដល់សាធារណជនទូទៅហើយត្រូវបានគេប្រារព្ធជាទូទៅថាជានិមិត្តរូបនៃវប្បធម៌ខ្មែរដែលជាទូទៅត្រូវបានគេអនុវត្តក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈថ្ងៃឈប់សម្រាកនិងសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ។
របាំមួយក្នុងចំណោមក្បាច់រាំជូនពរសុំសេចក្ដីសុខរបស់ខ្មែរ ច្រើនបើកកម្មវិធីដោយ [[របាំបាចផ្កា]] ។
 
==របាំប្រពៃណីខ្មែរ==
ជារបាំដែលកើតឡើងពីក្បាច់រាំដែលបង្កើតដោយជនជាតិខ្មែរនៅតាមតំបន់ក្នុងខេត្តភូមិស្រុកដែលពួកគររស់នៅ ដែលរបាំប្រភេទនេះមានភាពពេញនិយមណាស់នៅក្នុងស្រទាប់ខ្មែរគ្រប់វណ្ណៈ របាំដែលកើតឡើងដោយបុព្វហេតុផ្សេងៗដែលពួកគេយល់ឃើញថាជាភាពចាំបាច់ក្នុងការដឹងគុណ ឬ រំលឹកគុណ ដែលពួកគេទទួលបានអំពីផលដែលពួកគេបានធ្វើ ដែលរបាំប្រពីណីខ្មែរមានចំនួន ច្រើនជាង ៣០ របាំ ។
 
==របាំប្រជាប្រិយខ្មែរ==
ជារបាំដែលកើតឡើងដោយការច្នៃប្រឌិតចេញពីសម្លេងដូរតន្ត្រីបែបទំនើប ហើយជាប្រភេទរបាំដែលមានការពេញនិយមយកមករាំគ្រប់គ្នាក្នុងស្រទាប់យុវវ័យខ្មែរ ដែលជាទូទៅរបាំនេះមានដូចជា ៖
រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ លាំលាវ កន្ទ្រឹម ជាដើម ។
 
==របាំខ្មែរសហសម័យ==
==​ របាំត្រុុដិ ==
ជារបាំដែលបង្កើតឡើងដោយកូនខ្មែរនិយមបែបលោកខាងលិច ដោយការច្នៃប្រឌិតចេញពីសម្លេងដូរតន្ត្រីបែបទំនើបលាយឡំទៅនិងការសម្ដែងដែលតុបតែងបែបបុរាណកាល តែមានកាយវិការរហ័សរហួន ពត់ពែនបង្ហាញក្បាច់រាំរបស់ខ្លួនដ៏រស់រវើក ដែលថ្មីៗនេះ បង្កើតបាន របាំគ្រុឌ...ល ។
របាំនោះជារបាំប្រជាប្រិយមួយបែប​ ដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិពរសព្វសារធុរការ ជូនពរដល់អ្នកស្រុកនិងបណ្តេញគ្រោះចង្រៃ ព្រម​ទាំង​ដើម្បី​សុំ​ទឹក​ភ្លៀង​អោយ​ស្រេច​ពេញ​មួយ​ឆ្នាំ​ផង​ដែរ​​​។ ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលគេប្រារព្ធពិធីបន់ស្រន់សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូរ។
ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមកក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន។
គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ។​ ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃ ដែលបង្ហាញអោយអ្នកស្រុកប្រោះព្រំ ប្រេងម្សៅ ចង់ដៃអំបោះកម្រងផ្កា អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ។
 
== របាំគោះអង្រែ ==
កាលពីសម័យដើម គេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុក ប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុងកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម។ លោក គុយ ហួក បានរាយការណ៍ថា អ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ។ ឃើញថាមានជាប់ឈ្មោះកុលសម្ព័ន្ធខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអង្រែមានដើមកំណើតមកពីសាសន៍កួយនេះឯង។ ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំលាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាំងពីរជ្ជកាលព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងទៅក្រុងម៉ានីល ហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅប្រទេសខ្មែរយើង។ ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា។ ដូច្នេះរបាំគោះអង្រែនេះមានដើមកំណើតមកពីមនុស្សជាន់ដើមទាំងនោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ។
 
==របាំយីកេ==
[[របាំយីកេ|ខ្មែរ]]យើងនិយមលេងរបាំយីកេនេះតាំងពីយូរយារណាស់មកហើយ។គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពីកិច្ចការស្រែចំការ។គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ។ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯង។ប៉ុន្តែ របាំនេះខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការចលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអណាព្យាបាលបារាំង។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ។ចំពោះប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថារបាំនេះមានដើមកំណើតមកពីពួកជ្វា ឬម័លយូរ ហើយទំនងចូលមកស្រុកខ្មែរតាមរយៈព្រះបាទជ័យវរ្ម័នទី២ដែលយាងទៅគង់នៅប្រទេសជ្វាអស់ពេលយ៉ាងយូរឬតាមរយៈចាម។
 
== របាំឆៃយ៉ាំ ==
គេនិយមលេងរបាំនេះជាញឹកញាប់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា កឋិន បំបួសនាគជាដើម។ របាំឆៃយ៉ាំធ្វើអោយបរិយាកាសមានសភាពអឹកធឹកណាស់ ព្រោះចង្វាក់ភ្លេងមានសន្ទុះហ៊ឹកហ៊ាក់ ស្របតាមកាយវិការលោតចុះឡើង ញាក់មុខ ញាក់ខ្លួន ក្រមិចក្រមើមគួរអោយអ្នកស្តាប់ឬអ្នកមើលរីករាយជាខ្លាំង។ ការស្រាវជ្រាវប្រវត្តិនៃរបាំនេះ ពុំទាន់បានលទ្ធផលនៅឡើយទេ ប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះថា របាំនេះប្រាកដជាមានសំណល់អរិយធម៌មនុស្សជាន់ដើមលើទឹកដីខ្មែរនេះឯង។
 
== របាំរាំវង់ ==
របាំ"រាំវង់" បានជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កា មានគូប្រុសស្រីដើររាំបន្តបន្ទាប់គ្នាជាវង់មូល។ លាវហៅរបាំនេះថា ឡាលាវឬឡាំកេន ឯសៀមហៅថាឡាំថួន។ តាមពិតរបាំរាំវង់ជាសិល្បះចាស់បុរាណ ដែលមានប្រភពដើមនៅប្រទេសខ្មែរយើងនេះឯង។ ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួចហើយ ទើបចូលមកប្រទេសខ្មែរវិញ។ សព្វថ្ងៃរបាំនេះក្លាយទៅជារបាំប្រជាប្រិយទៅហើយ។ គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តមានការនិយមរាំវង់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំ។ ជួនកាល គេរាំនៅពេលទំនេរពីការងារ ឬក្នុងពិធីជប់លៀង ក្នុងឱកាសពិធីអាពាហ៍ពិពាហ៍ និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។
 
== របាំក្ងោក ==
របាំក្ងោកជារបាំដែលគេប្រទះឃើញជាពិសេសនៅតំបន់បៃលិន។ បណ្តារជនបរប៉ៃលិនច្រើនជាជនជាតិកុឡា ដែចូលសញ្ជាតិខ្មែរ។ ពេលចូលឆ្នាំ គេនិយមរាំក្ងោកឪ្យបណ្តាជនមើលកំសាន្ត។
តាមមតិអ្នកស្រុកប៉ៃលិនថា របាំក្ងោកមានប្រវត្តិទាក់ទងនិងរឿងព្រេង។ ប៉ុន្តែ បើតាមការស្រាវជ្រាវ
របាំក្ងោកនេះសេសសល់ពីអរិយធម៌អាស្ក្រូអាស៊ីដូចរបាំប្រជាប្រិយដទៃទៀតដែរ។ រីឯទំនុកច្រៀងនៃរបាំនេះនៅជាពាក្យតុឡានៅឡើយ ដែលមានន័យថាជាសេចក្តីបួងសួងប្រសិទ្ធិពរជ័យដល់អ្នកស្រុកឪ្យបានសុខចំរើនឪ្យមានទឹកភ្លៀងគ្រប់គ្រាន់ ឱ្យជីកដីរកត្បូងបានផលល្អ។ល។
ក្រៅពីរបាំប្រជាប្រិយដែលរៀបរាប់រួចមកហើយមានរបាំប្រជាប្រិយខ្លះទៀតដែរ សព្វថ្ងៃមិនសូវនិយមយកមកលេងកំសាន្តទេ ដូចជា របាំបុកអង្រែ របាំកន្តែរ៉េ
របាំសួរព្រ័ត្ត របាំគោះត្រឡោក របាំវាយគ្រាប់ របាំវាយគួយជាដើម។
 
== របាំតន្ត្រី ==
កាលពីសម័យមុនគេហៅរបាំតន្រ្តីនេះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្តេច ហើយគេនិយមលេងតែក្នុងវាំងស្តេចដូចជា លេងនៅពេលបួងសួង លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាណខ័ណ្ខស្តេចដែលបានចូលទីវង្គតទៅហើយ។ របាំនេះមានកំណើតយូរយាណាស់មកហើយ។ លុះដល់សម័យអង្គរគេបានឆ្លាក់រូបទេបអប្សរដែលជាស្រីរបាំចុះពីលើថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភាតរះ និងរឿងព្រេងខ្មែរ។ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវ។ល។ ឯការដេគួរអោយចាប់អារម្មណ៍ចំពោះរបាំភន្តី ឬរបាំក្បាច់បុរាណនេះ គឺកាយវិការនីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាបសមតាមចិត្តគំនិត្តខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។