អជាតសត្តុ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
(GR) File renamed: File:Ajatasatru.jpgFile:Ajatashatru stupa at Rajgir.jpg File renaming criterion #2: To change from a meaningless or ambiguous name to a name that describes what the image displa...
បន្ទាត់ទី១៖
{{ព្រះពុទ្ធសាសនា}}
'''អជាតសត្តុ''' គឺ​ជា​ព្រះ​រាជា​គ្រប់​គ្រង​ដែន​មគធៈ នគរ​រាជ​គ្រឹះ។ ព្រះ​បិតា​ព្រះ​នាម​[[ពិម្ពិសារ]] និង​ព្រះ​មាតា​ព្រះ​នាម​'''វេទេហី'''។ ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​ញាតិ​ថ្វាយ​ព្រះ​នាម​យ៉ាង​នេះ ព្រោះ​កាល​ព្រះ​ទេវី​ទ្រង់​ចាញ់​​គភ៌​ ព្រះ​នាង​តែង​ប្រាថ្នា​​សោយ​នូវព្រះ​លោហិត​របស់​ព្រះរាជា​ដែល​ជា​ស្វាមីរបស់​ព្រះ​នាង។ ពួក​ព្រាហ្មណ៍​ទាំង​ឡាយ​បាន​ព្យាករណ៍​ថា ព្រះ​កុមារ​នេះ​នឹង​បាន​ជា​សត្រូវ​របស់​ព្រះ​រាជា។ ហេតុ​នោះ ទើប​ព្រះញាតិ​ថ្វាយ​ព្រះ​នាម​យ៉ាង​នេះ ក្នុង​ន័យ​ថា អ្នក​ដែល​មិនមែន​ជា​សត្រូវ។
== ការ​សោយ​រាជ្យ(​ Both ) ==
 
ពេល​ព្រះ​កុមារ​ចម្រើន​វ័យ​​ឡើង​ ទ្រង់​ជា​ទី​ពេញ​ព្រះ​រាជ​ហរទ័យ​នៃ​ព្រះ​មាតា​និង​បិតា។ ព្រះ​បាទ​[[ពិម្ពិសារ]] បាន​តែង​តាំង​ព្រះ​រាជ​កុមារ​ទុក​ក្នុង​តំណែង​ជា​ឧបរាជ​ក្នុង​ព្រះ​នគរ។ ដោយ​ជឿ​តាម​ការ​ញុះ​ញង់​របស់​ព្រះ[[ទេវទត្ត]] ព្រះ​កុមារ​មាន​បំណង​នឹង​ធ្វើ​គត់​បិតា​ដើម្បី​នឹង​ដណ្តើម​រាជ​សម្បត្តិ។ ព្រះ​បាទ​ពិម្ពិសារ​ដឹង​សេចក្តី​យ៉ាង​នោះ ដោយ​ហេតុ​តែ​ស្រឡាញ់​ពេញ​ចិត្ត​បុត្រ​នោះ ទ្រង់​ក៏​បាន​លើក​ទោស ហើយ​ប្រគល់​រាជ​សម្បត្តិ​ដល់​ព្រះ​កុមារ។ ព្រះ​រាជ​កុមារ​នៅ​តែ​មិន​ទុក​ចិត្ត ហើយ​ថែម​ទាំង​មាន​ការ​ញុះញង់​បន្ថែម ព្រះ​កុមារ​បាន​បញ្ជារ​អោយ​យក​ព្រះ​បិតា​របស់​ខ្លួន​​ដាក់​ក្នុង​គុក បង្អត់​អាហារ អោយ​ជាង​កាត់​កោរ ចូល​ទៅ​វះ​ព្រះ​បាទា​ យក​ប្រេងផ្សំ​ជា​មួយ​អំបិល​ លាប​ប្រលាក់​ព្រះ​បាទា​ដែល​កំពុង​ហូរ​ព្រះ​លោហិត​នោះ ហើយ​យក​ទៅ​ដុត​រោល​នឹង​ភ្លើង។ ព្រះ​បាទ​ពិម្ពិសារ​ ដោយ​សារ​ការ​រង​ទុក្ខ​វេទនា​យ៉ាង​ក្រៃ​លែង មិន​យូរ​ប៉ុន្មាន ព្រះ​អង្គ​ក៏​ចូល​ទី​វង្គត។ ក្នុង​ថ្ងៃ​នោះ​ដែរ ព្រះ​រាជ​បុត្រ​របស់​ព្រះ​បាទ​អជាតសត្តុ​ក៏​ប្រសូត្រ​ឡើង។ ដោយ​ហេតុ​ថា ការ​ស្រឡាញ់​បាន​ជ្រួត​ជ្រាប​ពេញ​ព្រះ​វរកាយ​ព្រះ​អង្គ ព្រះ​បាទ​អជាតសត្តុ​ ក៏​បាន​រលឹក​នឹក​ដល់​ព្រះ​បិតា​របស់​ខ្លួន បាន​បញ្ជារ​អោយ​គេ​លែង​ព្រះ​អង្គ។ រាជ​អាមាត្រ​បាន​ទូល​ថា ព្រះ​បាទ​ពិម្ពិសារ​សុគត​ហើយ ព្រះ​រាជា​ក៏​ទ្រង់​សោយ​សោក​យ៉ាង​ក្រៃលែង ហើយ​បាន​រៀប​ចំចាត់​ចែង​​បូជា​សព​​ព្រះ​វរ​បិតា​ក្នុង​ពេល​នោះ។