៦. គម្គីរព្រះបរិសុទ្ធ (Holy Bible)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ == ១.១​ ​ដើមដំបូង The beginning == {| class="wikitable" | |- |១ |} <sup>១</sup> កាល...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១៤:០៦ ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨

១.១​ ​ដើមដំបូង The beginning

កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី។  In the beginning God created the heavens and the earth.

ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃ ព្រះក៏រេរានៅពីលើទឹក Now the earth was formless and empty, darkness was over the surface of the deep, and the spirit of God was hovering over the waters.   នោះព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង and God said “ Let there be light,” and there was light ព្រះទ្រង់ឃើញពន្លឺនោះ ក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ God saw that the light was good, and he separated the light from the darkness.​ ​ទ្រង់ហៅពន្លឺថាជាថ្ងៃ ហើយហៅងងឹតថា​ ជាយប់ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី១។ God called the light “day,” and he called the darkness “night.”  And there evening, and there was morning__the first day.

បន្ទាប់មកព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា And God Said, “Let there be a vault between the water to separate water from water.” ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ So God made the vault and separated the water under the vault from the water above it. And it was so. ​រួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី២។ God called the vault “sky.”  And there was evening, and there was morning___the second day.

បន្ទាប់មក ទ្រង់មានបន្ទូលថា ចូរឲ្យមានទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ  And god said, “Let the water under sky be gathered to one place, and let dry ground appear.” And it was so. ១០ទ្រង់ហៅទីគោកនោះថា​ជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ God called the dry ground “Land,” and the gathered waters he called “seas,” And God saw that is was good. ១១ រួចព្រះទ្រង់មានបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ Then God said, “Let the land produce vegetation: seed-bearing plants and trees on the land that bear fruit with seed in it, according to their various kinds.” And it was so. ១២ដីក៏ដុះតិណជាតិទាំងឡាយឡើង គឺជាពួកស្មៅដែលមានគ្រាប់តាមពូជ នឹងរុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ The land produced vegetation: plants bearing seed according to their kinds and trees bearing fruit with seed in it according to their kinds. And God saw that it was good. ១៣នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី៣ ។  And there was evening, and there was morning, the third day.

១៤បន្ទាប់មកព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួរពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ នឹង ឆ្នាំ​​​ And God said, “Let there be lights in the vault of the sky to separate the day from the night, and let them serve as signs to mark sacred times, and days and years,១៥ហើយសម្រាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ and let them be lights in the vault of the sky to give light on the earth,”  and it was so. ១៦ទ្រង់ធ្វើពន្លឺធំជា២តួរ ១ដែលធំជាង នោះសម្រាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសម្រាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ​ God made two great lights, the greater light to govern the day and the lesser light to govern the night. He also made the stars.  ១៧ទ្រង់ដាក់តួរពន្លឺទាំំងនោះនៅផ្ទៃមេឃ សម្រាប់នឹងបំភ្លឺមកលើផែនដីGod set them in the vault of the sky to give light on the earth,  ១៨ឲ្យមានអំណាចនៅពេលថ្ងៃនឹងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ to govern the day and the night, and to separate light from the darkness. And God saw that is was good. ១៩នោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី ៤។​ And there was evening, and there was morning, the fourth day.

២០បន្ទាប់មកព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានមច្ឆជាតិរវើកនៅក្នុងទឹកជាបរិបូរ នឹងបក្សីជាតិហើរលើដីនៅនាអាកាស​ And God said, “Let the water teem with living creatures, and let birds fly above the earth across the vault of the sky.” ២១ទ្រង់ក៏បង្កើតអស់ទាំងសត្វសម្បើមៗ នឹងជីវិតទាំងឡាយដែលកម្រើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដដែរ រួចទ្រង់ឃើញថាល្អ So God created the great creatures of the sea and every living thing with which the water teems and that moves about in it, according to their kinds, and every winged bird according to its kind. And God saw that it was good.  ២២ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចម្រើនឡើងនៅផែនដីដែរ God blessed them and said, “Be fruitful and increase in number and fill the water in the seas, and let the birds increase on the earth.” ២៣នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។ And there was evening, and there was morning__the fifth day.

២៤បន្ទាប់មកទ្រង់ព្រះមានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកលើដីគោកតាមពូជ គឺជាសត្វស្រុក សត្វលូនវារ នឹងសត្វព្រៃនៅលើផែនដីតាមពូជ នោះក៏មានដូច្នោះ And God said, “Let the land produce living creatures according to their kinds: the livestock, the creatures that move along the ground, and the wild animals, each according to its kind.”  And it was so.  ២៥ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅលើដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ God made the wild animals according to their kinds, the livestock according to their kinds, and all the creatures that move along the ground according to their kinds. And God saw that it was good. ២៦ទ្រង់ក៏មានបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងសត្វជើងបួនដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារនៅលើផែនដីផង Then God said, “Let us make mankind in our image, in our likeness, so that they may rule over the fish in the sea and the birds in the sky, over the livestock and all the wild animals, and over all the creatures that move along the ground.” ២៧ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី So God created the mankind in his own image, in the image of God he created them; male and female he created them. ២៨ទ្រង់ប្រទានពរដល់គេ ហើយមានបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្រ្កាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផងGod blessed them and said to them, “Be fruitful and increase in number; fill the earth and subdue it. Rule over the fish in the sea and the birds in the sky and over every living creature that moves along the ground” ២៩ទ្រង់មានបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅផែនដី នឹងគ្រប់រុក្ខជាតិទាំងឡាយដែលកើតផ្លែមានគ្រាប់ពូជ ទុកជាអាហារដល់ឯងThen God said, “I give you every seed-bearing plant on the face of the whole earth and every tree that has fruit with seed in it. They will be yours for food. ៣០ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរនៅលើអាកាស នឹងសត្វលូនវារនៅដី​ ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះAnd to all the beasts of the earth and all the birds in the sky and all the creatures that move along the ground__everything that has the breath of life in it___ I give every green plant for food.”  And it was so ៣១រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី៦។ God saw all that he had made, and it was very good. And there was evening, and there was morning__the sixth day.

ដូច្នេះផ្ទៃមេឃ​ និងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង Thus the heavens and the earth were completed in all their vast array. លុះដល់ថ្ងៃទី​៧​កាលដែលទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសម្រាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើBy the seventh day God had finished the work he had been doing; so on the seventh day he rested from all his work. ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ។ The God blessed the seventh day and made it holy, because on it he rested from all the work of creating that he had done.

១.២ អ័ដាម និង អេវ៉ា Adam and Eve

នេះហើយជាដើមកំណើតនៃផ្ទៃមេឃនឹងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី នឹងផ្ទៃមេឃនោះឯង​This is the account of the heavens and the earth when they were created, when the LORD God made the earth and the heavens. រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង Now no shrub had yet appeared on the earth and no plant had yet sprung up, for the LORD God had not sent rain on the earth and there was no one to work the ground,  គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់គ្រប់លើផែនដីប៉ុណ្ណោះ but streams came up from the earth and watered the whole surface of the ground. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូន្យធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។ Then the LORD God formed a man from the dust of the ground and breathed into his nostrils the breath of life, and the man became a living being.  

រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១ នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ Now the LORD God had planted a garden in the east, in Eden; and there he put the man he had formed. ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសម្រាប់ជាអាហារផង ក៏ដាំដើមជីវិតនឹងដើមសម្រាប់ដឹងខុសត្រូវ នៅកណ្តាលសួនច្បារនោះដែរ The LORD God made all kinds of trees grow out of the ground__ trees that were pleasing to the eye and good for food. In the middle of the garden were the tree of life and the tree of the knowledge of good and evil. ១០មានទន្លេ១ហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះ រួចហូរបែកពីនោះទៅជា៤មុខ A river watering the garden flowed from Eden; from there it was separated into four headwaters. ១១ទី១ឈ្មោះពិសុន គឺជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាដែលមានមាសThe name of the first is the Pishon; it winds through the entire land of Havilah, where there is gold.  ១២មាសដែលមានមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម នឹងត្បូងអូនីក្សផង(The gold of that land is good; aromatic resin and onyx are also there.) ១៣ទី២ឈ្មោះគីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស The name of the second river is the Gihon; it winds through the entire land of Cush. ១៤ទី៣ឈ្មោះហីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសរសើរ ហើយទន្លេទី៤ឈ្មោះអើប្រាត The name of the third river is the Tigris; it runs along the east side of Ashur. And the fourth river is the Euphrates. ១៥ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់ក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា The LORD God took the man and put him in the garden of Eden to work it and take care of it. ១៦ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត And the LORD God commanded the man, “You are free to eat from any tree in the garden; ១៧តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។ but you must not eat from the any tree of the knowledge of good and evil, for when you eat from it you will certainly die.”

១៨ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសម្រាប់ជួយវា​ The LORD God said, “It is not good for the man to be alone. I will make a helper suitable for him.” ១៩ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង ៤ នឹងសត្វហើរទាំងប៉ុន្មាន រួចក៏នាំមកឯអ័ដាម ដើម្បីឲ្យដឹងថា គាត់នឹងហៅយ៉ាងដូចម្តេច ឯឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសម្រេចជាឈ្មោះសត្វនោះឯង Now the LORD God had formed out of the ground all the wild animals and all the birds in the sky. He brought them to the man to see what he would name them; and whatever the man called each living creature, that was its name.  ២០អ័ដាមដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ នឹងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែមិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ So the man gave names to all the livestock, the birds in the sky and all the wild animals. But for Adam no suitable helper was found.  ២១នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ So the LORD God caused the man to fall into a deep sleep; and while he was sleeping, he took one of the man’s ribs and then closed up the place with flesh.  ២២រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅឯអ័ដាម Then the LORD God made a woman from the rib he had taken out of the man, and he brought her to the man . ២៣អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ់ នឹងត្រូវហៅថា ស្រី ពីព្រោះបានយកចេញពីបុរសមក The man said, “This is now bone of my bones and flesh of my flesh; she shall be called ‘woman,’ for she was taken out of man.” ២៤ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នឹងត្រឡប់ជាសាច់តែ១សុទ្ធ That is why a man leaves his father and mother and is united to his wife, and they become one flesh. ២៥រីឯអ័ដាមនឹងប្រពន្ធគាត់ក៏នៅជាអក្រាតទទេ ឥតមានសេចក្តីអៀនខ្មាស់ឡើយ។ Adam and his wife were both naked, and they felt no shame.

១.៣ The Fall

​ ឯពស់ជាសត្វចេះឧបាយកលលើសជាង អស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្រ្តីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ  Now the serpent was more crafty than any of the wild animals the LORD God had made. He said to the woman, “Did God really say, ‘You must not eat from any tree in the garden’?” ស្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន The woman said to the serpent, “We may eat fruit from the trees in the garden, តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ but God did say , ‘You must not eat fruit from the tree that is in the middle of the garden, and you must not touch it, or you will die.’”  រួចពស់ក៏និយាយទៅស្រ្តីថា អ្នកមិនស្លាប់ជាពិតមែនទេ  “You will not certainly die,” the serpent said to the woman. ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង “For God knows that when you eat from it your eye will be opened, and you will be like God, knowing good and evil.” កាលស្រ្តីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្តីដែរ គាត់ក៏បរិភោគតាម When the woman saw that the fruit of the tree was good for food and pleasing to the eye, and also desirable for gaining wisdom, she took some and ate it. She also gave some to her husband, who was with her, and he ate it.  នោះស្រាប់តែភ្នែករបស់អ្នកទាំង២ បានភ្លឺឡើងហើយគេដឹងថា ខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង Then the eyes of both of them were opened, and they realized they were naked; so they sewed fig leaves together and made coverings for themselves.   រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម នឹងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។ then the man and his wife heard the sound of the LORD God as he was walking in the garden in the cool of the day, and they hid from the LORD God among the trees of the garden.

         ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា But the LORD God called to the man, “Where are you?” ១០គាត់ទូលឆ្លើយថា ទូលបង្គុំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ He answered, “I heard you in the garden, and I was afraid because I was naked; so I hid.” ១១នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី And he said, “Who told you that you were naked? Have you eaten from the tree that I commanded you not to eat from?” ១២អ័ដាមទូលទ្រង់ថា ស្រ្តីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ​ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ The man said, “The woman you put here with me__ she gave me some fruit from the tree, and I ate it.” ១៣រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្រ្តីថា ឯងបានធ្វើអ្វីដូច្នេះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ជោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ទទួលទាន Then the LORD God said to the woman, “What is this you have done?”  The woman said, “The serpent deceived and I ate.” ១៤រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត So the LORD God said to the serpent, “Because you have done this,” Cursed are you above all livestock and all wild animals! You will craw on your belly and you will eat dust all the days of your life.  ១៥អញនឹងធ្វើឲ្យឯងហើយនឹងស្រ្តី គឺទាំងពូជ​ឯងនឹងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ And I will put enmity between you and the woman, and between your offspring and hers; he crush your head, and you will strike his heel.”  ១៦ទ្រង់ក៏មានបន្ទូលទៅស្រ្តីវិញថា អញនឹងចម្រើនឲ្យឯងមានសេចក្តីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្តី ហើយប្តីនឹងត្រួតត្រាលើឯង To the woman he said, “I will make your pains in childbearing very severe; with painful labor you will give birth to children. Your desire will be for your husband, and he will rule over you.” ១៧រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ​ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត To Adam he said, “Because you listened to your wife and ate fruit from the tree about which I commanded you, ‘You must not eat from it,’   Cursed is the ground because of you; through painful toil you will eat food from it all the days of your life. ១៨ដីនឹងដុះជាបន្លាហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ It will produce thorns and thistles for you, and you will eat the plants of the field. ១៩ឯង​នឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ By the sweat of your brow you will eat your food until you return to the ground, since from it you were taken; for dust you are and to dust you will return.”  ២០អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា អេវ៉ា ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់ Adam named his wife Eve, because she would become the mother of all the living. ២១នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម នឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។ The LORD God made garments of skin for Adam and his wife and clothed them.
         ២២រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើលមនុស្សបានត្រឡប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងដរាបទៅ And the LORD God said, “The man has now become like one of us, knowing good and evil. He must not be allowed to reach out his hand and take also from the tree of life and eat, and live forever.” ២៣ដូច្នេះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្តេញគាត់ពីសួនច្បារអេដែនចេញ ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ So the LORD God banished him from the Garden of Eden to work the ground from which he had been taken.  ២៤ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។ After he drove the man out, he placed on the east side of the Garden of Eden cherubim and a flaming sword flashing back and forth to guard the way to the tree of life.