ខ្មុកម្រ័ក្ស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ នៅក្នុងព្រាហ្មញសាសនា ពណ៌ក្រហមខ្មុកម្រ័ក្...
 
No edit summary
បន្ទាត់ទី១៖
ខ្មុកម្រ័ក្សជាប្រភេទជ័រឈើធម្មជាតិ ដោយគេចៀរយកពីដើមឈើឈ្មោះថា គ្រើល មានពណ៌ក្រហមលាយជាមួយអំពិលដែលមានរសជាតិជូរ ជួយរក្សាពណ៌បានយូរ ហេតុនោះហើយបានគេប្រើសម្រាប់សម្លាប់ពណ៌សូត្រ និងបន្ទន់ស្បែកមុនពាសលើស្គរ។ គេបន្ថែមផេះដែលបានដោយដុតស្លឹកត្នោត រួចរែងយកភាពម៉ត់បំផុត ព្រោះថាវាជាល្បាយមិនរលាយជ័រគ្រើល ទោះបីជាត្រូវកម្តៅថ្ងៃក៏ដោយ។ ការលាយខ្មុកម្រ័ក្សជាមួយឥដ្ឋ ថ្ម ឈើផងដែរ<ref>សៀវភៅ ទម្លាយអាថ៌កំបាំងប្រាសាទអង្គរ ឆ្នាំ២០១៥ ទំព័រទី៤០។</ref>។
នៅក្នុងព្រាហ្មញសាសនា ពណ៌ក្រហមខ្មុកម្រ័ក្សតំណាងឱ្យភាពរុងរឿង ទ្រព្យសម្បត្តិ សិរីសួស្តី សុខដុមរមនា ស្មោះត្រង់ជាដើម។ នៅប្រទេសឥណ្ឌាតែងតែឃើញស្រ្តីរៀបការរួច ត្រូវបិទជ័រឈើក្រហមលាយជាមួយអាចម៍គោលើថ្ងាស់ដោយគេយល់ឃើញថាគោសម្បុរសជាយានជំនិះរបស់ព្រះនាងឧមាននិងព្រះសិវៈដែលស្មោះត្រង់មប្រើម្ចាស់។ សិលាចារឹកប្រាសាទអង្គរវត្ត K-៣០៣ លេខ២ សម័យកណ្តាលត្រង់រួត[[បាកាណ]]របស់សម្តេចព្រះរាជមាតា មហាក្យាណវត្តីស្រីសុជាតិតា ឧត្តមជាតិក្សត្រីយ៍ជាព្រះមហាឧបាសិកាថ្លែងថា គម្បីខ្ញុំម្ចាស់កាត់ផ្នួងសក់ដ៏មានចេស្តាពេកក្រៃដោយគ្មានអណពល់ និងធ្វើពីធីស្រោចទឹកមន្តលើព្រះសិរសាបង់នៅស្ថានព្រះវិស្ណុលោកនេះឯង។ រួចហើយដុតជាខ្មុកម្រ័ក្សយកទៅសាងព្រះពុទ្ធរូបនៅស្ថានបាកាណនេះ(បន្ទាត់១៥ដល់២៤)<ref>វង់ សុធារ៉ា ឆ្នាំ២០០៩ សិលាចារឹកនៃព្រះរាជាណាចក្រកម្ពុជា សម័យកណ្តាល ទំព័រទី៩៤-១០២។</ref>។
== ឯកសារយោង ==