ប្រាសាទនាគព័ន្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៩៖
|country• = កម្ពុជា
}}
== ប្រវត្តិប្រាសាទ ==
'''ប្រាសាទនាគព័ន្ធ''' ត្រូវបានសាងសង់ឡើងនៅរជ្ជកាលប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល [[ព្រះបាទជ័យវរ្ម័នទី៧]] នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ[[ព្រះពុទ្ធសាសនាមហាយាន]]។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។ មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំនាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំនាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណា​មួយនៃអ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។ បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុស មួយក្រុមបានជិះ​សំពៅមួយក្រុមបានជិះសំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ វា បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះវាបានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់​ទេព្ដាអោយជួយដោយបារមីក៏បានបន់ស្រន់អស់ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំឡាយ ក៏បានតោងជើង កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ។
== ការធ្វើកំណាយ ==
ប្រាសាទនាគព័ន្ធត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវស្ថាបត្យកម្មកម្ពុជាមកគឺនៅមុនឆ្នាំ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទដោយលោក ហ្វារុត (Farut) នៅចន្លោះឆ្នាំ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តំថ្មឡើងវិញដោយលោក ម៉ាឆែល (H.Marchal) ពីឆ្នាំ១៩២២-១៩២៤ និងលោក M.Glaize ពីឆ្នាំ១៩៣៨-១៩៣៩។ កាលពីមុនមានដើមជ្រៃធំមួយយដើមដុះព័ន្ធជុំវិញប្រាង្គកណ្តាល ប៉ុន្តែត្រូវខ្យល់បក់វាយបំបាក់បំផ្លាញឱ្យដួលនៅឆ្នាំ១៩៣៥<ref>Mourice Glaize 1963</ref>។ នៅឆ្នាំ១៩១១ លោកលុយណេដឺឡាស្ហុងគីយែរបាននិយាយថា មានតែរូបសំណាក់ពីប៉ុណ្ណោះ ដែលប្រទះឃើញនៅទីនោះ គឺក្បាលមនុស្សនៅបន្ទាប់ខាងកើត និងក្បាលដំរីនៅបន្ទប់ខាងជើង។ ប៉ុន្តែរូបក្បាលសេះត្រូវបានរកឃើញដោយលោក J-de Mecquenem នៅខែឧសភា ឆ្នាំ១៩១២ រីឯក្បាលតោត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩២២ ដោយលោក H. Marchal ហើយធ្វើកំណាយនាំឱ្យលោករកឃើញរូបមួយទៀតគឺព្រះពោធិសត្វលោកេស្វរៈ។
== លក្ខណៈទូទៅ ==
ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៃចុងសតវត្សទី១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត<ref>លោក ហ្សក សឺដែស្ត ឆ្នាំ១៩៤៧ ទំព័រទី៦៧។</ref>។
នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ៥លីមានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា<ref>ឯកសារ ជីវ តាក្វាន់ ឆ្នាំ១៩៧៣ ទំព័រទី១២។</ref>។
ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើងឈ្មោះ ជយតដាត ឬវាលរាជតដាក។ បារាយណ៍នេះមានទំហំ ៣៥០០ម៉ែត្រគុណ៩០០ម៉ែត្រ។ សព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង។
== ឯកសារយោង ==
 
== មើលបន្ថែម ==
*[[វេជ្ជសាស្រ្តបូរាណខ្មែរ]]