ថៃ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានត្រឡប់កំណែប្រែដោយ42.115.71.207 (Talk) ទៅកំណែប្រែចុងក្រោយដោយ គីមស៊្រុន
ស្លាក: Rollback
→‎ប្រទេសសៀម: បានកែតម្រូវកំហុសអក្ខរាវិរុទ្ធ
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីកម្មវិធីចល័ត កំណែប្រែពីកម្មវិធីAndroid
បន្ទាត់ទី៩៨៖
 
=== ប្រទេសសៀម ===
ពាក្យថា សៀម ជាពាក្យដែលបរទេសប្រើសម្រាប់ហៅអាណាចក្រអយុធ្យា ក្នុងកំឡុងឆ្នាំគ.ស ១៤៥៧ កាលពីដើមប្រទេសថៃខ្លួនឯងក៏ធ្លាប់ប្រើពាក្យថា សៀម រាប់តាំងពីរជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួមករាប់តាំងពីរជ្ជកាលសម័យរបស់ព្រះបាទសម្ដេចព្រះចមក្លាវចៅយូហួមក ដោយប្រាកដឃើញមានការប្រើឈ្មោះច្បាស់លាស់ក្នុងឆ្នាំគ.ស ១៨៥៦ តែជនជាតិថៃមិនធ្លាប់ហៅខ្លួនឯងថា “សៀម” ឬ “ជនជាតិសៀម”  ដូចពួកបរទេស ឬតាមឈ្មោះជាផ្លូវការក្នុងសម័យនោះឡើយ។ ចំណែកពាក្យថា “ជនជាតិថៃ” វិញ កំណត់ហេតុរបស់ឡាឡូបែបានកត់ត្រាទុកយ៉ាងច្បាស់ថា អ្នកស្រុកអយុធ្យាបានហៅខ្លួនឯងដូច្នេះមកជាយូរហើយ។
 
            ក្រោយមកនៅថ្ងៃទី២៤ មិថុនា ១៩៣៩ តាមប្រកាសរដ្ឋនិយម ច្បាប់ទី១ នៅសម័យរដ្ឋបាលលោកវិបុលសង្គ្រាម(ដែលប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ មិថុនា ១៩៣៩) បានប្ដូរឈ្មោះប្រទេស និងសញ្ជាតិ​ពី “សៀម” មកជា “ថៃ” ដែលលោកវិបុលសង្គ្រាមមានចេតនាចង់បង្ហាញថាដែនដីនេះជារបស់ជនជាតិថៃ ពុំមែនជារបស់ជនជាតិណាផ្សេង តាមលទ្ធិជាតិនិយមក្នុងពេលនោះ ដោយមួយកំឡុងពេលក្រោយមកបានប្ដូរមកជា “សៀម” នៅឆ្នាំគ.ស  ១៩៤៥ តែក៏មានការប្ដូរមកជាថៃម្ដងទៀតក្នុងឆ្នាំគ.ស ១៩៤៨ ដែលជាកំឡុងពេលដែលលោកវិបុលសង្គ្រាមធ្វើជានាយករដ្ឋមន្រ្ដី។ ការប្ដូរឈ្មោះលើកនេះនៅមានការប្ដូរពី “Siam” ក្នុងភាសាអង់គ្លេសនិងភាសាបារាំង មកជា “Thaïlande” ក្នុងភាសាបារាំង និង “Thailand” ក្នុងភាសាអង់គ្លេសរហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយឈ្មោះសៀម នៅមានគេស្គាល់ជាទូទៅទាំងក្នុងនិងក្រៅប្រទេស។