ប្រាសាទយាយពៅ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៩៖
|country​ = កម្ពុជា
}}
== ប្រវត្តិប្រាសាទ ==
បើយើងធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវជាតិលេខ២ចម្ងាយប្រមាណ ៤០ គ.ម យើងនឹងបានឃើញផ្លាកសញ្ញានៃច្រកចូលរមណីយដ្ឋា នទន្លេបាទីនៅខាងស្ដាំដៃ ដោយធ្វើដំណើរបត់ចូលតាមច្រកនោះប្រហែល ២គ.ម យើងនិងបានឃើញស្លាកសញ្ញាបង្ហាញផ្លូវមួយទៀត ដែលតម្រូវឲ្យយើងបត់ស្ដាំម្ដងទៀតក្នុងចម្ងាយផ្លូវប្រហែលជា២០០ម យើងនៅបានទៅដល់វត្តទន្លេបាទី ដែលនៅខាងមុខវត្តមានប្រាសាទដ៏ធំមួយ នោះគឺប្រាសាទតាព្រហ្ម ហើយចំណែកនៅក្នុងបរិវេណវត្តទន្លេបាទីនេះក៏មានប្រាសាទបុរាណមួយទៀតដែរ គឺប្រាសាទយាយពៅ។ (វត្តទន្លេបាទីជាវត្តព្រះពុទ្ធសាសនាមួយកសាងក្នុងឆ្នាំ១៥៧៦)។ ប្រាសាទយាយពៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទី ចំពីក្រោយព្រះវិហារ និងមាន ចម្ងាយ១០០ម ពីប្រាសាទតាព្រហ្ម។ ប្រាសាទយាយពៅមានរាងជាការេបួនជ្រុង ៧មx៧ម បែរមុខទៅ ទិសខាងកើត ប្រាសាទនេះកសាងអំពីថ្មភក់ក្នុងសតវត្សទី១២ផងដែរ។
ប្រាសាទយាយពៅ កសាងក្នុងទឹកដីចាស់សម័យបុរេអង្គរ ធ្វើអំពីថ្មភក់នៅចុងស.វ ទី១២ ដើមស.វទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយជ្រុងនីមួយៗមានប្រវែង ៧ម៉ែត្រប្រាសាទនេះបែរមុខទៅទិសខាងកើត ដោយមានអន្តរសាលមួយលយទៅខាងមុខ ហើយស្ថិតលើខឿនមួយមានកម្ពស់ប្រហែល១ម៉ែត្រ។ តាមអ្នកស្រាវជ្រោវជំនាន់មុនបានឲ្យដឹងថា ប្រាសាទយាយពៅមានខឿនប្រាសាទព័ទ្ធជុំវិញដោយបង្កាន់ដៃនាគ តែសព្វថ្ងៃនេះបានបាក់ធ្លាក់កប់ទៅក្នុងដីអស់ទៅហើយ។ ចំពោះផ្នែកខាងលើនៃប្រាសាទបានរលុះរលំធ្លាក់ចុះក្រោមហើយបើគេពិនិត្យឲ្យបានច្បាស់លាស់ គេសន្មតបានថា ប្រាសាទនេះពីដើមមានកម្ពស់ប្រមាណជិត១៥ម៉ែត្រ តែសព្វថ្ងៃនៅសល់តែ៨ម៉ែត្រប៉ុណ្ណោះ។ បរិវេណនៃប្រាង្គប្រាសាទជាសិលាចារឹក នាចុងស.វទី៦ ដើម ស.វទី៧ ជាដើមដែលគេមិនត្រូវមើលរំលង នៅក្បែរប្រាសាទ គេឃើញមានគំនរថ្មចម្លាក់ដូចជាដងខ្លួនបង្កាន់ដៃនាគ និងសមាសធាតុតុបតែងប្រាសាទខាងលើនេះ។ បើតាមលក្ខណៈនៃក្បាច់ចម្លាក់ទាំងអស់នេះគេសន្មតបានថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន។ បូជនីយដ្ឋាននេះកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា។ ម្ល៉ោះហើយបានជានៅផ្នែកខាងត្បូង និងខាងជើង គេឃើញមានឆ្លាក់ក្បាច់រឿងបែបព្រាហ្មណ៍និយមនៅលើក្បាច់ហោជាង។ ពោលគឺ គេឃើញមានចម្លាក់ព្រះសិវៈ ឬឥសូរដៃបួនកំពុងរាំ។ នៅចុងជើងស្តាំ និងឆ្វេងរបស់ទ្រង់មានចម្លាក់ទេពប្រណំម្យដែលលុតជង្គង់ ដៃស្ថិតក្នុងឥរិយាបទសំពះ ឬទេពប្រណម្យ។រីឯលើក្បាច់ផ្តែរវិញ គេឃើញមានចម្លាក់តំណាងទេពប្រណម្យ ឆ្លាក់ជា ៣ជួរ ហើយក្នុងមួយៗជួរមានទេពប្រណម្យចំនួន៩ លើកលែងតែនៅលើជួរទី១ មានទេពប្រណម្យតែ៨ អង្គុយអមសងខាងព្រះពុទ្ធអង្គ<ref>https://web.facebook.com/VarmanKhmer/posts/1278548872272008?_rdc=1&_rdr</ref>។
== ឯកសារយោង ==