ទន្លេមេគង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៨៖
​Lancang River(澜沧江, Láncāng Jiāng)​,នៅភូមាថា​មេឃួន​Mae Khaung,​នៅថៃថា​មេណាំឃុង​Mae Nam Khong,
​នៅឡាវថា​ម៉ែណាមឃុង​Mènam Khong,​នៅកម្ពុជាថា​មេគង្គ​ឬ​ទន្លេធំ​,​និងនៅវៀតណាមថា​សុងគឺវឡុង​Sông Cửu Long​។
==ទន្លេមេគង្គកម្ពុជា==
 
 
ប្រវត្តិសាស្ត្រខ្មែរ
ស្វែងយល់ពីទន្លេសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា
December 6, 2017 Business ទន្លេសំខាន់ៗនៅកម្ពុជា
ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ដែល​មាន​ទន្លេ ស្ទឹង ព្រែក និង​បឹងបួ​ដ៏​ច្រើន ហើយ​ជា​ពិសេស ផ្ទៃទឹក​ទាំង​នោះ​សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​ត្រី​យ៉ាង​ច្រើន​អនេក ។ គេ​តែង​និយាយ​ថា «ឲ្យ​តែ​មាន​ទឹក មាន​ត្រី» ។ តាម​ធម្មតា គេ​ចែក​ព្រែក និង​ទន្លេ​ខ្មែរ​ជា​បី​ក្រុមគឺក្រុម​ទន្លេធំ ក្រុម​ទន្លេសាប និង​ក្រុម​ទន្លេ​ដែល​ស្ថិត​នៅ​តាម​ឈូង​សមុទ្រ​ថៃ ។
 
ក. ក្រុម​ទន្លេ​ធំ ឬ​ក្រុម​ទន្លេ​មេគង្គ​ខ្មែរ
 
ទន្លេ​មេគង្គ​ជា​ទន្លេ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ទន្លេ​ធំៗ​ទាំងឡាយ​ក្នុង​ពិភពលោក ។ ទន្លេ​នេះ​បណ្ដោយ ៤.២០០ គម និង​មាន​ប្រភព​នៅ​ទីបេ ប៉ែក​ខាង​កើត​ប្រទេស​ចិន ហើយ​កម្ពស់ ៥០០ ម ។ អាង​ទន្លេ​មេគង្គ​មាន​ផ្ទៃ ៨០០.០០០ គម២ គឺ​ជា​ទន្លេ​ទី​បួន​នៅ​ទ្វីប​អាស៊ី ។ ទន្លេ​នេះ​ហូរ​កាត់​ប្រទេស​ចិន ប្រទេស​ឡាវ ប្រទេស​ថៃ ប្រទេស​ខ្មែរ និង​ប្រទេស​វៀតណាម​ខាងត្បូង ។ ដង​ទន្លេ​នេះ​អាច​ចែក​ជា​បី​ផ្នែក ៖
 
១. ដង​ទន្លេ​ខាងលើ
 
ដង​ទន្លេ​ខាង​លើ ចាប់​ពី​ប្រភព​ដើម​មក​ដល់​ទីក្រុង​វៀងចន្ទន៍ (ប្រទេស​ឡាវ) ហើយ​បត់បែន​យ៉ាង​ខ្លាំង​ដោយសារ​សណ្ឋាន​ដី​ទី​នោះ ហើយ​ទទួល​ទឹក​ពី​ដៃ​ទន្លេ​ចំហៀង​ខាង​ឆ្វេង​ដែល​សុទ្ធ​សឹង​ជា​ជ្រោះ ។
 
២. ដង​ទន្លេ​កណ្ដាល
 
ដង​ទន្លេ​កណ្ដាល ចាប់​ពី​វៀងចន្ទន៍​ដល់​ក្រចេះ ប្រកប​ទៅ​ដោយ​ទឹក​ជួរ​ជា​ច្រើន​អន្លើ ដូចជា ខេមរដ្ឋ (បណ្ដោយ ១៥០ គម) ខោន (១២ គម) និង​សម្បូរ (៥០ គម) ។ ហើយ​ដៃ​ទន្លេ​ខាង​ឆ្វេង​ក៏​សំខាន់​ណាស់​ដែរ ។
 
៣. ដង​ទន្លេ​ខាងក្រោម
 
ដង​ទន្លេ​ខាង​ក្រោម ចាប់​ពី​ក្រចេះ​ទៅ​ដល់​សមុទ្រ​ចិន ។ ចាប់​ពី​ក្រចេះ​ចម្ងាយ ៥១០ គម ពី​សមុទ្រ គេ​អាច​ធ្វើ​នាវាចរ​បាន​គ្រប់​តែ​រដូវ​ក្នុង​ទន្លេ​មេគង្គ ។ នៅ​ភ្នំពេញ ទន្លេ​មេគង្គ​ប្រសព្វ​គ្នា​នឹង​ទន្លេសាប បង្កើត​ជា​ដៃ​ទន្លេ​បួន​ស្រប​ទៅ​តាម​ពាក្យ​ខ្មែរ​ថា «ទន្លេ​បួន​មុខ» ទន្លេ​សាប ទន្លេ​បាសាក់ (ទន្លេ​ក្នុង) ទន្លេ​ធំ​ខាងលើ (មេគង្គ) និង​ទន្លេធំ​ខាង​ក្រោម (ទន្លេ​ក្រៅ) ។ ដី​សណ្ដ​ទន្លេ​មេគង្គ​ចែក​ជា​ដៃ​ច្រើន​ដែល​ទទឹង​មាន​ប្រវែង​ជួន​ដល់​ទៅ ២ គម និង​ប្រកប​ទៅ​ដោយ​កូន​កោះ​យ៉ាង​ច្រើន ឬ​គំនរ​ខ្សាច់​យ៉ាង​វែងៗ​ដែល​សណ្ដូក​ទៅ​រក​មាត់​សមុទ្រ។
 
Image result for Cambodia Mekong river
 
ទន្លេ​មេគង្គ​ខ្មែរ
 
ទន្លេធំ ឬ​ទន្លេ​មេគង្គ​ខ្មែរ មាន​បណ្ដោយ ៥០០ គម ចាប់​ពី​ខោន ទៅ​ព្រំប្រទល់​វៀតណាម ។ ធារ​ទឹក​ទន្លេ​នេះ​នៅ​រដូវ​វស្សា​មាន ៣៤.០០០ ម៣ គឺ​ស្មើ​នឹង​ម្ភៃ​ដង​នៃ​ធារ​នៅ​រដូវ​ប្រាំង ។ រីឯ​របប​ទន្លេ​ក៏​ទៀង​ទាត់​ណាស់​ដែរ ។
 
នៅ​រដូវ​ប្រាំង ពី​ខែវិច្ឆិកា ទៅ​ឧសភា ទន្លេសាប​ដែល​បញ្ចេញ​ទឹក​ពី​បឹង​ទន្លេសាប ហើយ​និង​ទន្លេ​មេគង្គ តែង​តែ​នាំ​ទឹក​បញ្ចូល​គ្នា​ត្រង់​ទន្លេ​ចតុមុខ​នៅ​ភ្នំពេញ រួច​ក៏​បង្ហូរ​ទឹក​នោះ​ទៅ​តាម​ដៃ​ទាំង​ពីរ​ចុះ​ទៅ​សមុទ្រ ។
 
នៅ​រដូវ​វស្សា ពី​ខែ​មិថុនា ដល់​ខែ​តុលា ទឹក​ដែល​បាន​មក​ពី​ការ​រលាយ​ទឹក​កក​នៅ​ទីបេ និង​ពី​ទឹក​ភ្លៀង តែង​ហូរ​ចាក់​មក​ក្នុង​ទន្លេ​មេគង្គ​ដោយ​ល្បឿន​ខ្លាំង ហើយ​នៅ​កន្លែង​ខ្លះ​ទឹក​មាន​កម្រិត​កម្ពស់​ដល់ ៣០ ម ។ ជំនន់​ដ៏​អស្ចារ្យ​នេះ​មិន​គ្រាន់​តែ​ផ្ដល់​ទឹក​ឲ្យ​ពេញ​បណ្ដាញ​ខាងត្បូង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចាល់​ចូល​ទៅ​ក្នុង​បឹងទន្លេសាប​ទៀត​ផង ។ ជំនន់​នេះ​ដំបូង​ចាប់​ផ្ដើម​នៅ​ប្រទេស​ឡាវ​នៅ​ខែ​កក្កដា រួច​ចុះ​មក​ក្រោម​ជា​លំដាប់ ហើយ​ជំនន់​អតិបរមា​នៅ​ក្រុង​ភ្នំពេញ​នៅ​ដំណាច់​ខែ​កញ្ញា (ទឹក​ឡើង​ពី ៧ ទៅ ៩ ម) ។
 
បឹង និង​កំហូង​ទាំងឡាយ​ដែល​នៅ​អម​ទន្លេ​មេគង្គ ពី​ក្រចេះ​ដល់​បាណាម មាន​មុខងារ​ខាង​ធ្វើ​ឲ្យ​របប​ទន្លេ​មេគង្គ​មាន​ភាព​ទៀងទាត់ ។ ទឹក​ឡើង ឬ​ស្រក​នៃ​បឹង​កើត​មាន​ក្រោយ​ទឹក​ភ្លៀង ឬ​ទឹក​ស្រក​នៃ​ទន្លេ​ជានិច្ច គឺ​បឹង​តែងតែ​ទាក់​ទង​ជាមួយ​នឹង​ទន្លេ​ដោយសារ​ព្រែក ។ នៅ​រដូវ​ទឹក​ស្រក ព្រែក​ច្រើន​តែ​ស្ងួត រីឯ​បឹង​មាន​សល់​ទឹក​ជា​អប្បបរមា ។
 
ដៃ​ទន្លេមេគង្គ​សំខាន់ៗ​មាន ៖
 
ទន្លេ​រពៅ នៅ​ស្ដាំដៃ ត្រង់​ព្រំប្រទល់​ប្រទេស​ឡាវ ។
ទន្លេ​កុង និង​ដៃ​ទាំង​ពីរ ទន្លេ​សេសាន និង​ទន្លេ​ស្រែពក: ទន្លេ​កុង​ហូរ​មក​ពី​ខ្ពង់រាប​បរិវេណ (ប្រទេស​ឡាវ) ទន្លេសាន​មាន​ប្រភព​នៅ​ខ្ពង់រាប​កន្ទំ ហើយ​ទន្លេ​ស្រែពក​មាន​ប្រភព​នៅ​ខ្ពង់រាប​ដាឡាក់ (ប្រទេស​វៀតណាម) ។
ព្រែក​ក្រៀង និង​ព្រែក​កាំពី ជា​ស្ទឹង​រីង​នៅ​រដូវ​ប្រាំង ។
ព្រែក​ទេរ ដែល​មាន​ប្រភព​នៅ​ខ្ពង់រាប​ឆ្លូងលើ មាន​របប​មិន​ទៀងទាត់ តែ​ចរន្ត​ទឹក​លឿន​នៅ​រដូវ​ទឹក​ឡើង ។
ព្រែកឆ្លូង ដែល​មាន​ប្រភព​នៅ​ខ្ពង់រាប​ឆ្លូងលើ​ដែរ ជា​ស្ទឹង​មួយ​យ៉ាង​ប្រណីត​ដោយ​ហូរ​កាត់​ព្រៃ​ស្ដុក ។
ទន្លេ​តូច ហូរ​ចេញ​ពី​ជីហែ​ទៅ​ទល់​នឹង​បាណាម តាម​កំហូង​ទាប និង​តាម​វាល​ភក់ ។