ទន្លេសាប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ថែប​រូបភាព
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៧៖
 
{{spaces|6}}ទន្លេសាប​គឺ​ជា​តំបន់​ដី​សើម​ទឹក​សាប​ ដែល​មាន​សារៈ​សំខាន់​ជាង​គេ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​​២៥០.០០០ ​-​ ៣០០.០០០ហ.ត ក្នុង​រដូវ​ក្ដៅ​ និង​មាន​វិសាល​ភាព​ធំ​ជាង​ ៥-៦ដង ក្នុង​រដូវ​វស្សា​។​ ប្រព័ន្ឋ​តំបន់​ដី​សើម​នេះ​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​ជលផល​ទឹកសាប​មួយ​ក្នុង​ ពិភព​លោក​​ ហើយ​ប្រព័ន្ឋ​អេកូឡូ​ស៊ី​នេះ​មាន​សារៈ​សំខាន់​ជួយ​ដល់​ប្រភេទ​​ជីវ​ចំរុះ​​ ផ្សេងៗ​ជា​ច្រើន​ទៀត​ក្នុង​ពិភព​លោក​។ ទោះ​បី​ជា​បឹង​នេះ​ជួយ​ទ្រ​ទ្រង់​ ដល់​ចំនួន​ជីវ​ចំរុះ​ និង​ប្រជាជន​ជា​ច្រើន​ក្ដី​​ ក៏​ការ​កើត​​ឡើង​​​​​នូវ​សម្ពាធ​​ និង​ការ​គំរាម​​កំហែងជា​ច្រើន​ នៅ​កើត​មាន​ក្នុង​បឹង​ទន្លេសាប​នេះ​ដែរ។​ ជីវ​ចំរុះ​នៅ​បឹង​ទន្លេសាប ​ជួយ​​ទ្រទ្រង់​​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រមាណ​ជា​មួយ​ភាគ​បួន ​នៃ​ចំនួន​ប្រជាជន​ដែល​រស់​​នៅ​ក្នុង​ខេត្ដ​ទាំង​ ៥ ​ជុំវិញ​បឹង​នេះ​ ​(ប្រហែល ​២,៩​លាននាក់)​​ និង ផ្គត់ផ្គង់​ជីវជាតិ​ប្រូតេអ៊ីន​ដល់​ប្រជាជន​កម្ពុជា​រហូត ៧០%​​នៃ​ជីវជាតិ​នេះ​សរុប​។ ​បឹង​នេះ​ជា​ប្រភព​ជំរក​ សំរាប់​ផ្ដល់​ជា​ចំណី​ដល់​មច្ឆា​ ជា​កន្លែង​ត្រីពង​ និង​ បង្ក​កំណើត​​ ហើយ​ដែល​​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ទន្លេ​មេគង្គ​ ​នឹង​ស្ទឹង​ ​ឬ ព្រែក​​នានា ​​ហើយ​ក៏​ជា​អាងស្ដុក​ទឹក​សំរាប់​រដូវ​ប្រាំង​​ និង​​សំរាប់​បន្សាប​ទឹកប្រៃ​ ដែល​ហូរ​ចូល​​មក​ ​និង ជួយ​ដល់​ការ​អភិរក្ស​ព្រៃ​កោង​កាង​ នៅ​តំបន់​ដីសណ្ដ​មេគង្គ​ផង​ដែរ​។​ ដូច្នេះ​វា​គឺ​ជា​ចំណុច​ជា​ទី​ចាប់​អារម្មណ៍​ផ្នែក​បរិស្ថាន​យ៉ាង​សំខាន់​ ក្នុង​ពិភពលោក​។​​
 
បឹង​ទន្លេសាប រឺ ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​ផ្នែក​ក្រោម ។ ផ្ទៃបឹង​នេះ​មាន​ទន្លេ​ទំហំ​ទាំង​អស់ ៣.០០០ គម២ នៅ​រដូវ​ប្រាំង និង ១០.០០០ គម២ នៅ​រដូវ​វស្សា ។ ទន្លេ​សាប​មុន​ទៅ​ជួប​នឹង​[[ទន្លេ​មេគង្គ]] ជា​ទន្លេ​ដែល​ទទួល​ទឹក​ពី​ទំនាប​កណ្ដាល​ទាំង​មូល និង​មាន​ប្រភព​នៅ [[​ភ្នំ​រន្ទា]] ហើយ​មាន​ផ្នែក​លើ​ទឹក ជា​ [[ស្ទឹង​សិរីសោភ័ណ]] ។
 
 
បឹង​ទន្លេសាប មាន​ខេត្ត​ជា​ច្រើន​ព័ទ្ធ​ជុំវិញៈ [[ខេត្តសៀមរាប]] [[ខេត្តកំពង់ធំ]] [[ខេត្តកំពង់ឆ្នាំង]] [[ខេត្តពោធិ៍សាត់]] [[ខេត្តបាត់ដំបង]] ។ នៅ​រដូវប្រាំង បណ្ដោយ​មាន​ប្រវែង​ប្រហែល ១៥០ គម ទទឹង​អតិបរមា​ប្រហែល ៣២ គម និង​ផ្ទៃ ៣.០០០ គម២ ។ រីឯ​នៅ​រដូវ​ទឹក​ឡើង ផ្ទៃ​អាច​ឡើង​ដល់​ទៅ ១០.០០០ គម<sup>២</sup> ។
 
បឹង​ទន្លេសាប​ចែក​ជា​បី​ផ្នែក ៖
* បឹងធំ ស្ថិត​នៅ​ខាងជើង មាន​បណ្ដោយ ៧៥ គម និង​ទទឹង ៣២ គម ។
* បឹងតូច ស្ថិត​នៅ​ចំ​កណ្ដាល មាន​បណ្ដោយ ៣៥ គម និង​ទទឹង ២៨ គម ។
* វាល​ភក់ ជា​វាល​មួយ​ធំធេង ប្រកប​ទៅ​ដោយ​កូន​កោះ​ទាបៗ និង​សម្បូរ​ខ្សាច់ ។ ទី​នោះ​មាន​តែ​រុក្ខជាតិ​ក្រិនៗ ។
 
របប​ទឹក​ទន្លេសាប
បឹង​ទន្លេសាប​មាន​ទិដ្ឋភាព​ជា​សមុទ្រ​ក្នុង​មួយ​យ៉ាង​ជ្រៅ និង​អាច​ធ្វើ​នាវាចរ​បាន​នៅ​រដូវ​វស្សា ឬ​ផ្ទុយ​ទៅវិញ​នៅ​រដូវ​ប្រាំង បឹង​នេះ​មាន​ទិដ្ឋភាព​មិន​ខុស​អំពី​ស្រះ​ធំ​មួយ​ប្រកប​ទៅ​ដោយ​ភក់ ហើយ​រាក់​ថែម​ទៀត​ផង ។
 
រដូវ​ទឹក​សម្រក ចាប់​ផ្ដើម​នៅ​ខែធ្នូ ហើយ​ចប់​នៅ​ខែ​ឧសភា ។ ពេល​នោះ កម្ពស់​ទឹក​បឹង​ទន្លេសាប​មាន​ជា​អប្បបរមា​ពី ០,៨០ ម ដល់ ២ ម ជា​មធ្យម ។ ចាប់​ពី​កំពង់ឆ្នាំង ជា​ពិសេស នៅ​វាល​ភក់ ជម្រៅ​ទឹក​ចុះ​ជា​លំដាប់​រហូត​ដល់​នាវាចរ​ត្រូវ​ហាម​ឃាត់ លើក​លែង​តែ​កូន​ទូក​តូចៗ
 
នៅ​រដូវវស្សា ទិដ្ឋភាព​ទូទៅ​នៃ​បឹង​ទន្លេសាប ផ្លាស់​ប្ដូរ​ជា​ច្រើន ផ្ទៃ​ព្រមទាំង​ជម្រៅ​ទឹក​ក៏​កើន​ជា​លំដាប់ រហូត​ដល់​ជួនកាល​ទឹក​ជំនន់​ចូល​ពេញ​ទំនាប​ដែល​ព័ទ្ធ​ជុំវិញ​បឹង​នោះ ។ កម្ពស់​ទឹក​អាច​ឡើង​ដល់​ទៅ ១៤ ម គឺ​ខុស​គ្នា ១០ ម យ៉ាង​តិច​ពី​កម្ពស់​ទឹក​នៅ​រដូវ​ប្រាំង ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​នាវា​មាន​ចំណុះ​ច្រើន​អាច​បើកបរ​ចូល​ទៅ​ដល់​បឹង​ទន្លេសាប ។
 
ដៃ​សំខាន់ៗ​នៃ​ក្រុម​ទន្លេសាប
* ដៃ​ទន្លេសាប​ខាង​ស្ដាំ​មាន ៖
** [ស្ទឹង​ស្រែង] មាន​ប្រភព​នៅ​ជួរ​ភ្នំ​ដងរែក ហើយ​មក​ប្រសព្វ​គ្នា​ជាមួយ​នឹង​ស្ទឹង​សង្កែ ។ ដង​ស្ទឹង​ស្រែង​កណ្ដាល​ស្ថិត​ជា​ព្រំប្រទល់​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ។
** [[ស្ទឹង​សៀមរាប]] និង​ [[ស្ទឹង​រលួស]] ជា​កូន​ស្ទឹង​តូច​ពីរ ដែល​មាន​ប្រភព​នៅ​ភ្នំ​គូលែន ។ ស្ទឹង​សៀមរាប​ហូរ​ក្បែរ​ប្រាសាទ​អង្គរ ហើយ​ទឹក​ស្ទឹង​នេះ​ហូរ​បំពេញ​បារាយណ៍ (អង្គរ) ។
** [[ស្ទឹង​ជីក្រែង]] និង​ស្ទឹង​ស្ទោង ដែល​ហូរ​ចាក់​ទៅ​ក្នុង​តំបន់​វាលភក់ ឬ​ទន្លេ​ឆ្មារ ។
** [[ស្ទឹង​សែន]] ដែល​ហូរ​ចុះ​មក​ពី​ជួរ​ភ្នំ​ដងរែក មាន​ទឹក​ច្រើន ដោយសារ​មាន​អូរ​ជាច្រើន​ហូរ​មក​កាន់ ។ ស្ទឹង​នេះ​មាន​បណ្ដោយ ៤៥០ គម ហើយ​បត់​បែន​ជា​ភ្នែន​យ៉ាង​ច្រើន​មុន​មក​ដល់​កំពង់ធំ ហើយ​ហូរ​កាត់​ច្រក​ឆ្នុកទ្រូ ។
** [[ស្ទឹង​ជីនិត]] រីក​ធំ​ដោយ​សារ​ទឹក ស្ទឹង​តាំងក្រសាំង និង​ស្ទឹង​ពង្រង ហូរ​ចាក់​មក​ស្ទឹង​នេះ ហូរ​ចាក់​ទៅ​ក្នុង​វាល​ភក់ ដោយ​ឆ្លង​កាត់​កំពង់ថ្ម ។
 
* ដៃ​ទន្លេសាប​ខាង​ឆ្វេង​មាន ៖
** [[ស្ទឹង​សិរីសោភ័ណ]] ដែល​ហូរ​មក​ពី​ប្រទេស​ថៃ ទទួល​ទឹក[[​ស្ទឹង​មង្គលបូរី]] (មាន​ប្រភព​នៅ[[​ភ្នំ​សាយខាវ]] កម្ពស់ ១.៤៧០ ម ប្រទេស​ថៃ) និង​ទឹក[[​ស្ទឹង​សង្កែ]] (មាន​ប្រភព​នៅ​[[ភ្នំ​តាលរ]] កម្ពស់ ៧០០ ម ប្រទេស​ខ្មែរ) មុន​នឹង​ហូរ​ចាក់​ទៅ​ក្នុង​បឹង​ទន្លេសាប ។
** ស្ទឹង​មោង (ដូនទ្រី) ហូរ​ពី [[​ភ្នំ​ទឹកព្រិល]] (១.៤២៥ ម) កាត់​[[ស្រុក​មោងឫស្សី]] ។
** [[ស្ទឹង​ស្វាយដូនកែវ]] ហូរ​កាត់​[[ភូមិ​ស្វាយដូនកែវ]] ។
** [[ស្ទឹង​ពោធិ៍សាត់]] មាន​ប្រភព​នៅ [[​ភ្នំខ្មោច]] (១.៤២៥ ម) ជា​ស្ទឹង​ប្រកប​ដោយ​របប​ប្រៀប​បាន​នឹង​របប​ទឹក​ជ្រោះ​ដែល​បណ្ដាល​ឲ្យ​មាន​ជំនន់ ។
** [[ស្ទឹង​បរិបូរណ៍]] ហូរ​កាត់​ច្រក​បរិបូរណ៍​នៅ​ [[ខេត្តកំពង់ឆ្នាំង]] ។
** [[ស្ទឹង​ជ្រៀវ]] ហូរ​កាត់​ឧដុង្គ ។
** [[ស្ទឹង​ព្រែកត្នោត]] កើត​មក​ពី​អូរ​ជាច្រើន ដែល​ហូរ​មក​ពី [[​ភ្នំ​ឱរ៉ាល់]] និង​ពី​ប្រជុំ[[​ភ្នំ​អូរម្លូ]]។ ស្ទឹង​នេះ​ហូរ​កាត់​ [[ខេត្ត​កំពង់ស្ពឺ]] និង​[[ក្រុងតាខ្មៅ]] ។
** [[ស្ទឹង​តាកែវ]] ហូរ​ប្រសព្វ​នឹង​ [[ទន្លេបាសាក់]] ​ត្រង់ [[ខេត្ត​មាត់ជ្រូក]] ។