ភាពខុសគ្នារវាងកំណែនានារបស់ "នាគ"

គ្មាន​ចំណារពន្យល់ការកែប្រែ
[[ឯកសារ:រូបនាគនៅប្រាសាទព្រះវិហារ.jpg|រូបភាពតូច|រូបនាគនៅប្រាសាទព្រះវិហារ]]
នាគ(បាលី ឬសំស្រ្តឹតមានន័យច្រើនយ៉ាងតាមន័យ ប្រសើរ ចម្បង បរិសុទ្ធ។ អ្នកវៀរចាកអំពើបាបដូចព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ អ្នកទៅសាងផ្នួស ពស់ដែលមានអនុភាពចម្បងហៅថា នាគ<ref>ការផ្សព្វផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ វចនានុក្រមខ្មែរ</ref>។ ចម្លាក់បង្កាន់ដៃនាគផ្លូវចូលទៅកាន់ប្រាសាទបាគងដំបូងបំផុតដែលបានស្ថាបនាឡើងនៅឆ្នាំ៨៨១នៃគ.ស ក្នុងសតវត្សរ៍ទី៩។ ខ្លួននាគតម្កក់លើផ្ទៃដីផ្ទាល់ កក្រាស់មានក្បាលពាក់ក្បាំង៧(តែខាងមុខ)រាងខ្លីដាច់ចេញពីគ្នា<ref> Jean Commaille. 1940, L'Art Khmer. pp.106-107</ref>។ ចម្លាក់បង្កាន់ដៃនាគនៅប្រាសាទអង្គរវត្តមានទំហំធំបំផុតក្នុងប្រទេសកម្ពុជាឆ្លាក់ចេញពីផ្ទាំងថ្មភក់មួយដុំ គេមិនមិនឃើញសត្វករខ្ជាក់នាគចេញពីមាត់ និងមានទម្រផ្កាឈូក ខុសពីនាគនៅប្រាសាទបន្ទាយសម្រែ<ref> Jean Commaille. 1913 Notes sur la decoration cambodgienne</ref>។ ក្នុងក្នុងរចនាបទខ្មែរ បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនប្រាំហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនបី ឬប្រាំពី។ប្រាំ ឬប្រាំពី និងប្រាំបួន។ នាគជាវត្ថុមួយ ដែលខ្មែរជំនាន់ដើម ចូលចិត្តដាក់នៅតាមប្រាសាទព្រោះ វាជាសត្វមានអំណាចរស់នៅេជិតទឹក តំណាងភាពត្រជាក់ត្រជុំ<ref>Khmer Conservation</ref>។
== ឯកសារយោង ==
១៩៥៤

កំណែប្រែ