គោលនយោបាយសារពើពន្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានត្រឡប់កំណែប្រែដោយ96.9.77.158 (Talk) ទៅកំណែប្រែចុងក្រោយដោយ វ័ណថារិទ្ធ
ស្លាក: Rollback
បន្ទាត់ទី១៖
{{Public finance|មុំ ណាវិន=}}

នៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធគឺជាការប្រើ[[ការចំណាយ]] (expenditure) និង[[ចំណូល]] (revenue) របស់រដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើសេដ្ឋកិច្ច។
បន្ទាត់ទី៦៖
*ទម្រង់នៃការផ្ដល់ធនធាន

*ការបែងចែកចំណូល

គោលនយោបាយសារពើពន្ធសំដៅលើការប្រើថវិការរដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើចំនុចទីមួយខាងលើ៖ សកម្មភាពសេដ្ឋកិច្ច។

==គោលជំហរគោលនយោបាយសារពើពន្ធ==
គោលនយោបាយសារពើពន្ធអាចមានគោលជំហរបីគឺ អព្យាក្រឹត (neutral) ពង្រីក (expansionary) និងបង្រួម (contractionary)។ និយមន័យងាយបំផុតនៃគោលជំហរទាំងបីនេះគឺ៖

*គោលជំហរអព្យាក្រឹត(neutral) នៃគោលនយោបាយសារពើពន្ធសំដៅលើតុល្យភាពសេដ្ឋកិច្ច ដែលជាលទ្ធផលគេទទួលបានចំណូលពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចគ្របដណ្ដប់បានយ៉ាងពេញលេញលើចំណាយរដ្ឋាភិបាល។ ជាលទ្ធផល កញ្ចប់ថវិកាសរុបមានឥទ្ធិពលអព្យាក្រឹតលើកម្រិតនៃសកម្មភាពសេដ្ឋកិច្ច

*គោលជំហរពង្រីក(expansionary) នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ

*គោលជំហរបង្រួម(contractionary)នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។

ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះអាចខុស ពីព្រោះទោះជាគ្មានការកែប្រែច្បាប់ស្ដីពីការចំណាយ ឬពន្ធដារក៏ដោយ ក៏វដ្តនៃការប្រែប្រួលសេដ្ឋកិច្ចអាចនាំទៅដល់វដ្តនៃការប្រែប្រួលចំណូលពន្ធ និងការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដែលអាចកែប្រែស្ថានភាពឱនភាព។ ទាំងនេះមិនអាចចាត់ទុកថាជាការកែប្រែគោលនយោបាយនោះទេ។ ហេតុដូច្នេះហើយ និយមន័យខាងលើ “ការចំណាយរបស់រដ្ឋាភិបាល” និង “ចំណូលពន្ធ” ត្រូវបានជំនួសដោយ “ការចំណាយរបស់រដ្ឋាភិបាលដែលកែសម្រួលតាមវដ្ត” និង “ចំណូលពន្ធដែលកែសម្រួលតាមវដ្ត”។ ហេតុដូច្នេះហើយ ជាឧទាហរណ៍ដូចជា ថវិការរបស់រដ្ឋាភិបាលដែលមានតុល្យភាពក្នុងវដ្តសេដ្ឋកិច្ច គឺត្រូវបានចាត់ទុកថាតំណាងឲ្យគោលជំហរអព្យាក្រឹតនៃគោលនយោបាយសារពើពន្ធ។
== វិធីប្រមូលទុន==
រដ្ឋាភិបាលធ្វើការចំណាយផ្សេងៗជាច្រើនលើៈ យោធា ប៉ូលីស និងការផ្ដល់សេវាផ្សេងៗដូចជា វិស័យអប់រំ និងសុខាភិបាលជាដើម ។ល។ ទុននៃការចំណាយនេះអាចរកបានតាមវិធីផ្សេងៗ៖