ព្រះរាជាណាចក្រកម្ពុជា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
បន្ទាត់ទី៩៨៖
ដោយ មានប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​[[បញ្ជីប្រទេសតាមចំនួនប្រជាជន|ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០]]​ក្នុង​​លោក។ សាសនា​ផ្លូវការ​គឺ​[[ព្រះពុទ្ធសាសនា]][[ថេរវាទ]] ដែល​ត្រូវ​បាន​និយមកាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ​រួម​មាន​[[វៀតណាម]] [[ចិនហាន|ចិន]] [[ចាម]] និង​[[ខ្មែរលើ|ពួកកុលសម្ព័ន្ធភ្នំ]] ៣០ ផ្សេងៗ​ទៀត។<ref>[http://news.xinhuanet.com/english2010/culture/2010-08/03/c_13428465.htm Cambodia to celebrate day for indigenous people near Angkor Wat<!-- Bot generated title -->]</ref> រាជធានី​ និង ទីក្រុង​ធំ​ជាងគេបំផុតនោះ​គឺ ​[[ភ្នំពេញ]] ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​ប្រទេសកម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​[[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ|រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ]]​ដែល​មាន​ព្រះ​បាទ [[នរោត្តម សីហមុនី]] ជា​[[រាជាធិបតេយ្យជ្រើសតាំង|ព្រះមហាក្សត្រ]]​ ​ដែល​ត្រូវបានជ្រើសរើស​ដោយ​[[នយោបាយកម្ពុជា|ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក]] ជាព្រះ​[[ប្រមុខរដ្ឋ]]។ ប្រមុខ​រាជរដ្ឋាភិបាល​គឺ សម្ដេច[[ហ៊ុន សែន]] ដែល​នៅពេលបច្ចុប្បន្ន​នេះ​ លោកគឺជា​[[មេ​ដឹកនាំ​ដែលកាន់តំណែង​យូរ​បំផុត]] នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។ រីឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតនៅក្នុងសង្គមខ្មែរគឺលោក [[សម-រង្សុី]] ដែលគាត់បានជាប់ជាតំណាងរាស្រ្តតាំងនិត្តិកាលទី១ឆ្នាំ១៩៩៣មកម្ល៉េះ។
 
ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" ([[ភាសាសំស្ក្រឹត|សំស្ក្រឹត]]: कंबुज)។<ref name="CHANDLERCHANDLER_2">David P. Chandler (1992) ''History of Cambodia''. Boulder, CO: Westview Press, ISBN 0813335116.</ref> នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​[[ជ័យវរ្ម័នទី២]]​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​[[អាណាចក្រខ្មែរ|មហារាជាណាចក្រ​ខ្មែរ]] ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​[[រាជាណាចក្រឥណ្ឌូបនីយកម្ម]]​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​[[អង្គរវត្ត]] និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​[[ហិណ្ឌូសាសនា|សាសនាព្រហ្មញ្ញ​]] ហើយនិង[[ព្រះពុទ្ធសាសនា]]​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​[[អង្គរ]]​ទៅកណ្ដាប់ដៃនៃ[[នគរអយុធ្យា|អយុធ្យា]]​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។
 
[[សង្គ្រាមវៀតណាម]]បាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​[[ខ្មែរក្រហម]] ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​[[ការប្រល័យពូជសាសន៍ខ្មែរ]] ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​[[សាធារណរដ្ឋប្រជាមានិតកម្ពុជា]]​កំឡុង​សម័យ[[សង្គ្រាមកម្ពុជា-វៀតណាម]] (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពី[[កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១]] កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​[[អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា|បេសកកម្មសហប្រជាជាតិ]] (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ [[ការប៉ះទង្គិចគ្នា១៩៩៧នៅកម្ពុជា|រដ្ឋប្រហារឆ្នាំ១៩៩៧]] បាន​ធ្វើឱ្យលោក[[ហ៊ុន សែន]] និង [[គណបក្សប្រជាជនកម្ពុជា]]របស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។