ព្រះរាជាណាចក្រកម្ពុជា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២០៣៖
'''{{Main|សង្គ្រាមរដ្ឋប្បវេណីកម្ពុជា}}'''
[[File:Norodom Sihanouk (1983).jpg|right|thumb|200px|[[នរោត្តម សីហនុ|នរោត្តម-សីហនុ]] ជាតួអង្គលេចត្រដែតក្នុងឆាកនយោបាយ​កម្ពុជាអស់រយៈពេលកន្លះសតវត្ស​មកហើយ។]]
ពេលដែលកំពុងធ្វើទស្សនកិច្ចនៅឆ្នាំ ១៩៧០ ព្រះសីហនុត្រូវ[[រដ្ឋប្រហារកម្ពុជា១៩៧០|បានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធា]]ដឹកនាំដោយនាយករដ្ឋមន្ត្រី​ឧត្តមសេនីយ៍[[លន់ ណុល|លន់-ណុល]] និង ព្រះអង្គម្ចាស់[[ស៊ីសុវត្ថិ សិរិមតៈ|ស៊ីសុវត្ថិ-សិរិមតៈ]]។ ស.រ.គាំទ្រដល់រដ្ឋប្រហារនេះនៅតែគ្មានភស្តុតាងបញ្ជាក់។<ref>Clymer, K. J., ''The United States and Cambodia'', Routledge, 2004, p.22</ref> យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះបានបញ្ចប់រួចស្រេច របបថ្មីនេះបានទាមទារមួយរំពេចថាឱ្យពួកកុម្មុយនិស្តវៀតណាមចាកចេញពីកម្ពុជា ដែលទទួលបានការគាំទ្រខាងនយោបាយពីសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើង និង វៀតកុងអស់ផ្លូវថានឹងមានកន្លែងលាក់ខ្លួន និង ខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមនោះដែរក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធទៅលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញអ្នកដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលថ្មីនេះ ដែលបង្ខំឱ្យមានការផ្ដើមនៃ[[សង្គ្រាមរដ្ឋប្បវេណីកម្ពុជា|សង្គ្រាមរដ្ឋប្បវេណី]]។<ref name="SIHNK">{{Cite book|author = Norodom Sihanouk| authorlink = Norodom Sihanouk | title = My War with the CIA, The Memoirs of Prince Norodom Sihanouk as related to Wilfred Burchett | publisher=Pantheon Books | year = 1973| isbn = 0-394-48543-2}}</ref> ភ្លាមៗ ពួកបះបោរ[[ខ្មែរក្រហម]]បានចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចគ្នារបស់កម្ពុជាគឺជារឿងធំមួយរវាងរដ្ឋាភិបាល កងទ័ពកម្ពុជា និង កងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង។ ពេលនោះ ពួកគេទទួលបានការត្រួតត្រាលើទឹកដីកម្ពុជា ពួកកុម្មុយនិស្តវៀតណាមបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ដែលឥឡូវនេះ យើងហៅថាខ្មែរក្រហម។<ref>Stephen J. Morris (1999) ''Why Vietnam Invaded Cambodia'', Stanford University Press, pp. 48–51, ISBN 0804730490.</ref> រវាងឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំង[[វៀតណាមខាងត្បូង|សាធារណរដ្ឋវៀតណាម]] និងស.រ. [[ប្រតិបត្តិការបញ្ជី|បានទម្លាក់គ្រាប់បែក]]លើប្រទេសកម្ពុជាក្នុងកិច្ចប្រឹងប្រែងរារាំងទប់ស្កាត់ពួក[[វៀតកុង]] និង ពួកខ្មែរក្រហម។
 
ឯកសារមួយចំនួនដែលធ្លាយចេញពីបណ្ណសារដ្ឋានសូវៀតក្រោយឆ្នាំ ១៩៩១ បានឱ្យដឹងថាវៀតណាមខាងជើងប៉ុនប៉ងលុកលុយកម្ពុជានៅឆ្នាំ ១៩៧០ ដែលត្រូវបានផ្ដើមចេញដោយសំណើយ៉ាងច្បាស់នៃ​ពួកខ្មែរក្រហម និងត្រូវបានចរចាដោយមនុស្សថ្នាក់ទីពីរក្រោមបង្គាប់ (បងធំទីពីរ) របស់[[ប៉ុល ពត|ប៉ុល-ពត]] គឺ [[នួន ជា|នួន-ជា]]។<ref>Dmitry Mosyakov (2004) [http://www.yale.edu/gsp/publications/Mosyakov.doc "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives,"] in Susan E. Cook, ed., ''Genocide in Cambodia and Rwanda'', Yale Genocide Studies Program Monograph Series No. 1, pp. 54 ff.: "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days.""</ref> កងក.វ.ជ.បានរាតត្បាតទីតាំងកងទ័ពកម្ពុជាពេលដែល[[បក្សកុម្មុយនិស្តកម្ពុជា]] (ប.ក.ក.) បានពង្រីកការវាយប្រហារទ្រង់ទ្រាយតូចរបស់ខ្លួនលើខ្សែបណ្ដាញគមនាគមន៍។ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់វៀតណាមខាងជើង ប្រធានាធិបតីស.រ.[[រីឆាដ និច្សុន|រីឆាដ-និច្សុន]]បានប្រកាសឱ្យកងកម្លាំងស.រ. និង វៀតណាមខាងត្បូងចូលកម្ពុជាក្នុងយុទ្ធនាការមួយបំណងវាយកម្ទេចតំបន់មូលដ្ឋានក.វ.ជ.នៅកម្ពុជា (សូមមើល[[ការឈ្លានពានកម្ពុជា]])។<ref>Philip Short (2004) ''Pol Pot: Anatomy of a Nightmare'', Henry Holt & Co.: New York, p. 204, ISBN 0805080066.</ref> ទោះបីជាចំនួនគ្រឿងបរិក្ខាដ៏ច្រើនសន្ធឹកត្រូវបានរឹបអូស រឺបំផ្លាញដោយកងកម្លាំងស.រ.និងវៀតណាមខាងត្បូងក៏ដោយ ក៏ទីដែលមានកងកម្លាំងវៀតណាមខាងជើងបានបង្វែរទៅកន្លែងផ្សេងរួចអស់ទៅហើយ។ [[File:B-5222.jpg|thumb|យន្តហោះទម្លាក់គ្រាប់បែកB-៥២​ស្ថិតលើ​ប្រទេសកម្ពុជាកំឡុង[[ប្រតិបត្តិការបញ្ជី]]។]]