ប្រាសាទភ្នំដា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៦៖
នៅតាមចង្កេះភ្នំមានរូងភ្នំសិប្បនិមិត្តចំនួនប្រាំរូង ដែលបង្ហាញពីរចនាបទភ្នំដាកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរចនាបទនៅប្រទេសឥណ្ឌា។ ក្នុងរូងមានតម្កល់សិវលិង្គ និងយោនីនាងឧមាជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវក្នុងសាសនាព្រាហ្មសាសនា។ រូងភ្នំទាំងមានឈ្មោះថា រូងភ្នំប្រាសាទដុល។ ប្រាសាទដុលជាប្រាសាទដែលជាស្នាដៃបព្វបុរសខ្មែរ ដែលបានលុងភ្នំធ្វើជាប្រាសាទនៅសម័យអាណាចក្រភ្នំ ដែលជាប្រាសាទដែលកសាងជារូងមុនប្រាសាទដែលជាឥដ្ឋ និងថ្ម។ មានរូងមួយក្នុងចំណោងរូងទាំងប្រាំមានរូងមួយ ត្រូវបានប្រើប្រាស់ជាឈាបនដ្ឋានក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលជា[[សម័យខ្មែរក្រហម]] ឬ[[សម័យកម្ពុជាប្រជាធិនតេយ្យ]]។
នៅប៉ែកនិរតីនៃប្រាសាទភ្នំដាមានចម្ងាយប្រមាណ ៣០០ម៉ែត្រមានប្រាសាទមួយទៀត ដែលស្ថាបនាអំពីថ្មបាសាល ដែលថ្មនេះភាគច្រើនមានតែនៅខេត្តក្រចេះ និងកំពង់ចាមដែលសម្បូរ ប្រាសាទមានលក្ខណៈពីរជាន់បែរមុខទៅរកទិសខាងជើងមានទ្វារពីរនិងបង្អូចប្រាំតាមរចនាបទបែបឥណ្ឌា ដែលមានឈ្មោះថា អាស្រមមហាឥសី។ នៅខាងបង្អួចមានរន្ធបង្ហូរទឺកមន្តមួយដែលហៅថាសោមសូត្រ ឬសោម៉ាស៊ូត្រា ដែលប្រែថាទរបង្ហូរទឹកមន្តពីក្នុងប្រាសាទ។ ប្រាសាទមហាឥសីជាប្រាសាទកសាងក្នុងសម័យអាណាចក្រភ្នំ នៅចុងសតវត្សទី៦ ដើមសតវត្សទី៧ជាសម័យចន្លោះសម័យអាណាក្រភ្នំទៅសម័យចេនឡា។ ប្រាសាទអាស្រមមហាឥសីមានលក្ខណៈល្អ ដោយសារមានការជុសជុលហើយម្តងក្នុងឆ្នាំ១៩៣៥ ដោយលោក ហង់រីម៉ូស៊េ ជាជនជាតិបារាំង ក្នុងជុសជុលប្រាសាទមានការបន្ថែមនូវថ្មបាយក្រៀមដើម្បីជាការជំនួយ និងមានចាក់គ្រឹសជាបេតុងបន្ថែមផងដែរ។
នៅអង្គរបូរីមានទីក្រុងជាលក្ខណៈពងក្រពើ ដែលជាកេរតំណែលនៃសម័យបុរេប្រវត្តិសាស្រ្តក៏ដោយ ក៏ប៉ុន្តែវាត្រូវបានប្រែប្រួលផ្នែកនិមិត្តរូបនិយមតាមបែបឥណ្ឌានាដើមសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦ទៅហើយដែរ។ ទីក្រុងនេះត្រូវបានជាលោកធាតុវិទ្យាមួយដែលមានប្រាសាទជាច្រើនស្ថិតនៅលើទួលវត្តគំនូរ ដែលសព្វថ្ងៃត្រូវបានបំផ្លាញអស់ទៅហើយនោះតំណាងឱ្យមជ្ឍមណ្ឌលនៅចំកណ្តាល។ ចំនែកទីស្ថានដែលសំខាន់ជាងគេនៃទីក្រុងគឺស្ថិតនៅលើកំពូលភ្នំនៅក្រៅពីរាជធានីគឺប្រាសាទភ្នំដា និងប្រាសាទអាស្រមមហាឥសី។ នៅលើខឿនប្រាសាទភ្នំដាដែលជាប្រាសាទឥដ្ឋ គេបានជួបប្រទះនូវចម្លាក់ព្រះវិស្ណុធំជាងគេបង្អស់។
 
== រឿងនិទាន ==
[[ឯកសារ:ប្រាសាទអាស្រមឥសី.jpg|thumb|ប្រាសាទអាស្រមឥសី]]